ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលស្លៀកឈុតចុងសម័យឧដុង្គថតរូបនៅប្រាសាទអង្គរវត្តដែលនាំឱ្យផ្អើលអស់ភ្ញៀវទេសជាតិនិងអន្តរជាតិចាប់អារម្មណ៍អ្នកទាំងពីរ។ អ្វីដែលកាន់តែពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូ Trend មួយដែលធ្វើឱ្យទស្សនិកជនពេញចិត្តស្តូក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTeUy_IgERa5UvnCh-6E2Jy_XxHPkOtQjvcbmXo2yiVZ2qUG4cVCpqxxRobKUmfz1Mv-wpEgZesC2JMll2v77EGsyCaeCqHoVpyJxeb3YAB2_0X5Bl_KDrgISLGetsjNOXR6ZLKo2U-lm2fntwXe2JCi1ABOiNIqOrECIFmdBLKdvsgNJ2qlZ_W6-8leZ/s2048/image_2026-01-12_10-18-01.png
កាលពីយប់ថ្ងៃទី១១ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ឋានសួគ៌ដែលស្ថិតនៅលើដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា»។ បវរកញ្ញារូបនេះបានបន្ថែមជាភាសាអង់គ្លេសដែលមានអត្ថន័យថា «ខ្ញុំមានមោទនភាពក្នុងការបង្ហាញជូនលោកអ្នកថាប្រទេសកម្ពុជាមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ ប្រទេសដ៏ស្រស់ស្អាតរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍លោកអ្នកជាមួយនឹងទីកន្លែងដ៏ស្រស់ស្អាត និងមនុស្សដែលមានចិត្តល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhG-qLEdrcEP7dGmwv3yvsvCl1nTHnqQLsgXZm5ZOqc559dbz1F4-Wq2AHwdTRddpmS6HUDkMpkX4CQRJGPaFWR-dngXoQli8VrjPvs-nuYuV39OUx9iR7ZwuVexjnjS5_UixFzw1qfY6ydjQzyt5ZfKfgmOPHVu08aXU4Kmf1HsS7xT_wVapSgAkJdBQ/s2048/image_2026-01-12_10-18-00.png

នៅក្នុងវីដេអូ Trend នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្លៀកឈុតប្រពៃណីខ្មែរជាច្រើនទម្រង់ជាមួយនឹងទិដ្ឋភាព ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនៅខេត្តសៀមរាបដែលបង្ហាញពីការពិតនៃភាពឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជាដែលរងការឈ្លានពានពីប្រទេសជិតខាង។ ជាមួយនឹងរូបភាពផ្ទាំងគំនូរដ៏មានអត្ថន័យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញរូបភាពជាបន្តបន្ទាប់នៃប្រាសាទនិងទិដ្ឋភាពជាច្រើនទៀតនៅតំបន់អង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnLk3e0M7SIKNAtBRkWMC63aUrrigkxFMpEg5aP260X23pO-NfnlWIhhqLTsr94fzWhHduZSZGhE0456Cs3E5_46Lu3ShPK4Gk93dq76ISL4xcipyxzLzXp80UEHD8oATO68vjqD00xW42lKD8AE010v7sxdNDIOzgfNassmvBvNmegEs4lauVvQztZyA/s2048/image_2026-01-12_10-17-59.png

ការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ខ្មែរនៅលើទឹកដីដ៏អស្ចារ្យរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសំណេរកោតសរសើរជាច្រើន៕