Home ព័ត៌មានអន្តរជាតិ ប្រាក់ចំណូលធ្លាក់ចុះ Twitter ប្រកាសកាត់បន្ថយបុគ្គលិក

ប្រាក់ចំណូលធ្លាក់ចុះ Twitter ប្រកាសកាត់បន្ថយបុគ្គលិក

70
0

យោងតាមវែបសាយ Information រាយការណ៍ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងមក Twitter ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រមាណ៥០នាក់ ។ គេចាត់ទុកថា វាជាការកាត់បន្ថយបុគ្គលិកលើកទី៨ហើយ តាំងពីលោក Elon Musk បានទិញយក Twitter កាលពីចុងខែតុលា ឆ្នាំ២០២២ កន្លងមក ។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

ការកាត់បន្ថយបុគ្គលិកលើកនេះ ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះ បន្ទាប់ពីលោក Elon Musk បានចូលគ្រប់គ្រងក្រុមហ៊ុន ។ បច្ចុប្បន្ន ក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិករបស់ខ្លួនយ៉ាងតិច៧០% រហូតនៅសល់បុគ្គលិកបម្រើការងារត្រឹមតែ២.០០០នាក់ប៉ុណ្ណោះ ។

ប្រភពព័ត៌មានផ្ទៃក្នុងបានបង្ហាញថា ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុននេះ គឺសំដៅលើក្រុមបុគ្គលិកផ្នែកវិស្វករដូចជា ក្រុមគាំទ្របច្ចេកវិទ្យាផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម, ក្រុមគ្រប់គ្រងកម្មវិធីសំខាន់ និងក្រុមគ្រប់គ្រងគម្រោងបច្ចេកទេស ដើម្បីធ្វើឱ្យក្រុមហ៊ុន Twitter អាចដំណើរការបន្តបាន។Twitter employees 'battle-weary' as Elon Musk deal drags on | Financial  Times

គួរបញ្ជាក់ថា លោក Elon Musk បានទិញយក Twitter កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ក្នុងទឹកប្រាក់ចំនួន៤៤ពាន់លានដុល្លារអាមេរិក ។ ក្រោយមក នៅខែវិច្ឆិកា Twitter បានប្រកាសកាត់បន្ថយបុគ្គលិកចំនួន៣.៧០០នាក់ដើម្បីកាត់បន្ថយការចំណាយនានា ។ មិនតែប៉ុណ្ណោះ ប្រាក់ចំណូលរបស់ Twitter បានធ្លាក់ចុះខ្លាំង ខណៈអ្នកផ្សព្វផ្សាយពាណិជ្ជកម្មបានបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយ Twitter ៕

ប្រភព ៖ beartaiBRIEF