Home Blog Page 1851

កងទ័ពសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអឺរ៉ុប កាត់ផ្ដាច់ការនាំចេញអាវុធទៅឲ្យក្រុមឧទ្ទាម ដើម្បីដាក់គំនាបលើអ៊ីរ៉ង់

0

រដ្ឋធានីតេអ៊ីរ៉ង់៖ កងទ័ពរបស់លោកខាងលិច កំពុងតែឆ្មក់បង្រ្កាបទៅលើទូកនានា រត់ពន្ធអាវុធ ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ប្រទេសយេមែន ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម ខណៈមេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបង្ហាញ អំពីការស្ទាក់ចាប់ និង រឹបអូសគ្រឿងសព្វាវុធបានជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

សារព័តមាន Insider បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ថា កម្លាំងទាហានរបស់បស្ចិមលោក កំពុងតែឆ្មក់ចាប់ជាអចិន្ដ្រៃយ៍ ទៅលើទូកនានា មានគោលបំណង រត់ពន្ធអាវុធ ចេញពីអ៊ីរ៉ង់ នាំទៅផ្គត់ផ្គង់ ដល់ក្រុមឧទ្ធាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន។ សកម្មភាពរបស់ទាហានលោកខាងលិច បានរឹបអូសគ្រឿងបំផ្ទុះជាច្រើនប្រភេទ រួមមាន កាំភ្លើង និងគ្រាប់រំសេវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8DqaG8XTfOo0WfDodzW1uCMGdyQ9aTT5f9eAi0o0xGbSUTLlZaIRaRqEXpp0qp4h7XSIyvxTWVHoNz36BmPjFHWyytQXRMN0GQoGdIrXXXWotIroGrtl6M7cvYi5NR5FAnHVDsI24vJdGS4VP_KUrdqVaog2BlZ3-oOsm2nMtLnlouvha49XUIrdv/s1000/photo_2023-02-13_09-03-11.jpg

ក្រុមអ្នកជំនាញកិច្ចការមជ្ឈិមបូព៌ា និង អ៊ីរ៉ង់ បានបញ្ជាក់ ថា ការឆ្មក់បង្ក្រាបរបស់លោកខាងលិច គឺជាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលមួយ រៀបចំឡើង ដើម្បីដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់ និង បន្ទុកបង្អាក់ដល់ផែនការដ៏អាក្រក់របស់ក្រុងតេអ៊ីរ៉ង់ នៅក្នុងតំបន់។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានខែមុននេះ បានបង្ហាញ អំពីការវាយឆ្មក់បង្ក្រាប ទៅលើទូកនេសាទជាបន្តបន្ទាប់ ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងរបស់សហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត។ ការបង្រ្កាបការរត់ពន្ធអាវុធនេះ ជារឿយៗ បានដកហូតនាវានេសាទ ដែលធ្វើដំណើរតាមផ្លូវទឹក ធ្លាប់មានប្រវត្តិ ធ្វើចរាចរណ៍ដឹកអាវុធខុសច្បាប់ ចេញពីប្រទេសអ៊ីរ៉ង់ នាំទៅឲ្យក្រុមឧទ្ទាម Houthi ដែលកំពុងតែធ្វើសង្គ្រាមស៊ីវិល ប្រឆាំងនឹងរដ្ឋាភិបាលយេមែន ដែលទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិ នៅក្នុងប្រទេសចុងខាងត្បូងឧបទ្វីបអារ៉ាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLmnhOWIhQAR-c4zkaoP3jsaND7m8epUlvcHU9K2vO_UaKjwOiKGx-KV6-D7n2s0SRz7l06gYbu53z18qOhXtBsmm6n3zJ8x52aHxTSUXy0GNovHlwWBP2sOYX2b-zNSE33RunvHoGXoU9TsFjZKKTYmq_VrcpjgmmX5EfZ4n_BHIVQQY7D0Buesx0/s1280/photo_2023-02-13_09-03-10.jpg

ក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ បានប្រយុទ្ធ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប្រឆាំងនឹងរដ្ឋាភិបាលយេមែន គាំទ្រដោយសម្ពន្ធមិត្ត ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រយុទ្ធគ្នាដ៏ឃោរឃៅ នៅក្នុងប្រទេសយេមែន ធ្វើឲ្យក្រុមអ្នកជំនាញ តែងតែចាត់ទុក ជាសង្គ្រាមប្រជែងឥទ្ធិពលគ្នា រវាងគូសត្រូវ នៅក្នុងតំបន់ គឺអ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត។ ចំណែកបទឈប់បាញ់ដ៏ផុយស្រួយមួយ បានជំរុញឲ្យមានភាពតានតឹង អូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែសង្គ្រាមបំផ្លិចបំផ្លាញនេះ បានធ្វើឱ្យមនុស្ស រាប់សែននាក់ស្លាប់ និង រាប់លាននាក់ផ្សេងទៀត ត្រូវការជំនួយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុត។

ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ នៅខែនេះ ថា កងទ័ពសហរដ្ឋអាមេរិក បានជួយគាំទ្រ ដល់កងកម្លាំងជើងទឹករបស់ប្រទេសជាដៃគូ នៅក្នុងការឆ្មក់បង្ក្រាប កាលពីខែមករា នៅឈូងសមុទ្រអូម៉ង់។ ការស្ទាក់ចាប់ទូករត់ពន្ធអាវុធនេះ បានអនុវត្ដ ដោយកងកម្លាំងពិសេសរបស់បារាំង នៅតាមផ្លូវទឹក ដែលតែងតែរត់ពន្ធអាវុធ រវាងប្រទេសអ៊ីរ៉ង់ និង យេមែន ដោយរឹបអូសបាន គ្រាប់កាំភ្លើង ចំនួន៣០០០គ្រាប់, គ្រាប់រំសេវ ៥៧៨ ០០០គ្រាប់ និង មីស៊ីលនាំផ្លូវប្រឆាំងនឹងរថក្រោះ ចំនួន២៣ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicXDILObKfBk_KtahEC1W0iReyYiSSeCbiDVTeJTno7uk4q-4pLpMArwYwtcQqgAejaK7FE1LQF5GpK-jU4X370fsj4rPAmmOwxpTorwQzP7cFTtw2y_03EvLHqOqMjC2A1BQ3bibFfBgDAzvP9eUAczlgZRI1e0IY_sNTfz9-RmLvMzjKE7uZtWFj/s865/photo_2023-02-13_09-03-10%20(2).jpg

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ទៀត ថា ការវាយឆ្មក់បង្ក្រាបនេះ គឺជា ការរារាំង ដល់ទំនិញខុសច្បាប់មួយ នៅក្នុងចំណោមទំនិញខុសច្បាប់ទាំង៤ប្រភេទ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយរឹបអូសបានអាវុធជាង ៥ 000ដើម និង គ្រាប់ចំនួន ១,៦លានគ្រាប់ មុនពេលអាវុធទាំងនោះទៅដល់ប្រទេសយេមែន។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្ម ទៅលើការបញ្ជូនអាវុធ ទៅឲ្យក្រុមឧទ្ទាមក្រុមហ៊ូធី (Houthis)។

លោក អាឡិច វ៉ាតាន់កា (Alex Vatanka) នាយកកម្មវិធីអ៊ីរ៉ង់ នៃវិទ្យាស្ថានមជ្ឈិមបូព៌ា បានបញ្ជាក់ ថា «សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តអឺរ៉ុប បង្ក្រាបទៅលើការរត់ពន្ធអាវុធ គឺជាការដាក់សម្ពាធទៅលើលើអ៊ីរ៉ង់ ដើម្បីបង្ខំរដ្ឋាភិបាលតេអ៊ីរ៉ង់ ឱ្យចូលរួមក្នុងកិច្ចពិភាក្សាដ៏មានអត្ថន័យ ជុំវិញការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នាឆ្នាំ ២០១៥។ បញ្ហានេះមិនមែនត្រឹមតែការពិភាក្សា ដើម្បីជាប្រយោជន៍ នៃកិច្ចពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែការពិភាក្សាយ៉ាងពិតប្រាកដ រារាំងដល់លើកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSrvfxIvGw1sSI3jO3DFTAvUA3KjdS-f_SORgCqBpq6qsVAQgXJy-OKafs1YkpKRm22oZZM_Fr3gFYIuQGNYU20O8OlmLJKPv8eohq1uFJZe5qhIvvrz1wNBYnNi-VR5K6lElV0EIvQrbXXfrKxbk2uTKxiVlqolhttUc8IGcBFtJ7ZUYB47EBAAw/s637/photo_2023-02-13_09-03-11%20(2).jpg

លោកឧត្តមសេនីយ៍ មីឆែល គូរីលឡា (Michael Kurilla) មេបញ្ជាការ CENTCOM បានបញ្ជាក់ ថា ការផ្ទេរគ្រឿងសព្វាវុធឆ្លងកាត់ដែនទឹកអន្តរជាតិមាន នាំឲ្យមានអស្ថិរភាព នៅក្នុងតំបន់។ រីឯសហរដ្ឋអាមេរិក និង ដៃគូរបស់ខ្លួន នឹងបន្តរឹបអូសយកគ្រឿងសព្វាវុធដ៏សាហាវទាំងនោះ បើទោះជាវាមកពីប្រភពណាក៏ដោយ៕

ក្រុមហ៊ុនចិនចំនួន៦ ត្រូវបានអាមេរិកចុះក្នុងបញ្ជីខ្មៅ

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកបានដាក់ក្រុមហ៊ុនចំនួន៥ និងវិទ្យាស្ថានស្រាវជ្រាវរបស់ចិនចំនួន១ ទៅក្នុងបញ្ជីខ្មៅ ខណៈក្រុមហ៊ុនទាំងនេះពាក់ព័ន្ធនឹងគម្រោងបាឡុងស៊ើបការណ៍ដែលគាំទ្រកងទ័ពចិន ជាពិសេស គម្រោងអវកាស យន្តហោះ និងបាឡុង ។ ក្រុមហ៊ុន និងវិទ្យាស្ថានដែលអាមេរិកបានចុះក្នុងបញ្ជីខ្មៅលើកនេះ រួមមាន ទីក្រុងប៉េកាំង ណានជៀង អែរ៉ូ space បច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវលំដាប់ទី៤៨ របស់សាជីវកម្មបច្ចេកវិទ្យាអេឡិចត្រូនិកចិន ។After China balloon scare, Air Force shoots down object flying above  Alaska's North Slope - Alaska Beacon

ក្រៅពីនេះ អាមេរិកក៏បានហាមឃាត់ការនាំចេញផ្នែកបច្ចេកវិទ្យាទៅកាន់ក្រុមហ៊ុនទាំងនេះផងដែរ ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើបញ្ជីខ្មៅនេះគ្រប់គ្រងលើក្រុមហ៊ុនចិន និងកងទ័ពចិន ដើម្បីទប់ស្កាត់ការអភិវឌ្ឍនានា ។ មុននេះ អាមេរិកបានបញ្ជាក់យ៉ាងប្រាកដប្រជាថា រោងចក្រដែលផលិតបាឡុងរបស់ចិនមានទំនាក់ទំនងដោយផ្ទាល់ជាមួយកងទ័ពចិន ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បង្ហាញថា ប្រទេសចិនជំទាស់យ៉ាងខ្លាំងចំពោះករណីសភាតំណាងរាស្ត្រអាមេរិកថ្កោលទោសបាឡុងរបស់ចិន ដែលបានហោះចូលទៅកាន់ដែនអាកាសអាមេរិក ដោយលោកស្រីលើកឡើងថា ការថ្កោលទោសរបស់អាមេរិកនេះជារឿងនយោបាយសុទ្ធសាធ ។ កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងមក សភាតំណាងរាស្ត្រអាមេរិកបានសម្រេចជាឯកច្ឆ័ន្ទថ្កោលទោសបាឡុងរបស់ចិនថា បានរំលោភលើដែនអាកាសអាមេរិក ។U.S. List of China Balloon Suppliers Hints at New Age in Surveillance - WSJ

ទោះយ៉ាងណា ក្រសួងការពារជាតិអាមេរិកជឿជាក់ថា បាឡុងរបស់ចិនបានលួចឃ្លាំមើលទីកន្លែងទុកដាក់អាវុធសំខាន់ៗរបស់ខ្លួន ប៉ុន្តែចិនអះអាងថា បាឡុងនេះមានគោលបំណងស្រាវជ្រាវឧតុនិយមតែប៉ុណ្ណោះ ហើយមិនបានតាំងចិត្តហោះមកកាន់ដែនអាកាសអាមេរិកទេ ៕

ប្រភព ៖ TNN World

វិទ្យុ VOD ត្រូវបានបញ្ឈប់ឱ្យផ្សាយត្រឹមម៉ោង១០ព្រឹកនេះហើយ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ហើយត្រូវបបញ្ឈប់ការផ្សាយត្រឹមម៉ោង១០ព្រឹកនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ សុីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួ នដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន ដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIeTGa6g2eXjt7zHyWFFzcRJtiA1z0vJYWpywfzsMtUVFZ27wq-KAQviUjIZbi0eNQigsxfU8caLyVLe92X9R71Mv55p4bT07c0pIQRqiDjgWa4r92tDJLPYOiIEE-DwN9-1VvhNJ1xbhVNMtlSDntUMtGdv1g73tO748oQOqTC85yypaU1N8MGsl/s1179/photo_2023-02-13_08-36-21.jpg

សម្តេចបានបន្តថា ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣ កុម្ភះ ២០២៣ជាកំហិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj93EsgU1WHZBV-rO93zNl4FQOtkCwrufWMXuZAh7JSkZjfwKGr501knEIG9_WOTkczCQrFjtQcnOrk1h9SQwug0rqBnr6xjXavJJ7Omsn4faLC08QRw3bov2wl8JNPyOGFpP5RiCW6vpfqtDZZPPUx0ld44-cxTJ4WpVwlqCvySt3vB1EjB6EPFKMX/s1084/Screenshot%202023-02-13%20085037.jpg

សម្តេចបានណែនាំឱ្យ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។

ជាមួយគ្នានោះសម្តេចក៏សូមស្នើមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕Cambodia's Hun Sen orders shutdown of independent local news outlet | Reutershttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUn6dufimv4xeFPLpQUkE5al4j1x9Z__kasw_gyaCvmCnJJZ4YeyGVoaCdI903etdPa3leDtblJ9I-wUaDoRCOAaVkvK-Tt957pANeZEKsZZdPnW8z7rBrmFnZwNus06rP89kIsphykFCcE_-bDh0AC_zMhPbhtagmiMDL850_TYho_jpI4hhfdSD8/s1280/photo_2023-02-13_01-54-56.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0MS8SZfO-89oUjbyjbe6zhO91IghkbqVSXSTETUzXTHK2JAu27E3LOKpBMtU751ukL07FrZHWWHLdpfh7fmtzyW1uYU8SOGxgxDE96ldinidfUl6jhvMc7a5UEAoMPJ1SaS8blyhSKAqGCuWEoyTvgPymSbfvflSikdgy87OOkXDWISl-y6urHiP/s1280/photo_2023-02-13_01-54-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjzR3L120METv49tRSfXb1W6p1J7ii-80uNMHBqWNggw5dQ1YaXVnfoLRtW-ADhblBwm9cbPDLIiC04FrbGOTIsAfynGYf4EQ4e371ZNJBLztWyl91rb-1dTCxq86-iSw-QaMFAQvv1zBTcNn2xfspy2D_CoFmowEjMePuWWduBy9D79VJInNoiJv/s1280/photo_2023-02-13_01-54-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXsSmfgUa6HwJTD3jg_k9nxnvjFHodQfSclnnm9EKklEFJtDOf0kV7AXsW0xuCYysQWRb_QQ3IRFKxl5MaFfIfmibzJy1HCFaRLRdLSmtyBELFTZsWbJ9y0t6pvLPsG9g1qEPAACRYkVKRsUcvlSEy72MxIiFa1tUjI5ZgClt3VcdCbqVlRexbbHdD/s900/photo_2023-02-13_07-29-46.jpg

ប៊ូខាវស្នើសុំមេ Meta ឱ្យមើលគណនីហ្វេកប៊ុករបស់ខ្លួន ដោយថាប្រជានកម្ពុជា Report ច្រើនពេក

0

កីឡាករប្រដាល់ថៃ ប៊ូខាវ បានស្នើសុំជំនួយពីនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាកប្រជាជនកម្ពុជា។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ប៊ូខាងមានឈ្មោះថា Banchamek Gymបានបញ្ជាក់សារជាថ្មីថា” ខ្ញុំមិនមានបញ្ហាជាមួយកីឡាករកម្ពុជា ឬក្បាច់គុនខ្មែររបស់ប្រទេសគេនោះទេ”។ ការលើកឡើងនេះ ក្រោយពីទំព័រហ្វេសប៊ុករបស់កម្ពុជាជាបន្តបន្ទាប់បានជំរុញឱ្យប្រជាពលរដ្ឋ Report ទំព័រហ្វេសប៊ុករបស់ប៊ូខាវ។Muay Thai legend asks Zuckerberg to referee Facebook dispute with Cambodians

ក្រោយមកប៊ូខាវ បានបង្ហោះសារមួយទៀតនៅលើហ្វេកប៊ុកខ្លួនថា “សូមគោរព Mark Zuckerberg ទំព័រ Facebook របស់យើងត្រូវបានគេ Report ច្រើនណាស់នាពេលថ្មីៗនេះ។ សូម​ជួយ​យើង​ផង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL8xxwv3NsqKeWYghv0daAZpZ-f02A3Q2onBFJN_nrwRNl5hApXUO2i-dIKha0LJiGR_kOyGZh9N1b2eDVagZBVQQSpyxkARHPsL_wFiZYxTiXj581or9TyHIlCfpIqFRx3zfs7w5mVV5B2ZVHwxVlmGx54HYZKggjriDDZRicyWwOmckfb0j88auF/s745/Screenshot%202023-02-13%20082901.jpg

ប្រភព៖ National Thailand 

 

មនុស្ស១៥លាននាក់ នឹងមានហានិភ័យ ក្រោយពីការរលាយបាក់ផ្ទាំងទឹកកក

0

ការរលាយ នៃផ្ទាំងទឹកកកហូរទៅចូលបឹងនានា ដែលនៅក្បែរខាងនឹងបង្កើតជាទឹកជំនន់ភ្លាមៗពីបឹងទាំងនោះ ហើយបង្កការគំរាមកំហែងដល់មនុស្ស ១៥លាននាក់នៅទូទាំងពិភពលោក។15 million people live in possible flood path for melting glaciers | New  Scientist

ការសិក្សាចុងក្រោយ  របស់ក្រុមអ្នកវិទ្យាសាស្រ្ត សាកលវិទ្យាល័យ Newcastle University បានពិនិត្យមើលឃើញថាអាងទឹក បឹង និងផ្ទាំងទឹកកក ចំនួន ១ ០៨៩ នៅ ទូទាំងពិភពលោក និងចំនួនប្រជាជនដែលរស់ ក្នុងតំបន់ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ ពីបឹងក៏ដូចជាកម្រិត នៃការអភិវឌ្ឍន៍នៅក្នុង តំបន់បឹងទាំងនោះ និងសូចនាករសង្គមផ្សេងទៀតដែលជាសញ្ញាសម្គាល់នៃភាពងាយរងគ្រោះពី ទឹកជំនន់បឹង Glacial (GLOF)។15 million people at risk of glacial flooding

លទ្ធផល បានគូសបញ្ជាក់ថាមនុស្ស ១៥លាននាក់រស់ដែលប្រឈមមុខនឹងGLOF រស់នៅក្នុងចម្ងាយ ៥០គីឡូម៉ែត្រ ពីបឹងផ្ទាំងទឹកកក ហើយអ្នកដែលរស់នៅតំបន់ភ្នំខ្ពស់ នៅអាស៊ី ទាំងខ្ពង់រាបទីបេ និង ខ្ពង់រាប ផ្សេងទៀត ពីកៀហ្ស៊ីស៊ីស្ថាន ទៅចិនមានគ្រោះថ្នាក់ GLOF ខ្ពស់បំផុតដោយមនុស្ស ជាង ៩,៣ លាននាក់ អាចប្រឈមនឹងហានិភ័យ នេះ។

ដោយឡែកឥណ្ឌា និង ប៉ាគីស្ថាន មានអ្នករងផលប៉ះពាល់ប្រហែល៥លាននាក់ដែលស្មើនឹង១/៣ នៃចំនួនមនុស្ស រងហានិភ័យ ដែលការសិក្សារកឃើញ។Glacial Lake Outbursts Threaten 15 Million People with Potential Flooding |  HNGN - Headlines & Global News

គួរបញ្ជាក់ថា នៅពេលធាតុអាកាសកាន់តែក្ដៅ ផ្ទាំងទឹកកករលាយហើយហូរចូលបឹងឬ បង្កើតបានជាបឹង ។ បឹងនោះ អាចផ្ទុះឡើងភ្លាមៗហើយបង្កើតបានជា GLOF ដែលហូរយ៉ាងលឿនទៅចម្ងាយរាប់គីឡូម៉ែត្រ ដោយ ក្នុងករណីខ្លះរហូតដល់១២០គីឡូម៉ែត្រ ។ ការសិក្សាអះអាងថាGLOFsអាចបង្កការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង ដីកសិកម្ម យ៉ាងធ្ងន់ធ្ងរហើយអាចនាំឱ្យបាត់បង់អាយុជីវិតយ៉ាងច្រើនទៀតផង៕Study: 15 million people live under threat of glacial floods | National |  koamnewsnow.com

ប្រភព៖ Environment Journal 

ថៃដាស់តឿនគូសេ្នហ៍ទិញស្រោមអនាម័យតាមស្តង់ដារ

0

ប្រទេសថៃ ៖ លោក វិធីត សារីតឌិឆ័យកុល អគ្គលេខាធិការរងផ្នែកចំណីអាហារ និងឱសថ បានថ្លែងថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ជាពេលដែលមនុស្សភាគច្រើនផ្តល់ភាពសំខាន់ដើម្បីបង្ហាញពីក្តីស្រឡាញ់តាមវិធីផ្សេងៗ ។ ដូច្នេះ គូស្នេហ៍ជាច្រើនគូបានបង្ហាញក្តីស្រឡាញ់ដោយការរួមភេទក្នុងថ្ងៃ១៤ កុម្ភៈ ។

គណៈកម្មការចំណីអាហារ និងឱសថសង្កេតឃើញថា ការរួមភេទភាគច្រើនមិនបានការពារខ្លួនទេ ឬបញ្ហាការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមត្រូវតាមស្តង់ដារ ដែលជាផ្នែកមួយបណ្តាលឱ្យប្រថុយនឹងការឆ្លងជំងឺផ្សេងៗ និងការមានផ្ទៃពោះមិនបានត្រៀមខ្លួនមុន ។ វិធីការពារងាយៗ ហើយត្រូវធ្វើមុនគេនោះ គឺការប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ ។Premium Photo | A couple of thai high school students smile while going  through the woods with a book in their hands, guy and girl outdoors.

គេចាត់ទុកថា ស្រោមអនាម័យជាឧបករណ៍វេជ្ជសាស្ត្រ ដែលត្រូវមានលិខិតអនុញ្ញាត ឬព័ត៌មានលម្អិតប្រាប់ពីការផលិត ឬការនាំចូល ។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃ ឆ្នាំ២០១៣ ថា ស្រោមអនាម័យត្រូវមានស្តង់ដារ ឬ ISO 4074 : 2015 ខណៈវាជាឧបករណ៍ពន្យារកំណើតដែលគេនិយមប្រើបំផុត ។

បច្ចុប្បន្ន ស្រោមអនាម័យមានច្រើនបែបច្រើនយ៉ាង ដូចជា មានទំហំស្តើង ច្រើនពណ៌ ច្រើនក្លិន និងផ្ទៃខុសៗគ្នា ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ។ ស្រោមអនាម័យអាចការពារការមានផ្ទៃពោះដោយមិនបានត្រៀមខ្លួនមុន និងបង្ការការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗតាមរយៈការរួមភេទ ។

លោក វិធីត បន្ថែមថា ពលរដ្ឋគួរតែជ្រើសរើសទិញស្រោមអនាម័យមានលិខិតអនុញ្ញាត ឬព័ត៌មានលម្អិតប្រាប់ពីការផលិត និងវិធីប្រើប្រាស់ត្រឹមត្រូវ ។ មុននឹងទិញ ត្រូវសង្កេតមើលថ្ងៃខែផលិត និងថ្ងៃផុតសុពលភាព ដោយប្រើឱ្យសមស្របនឹងទំហំអវៈយវៈភេទ ហើយពាក់ស្រោមតែមួយជាន់ប៉ុណ្ណោះ ព្រោះការពាក់ច្រើនជាន់នឹងបណ្តាលឱ្យកកិត និងរហែកបាន ។ ក្រៅពីនេះ មិនគួរប្រើប្រាស់ប្រេងលាបស្បែក ឡេ ឬប្រេង Jelly ជំនួសប្រេងរអិលទេ ព្រោះស្រោមអនាម័យនឹងខូចប្រសិទ្ធភាព និងងាយរហែក ។

លើសពីនេះ អ្នកប្រើប្រាស់ត្រូវទុកដាក់វាឱ្យត្រឹមត្រូវដើម្បីរក្សាប្រសិទ្ធភាពខ្ពស់បំផុត គឺទុកនៅទីកន្លែងស្ងួត ត្រជាក់ និងមិនត្រូវកំដៅថ្ងៃ ។ ម្យ៉ាងទៀត មិនគួរទុកស្រោមអនាម័យនៅក្នុងរថយន្តទេ ព្រោះវាមានសីតុណ្ហភាពខ្ពស់នៅពេលថ្ងៃ ហើយក៏មិនគួរទុកវាក្នុងកាបូបលុយ ឬហោប៉ៅខោក្រោយទេ ព្រោះការសង្កត់នឹងធ្វើឱ្យវាធ្លាយ ឬរហែក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJxKS-tGEvz2VsIY7o4_QBtmFyX_IfdFyZcxpDI4dGOWotSJC7gEDCmjEYF2FkRLf0oWBPuqyMS-iZSl9BeX3rq4V-WUiwvtJJL8nArcnEsXf97TtAp1NrITWMAuiR3gDYEzYkLoNzC4rtiFf2sko_s5_HrQcoNRDRAgRWNVd_c0MpCZJMtFz014bt/s1280/photo_2023-02-11_16-28-01.jpg

ប្រភព ៖ MGR Infographics

តើបច្ចេកវិទ្យា AI អាចដណ្តើមទីផ្សារការងាររបស់មនុស្សដែរឬទេ ?

0

តាមការស្ទង់មតិរបស់ MLIV Pulse បានចង្អុលបង្ហាញថា ប្រព័ន្ធបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់កំពុងគំរាមកំហែងការងារភាគច្រើនក្នុងផ្នែកហិរញ្ញវត្ថុ ច្បាប់ និងបច្ចេកវិទ្យា ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺមនុស្សភាគច្រើននៃអ្នកឆ្លើយតបការស្ទង់មតិចំនួន២៩២នាក់ ឆ្លើយថា ពួកគេមិនគិតថា ការងាររបស់ខ្លួននឹងប្រឈមក្នុងរយៈពេល៣ឆ្នាំខាងមុខទេ បើទោះជាពួកគេធ្វើការផ្នែកហិរញ្ញវត្ថុក្តី អ្នកឆ្លើយទាំងនេះមាន អ្នកស្រាវជ្រាវ, អ្នកយុទ្ធសាស្ត្រ, សេដ្ឋវិទូ, អ្នកគ្រប់គ្រងមូលនិធិ, វិនិយោគិន និងពាណិជ្ជករ ។

បញ្ញាសិប្បនិម្មិត ឬ AI បានអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែនេះ ការចាប់អារម្មណ៍លើ AI បានកើនឡើងយ៉ាងខ្លាំង ជាពិសេស កម្មវិធី ChatGPT និង DALL•E របស់ OpenAI បានទទួលការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិន ខណៈគេជឿថា នឹងប្រើប្រាស់ឧបករណ៍នេះសម្រាប់បង្កើតប្រាក់ចំណេញមហាសាល ។Where Does AI Go Next?

អ្នកឆ្លើយតបពាក់កណ្តាលជឿថា បច្ចេកវិទ្យានេះសមស្របប្រើប្រាស់ក្នុងការវិនិយោគ ។ ទោះយ៉ាងណា ការប្រើ AI ក្នុងចំណោមវិនិយោគិន មានមិនច្រើនទេ គឺត្រឹម១២%ប៉ុណ្ណោះដែលបានប្រើ AI សម្រាប់វិនិយោគ ហើយមានត្រឹម២៧% នឹងមានគម្រោងប្រើ AI ក្នុងការវិនិយោគ ហើយអ្នកឆ្លើយតបពាក់កណ្តាលទៀតប្រាប់ថា គ្មានគំនិតចង់ប្រើ AI ទេ ។

លទ្ធផលស្ទង់មតិនេះ គឺផ្ទុយនឹងការវិនិយោគលើ AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា ការវិនិយោគក្នុងទឹកប្រាក់១ម៉ឺនលានដុល្លារអាមេរិករបស់ Microsoft និង OpenAI ជាក្រុមហ៊ុនអភិវឌ្ឍន៍ ChatGPT ខណៈក្រុមហ៊ុនផ្សេងៗបានវិនិយោគលើ AI ដូចជា BuzzFeed, C3.ai, SoundHound AI និង BigBear.ai ដែលមានបរិមាណជួញដួរហ៊ុនកើនឡើងខ្លាំង ព្រមទាំងតម្លៃភាគហ៊ុនប្រែប្រួលខ្លាំង ។Beginning Your Journey to Implementing Artificial Intelligence |  SoftwareONE Blog

ទោះយ៉ាងណា ការប្រើប្រាស់ ChatGPT បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនមួយចំនួន ដោយអ្នកឆ្លើយតបការសម្ភាសន៍ជាង៤៩% ថា មានគម្រោងទិញភាគហ៊ុនបច្ចេកវិទ្យា AI ហើយអ្នកតបសម្ភាសន៍៤១% ថា ពួកគេមានបំណងរួមចំណែកជាមួយភាគហ៊ុនបច្ចេកវិទ្យា ខណៈ៣៨% ឆ្លើយថា នឹងកាន់កាប់យ៉ាងរឹងមាំក្នុងរយៈពេល៦ខែខាងមុខ ។

ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនបានប្រជែងគ្នាលើបច្ចេកវិទ្យាអាចបង្កើតប្រព័ន្ធផ្សព្វផ្សាយដូចជា សារ និងរូបភាព ឬរៀបចំការសន្ទនាពីប្រធានបទផ្សេងៗ ។ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Alphabet, Meta និង Amazon បានប្រជែងគ្នាយកឧបករណ៍ AI ដ៏ឆ្លាតវៃបង្ហាញទៅកាន់មហាជន ។

Wendy Hall សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រនៃមហាវិទ្យាល័យ Southampton បាននិយាយទៅកាន់ Bloomberg TV ថា សង្គ្រាម AI បានបើកឆាកហើយរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ៕ ប្រភព ៖ thestandard

ការបំពេញការងារនៅផ្ទះចំណេញពេលវេលាធ្វើដំណើរ

0

ភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចជាតិ (National Bureau of Economic Research) បានធ្វើការសិក្សារឿង «ការចំណេញពេលវេលា នៅពេលធ្វើការពីផ្ទះ» (Time Savings When Working from Home) ដែលពួកគេបានធ្វើការស្ទង់មតិ និងប្រមូលទិន្នន័យពី២៧ប្រទេសទូទាំងពិភពលោកឃើញថា បើបុគ្គលិកបំពេញការងារនៅផ្ទះ ពួកគេនឹងអាចចំណេញពេលវេលាក្នុងការធ្វើដំណើរជាមធ្យម៧២នាទី/១ថ្ងៃ ។Work From Home Tips To Stay Motivated

ពួកគេបានសម្ភាសន៍ជាមួយបុគ្គលិកធ្វើការពេញម៉ោង ដែលមានអាយុពី២០ឆ្នាំ-៥៩ឆ្នាំ មកពី២៧ប្រទេសទូទាំងពិភពលោក ។ តាមការស្ទង់មតិឃើញថា នៅឆ្នាំ២០២១ នៅពេលពួកគេត្រូវបំពេញការងារនៅផ្ទះ នឹងអាចចំណេញពេលក្នុងការធ្វើដំណើរប្រមាណ២ម៉ោង/១សប្តាហ៍ ហើយនៅឆ្នាំ២០២២ នឹងចំណេញពេលប្រមាណ១ម៉ោង/១សប្តាហ៍ ដោយសារពេលនោះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាលច្រើន ហើយក្រុមហ៊ុនជាច្រើនបានហៅបុគ្គលិកត្រឡប់មកធ្វើការនៅការិយាល័យវិញ ។

ក្រៅពីនេះ ការស្ទង់មតិបង្ហាញទៀតថា បុគ្គលិក៤០% យកពេលវេលានៅសល់របស់ពួកគេទៅបំពេញការងារបន្ថែម (ទាំងការងារសំខាន់ និងការងារបន្ថែម) រីឯ៣៤% ទៀតថា ពួកគេអាចមានពេលសម្រាក និងជជែកគ្នាលេង ខណៈ១១% ថា យកពេលទៅថែទាំកូនៗរបស់ខ្លួន ។Extreme loneliness or the perfect balance? How to work from home and stay  healthy | Health & wellbeing | The Guardian

សម្រាប់ព័ត៌មានលម្អិតរបស់ប្រទេសនីមួយៗ ការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតបនៅប្រទេសចិនបានចំណេញពេលវេលាធ្វើដំណើរច្រើនបំផុត គឺ១០២នាទី/១ថ្ងៃ បន្ទាប់មកគឺ ជប៉ុនចំណេញពេល១០០នាទី/១ថ្ងៃ ហើយចុងក្រោយ ឥណ្ឌាចំណេញបាន៩៩នាទី/១ថ្ងៃ ។ អ្នកឆ្លើយតបនៅចិនដែលចំណេញពេលលើសប្រទេសនានា គឺដោយសារវិធានការកូវីដស្មើសូន្យរបស់រដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ។

ចំណែកអាមេរិកវិញ បុគ្គលិកអាចចំណេញពេលធ្វើដំណើរ៥៥នាទី/១ថ្ងៃ ដោយអ្នកឆ្លើយតបប្រើពេលនៅសល់របស់ខ្លួនទៅបំពេញការងារមួយទៀត ខណៈ៤២% ឆ្លើយថា យកពេលទៅសម្រាក និងមើលទូរទស្សន៍ អានសៀវភៅ និងហាត់ប្រាណ ជាដើម ។Digital Artist Contemplates During Coffee Break In His Home Office Stock  Photo - Download Image Now - iStock

នៅពេលជំងឺកូវីដបានធូរស្រាល ក្រុមហ៊ុនជាច្រើនបានហៅបុគ្គលិករបស់ខ្លួនត្រឡប់មកបំពេញការងារនៅការិយាល័យវិញ ធ្វើឱ្យកើតភាពចម្រូងចម្រាសកាន់តែច្រើនរវាងចៅហ្វាយនាយ និងបុគ្គលិក ហើយមានការលាឈប់ពីការងារ ក្នុងករណីមិនអាចចរចាសុំធ្វើការពីផ្ទះបន្តទៀត ។

ក្រុមស្រាវជ្រាវមិនអាចកំណត់បានថា ការបំពេញការងារនៅការិយាល័យល្អបំផុត ឬការបំពេញការងារនៅផ្ទះល្អបំផុត ប៉ុន្តែតាមការស្ទង់មតិនេះបង្ហាញថា ការបំពេញការងារនៅផ្ទះ ចៅហ្វាយនាយនឹងអាចសន្សំថ្លៃចំណាយបានច្រើនលើការថែទាំការិយាល័យ, ទទួលលទ្ធផលការងារបានច្រើនពីបុគ្គលិក ហើយដូចគ្នានេះ បុគ្គលិកក៏មានក្តីសុខច្រើនឡើង ហើយកូនៗរបស់គេក៏ទទួលបានប្រយោជន៍ដូចគ្នាដែរ ៕

ប្រភព ៖ beartaiBRIEF

ជនបរទេសអាចចូលសញ្ជាតិខ្មែរបាន​ ត្រូវតែមានលក្ខខណ្ឌទាំងនេះ

0

ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌ​ចំនួន ៦ចំណុច និងអនុវត្ត​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ចំពោះជនបរទេស​អន្តោប្រវេសន៍។ នេះ​បើ​យោង​​តាម​មាត្រា ១៩ នៃ​សេចក្តីព្រាង​ច្បាប់​​ស្ដីពី​សញ្ជាតិ ដែល​ត្រូវ​​បាន​​រដ្ឋសភាអនុម័ត ក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃ៣១ ឧសភា ២០១៩។

មាត្រា​នោះ បាន​ចែងថា៖ ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

១. មានគំនិត មារយាទ និងសីលធម៌ល្អ

២. ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ

៣. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍

៤. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេស ដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ

៥. ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ

៦. មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ

សូម​បញ្ជាក់ថា “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សញ្ជាតិ” មាន ១០​ជំពូក ចែកចេញ​ជា ៣៨​មាត្រា។ សេចក្តី​ព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការ​អនុវត្ត​ដែន​យុត្តាធិការ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ទៅលើ​រូបវន្ត​បុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬនៅ​បរទេស និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់នេះ៕

កូរ៉េខាងត្បូងផ្តល់ទិដ្ឋាការរយៈពេលខ្លីឡើងវិញដល់អ្នកដំណើរចិន

0

ប្រទេសកូរ៉េខាងត្បូង ៖ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហើបថា កូរ៉េខាងត្បូងផ្តល់ទិដ្ឋាការរយៈពេលខ្លីឡើងវិញសម្រាប់អ្នកដំណើរចិន ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសចិនល្អប្រសើរឡើង ។

កាលពីខែមករា ឆ្នាំ២០២៣ កូរ៉េខាងត្បូងបានផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរចិន ក្រោយពីប្រទេសចិនប្រកាសលុបចោលវិធានការកូវីដស្មើសូន្យភ្លាមៗ ដែលធ្វើឱ្យជំងឺកូវីដនៅចិនឆ្លងរាលដាលម្តងទៀត ដូច្នេះ ចិនបានសងសឹកវិញ ដោយផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរកូរ៉េខាងត្បូងដូចគ្នា ។Incheon International Airport | Projects | Gensler

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង លោក គីម ស៊ុងហូ ដែលត្រួតពិនិត្យសុវត្ថិភាព និងគ្រោះមហន្តរាយ បានថ្លែងថា រដ្ឋាភិបាលបានសម្រេចចិត្តផ្តល់ទិដ្ឋាការដល់ជនជាតិចិនឡើងវិញ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដនៅចិនធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយគេមិនបានរកឃើញមេរោគថ្មីទេ ។ កូរ៉េខាងត្បូងមើលឃើញថា អ្នកដំណើរចិនមានអត្រាការឆ្លងត្រឹម១,១% ប៉ុណ្ណោះកាលពីសប្តាហ៍កន្លងមក គេជឿថា វាបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងពេលមុននេះស្មើ៣០% ។ លោក គីម ស៊ុងហូ បន្តថា កូរ៉េខាងត្បូងនឹងបន្ធូរបន្ថយវិធានការចូលប្រទេសសម្រាប់អ្នកដំណើរចិន បន្ទាប់ពីវាយតម្លៃស្ថានភាពជំងឺរាតត្បាតនាពេលអនាគត ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ឌុកស៊ូ បានថ្លែងថា នឹងលុបចោលវិធានការរឹតបន្តឹងនានានៅមុនចុងខែកុម្ភៈ ឆ្នាំ២០២៣ បើស្ថានការណ៍កូវីដនៅចិនល្អឡើងវិញ ។China suspends issuing visas in Japan and South Korea | Reuters

ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាថ្មីនៅចិន គឺក្រោយពីចិនលុបចោលវិធានការកូវីដស្មើសូន្យកាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងមក ជាហេតុធ្វើឱ្យកូរ៉េខាងត្បូងដាក់វិធានការពិនិត្យលើអ្នកដំណើរចិនកាលពីថ្ងៃទី២ ខែមករា រួមទាំងផ្អាកផ្តល់ទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកដំណើរចិន មន្ត្រីស្ថានទូត និងកំណត់ឱ្យអ្នកធ្វើដំណើរពីចិនទាំងអស់ត្រួតរកជំងឺកូវីដមុនពេលធ្វើដំណើរ និងត្រួតនៅថ្ងៃទី១ ពេលពួកគេបានធ្វើដំណើរមកដល់អាកាសយានដ្ឋានកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ៕

ប្រភព ៖ TNN World