កាលពីយប់មិញ ហង្សក្រហម Liverpool  បានទទួលរងបរាជ័យយ៉ាងចាស់ដៃ នៅក្នុងទឹកដី Anfield របស់ខ្លួន ដោយចាញ់ Real Madrid ក្នុងលទ្ធផល ៥-២។

នៅក្នុងការប្រកួតនេះ Liverpool បានបើកការនាំមុខ ២-០ ត្រឹមនាទីទី១៤ តែការសប្បាយរីករាយនេះ ត្រូវបានរសាតចេញទៅវិញក្រោយ Vinicius Jr ដាក់បាន២គ្រាប់តាមស្មើនៅវគ្គទី១។ លុះចូលដល់វគ្គទី២ Real Madrid នៅតែបន្តធ្វើបានល្អ ដោយបន្ថែម៣គ្រាប់ទៀត ដោយ Benzema ២គ្រាប់ និង Militao មួយគ្រាប់។May be an image of 1 person

៦លើកចុងក្រោយរវាង Liverpool ប៉ះ Real Madrid ពានរង្វាន់ Champion League៖
-ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៣ Liverpool ២-៥ Real Madrid ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ
-ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ Liverpool ០-១ Real Madrid (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ Liverpool ០-០ Real Madrid ជើងទី២ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ Real Madrid ៣-១ Liverpool ជើងទី១ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ Real Madrid ៣-១ Liverpool (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ Real Madrid ១-០ Liverpool វគ្គជម្រុះក្នុងពូលMay be an image of crowd and outdoors