សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងជាមុន ។ លោកស្រី Yellen ប្រកាសថា អាមេរិកនឹងឈរនៅខាងអ៊ុយក្រែនក្នុងសង្គ្រាមលើកនេះ ព្រមទាំងត្រៀមស្វែងរកប្រាក់បន្ថែមទៀតចំនួន១,២ពាន់លានដុល្លារអាមេរិកផ្តល់ឱ្យអ៊ុយក្រែន ។

លោកស្រី Yellen ជាមន្ត្រីតំណាងជាន់ខ្ពស់មួយរូបរបស់អាមេរិក ដែលបានធ្វើដំណើរមកកាន់អ៊ុយក្រែនបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្តាហ៍មុន ។ លោកស្រីបានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានបរទេស CNN ថា បើទោះជាពេលនេះ សេដ្ឋកិច្ចរបស់រុស្ស៊ីមើលទៅមិនទាន់រងផលប៉ះពាល់ខ្លាំងក្លាប៉ុន្មានពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងបណ្តាប្រទេសលោកខាងលិចក្តី ប៉ុន្តែលោកស្រីសង្ឃឹមថា សេដ្ឋកិច្ចរុស្ស៊ីនឹងទន់ខ្សោយនាពេលខាងមុខ ។Janet Yellen visits Ukraine and pledges even more U.S. economic aid : NPR

លោកស្រីបញ្ជាក់ទៀតថា សមត្ថភាពបង្កើនប្រសិទ្ធភាពកងទ័ពរបស់រុស្ស៊ីត្រូវប្រឈមមុខនឹងការវិនាសបន្តិចម្តងៗ ដូច្នេះ ការបញ្ជូនអាវុធផ្សេងៗពីចិនជួយកងទ័ពរុស្ស៊ី នឹងអាចមានផលវិបាកធ្ងន់ធ្ងរជាងនេះ ។ លោកស្រីចង្អុលបង្ហាញថា ៖ «យើងមានគោលជំហរច្បាស់លាស់ថា យើងនឹងមិនព្រមឱ្យប្រទេសណាមួយរំលោភវិធានការដាក់ទណ្ឌកម្មដែលពួកយើងបានកំណត់ទុក ដើម្បីរារាំងរុស្ស៊ីមិនឱ្យទទួលបានអាវុធសម្រាប់កងទ័ពប្រើប្រាស់ក្នុងការធ្វើសង្គ្រាមលើកនេះ ហើយយើងក៏បានបំភ្លឺដល់ស្ថាប័នហិរញ្ញវត្ថុរបស់ចិនយ៉ាងច្បាស់ហើយថា ចិននឹងទទួលបានលទ្ធផលធ្ងន់ធ្ងរមកវិញ បើចិននៅតែរំលោភលើវិធានការដាក់ទណ្ឌកម្មទាំងនេះ» ។

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky បានបង្ហាញពីស្ថានភាពប្រយុទ្ធគ្នានៅសមរភូមិ Baghmut ដែលចាត់ទុកជាសមរភូមិជួរមុខនៃជម្លោះនៅ Donbass ឬភូមិភាគខាងកើតរបស់អ៊ុយក្រែន ដែលកំពុងប្រឈមមុខខ្លាំងក្លា និងអាក្រក់បំផុត ។ លោក Zelensky បានអំពាវនាវឱ្យបណ្តាប្រទេសជាមិត្តបញ្ជូនអាវុធទំនើបផ្នែកកងទ័ពមកជួយអ៊ុយក្រែន និងសហការគ្នាទប់ទល់ជាមួយអំពើអាក្រក់របស់រុស្ស៊ី ដែលបានចូលឈ្លានពានអ៊ុយក្រែនអស់ជាង១ឆ្នាំ ៕Yellen visits Ukraine, underscores US economic support ប្រភព ៖ thestandard