ប្រទេសថៃ៖ បន្ទាប់ពីការវា.យប្រហារដោយការបំផ្ទុះគ្រាប់បែ.ក និងការដុតស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១១ ទីតាំងនៅក្នុងខេត្តប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត ភាគខាងត្បូងប្រទេស កងទ័ពជើងគោកភូមិន្ទថៃបានចេញមកថ្កោលទោ.សចំពោះហិង្សានេះថាជាសកម្មភាពដ៏«អមនុស្សធម៌» ដែលមិនអាចទទួលយកបាន ដោយសង្កត់ធ្ងន់ថា «ការប្រើប្រាស់អំពើហិង្សាពុំមែនជាដោះស្រាយឡើយ»។

យោងតាមការចេញផ្សាយពីបណ្ដាញសារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកភូមិន្ទថៃ បានចាត់ទុកសកម្មភាពរបស់ក្រុមវា.យប្រហារនៅភាគខាងត្បូងថាជាការ បំផ្លាញសន្តិភាពនិងរំលោ.ភលើគោលការណ៍អហិង្សាស្របតាមស្ដង់ដារអន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាពជីវិត ទ្រព្យសម្បត្តិ និងសេវាសាធារណៈរបស់ជនស៊ីវិល ព្រមទាំងប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់។.jpg)
លោក វីនថៃ បានថ្លែងថា ហេតុការណ៍នេះបានបង្កើតឡើងជាការរំលោ.ភបំពានច្បាប់ដោយចេតនា និងធ្ងន់ធ្ងរ អមនុស្សធម៌ និងមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់សន្តិភាពសាធារណៈ។ បន្ថែមលើនោះ លោក វីនថៃ បានសង្កត់ធ្ងន់ថា ឥរិយាបថបែបនេះឆ្លុះបញ្ចាំងពីចេតនាប្រើប្រាស់អំពើហិង្សា ដែលផ្ទុយនឹងស្តង់ដារអន្តរជាតិនៃអហិង្សា និងបញ្ជាក់ថា អំពើហិង្សាគ្រប់ទម្រង់មិនមែនជាដំណោះស្រាយ និងមិនអាចទទួលយកបាន។
.jpg)
ដូចគ្នានេះដែរ លោកបានអំពាវនាវដល់ជនល្មើសឲ្យបញ្ឈប់សកម្មភាព ដែលគំរាមកំហែងដល់សង្គម បស់ពួកគេ និងជំរុញឲ្យគ្រប់វិស័យ ចៀសវាងដាច់ខាតការគាំទ្រជនល្មើសទាំងនេះដោយគ្រប់ទម្រង់ និងសហការជាមួយអាជ្ញាធរដើម្បីស្តារសន្តិភាពយូរអង្វែងដល់តំបន់នេះឡើងវិញ។.jpg)
គួរជម្រាបថា ហេតុការណ៍បំផ្ទុះគ្រាប់បែ.កនៅស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១១ទីតាំង នៅខេត្តភាគខាងត្បូងថៃ បានបង្កភាពភ័យខ្លាចនិងចលាចលដល់ប្រជាជនក្នុងតំបន់ ប៉ុន្តែជុំវិញបញ្ហានេះ លោកអានុទីន នាយករដ្ឋមន្រ្តីថៃបែរជាបកស្រាយថា វាមិនមែនជាសកម្មភាពភេរវកម្មដើម្បីផ្ដាច់ទឹកដីនោះទេ ប៉ុន្តែជាសញ្ញាដាស់តឿនពាក់ព័ន្ធនឹងការបោះឆ្នោតនៅខែកុម្ភៈខាងមុខទៅវិញ បើទោះជាប៉ូលីសក្នុងតំបន់បានដាក់ការសង្ស័យថាវាជាស្នាដៃរបស់ក្រុមឧទ្ទាមក៏ដោយ។
ជាមួយគ្នានេះ អាជ្ញាធរនៃខេត្តណារ៉ាធីវ៉ាត់ បានប្រកាសនូវបម្រាមគោចរ ដោយហាមការធ្វើដំណើរចេញពីផ្ទះចន្លោះពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺ នៅគ្រប់ស្រុកទាំងអស់ចាប់ពីយប់នេះរហូតដល់មានការជូនដំណឹងថ្មី៕










