ប្រទេសអ៊ីរ៉ង់ ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកនាំពាក្យរដ្ឋសភាអ៊ីរ៉ង់បានគំរា.មវាយប្រហារមូលដ្ឋានទ័ពអាមេរិក និងអ៊ីស្រាអែល ប្រសិនបើមេដឹកនាំប្រទេសទាំងពីរសម្រេចចិត្តប្រើប្រាស់កម្លាំងទ័ពជួយគាំទ្រក្រុមបាតុករអ៊ីរ៉ង់ដែលតវ៉ាប្រឆាំងរដ្ឋាភិបាល ។ រដ្ឋាភិបាលអ៊ីរ៉ង់ចាត់ទុកប្រទេសទាំងពីរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងចោទប្រកាន់អាមេរិក និងអ៊ីស្រាអែល នៅពីក្រោយខ្នងក្រុមបាតុករអ៊ីរ៉ង់ដែលតវ៉ាដោយហិង្សា ។
.png)
ជាច្រើនថ្ងៃមកនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយជាញឹកញាប់ថា អាមេរិកនឹងជួយអន្តរាគមន៍គាំទ្រក្រុមបាតុករក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយលោកបានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ពលរដ្ឋអ៊ីរ៉ង់កំពុងតែស្វែងរកសន្តិភាព ការតវ៉ានេះប្រឆាំងអាចនឹងខ្លាំងក្លាជងពេលណាៗទាំងអស់ដែលធ្លាប់កើតឡើងនៅប្រទេសអ៊ីរ៉ង់ ។
លោកប្រធានាធិបតី Trump ប្រកាសពីគោលជំហរគាំទ្រក្រុមបាតុករ បន្ទាប់ពីពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មរាលដាលដោយប្រើប្រាស់អំពើហិង្សា និងបង្កអសន្តិសុខនៅទូទាំងប្រទេសអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលអ៊ីរ៉ង់បង្ក្រាបក្រុមបាតុករកាន់តែខ្លាំង និងព្យាយាមលាក់បាំងព័ត៌មានដោយបញ្ជាឱ្យកាត់ផ្តាច់បបណ្តាញអ៊ីនធើរណេតនៅទូទាំងប្រទេស រយៈពេល៤៨ម៉ោង ។ ពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មរាលដាលតាមតំបន់នានានៅទីក្រុងតេហេរ៉ង់ និងនៅទីក្រុងធំៗជាច្រើនទៀត ដោយការដុតភ្លើងបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅតាមផ្លូវ និងដុតព្រះវិហារអ៊ីស្លាម ។.png)
គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានពិភាក្សាជាមួយក្រុមការងារពីផែនការវាយប្រហារអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ប្រើប្រាស់កម្លាំងបង្ក្រាបក្រុមបាតុកររាលដាល់រហូតដល់៣១ខេត្ត ។ អាមេរិកកំពុងពិចារណាវាយប្រហារតាមអាកាសលើទីតាំងនុយក្លេអ៊ែរ និងគោលដៅផ្សេងៗដែលមិនមែនជាមូលដ្ឋានទ័ពនៅទីក្រុងតេហេរ៉ង់ដើម្បីដាក់សម្ពាធរដ្ឋាភិបាលអ៊ីរ៉ង់ ដោយលោក Trump ថា ពលរដ្ឋអ៊ីរ៉ង់កំពុងទាមទារសេរីភាពដែលមិនធ្លាប់កើតឡើង ហើយអាមេរិកនឹងជួយពួកគេភ្លាមៗ បើមានការសម្លាប់បន្ថែមទៀត ។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បង្ហាញគោលជំហរអ៊ីស្រាអែលគាំទ្រក្រុមបាតុករអ៊ីរ៉ង់ប្រឆាំងនឹងមេដឹកនាំផ្តាច់ការ ។ លោកថា អ៊ីស្រាអែល និងពិភពលោក កំពុងតាមដានការធ្វើបាតុកម្មយ៉ាងក្លាហានរបស់ពលរដ្ឋអ៊ីរ៉ង់ដែលនាំគ្នាប្រឆាំងអំណាចផ្តាច់ការ ហើយសង្ឃឹមថា មិនយូរទេ ពួកគេនឹងទទួលបានសេរីភាព ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្កោលទោសរដ្ឋាភិបាលអ៊ីរ៉ង់ដែលប្រើប្រាស់កម្លាំងបង្ក្រាបក្រុមបាតុករ និងចាត់ទុកជាការសម្លាប់ពលរដ្ឋអ៊ីរ៉ង់ស្លូតត្រង់ ។ បើអំណាចផ្តាច់ការនៅអ៊ីរ៉ង់ដួលរលំ គឺអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងក្លាយជាសម្ព័ន្ធមិត្តស្មោះត្រង់ជាមួយគ្នាម្តងទៀត ព្រមទាំងបង្កើតសន្តិភាពនៅមជ្ឈិមបូព៌ា ។
អង្គការសិទ្ធិមនុស្សរាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែមករា ក្រុមបាតុករអ៊ីរ៉ង់បានស្លាប់ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាល កើនឡើងរហូតដល់ ៥៣៨នាក់ និងក្រុមបាតុករជាង១០,៦០០នាក់ទៀតត្រូវបានចាប់ខ្លួន ទើបអាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាពីការជួយអន្តរាគមន៍ហេតុការណ៍នៅអ៊ីរ៉ង់ ។ ការតវ៉ាចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងតេហេរ៉ង់ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ៕










