ប្រទេសថៃ ៖ បន្ទាប់ពីកើតហេតុការណ៍លួ.ចដុត និងបំផ្ទុះគ្រាប់បែ.កនៅស្ថានីយប្រេងឥន្ធនៈ PTT រហូតដល់១១កន្លែង នៅខេត្តណារ៉ាធិវ៉ាត យ៉ាឡា និងប៉ាត់តានី ស្ថិតនៅភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោក យ៉តអាវុធ ផើងផាក់ មេបញ្ជាការកងកម្លាំងពិសេសខេត្តណារ៉ាធិវ៉ាត បានចេញសេចក្តីប្រកាសអនុវត្តច្បាប់អាជ្ញាសឹក ឆ្នាំ១៩១៤ ដោយរឹតបន្តឹងនៅបរិរវេណព្រំដែនជាប់ម៉ាឡេស៊ី និងហាមពលរដ្ឋចេញពីលំនៅឋានពីម៉ោង៩យប់ ដល់៥ព្រឹក ដើម្បីសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ។.jpg)
សេចក្តីប្រកាសនេះបានបង្កើនវិធានការត្រួតពិនិត្យនៅបរិវេណព្រំដែនថៃ-ម៉ាឡេស៊ីក្នុងខេត្តណារ៉ាធិវ៉ាត ដោយរឹតបន្តឹងការធ្វើដំណើរចេញ-ចូលរបស់មនុស្ស, យានជំនិះគ្រប់ប្រភេទ និងការលក់ដូរគ្រប់មុខទំនិញ ទាំងពលរដ្ឋថៃ និងជនបរទេស ។ សេចក្តីប្រកាសបញ្ជាក់ថា ហាមពលរដ្ឋនៅខេត្តណារ៉ាធិវ៉ាត់ចាកចេញពីផ្ទះ ចាប់ពីម៉ោង៩យប់ ដល់៥ព្រឹក ប្រសិនបើមានធុរៈចាំបាច់បន្ទាន់ ត្រូវសុំការអនុញ្ញាតពីកងទ័ព សមត្ថកិច្ច មេភូមិ ឬអាជ្ញាធរក្នុងតំបន់ ។.jpg)
សេចក្តីប្រកាសបានលើកឡើងពីខេត្តណារ៉ាធិវ៉ាត កើតហេតុការណ៍អសន្តិសុខយ៉ាងខ្លាំងដោយសារការបំផ្ទុះគ្រាប់បែកនៅតាមស្ថានីយប្រេងឥន្ធនៈ PTT ជាបន្តបន្ទាប់ ទើបខេត្តចាំបាច់ត្រូវប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងអាជ្ញាធរ សហការគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងការពារទ្រព្យសម្បត្តិ ។.jpg)
កងទ័ពមានតួនាទីទទួលខុសត្រូវសន្តិសុខនៅខេត្តណារ៉ាធិវ៉ាតស្របតាមផែនការយុទ្ធសាស្ត្រ ដើម្បីផ្តល់សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទូទាំងខេត្ត ។ ការអនុវត្តវិធានការហាមពលរដ្ឋចេញពីផ្ទះ គឺចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីប្រកាស ថ្ងៃទី១១ ខែមករា តទៅ រហូតដល់មានសេចក្តីប្រកាសផ្លាស់ប្តូរ ។.jpg)
គួរបញ្ជាក់ថា ក្រសួងការពារជាតិថៃបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការដុតបំផ្លាញ និងបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងនៅបណ្តាខេត្តភាគខាងត្បូង ដោយបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងមិនបណ្តោយឱ្យអំពើហិង្សានេះកំណត់អនាគតខេត្តភាគខាងត្បូងឡើយ ។ ក្រសួងការពារជាតិថៃចាត់ទុកជាសកម្មភាពអមនុស្សធម៌ រំលោ.ភច្បាប់ដោយចេតនា បង្កការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ ធ្វើឱ្យប៉ះពាល់អាយុជីវិត ទ្រព្យសម្បត្តិ និងបង្កសន្តិសុខនៅភាគខាងត្បូង ។.jpg)
ក្រសួងការពារជាតិថៃនឹងអនុវត្តគ្រប់វិធានការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេស សហការជាមួយកងទ័ពភូមិភាគទី៤ ដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លាមៗ និងផ្តល់ប្រាក់សំណងដល់ពលរដ្ឋរងផលប៉ះពាល់ពីហេតុការណ៍នេះ ដោយអនុវត្តវិធានការយ៉ាងតឹងរ៉ឹងស្វែងរកចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ ។ ក្រសួងការពារជាតិថៃបានអំពាវនាវឱ្យស្ថាប័នទាំងអស់ប្រឆាំងការប្រើប្រាស់
អំពើហិង្សា និងចាត់វិធានការជនដែលផ្តល់កន្លែងស្នាក់នៅ គាំទ្រ ឬជួយជនល្មើសដោយផ្ទាល់ និងប្រយោល គឺចាត់ទុកសហការជាមួយជនល្មើស ដែលត្រូវផ្តន្ទាទោសតាមច្បាប់ ។
ក្រសួងការពារជាតិ និងរដ្ឋាភិបាលថៃ មិនបណ្តោយឱ្យអំពើហិង្សានេះកំណត់ជោគវាសនានៅខេត្តភាគខាងត្បូងដាច់ខាត ព្រមទាំងអនុវត្តវិធានការការពារអាយុជីវិតពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ និងផ្តល់សន្តិភាពយូរអង្វែង ដោយការសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ៕










