ដើមទង​នៃ​និមិត្ត​សញ្ញា “ញញឹម (Smiley)” ផ្ដើម​ចេញ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​ដែល​មាន​ឈ្មោះ​ថា State Mutual Life Assurance (បច្ចុប្បន្ន Hanover Insurance) នៅ​ក្នុង​ឆ្នាំ​១៩៦៣។

ក្រុមហ៊ុន​នេះ​បាន​ជួល​បុរស​ម្នាក់​ឈ្មោះ Harvey Ross Ball ឱ្យ​គូរ​និមិត្ត​សញ្ញា “Smiley” នេះ​ឡើង ដើម្បី​ជា​ការ​ជំរុញ​ក្រម​សីលធម៌​របស់​បុគ្គលិក​នៅ​ក្នុង​ម៉ោង​ការងារ។ កាល​នោះ​​​លោក Harvey បាន​ចំណាយ​ពេល​​នឹក​គិត​គូរ​​វា​ឡើង​ត្រឹម​តែ​​១០​នាទី​ប៉ុណ្ណោះ ហើយ​​ទទួល​កម្រៃ​បាន ៤៥​ដុល្លារ (លុយ​បច្ចុប្បន្ន​ប្រហែល ៣៧៥​ដុល្លារ)។Smiley Lamp Mr Maria

ដោយ​នឹក​ស្មាន​មិន​ដល់ និមិត្ត​សញ្ញា “Smiley” បាន​​ផ្ទុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ពាសពេញ​ពិភពលោក។ យ៉ាង​ណា​មិញ​ ម្ចាស់​ផ្លូវ​ការ​មិន​មែន​ជា​លោក Harvey ឬ​ក៏​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង State Mutual Life Assurance នោះ​ទេ ប៉ុន្តែ​គឺ​ជា​អ្នក​សារព័ត៌មាន​មួយ​រូប​មាន​សញ្ជាតិ​​បារាំង​ឈ្មោះ​ថា Franklin Loufrani ទៅ​វិញ ដែល​ជា​អ្នក​បាន​ចុះ​​កម្មសិទ្ធិបញ្ញា​​ជា​ពាណិជ្ជសញ្ញា​ផ្ទាល់​ខ្លួន។This Is the Strange (But True!) Origin of the Smiley Face | Reader's Digest

សព្វ​​ថ្ងៃ ក្រុមហ៊ុន Smiley កំពុង​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់គ្រង​របស់​កូន​លោក Loufrani ដែល​​មាន​ឈ្មោះ​ថា Nicolas។ ចំណូល​ក្រុមហ៊ុន Smiley ហក់​ដល់​ខ្ទង់​រយ​លាន​ដុល្លារ​ឯណោះ ដែល​បាន​មក​ពី​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូចជា Levi’s, Mars, Zara និង Fendi ជា​ដើម (ទិន្នន័យ​ឆ្នាំ​២០១៦ រក​បាន​ជាង ២១៨​លាន​ដុល្លារ)៕

ប្រភព៖ CNBC