Home Blog Page 183

កម្ពុជា ទទូចឲ្យអង្គការ UNESCO ដោះស្រាយជាបន្ទាន់ករណីថៃរលួ.ចចម្លងប្លង់ប្រាសាទអង្គរវត្ត

0

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យមានបទបញ្ញត្តិច្បាស់លាស់ជាបន្ទាន់ លើសកម្មភាពសាងសង់សំណង់ប្រាសាទមួយរបស់ថៃដែលចម្លងតាមគំរូប្លង់របស់ប្រាសាទអង្គរវត្តកម្ពុជា ដែលជាការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។ នេះបើតាមការឲ្យដឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJAoeE6w7UJrQJzHMmiXPYQQY4lAcZ6RB-0_-Ex4ON37I5i7in7C6e51YBYN-9c6gQiOfkdUyF8XC0-0-WMVSvPUWxOtXJcN0oL3ZRGcKNZeVaM7BHfjXR8g5HX1bT_1reaFgJfKArO-pKuN2EdFpynid8xyVNCHYQ2YD0ex7RyhGqjD1vx29f5n-IKZV/s1280/photo_2025-11-26_15-47-59%20(2).jpg
នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gKE8CQEafgQg-owhY01O2n1qqflTuHCWj3TY9ysDJY-RvTpmBkPOAB-X88RMbFLOpWaUhB_Aq1bIC0is9zLDq9I6w1rX-IVGYqKpjUVVNcmJlwamsGrihkt565Vt1lAbHRjnyf4-Qst0Ae-usHlPzpidaBfR2_B2pQAXNxcm7H8Mve-g7dGPrIEFOTYP/s1280/photo_2025-11-26_15-47-59.jpg
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeZPWDTtDBLa9FENSkSHMeKc4VyFsuRo1bBTpt4IA0e2lb-MXiGtwdm7zGFfu8-PyQyXS-pLG3QFhPEcRaSRByO-36EatQkJzQ5CI_9IglssD-5N4MYPT-qcF6jaCEngaoYt7SjXgzSR4InPAvbT95FtMZoMkwzRq4XXXXfQVPPKdjdXgKY_B32RVCWDc/s1280/photo_2025-11-26_15-47-59%20(3).jpg

បន្ថែមលើនេះ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមកដែលពេលនោះលោកជំទាវបានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ព្រោះការណ៍នេះគឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEoMlb5-m9JNXmxAzVZmUN6JCDD43q_x39HMU1M7zRQ4w-ldoCshp-nSqSxSh1R_5t6b04A__L3IBolzPIi8SlW9xfJMpBUzHi6j8F0QrcHCR9vyHwvKfqL_cOw24IVEIG2-MRGhjuBN0ZlWmb94hw1cV-Yj7lS1z9ustqPieAbMQ_iWj2ftd3NOWuSUNf/s1280/photo_2025-11-26_15-48-00.jpg

អាស្រ័យហេតុនេះ កម្ពុជាសូមអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម៕

លោក Raul Rocha ទម្លាយមូលហេតុដែល Olivia មិនអាចឈ្នះមកុដ

0

សេចក្តីថ្លែងការណ៍របស់លោក Raul Rocha នាពេលថ្មីៗនេះ អំពីមូលហេតុដែល Olivia Yacé មិនត្រូវបានគ្រងដំណែងបានបង្កឱ្យមានភាពចម្រូងចម្រាស។ លោកបានលើកឡើងពីកត្តាទិដ្ឋាការ លក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុពីក្រោយឆាក និងអំណាចនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យមហាជនមានចម្ងល់អំពីតម្លាភាពនៃការប្រកួតកម្មវិធីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgbzVBEAavpTxsJJWqNbz5gsTacpRbtetnrbLj2r_n6e1Hqt42nocIO7OYvMtawSdgZzPxc_5z8JEZ-tuDCbnXvgDhv2ZS7dyj57e2ddYt75ufKZLkrzGfShLSZQyEl5ltvShu_-PVRk5mP2s6-Y3i_5hzVW9nhxB5AJrftKaF9zZz6m4okfg9EUCNPRG/s1200/image_2025-11-26_09-14-36.png

នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីការបញ្ចប់បវរកញ្ញាចក្រវាលឆ្នាំ ២០២៥ លោក Raul Rocha បាននិយាយថាមូលហេតុមួយក្នុងចំណោមហេតុផលដែល Olivia Yacé បវរកញ្ញាតំណាងឱ្យប្រទេសកូតឌីវ័រ (Côte d’Ivoire) មិនត្រូវបានគ្រងដំណែងគឺដោយសារតែប្រទេសរបស់នាងត្រូវការទិដ្ឋាការដើម្បីចូលប្រទេសចំនួន ១៧៥ ។ បើតាមលោក Raul Rocha បវរកញ្ញាចក្រវាលត្រូវការរាជិនីសម្រស់ដែលអាចធ្វើដំណើរបានយ៉ាងស្រួលដើម្បីបំពេញបេសកកម្មទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មតិសាធារណៈបានច្រានចោលភ្លាមៗ នៅពេលដែលគេនឹកឃើញថា Olivia Yacé ជាពលរដ្ឋអាម៉េរិក និងជាកូនស្រីរបស់អ្នកការទូត ដែលធ្វើឱ្យវាងាយស្រួលសម្រាប់នាងក្នុងការប្រើប្រាស់លិខិតឆ្លងដែនអាម៉េរិក ឬទទួលបានជំនួយក្នុងដំណើរការស្នើសុំទិដ្ឋាការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-3ZmkjcOKiqXMYFcKI-NS11tX275uKMi6p_pr-x-KUmLaHr5108kaK79ccMR2R97F7PB1hgmkaJpJ6CJy29gszforgPtMKnC0ZVuwfUSVEbftesoeS6gZehXERU-BShS4KN14IPWag3wyjWAxkryNZaaNm6_2JD7P22PMQCX3ht4xmD4wS_HMXPPY8wk/s1227/image_2025-11-26_09-14-37%20(2).png

ការដាក់បញ្ចូលទិដ្ឋាការ ជាហេតុផលសម្រាប់ការលើកលែង មានមនុស្សជាច្រើនសួរថា តើបវរកញ្ញា វិនិច្ឆ័យបេក្ខជនដោយផ្អែកលើលិខិតឆ្លងដែន ជំនួសឱ្យសមត្ថភាព និងគុណភាពទេ? លោក Raul Rocha ក៏បានបញ្ជាក់ដែរថា ចៅក្រមមានលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន ៣ គឺឈុតហែលទឹក រ៉ូបរាត្រីស្រមោលសរ និងសម្ភាស។ ប៉ុន្តែលោកថា ពិន្ទុភាគច្រើនបានមកពីអ្វីដែលកើតឡើងនៅពីក្រោយឆាកក្នុងពេលប្រមូលផ្តុំ។ នេះជារឿងគួរឱ្យភ្ញាក់ផ្អើល ព្រោះកាលពីប៉ុន្មានសប្តាហ៍មុននេះ ជម្លោះរបស់ ណាវ៉ាត់ ផ្ទុះឡើងដោយសារបេក្ខនារីមួយចំនួន មិនបានប្រកាសផ្សព្វផ្សាយពី Sponsor ស្ថាប័នបវរកញ្ញាចក្រវាល បានប្រកាសថា មានតែការប្រកួតធំៗចំនួន៣ប៉ុណ្ណោះ ដែលនឹងត្រូវដាក់ពិន្ទុ ហើយសកម្មភាពក្រោយឆាកក៏មិនរាប់បញ្ចូលដែរ។ ភាពផ្ទុយគ្នានេះធ្វើឱ្យទស្សនិកជនយល់ច្រឡំថា តើអ្វីទៅជាលក្ខណៈវិនិច្ឆ័យពិតប្រាកដដែលសម្រេចគ្រងតំណែងបវរកញ្ញាចក្រវាល?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS48sVG2yrccF9qtfdVkWcHg8C2VNG93js5yMCS2nkYVCVOeW-oTiUAKFEm0HIJd5NCuvjRipBC09KEbizFU2vVxreYve2tI9R1QcfxrxpxKQGTvcoqv0n1G2fy2SdAFTwiK29C5mQTiQC8pD8Hrdm_iqhRqei_3spNHyjVGYNJN69vEKmtXFCkZ74q96N/s1820/image_2025-11-26_09-14-37.png

ក្នុងបទសម្ភាសន៍ដដែលនោះលោក Raul Rocha ក៏បានប្រៀបធៀបបវរកញ្ញាចក្រវាលថ្មី ទៅនឹងអ្នកកាន់តំណែងមុនដោយកត់សម្គាល់ថា នាងមានអ្នកតាមដានលើ Instagram ជាង ៣លាននាក់ ពោលគឺលើសពីបវរកញ្ញាមុនៗជាច្រើន។ លោកថែមទាំងបានចុះបញ្ជីចំនួនអ្នកតាមដានរបស់អ្នកឈ្នះនីមួយៗ ដើម្បីបញ្ជាក់ថាបវរកញ្ញាចក្រវាលឆ្នាំ ២០២៥កាន់តែមានប្រជាប្រិយភាព។ នេះបង្ហាញថាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងក្លាយជាកត្តាសំខាន់ខ្លាំងឡើងក្នុងការជ្រើសរើសរាជនីសម្រស់។ រាជនីសម្រស់ដែលមានអ្នកតាមដានច្រើននឹងជួយឱ្យស្ថាប័នផ្សព្វផ្សាយសាររបស់ខ្លួនកាន់តែលឿន ទាក់ទាញប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6q6xs_uCRBYNzsbA0gp-kxdEa047a8oDRq7VWg0pRjZOsjAP1bony59xRL7ZTTxGQnG6Ec1krtCMJxCQxKia1YjtyPSrxyNZRZe-eDHOzsjSQn4nJSGgWk4n7ONHjj1AKOqbNCj3qPCGBqqfvt4XloFqhnMej8k5S8hqoW1BHANXTWkqyigg3S1qjrkM/s1290/image_2025-11-25_08-34-21%20(2).png

ទោះជាយ៉ាងណាក៏ដោយ ការផ្តោតលើ «Followers» ច្រើនពេក ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភថាបវរកញ្ញាកំពុងប្រែក្លាយទៅជាការប្រលងដើម្បីវាស់ស្ទង់ប្រជាប្រិយភាពជំនួសឱ្យកិត្តិយស ភាពស្រស់ស្អាត ភាពវៃឆ្លាត និងបេសកកម្មសហគមន៍។ការលើកឡើងរបស់ Raul Rocha បានជំរុញឱ្យមានការជជែកដេញដោលលើវេទិកាសម្រស់។ អ្នកខ្លះបានប្រកែកថា ការវិនិច្ឆ័យដោយផ្អែកលើលិខិតឆ្លងដែន ឬប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាការពិតក្នុងសម័យឌីជីថលប៉ុន្តែទស្សនិកជនភាគច្រើនបានរិះគន់ពីភាពគ្មានតម្លាភាព ដោយថាបវរកញ្ញាគួរប្រកាន់យកតម្លៃស្នូលជាជាងដេញតាមកត្តាគ្រឿងកុំព្យូទ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1DCFQk_T-_bqMpDWdBkqbT48KBXq_hZGjJMdxSE-4NyTX9Or4hpVO9Fn6TsjqHRXcf0GVX-Kuu7JhSVNPqIbiQriCpopGRcnb7mqLfUJAGIZXmCbuP98r8Gxo73uh7IdGMMD6Kliuh1O-_5NWK8rFMrZgpJqeXWRF8awPPhzs1k639sU8c6EDmLlcOwQ0/s1820/image_2025-11-26_10-29-00.png

រឿងរ៉ាវរបស់ Olivia Yacé បង្ហាញថាបវរកញ្ញាចក្រវាលមិនមែនគ្រាន់តែជាការប្រកួតសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជា Game ដ៏ស្មុគស្មាញមួយដែលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលសកលអាចមានឥទ្ធិពលលើលទ្ធផល។ សេចក្តីថ្លែងការណ៍របស់លោក Raul Rocha បានបើកឱ្យមានសំណួរជាច្រើនថាតើបវរកញ្ញាចក្រវាឡបានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យរបស់ខ្លួនឱ្យសមស្របនឹងយុគសម័យឌីជីថល ឬតើវាបាត់បង់ភាពយុត្តិធម៌ពីកំណើតរបស់ខ្លួន?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHELup9jXNGlAYo5v2Oc7WveglpyarwFCyiguPmBpCCLGNnTbFl3hJpFbY7wfz1fKaswAOq9850eYIPf9nnoyMdQLzmiYqtxByovM1Qe1x760AOVbCgihS4rRQXkTCDCgmOOpxKP_FjPhbtix0mdgCiGEYNXxj3z3cqOjmGo5obM6fbyvFf9ubeIGFNILb/s1920/image_2025-11-25_08-34-24.png

គួរបញ្ជាក់ផងដែរថាភាពស្មុគស្មាញនៃកម្មវិធី Miss Universe ឆ្នាំនេះបានជំរុញឱ្យលោក Raul Rocha ប្រកាសលក់ភាគហ៊ុនវិញផងដែរ៕

នោះឆ្លើយលែងចេញ! យោធាថៃនិយាយជាន់កែងខ្លួនឯងរឿងរកឃើញ«មីនថ្មី»ក្នុងទឹកដីរបស់ខ្លួន

0

ទោះខំនិយាយយ៉ាងណាក៏នៅតែមិនសមហេតុផល! ក្រោយយោធាថៃប្រកាសក្ដែងៗថា មីនដែលទើបរកឃើញនៅតាមព្រំដែន គឺជាមីនថ្មីដែលទាហានកម្ពុជាលួ.ចចូលមកដាំនៅក្នុងទឹកដីថៃ ពេលនេះស្រាប់តែត្រូវពលរដ្ឋខ្លួនចោ.ទសួរវិញថា ចុះតើពេលនោះទាហានថៃនាំគ្នាបាត់ទៅណា? ហេតុអ្វីបានជាបណ្ដោយឲ្យគេចូលមកបានតាមចិត្តដូច្នេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmRHLvb5FYDcNcIGValnqXnxVh7GZ_zpIa28f0MFFxSqDa4jISB3YOoVovkd_zCnfzqfP7jCF8E_qQiN6WvkxlzQjNvccmc3cmM9PVtoLOe0SpZvjq3oIPLHkwLGS2OOFQHsXskjuNoVmYQVmwGzBkzy_nNAQifzlw3L7BQrcnmdqV_XzaTee79ll0jnm/s1280/photo_2025-11-26_14-06-07.jpg

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ កាលពីកន្លងទៅថ្មីៗនេះបានឲ្យដឹងថា កងទ័ពភូមិន្ទថៃបានធ្វើការច្រានចោលការបកស្រាយរបស់កម្ពុជា ថាគ្រាប់មីនដែលទាហានថៃបានដើរជាន់ផ្ទុះដា.ច់ជើងក្នុងពេលកន្លងមកគឺជាសំណល់យុទ្ធភណ្ឌចាស់ ដែលនៅសេសសល់តាមបណ្ដោយព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0pW5GDsU-6nCa3TBbll2fbmZ4qVT-91Ev2fwbay3fWzG7DPZOOffc1AJynAG6jxaarDePbmYGWwCTRcWBVIhlfQntSbABzeYZSol758AWqKPyAOYBmtt5MCy3V9OS85-jdcMS-XcVoPGFtTLQ61BcrAGoNNwMuvm9_JdgFLRJO9otjb4KWfDyJ-5sp38/s960/photo_2025-11-26_14-06-08.jpg
ក្នុងនោះទំព័រហ្វេសប៊ុករបស់កងទ័ពភូមិន្ទថៃបានអះអាងថា លទ្ធផលត្រួតពិនិត្យរបស់មន្រ្តី TMAC របស់ថៃបានបង្ហាញថា គ្រាប់ទាំងអស់នោះគឺសុទ្ធសឹងតែជាមីនដែលទើបត្រូវបានគេដាក់ដាំថ្មីៗ។ កងទ័ពថៃថែមបានចោ.ទប្រកាន់ដោយគ្មានភ័ស្តុតាងទៀតថា មីនថ្មីដែលត្រូវបានរកឃើញទាំងនោះ គឺជាស្នាដៃរបស់ទាហានកម្ពុជា ដែលលួ.ចកាត់បន្លាលួសហើយចូលមកបង្កប់ក្នុងទឹកដីថៃ ក្នុងគោលបំណងគំរា.មកំហែងដល់សន្តិសុខ និងសុវត្ថិភាពទាហានថៃដែលដើរល្បាតតាមព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig_Yf81YkRCkI9qFMuOh4B86kTU5EjqwbLLneaJMGjt7R-tuUuoNoE2upSP9WuwSoNVnOjTjj52Um1S2F2PuX7Xlh3gUq8QG24l0weWdzqXMte3f6GuBhPweX4Ozm5yGvE5D-wkqDx_6DbCQtuMB1czHCGXH7-0Vk-yhceL3iI6OJ0yFVTxyJ0TZ3GdsV0/s1280/photo_2025-11-26_14-06-08%20(3).jpg
យ៉ាងណាមិញ ការលើកឡើងដែលថៃគិតថាមានលក្ខណៈសមស្របគ្រប់គ្រាន់ក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានេះ មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិប៉ុន្មានឡើយ។ តែផ្ទុយទៅវិញ វាបែរជាត្រូវបានពលរដ្ឋថៃមានការងឿងឆ្ងល់ និងយកវាមកធ្វើជាប្រធានបទសម្រាប់សួរដេញជើងមេបញ្ជារការយោធានៅតាមភូមិសាស្រ្តនីមួយៗថា ប្រសិនបើដូចការអះអាងនេះ ចុះតើក្នុងកំឡុងពេលដែលទាហានខ្មែរទាំងនោះចូលមកធ្វើសកម្មភាពបង្កប់មីន គ្មានទាហានថៃនៅប្រចាំការតាមគោលដៅទេមែនទេ? ហេតុអ្វីបានជាមិនដឹងថាគេចូលមកដាក់មីន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTInrbCaRjEHmTeMIFjlVkaF869byNtbKiAec13s-hJiOjbfOhjYCwysBCjpab6QTn11A-UyN802hiTe4AhsIHjBeunrZ3qrNvzULAnYy3Im_BmBiiRVUx-u9xKq5liR6A8RMWanw_ItwN-RlN52GaL6XqOjrFpa3h0XxOZJwdemO-9FhfCSefkeyM1I7h/s800/photo_2025-11-26_14-06-08%20(2).jpg

លើសពីនោះ ពួកគេក៏បានបង្ហាញអារម្មណ៍ខកចិត្តចំពោះកម្លាំងការពារជាតិថៃសព្វថ្ងៃផងដែរថា «បើគ្រាន់តែបន្លាលួសក៏ការពារមិនបានផងនោះ តើការពារទឹកដីថៃដែលកម្ពុជាកំពុងកាន់កាប់នោះបានដោយរបៀបណាទៅ? »

សំណួរចាក់ដោត ដែលសម្ដែងពីការបាត់បង់ទំនុកចិត្តរបស់ពលរដ្ឋមកលើកងកម្លាំងថៃដូចខាងលើ បានជំរុញឲ្យមេបញ្ជាការថៃគ្រប់តំបន់ទាំងអស់ ជាពិសេសតំបន់ភូមិភាគទី២ ដែលជាអ្នកប្រកាសថារកឃើញមីន នាំគ្នាបិទមាត់ស្ងាត់ជ្រៀប ព្រោះមិនដឹងបកស្រាយបន្តដូចម្ដេច បានត្រឹមតែអំពាវនាវឲ្យពលរដ្ឋមានជំនឿចិត្តលើទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព ដោយសន្យាថានឹងអនុវត្តភារកិច្ចរបស់ខ្លួនដោយការតាំងចិត្តខ្ពស់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNhaHygun5MyEqRe2HlwWq7QamGM3EptLArPvxpp_8jbAzxsGiBf8131V1ctymEYbE1qY8qRWfu_EvDKyushbiCZemYEHXqs7XXpKJdqdS2ny9a46YSy4bAkeRVmnFAf5M13RyJ3heYDmE7fVZqCMyqaijLmorFbbn-DpD86yjmlRJBuILv3PMeRSnrhoA/s767/photo_2025-11-26_14-06-08%20(4).jpg
គួរជម្រាបថា បញ្ហាគ្រាប់មីនថ្មីតាមព្រំដែន គឺជាបញ្ហាដែលយោធាថៃតែងប្រឌិតឡើងដើម្បីជាការបង្កើតស្ថានការណ៍បង្កហេតុដាក់កម្ពុជាយ៉ាងពិតប្រាកដ ព្រោះបើគ្រាន់តែគិតឲ្យងាយយល់ ក្នុងករណីមីននោះជាមីនចាស់របស់កម្ពុជា នោះវាបង្ហាញថាទាហានថៃបានដើរល្មើសអធិបតេយ្យចូលទឹកដីកម្ពុជា។ ប៉ុន្តែបើថៃអះអាងថានោះគឺជាមីនថ្មី ដូច្នេះនោះច្បាស់ណាស់ថាវាជាមីនរបស់ថៃខ្លួនឯង ព្រោះគ្មានទាហានកម្ពុជាណាម្នាក់អាចចូលទៅលួចដាក់ក្នុងទឹកដីថៃបានទេ៕

អាសូ.រណាស់! ពលរដ្ឋថៃចាំក្រុមសង្រ្គោះអស់ជាង៤០ម៉ោង រហូតមានអ្នកខ្លះដេកស្លា.ប់លើដំបូលផ្ទះ

0

ខេត្តសុងក្លា៖ យោងតាមសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយអំពីស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា បានបង្ហាញថា មានមនុស្សចាស់រាប់សិបនាក់កំពុងជាប់គាំងនៅលើដំបូលផ្ទះអស់រយៈពេលជាង ៤០ម៉ោងមកហើយ ខណៈមានខ្លះបានដេកចាំរហូតដល់ស្លា.ប់ថែមទៀត ព្រោះគ្មានអ្នកជួយសង្គ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimiKhj6jzRtewHO7TfE-V7Dqwc4tYvP8uCVSTp3KjP_1WvTAkmfMOTx_ZldyD8WBJjQMR5mLvMHJFosXIFyacvySx5TSF_3qQXNPhGMw0YVZRf7hyphenhyphensHtT25_Mqos-RGbvWSR6Q9zTGd7kpgiR8suhHmK_Hq19S9Z28iM_gLYd127aYLlCyk1eV7PQIMHx8/s1280/photo_2025-11-26_12-48-01%20(2).jpg

បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកពលរដ្ឋថៃម្នាក់ឈ្មោះ Kunnay Mam បានឲ្យដឹងថា៖ វាមានរយៈពេល ៤០ ម៉ោងហើយ គ្មាននរណាម្នាក់មកទេ។ នេះជាយប់ទីពីរហើយ ដែលយើងបានដេកលើដំបូលផ្ទះដើម្បីរង់ចាំជំនួយ ដោយបាត់បង់ក្តីសង្ឃឹម។ តាមរយៈការបង្ហោះនោះ គេសង្កេតឃើញថាអ្នកដែលកំពុងរង់ចាំការជួយសង្គ្រោះទាំងនោះ គឺសុទ្ធសឹងតែជាមនុស្សចាស់ជរា ដែលអង្គុយទាំងរងារញ័រញាក់គួរឲ្យសង្វេ.គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN75SFix-VLjIi26fujhEVEWKelZ_TwTHfOwJSlVrhrUBmIn3x39BbjiMNypieiQgdxVg8vMdmDmUq3VkMUrhTWVuE60vlPXGf89Wraz86UYOxC8Tregwlt1m_vKOuBh9QUWHh1epQvqGtvkHqI3mmRICe9loltX8V3zQ5p6Xxm8stdYB2rb4WYzct4ZwQ/s1280/photo_2025-11-26_12-48-01%20(3).jpg
ដោយឡែក គណនីមួយទៀតឈ្មោះ Pang Natchanun បានបង្ហោះថា៖ បើទោះជាទឹកស្រកចុះបានបន្តិច ប៉ុន្តែយើងនៅតែមិនអាចចាកចេញពីផ្ទះបាន ដោយសារតែទូកសង្រ្គោះ និងឧទ្ធម្ភាគចក្រ មិនអាចចូលមកដល់បាន រីឯបណ្ដាញទាក់ទងក៏ត្រូវបានកាត់ផ្ដាច់ថែមទៀត។ ស្ថានភាពកាន់តែអាក្រ.ក់ជាងម្សិលមិញទៅទៀត ពេលនេះម្នាក់ៗនឿយហត់ អស់កម្លាំង និងឃ្លានខ្លាំងណាស់ ខ្ញុំពិតជាគ្មានពាក្យសម្រាប់បរិយាយអំពីទុក្ខវេទនានេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1CQ8TGh45COlbCEMIv69TbFTvKPaBx8d4xqHSjrDaFi75NcJcrN1dzOSM3fcOmrlqmYm16yrQGTqKIksQ6obg5O7SPHY309TMBvMI6q30Tm3c_o-kdxR24OgkULMwwPgOXrIlBx4WM6KOx84rYzHln9ysknSjgitl8J652RfC0BTuGAgXRMKxlFrr8kQa/s1280/photo_2025-11-26_12-48-01.jpg
តាមការចុះផ្សាយរបស់ទូរទស្សន៍ Amarin TV ស្ថានភាពទឹកជំនន់ក្នុងស្រុក Hat Yai ខេត្ត Songkhla បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ហើយតាមរយៈរូបថតដែលបង្ហាញដោយមូលនិធិ Tek Tung ភាគខាងត្បូង គេបានឃើញមនុស្សម្នាក់បានដេកស្លា.ប់នៅលើដំបូលផ្ទះរបស់ខ្លួន ខណៈបានរង់ចាំការជួយសង្គ្រោះទាំងអស់សង្ឃឹមអស់រយៈពេលជាច្រើនថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fptvBM4WesyTh0yHnYoOMxwhv_FA_G-xy5Q79TZvxoeFtzabXLWjTPEWYvzS1kgdUOJw5nMH-NziTy6jAF3STHCv67DiLNeK-VX3U8pz-VyT9yUMyAKwawrl3V4JwBUxawU47ZQyKOkmNL2j688La9CFocI9gSsHKyeQdbG4bK_LJUL8eiiIdpy4Ab-W/s800/photo_2025-11-26_12-48-02.jpg

គួរជម្រាបថា តួលេខមនុស្សស្លា.ប់ក្នុងគ្រោះទឹកជំនន់ដ៏កា.ចសាហា.វនៅភាគខាងត្បូងប្រទេសថៃ បើគិតត្រឹមថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ បានកើនដល់១៣នាក់ហើយ ខណៈក្នុងនោះភាគច្រើនបានស្លា.ប់ដោយសារឆក់ខ្សែភ្លើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfMv_hmYe6VHF1Om-gONMBWg2smdvvth8haOycuUGUHz4zrIGLkAn5O4sWLq1azxKRYzLNVCaQoF7X4rBJeS1jEv2sf0T6xf6_cJW7O7EaIvLg-SRW2NX19tg_sTGixoI0CmakNyEePj8C1DyMeZbUZ2XqRRUWrGHV_FL-vzOlLdnwsAm6-8g2_DxfSu-9/s1280/photo_2025-11-26_09-31-03.jpg
ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសស្រុកទាំង១៦នៅក្នុងខេត្តសុងក្លា (Songkhla) ថាជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីស្រុកហាដយ៉ៃ (Hat Yai) បានកត់ត្រាបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយថ្ងៃមិនធ្លាប់មានក្នុងរយៈពេល ៣០០ឆ្នាំ។ កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវា HTMS Chakri Naruebet ដ៏ធំបំផុតរបស់ខ្លួន រួមជាមួយឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ៕

អ្នកនាង ចន ច័ន្ទលក្ខណា បង្ហាញការគោរពស្រលាញ់ទៅកាន់លោកជំទាវ យឹម ឆៃលីន

0

អ្នកនាង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករបានបង្ហាញការគោរពស្រលាញ់ទៅកាន់លោកជំទាវ យឹម ឆៃលីន ដោយបានបង្ហាញថាការស្រលាញ់នេះគឺជារៀងរហូត។ មែនទែនទៅអ្នកនាង ចន ច័ន្ទលក្ខណា ជារឿយៗតែងតែបង្ហោះរូបភាពនិងបង្ហាញក្តីស្រលាញ់របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-4hsIACaENIvPyuopJRF8DQSO_HpVY8EqBLAIw6Z4VTng2LPLMuVpQ8JB9Ac07rue7cOBU_FukWEXrbUTJX0vlk_vKywQDCNciYgcO8ZygHQlXxXsFu_pLrpbBZOGbJHmx-2-r7XaGNHzF0yVISyzbacwgEoFdHMXGI2aQOhwHTHSAPY_sZpubyFizDs/s2048/image_2025-11-26_08-49-53.png

នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហោះវីដេអូរបស់លោកជំទាវ យឹម ឆៃលីន ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «គោរពស្រលាញ់បងស្រីជារៀងរហូត»។ ការបង្ហោះនេះបានជំរុញឱ្យតារាចម្រៀង សុវត្ថិឌី ធារីកា បានចូលបញ្ចេញមតិថាលោកជំទាវ យឹម ឆៃលីន ក៏ជាបងស្រីជាទីស្រឡាញ់និងគោរពរបស់នាងដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinmGe6RZC4-X84evNmKybXkTEmbtAEFs3JUB6h5e_ykOVIvr9JDSRdy4PlMM501ieP6QICn-gpCueKDvuEIOa9A6cY12rQrt86fAwoY0Ds0CcYVcpcaCOQdvEQOfITMolM15DC1QuKzBpnzwCsiQ6K9o9Un3oTtnGjz2qhZb2RG2ulni2wEoLepTTf9M-4/s2048/image_2025-11-26_08-53-02.png

ជាមួយនឹងការបង្ហោះនេះបានធ្វើឱ្យសាធារណជនចូលបញ្ចេញមតិយោបល់ជាច្រើនថាលោកជំទាវ ឆៃលីន គឺពិតជាស្រស់ស្អាតខ្លាំងរហូតមានអ្នកមួយចំនួនមានបំណងចង់បានភាពស្រស់ស្អាតក្មេងជាងវ័យដូចជាលោកជំទាវ ឆៃលីន ដូចគ្នា។ មតិខ្លះទៀតបានលើកសរសើរថាលោកជំទាវ យឹម ឆៃលីន ស្រស់ស្អាតគ្មានទាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipphSVeXVG1IeQv3_XHr9AfeAbA1G8W9rYLoUmnGzSXMBzF97z8OmbA35VMiIg4XHxmAG_1u6zoS1GrUW6bFr209itllVrwqF3JH_efoWJCbo810gzpeXiOOeADAc8INjhqDfrQQL2tGBIbAYZYZ-DEf4hIx9Anyk7oes2vVM3SQDfJE8EEmv6NpsjXDRt/s2048/image_2025-11-26_08-53-03.png

កាលពីខែកក្កដា ឆ្នាំ២០២៤ អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហោះវីដេអូមួយជាមួយលោកជំទាវ ឆៃលីន ជាមួយនឹងក្តីស្រលាញ់ជ្រាលជ្រៅដោយបាននិយាយថាលោកជំទាវជាមេគួរឱ្យគោរពស្រលាញ់ មេដ៏សែនស្អាតចិត្តល្អនិងតែងជួយកូនចៅគ្រប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiISjRZYY1kyEsSFeH8zbOPKn0u-0qyjlp-y4gEL9ZcA2HfRSWBur19vGTiLIyBQuZWXIz8EyclYgigSxCofnPiw7cMAobgWF1XS_ODn39E6-FO-isnmy07BqExCazVL66XdawPtSmUasKWE4J2rJiim6It-pwygjuhFyRL69WU9wWlHMobQrtDFdwS0ReH/s2048/image_2025-11-26_08-49-52%20(2).png
គួរឱ្យដឹងថាលោកជំទាវ យឹម ឆៃលីន មានអាយុជាង៤០ឆ្នាំទៅហើយប៉ុន្តែសម្រស់របស់លោកជំទាវនៅតែស្រស់ស្អាតក្មេងជាងវ័យដែលធ្វើឱ្យមនុស្សជាច្រើនសរសើរលោកជំទាវមិនដាច់ពីមាត់និងចង់បានភាពស្រស់ស្អាតដូចជាលោកជំទាវ៕

សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍របស់ Jennie ក្នុងឆ្នាំ២០២៥

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Jennie មិនត្រឹមតែជាសមាជិកលេចធ្លោនៃក្រុម BLACKPINK ប៉ុណ្ណោះទេ ថែមទាំងជាតារាចម្រៀងនារីទោលនៃវិស័យ Kpop ឈានមុខគេដែលត្រូវបានទទួលស្គាល់ដោយឧស្សាហកម្មតន្ត្រី និងការកម្សាន្តទាំងមូល។ ឥទ្ធិពលរបស់នាងបានមកពីវត្តមានលើឆាកដ៏ទាក់ទាញ និងទិន្នផលតន្ត្រីផ្ទាល់ខ្លួនដ៏រឹងមាំរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ5sV9vVKRzKPBjHJcFvoctAqoFf_h5_F-cR06MQHS679NOPA2SYiTao70yTEGkl7zfqx9SC-srXa94NySG1H-zp-Ghp9Iw2p_gBYKC-sURwgcJXHkd5wl-x14gvyD9iIhxFtpni9YYkae5_X1MG0j2HKO4LHdqbOQeZC2F0EMC5hyphenhyphenSR1zL4u1uIx7LbDX/s1440/image_2025-11-26_10-42-15.png

ក្នុងឆ្នាំនេះបទចម្រៀង « Like Jennie »បានបង្ហាញជាថ្មីម្តងទៀតថានៅពេលដែលវាទទួលបានសមិទ្ធិផលផ្ទុះឡើង លើសពីចំនួនអ្នកចូលមើល ៥ ពាន់លាននៅលើ TikTok ដោយទទួលបានចំណងជើងថា «បទចម្រៀង Kpop ដែលមានអ្នកមើលច្រើនបំផុតនៅលើ TikTok ក្នុងឆ្នាំ ២០២៥» ។ ទិន្នន័យបង្ហាញថាបទចម្រៀងដ៏ទាក់ទាញនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងវេទិកាវីដេអូខ្លីជាសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRkhuRutYDtJJOpiwxcoulJ9SRcLOI9nw3KbGlcp313FsAkS7PeOgP3A-830SdYmKgoH72nRHrV1jdTMjinOMN3h67HCjteb8BepXWFwVP2qXI6kqldWyO91Mah8j5obZcTqARDHKQMDmK1XLgEKX0W4Clu3-Z3ViidjzCUM5D8QjHGuJ7rUWw0lvCfGs/s1527/image_2025-11-26_10-42-10%20(2).png
ពីការប្រកួតប្រជែងរាំដែលកំពុងពេញនិយម រហូតដល់ការកែសម្រួលទាក់ទងនឹងម៉ូត និងឈុតនៃការសម្ដែងផ្ទាល់របស់ Jennie នៅឯការប្រគំតន្ត្រីជាក្រុម… ការច្នៃប្រឌិតរាប់មិនអស់បានប្រើប្រាស់បទចម្រៀងនេះជាតន្ត្រីផ្ទៃខាងក្រោយ ដែលជួយឱ្យវាក្លាយជាបទចម្រៀង Kpop ដែលត្រូវបានប្រើប្រាស់ច្រើនបំផុតនៅលើ TikTok នៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoKN4K_nE0BovVal3md1G-gnw_GpzigJTTxu4BXytqomFnxzTCYInrWj79cT3ZDC7gs6PW8bOHz82MXPIysRmVXWfzf2GMWaMjWHvBR19v5rjTFVj8sZ4Pir70IHqlHTOj2FYBwyDPuO7Hi2SPqzGsoXOIv-hlIg3rDkTf6vdiJPDEzX5J8AZUB7enrnGP/s1919/image_2025-11-26_10-42-10%20(3).png

លើសពីនេះ បទចម្រៀងពីរផ្សេងទៀតរបស់ Jennie គឺ «ExtraL» និង «Love Hangover» ក៏មានការចូលមើលលើសពី ១ ពាន់លានដងក្នុងមួយបទ រួមជាមួយនឹងបទ «Jump» របស់ BLACKPINK និង «Earthquake» របស់ Jisoo ដែលកាន់តំណែងជើងឯកក្នុងឆ្នាំនេះផងដែរ។មិនត្រឹមតែគ្របដណ្តប់លើវេទិកាវីដេអូខ្លីប៉ុណ្ណោះទេ «Like Jennie» ក៏បានបង្ហាញពីកំណើន ឆ្នើមនៅលើវេទិកាស្ទ្រីមតន្ត្រីតាមអ៊ីនធឺណិតផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFB2q2c29RUI4GxsJfvJtXH-kZ01UjDlxRM8bl0ZyxQzkVtbiqaKAkaJ7sE0PVkRHA-e1MhhVw3REi41EiOdGjrYLmSBDUaC6j_HGcHdn7P_nxiFm1i7SnILcDfIATFdZHMRefZwE_GvU1uamvaiML2j5A-HLd_ZDIL7KaJeCCfxzOi6Vp0MevlEmAPia4/s1920/image_2025-11-26_10-42-12.png
ខណៈពេលដែលសិល្បករកូរ៉េជាច្រើនត្រូវបានរងផលប៉ះពាល់ដោយបញ្ហានៃ «view farming» ឬ «bot running» ដែលបណ្តាលឱ្យចំនួននៃការស្តាប់តន្ត្រីប្រែប្រួល «Like Jennie» នៅតែលើសពី ៦០០លានស្ទ្រីមនៅលើ Spotify ដែលក្លាយជាបទចម្រៀងទី ៣ របស់ Jennie ដែលឈានដល់ចំណុចសំខាន់នេះ។ សមិទ្ធិផលនេះបានជួយឱ្យនាងវ៉ាដាច់ «Abracadabra» របស់ Lady Gaga និងត្រូវបានផ្តល់កិត្តិយសជា បទចម្រៀងលឿនបំផុតដោយតារាចម្រៀងទោលផ្នែកនារីដើម្បីឈានដល់៦០០ លានស្ទ្រីមនៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKiJRY9X7lH_-A1-KyNF3GIyfxFxM1ZCiNxYS-KqJe1d1xNE7J81iHqaKfkYJOSmU07ys7rDn1t22Ylt2TuYLyAmIzesY2FG2mZPmMAq27uwYk5__lkgqHxkMxbipKET8RLKa6qKLsDQTWIVWXAtLhsGuk2XyhqN4cHRKVPS1aN4wRJwIjkU6isvTKayDf/s1440/image_2025-11-26_10-42-13.png

នៅលើ YouTube Music «Like Jennie» ក៏ឈានដល់ការស្ទ្រីមជាង ៦០០ លានផងដែរ ដោយក្លាយជាបទចម្រៀងទោលដំបូង និងតែមួយគត់ក្នុងឆ្នាំ ២០២៥ ដែលឈានដល់ ៦០០ លានការផ្សាយនៅលើ YouTube Music និង Spotify ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA9Ki-3HDCOKieQH0GAtkbxFoKh3LQBhUXBMFK95LEr7D6AmLPtKk33CNFF_04Vbal4qGqzEm_aHMZ-sXuTZ_eGxgVIk4bArS7Jfh4rPIs7fDdNtaXKScL2YaSlBh2DjuLGH4UIMhFqcqFzO2xQn8Zme5ICvBD2sSaz99tWMO4ldG_IMZLMfIp_X6kKA8t/s939/image_2025-11-26_10-42-10.png

«Like Jennie» ត្រូវបានបញ្ចូលក្នុង អាល់ប៊ុម «Ruby» របស់ Jennie ដែលបានចេញផ្សាយក្នុងខែមីនា ឆ្នាំ២០២៥។ បទចម្រៀងនេះលាយបញ្ចូលនូវ hip-hop និង funk រួមផ្សំជាមួយនឹងទំនុកច្រៀងដែលបង្ហាញពីទំនុកចិត្ត ពិតចំពោះស្មារតីតន្ត្រីរបស់ Jennie ហើយបញ្ជាក់ពីមូលហេតុដែលនាងតែងតែក្លាយជាអ្នកកំណត់និន្នាការសកល។ ពីសកម្មភាពក្រុមរហូតដល់អាជីពទោល ពីការសម្តែងលើឆាកតន្ត្រី Jennie បានបង្ហាញពីតំណែងកំពូលរបស់នាងជាមួយនឹងវត្តមានដ៏លេចធ្លោ។ តារាចម្រៀងស្រីរូបនេះបង្ហាញថានាងមិនពឹងលើរូបរាងរបស់ក្រុមទេ តែអះអាងពីសមត្ថភាពខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeRRp50diy8tRtZwseMLj1YPaUuihjIq7b5FUrd0rc6VhkvB4JVUB3Cl7YFJl2iWJZuV3cCr3ZSckhxE8v1TZmqGOoNLy4wLOMCkH-TB0WObNU4R3nK_UO0DnJGhMj8OQGrpI7V2695dHQ0YkpomklmeHvm2k9MCI3E49McnCKS8Ivcb_kawj_8YsoEKqZ/s1064/image_2025-11-26_10-42-09.png

Jennie បច្ចុប្បន្នត្រូវបានជ្រើសរើសក្នុងពានរង្វាន់តន្ត្រីកូរ៉េជាច្រើននៅ MAMA 2025 ។ តារាចម្រៀងស្រីរូបនេះក៏ត្រូវបានគេប្រកាសថានឹងវិលមកសម្ដែងក្នុងកម្មវិធី Melon Music Awards 2025 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែធ្នូ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕

ឆឹម សក្កដា ថាកុំឆ្លៀតឱកាសយកប្រយោជន៍មួយប្រាវធ្វើឱ្យខូចប្រ៊េនខ្មែរក្រោយពហិការភ្លាមមានផលិតផលភ្លែត

0

ដូចប្រិយមិត្តជ្រាបមកហើយថាសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកបានចាប់ផ្តើមកើនឡើងបន្ទាប់ពីប្រជាជនកម្ពុជាពហិការទំនិញរបស់ថៃ ខណៈមកទល់ពេលនេះផលិតផលមួយចំនួនដែលអះអាងជាប្រ៊េនរបស់ខ្លួនមានលក់នៅលើទីផ្សារច្រើនជាងមុន។ យ៉ាងណាមិញទន្ទឹមនឹងការកើនឡើងអ្នកប្រើប្រាស់មួយចំនួនក៏បង្ហាញក្តីបារម្ភខ្លាចផលិតផលមិនមានគុណភាពដែលធ្វើឱ្យបាត់បង់ទំនុកចិត្តក្នុងការប្រើ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-P7WU56RCR3OKa2BGvuWETkG6MC26Ulpe_6tX8FWBvnNXJ2RUnYhQUpqLLpiCNEDaFUjIx71A2sRKRNg-UkV4ditIO4sMTaNeDTlmVO7I0CQMpYlWHs2tkrgro_qPcpnHcV5-_T6K9RUHpk11UNuThn68avXaRqsmRqvseofy3F6RZHed1ODN0VS_JhB/s2048/image_2025-11-26_09-54-47%20(2).png
ជាសារដាស់តឿនក្នុងបំណងល្អមិនចង់ឱ្យប្រ៊េនខ្មែរបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់តារាសម្តែង ឆឹម សក្កដា ក៏បានបញ្ចេញសំណេរមួយនៅលើបណ្តាញសង្គមកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ថា «កុំឆ្លៀតឱកាសព្រោះតែប្រយោជន៍ខ្លួនមួយប្រាវ ធ្វើឱ្យបងប្អូនខ្មែរខ្លាចរអារនឹងផលិតផលប្រ៊េនខ្មែរ! ចាប់ផ្ដើមពហិការភ្លាម មានផលិតផលប្រ៊េនខ្មែរព្រោងព្រៀត បងប្អូនរត់មកគាំទ្រ! ដល់ប្រើហើយទទួលយកមិនបាន»។ ជាមួយនឹងការបង្ហោះនេះតារាសម្តែង ឆឹម សក្កដា បានបន្ថែមក្នុងខម្មិនថា «គេរកស៊ីបោកតែខ្មែរគ្នាឯងចឹងបានមានលឿន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGqv3tSLTxVSKJOsDGE0jber4umtWjPezym57-X1K-AokR0voTcIZhGO_4mp8vM6HLz9OFzlSQH2YiybNzBg2yN5xkwHdJoXngpZLd2F2RGfy8zOCm_e7qQ8sK_MPKDz0icrxSFW1mtTaukb8Dj4LTWI93milEEkPhbOY-bO4TOc2uBPgp6tfEL6-XFiaA/s2048/image_2025-11-26_09-54-47.png

ការបង្ហោះរបស់លោក ឆឹម សក្កដា ទទួលបាននូវមតិគាំទ្រគួរឱ្យកត់សម្គាល់ដោយហេតុថាពួកគេចូលរួមគាំទ្រប្រើផលិតផលខ្មែរប៉ុន្តែគុណភាពហាក់មិនទាន់អាចទទួលយកបានចំណែកឯតម្លៃវិញក៏មិនសូវធូរថ្លៃដែរ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «អ្នកលក់ខ្លះគ្មានបេះដូងទេចង់បានតែលុយសម្រាប់ខ្ញុំកន្លងមកប្រើរបស់សៀមតិចតួចបំផុត ប៉ុន្តែបន្ទាប់ពីសង្គ្រាមមកខ្ញុំពហិការតែម្តង ហើយទំនិញក្នុងស្រុកខ្ញុំគាំទ្រជានិច្ច ប៉ុន្តែមិនទិញលក្ខណៈតាមគ្នាទេ គឺផ្តោតលើគុណភាព និងតម្លៃផងដែរ ព្រោះអ្នកផលិតមួយចំនួនតូចផ្សព្វផ្សាយខុសពីការពិត, បងនិយាយត្រូវខ្ញុំគិតថាមិនយូរមិនឆាប់ពួកគាត់ដែលជាអ្នកប្រើពួកគាត់ប្រាកដជាដឹងប្រសិនបើមានការប្រៀបធៀបហើយពេលនោះផលិតណាដែលមានការគ្រប់គ្រងស្តង់ដាច្បាស់លាស់ ការផ្គត់ផ្គង់ទៅលើទីផ្សារ មានស្ថេរភាព តំលៃសមរម្យ នោះអាចនិងឈរជើងលើទីផ្សារបានយូរអង្វែង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2yRU9IbUzLb6T0_mjI1SNdeZVIKhLaiFYRIiWOVE4g7LHzUDqOV2hDNVK2NRhDfYZ_pZTDMoPvU9A_mZxzXeWUG7n0RnoOTMjDaHg8t_Bq6vU9PmrfuN46DeLzMZzJtux4gWYRDeSKjtZ3-XEWf_jm0T583Q3ieND-nPWDqqMqFqNVspJvdDq5op4wiQN/s2048/image_2025-11-26_09-54-45.png
អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតបានបញ្ចេញថា «អ្នកប្រើគឺជាកញ្ចក់ឆ្លុះគ្រប់យ៉ាងសង្ឃឹមថាការដែលផ្តោតគុណភាពដើម្បីម្ចាស់ប្រ៊េនដែលតាំងចិត្តផលិតនឹងដើម្បីប្រទេសជាតិផងទៅចុះថ្ងៃមុខទើបខ្មែរឈប់ប្រើរបស់នាំចូល , មែនហ្នឹងរបស់ខ្លះប្រើមិនបានផង ហើយលក់ចាក់កថែមទៀត….»៕

ភ្នំភ្លើងនៅអេត្យូពីកម្រើកជាថ្មីបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាង១ម៉ឺនឆ្នាំ

0

ប្រទេសអេត្យូពី ៖ ភ្នំភ្លើង Hayli Gubbi នៅប្រទេសអេត្យូពី បានផ្ទុះ ឡើងកាលពីចុងសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងជាការផ្ទុះ ជាថ្មីបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល១ម៉ឺន២ពាន់ឆ្នាំ ដោយបញ្ចេញផ្សែងផេះខ្មៅយ៉ាងក្រាស់គ្របដណ្តប់លើអេត្យូពី និងប្រទេសជាច្រើន រួមមាន ៖ ឥណ្ឌា ប៉ាគីស្ថាន អូម៉ង់ និងយេម៉ែន ។ បន្ទុះភ្នំភ្លើងនេះបានក្លាយជាឧបសគ្គដល់ការហោះហើររបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបង្ខំចិត្តលុបចោលការធ្វើដំណើរភ្លាមៗដោយសារបារម្ភពីគ្រោះថ្នា.ក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkyQSGFe0Cp9fQ7DPCmP7HXsOd3oa35EKho4wJOtR41dMb5ev3q0e4Z51WFCb3OekjojBUAR5CIB4qbclP2kKqlivXlDqIRnTKND6fw0rBliyPt0tVbnLgPtJv9XRXErx-A2m8ATJnXVylPocyvzb4RJWksuiZxgTgrwOdLxrw25GvmihqHPiTLzqwqSfv/s1200/image_2025-11-26_13-38-03.png

តាមការលើកឡើងរបស់អាជ្ញាធរក្នុងតំបន់ បន្ទុះភ្នំភ្លើង Hayli Gubbi លើកនេះពុំបណ្តាលឱ្យពលរដ្ឋរងរបួស ឬបាត់បង់ជីវិតទេ ប៉ុន្តែវាប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមសត្វ និងវាលស្មៅសម្រាប់សត្វចិញ្ចឹម ។ អ្នកជំនាញភ្នំភ្លើងថា បើទោះជាបន្ទុះភ្នំភ្លើងបានបញ្ចេញផ្សែងផេះគ្របដណ្តប់ពាសពេញអាកាសទាំងអស់ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពុំទាន់មានការបំពុលបរិស្ថាននៅអេត្យូពីដោយសារផ្សែងផេះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់បរិស្ថានខ្លាំងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimI1ep0EpPejyDlQmZWqXAv1y8vps9dod_2nxSWoEE31bK5hkbZ6Gzk5vJVD_XE6AN1GG5b-S0vnv_ZvnYEWl2L3-bMIl-yye3boG32SK0UrVOFzmNDbA2ZjGjmyRRpiStclj5OE-CKqUJH_hWeDkPRdPT-A6Dqtqh7XGyIu-WAd07ZobkDf_uhE_6gpzg/s1800/image_2025-11-26_13-38-03%20(2).png

ផលប៉ះពាល់ដោយសារផ្សែងផេះភ្នំភ្លើង Hayli Gubbi បានធ្វើឱ្យជើងហោះហើរជាច្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុង និងក្រៅប្រទេសលុបចោល ឬពន្យារពេលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតសម្រេចចិត្តផ្លាស់ប្តូរគោលដៅទៅឥណ្ឌា ។ អាជ្ញាធរគ្រប់គ្រងអាកាសចរណ៍អេត្យូពីបានសុំការសហការពីគ្រប់ក្រុមហ៊ុនអាកាសចរណ៍ឱ្យអនុវត្តតាមការណែនាំយ៉ាងម៉ឺងម៉ាត់ ខណៈឥណ្ឌា និងប៉ាគីស្ថានប្រកាសទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានាឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយពីផ្សែងផេះភ្នំភ្លើងគ្របដណ្តប់លើអាកាសក្នុងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN1sIZ3ZW3yeKx_Ugiuvy3ZxoYSsSccyy7JWsLaDHfva5LFSHB5ZfmTTREc-X3XPTpTQhw-222nouFSXaERaLETYFaxVukHktEft0USYI1TMUqzchWSAKiinMuwlf29oeCL5twTvtRgViccl3FUWn2SNylyMUdgMlY5AahPP931nJo6UGLmhiW0Ge5DtjK/s599/image_2025-11-26_13-38-02.png

ពលរដ្ឋរស់នៅតំបន់អាហ្វារៀបរាប់ថា បន្ទុះភ្នំភ្លើងឮសំឡេងយ៉ាងខ្លាំងស្រដៀងនឹងការគប់គ្រាប់បែក ដែលធ្វើឱ្យមនុស្សជាច្រើនសម្រុកធ្វើដំណើរទៅកាន់វាលខ្សាច់ Danakil ដែលជាតំបន់ទេសចរណ៍ ។ នេះជាការផ្ទុះឡើងជាថ្មីម្តងទៀតរបស់ភ្នំភ្លើងនេះ បន្ទាប់ពីវាស្ងប់ស្ងាត់អស់រយៈពេល១ម៉ឺន២ពាន់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HFBdxTNanigLZ22w0QQx9da1yZCiVtbumULYLdnyHjYqcOT17jqGAtnVvkaKRa3JeuWSTGSjQ8JRe2c7O9YbOKjt6eL1WU9XDdKbt06xabD6sLmcrq6p-qWze8ixx1jTnLL74QXzsxe9_f_KVQAxRovOB-osN51pozxLxRl8y1ZnJ2gFRvMTYBItfhvK/s1536/image_2025-11-26_13-38-02%20(2).png

យោងតាមរបាយការណ៍របស់ Skymet Weather ដែលជាភ្នាក់ងារអាកាសធាតុឯកជន គឺវាពិបាកណាស់ក្នុងការកម្ចាត់ផ្សែងផេះភ្នំភ្លើងដែលគ្របដណ្តប់ពាសពេញអាកាស ប៉ុន្តែនាយកដ្ឋានឧតុនិយមឥណ្ឌាព្យាករថា ផ្សែងផេះភ្នំភ្លើងនឹងបម្លាស់ទីយ៉ាងឆាប់រហ័សទៅកាន់ភាគខាងកើត រួចហើយវានឹងគ្របដណ្តប់លើប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2mUfGRF0PhKlWX-wUWv_jRSkkneKtBiwjHGKIggfC9Tee150bItzlqLEGw6WUI_tV_HUPLiaMMrgc4-4gxoYO7g4onc-oOz89tTgerIlnuYVRlBURi6DFZWXEPjD8weYU2x5oWGwkznVvstb2Rmtfx6w-iRZb9v1-qop3SgzfDo5WFou1iz0DZMosbfqN/s1000/image_2025-11-26_13-38-04.png

គួរបញ្ជាក់ថា ភ្នំភ្លើង Hayli Gubbi នៅឆ្ងាយពីទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី ប្រមាណ៨០០គីឡូម៉ែត្រ និងជាភ្នំភ្លើងស្ថិតនៅភាគខាងត្បូងបំផុតនៃជួរភ្នំអរតា អាឡេ ដែលជាខ្សែក្រវ៉ាត់ភ្នំភ្លើងក្នុងតំបន់អាហ្វារបស់អេត្យូពី ។ ភ្នំភ្លើងនេះមានកម្ពស់៥០០ម៉ែត្រ ស្ថិតនៅតំបន់ភ្នំភ្លើងសកម្ម និងស្ថិតក្នុងចំណុចសំបកផែនដីប៉ះទង្គិចគ្នា ៕

អ្នករាយការណ៍ពិសេសUN សញ្ជាតិថៃម្នាក់ ទើបហើបមាត់និយាយរឿងព្រំដែនកម្ពុជា-ថៃ ក្រោយរំលងអស់ពេលជាច្រើនខែ

0

ទីបំផុតលោក Vitit Muntarbhorn ដែលជាជនជាតិថៃ មានតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ទើបដាច់ចិត្តធ្វើសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ឈរឱបដៃនៅស្ងៀមអស់រយៈពេលជាច្រើនខែ និងទទួលបានការរិះគ.ន់ថាអសកម្ម ពីសំណាក់លោក អ៊ិន តារា អគ្គរាជទូតខ្មែរប្រចាំអង្គការសហប្រជាជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzK5PiVmTYPzHXWKWZDlaFrMgWvbC-I27eSiMX1Ea7wNbGIPRIKDbA2Xl2E73Z1X0wEDqU1x0FpyiQ2nH3dpTPT37uChb7LAGoz5eQaIT7YL3ZpBxIN5nySAasM4wE0Tzxym-hHFkreMRDfg0N8OwTt3h7YCuKIqC0Bl2t_ZmZcO6MIIY_sq76EXkEPRMQ/s1000/photo_2025-11-26_10-43-27%20(2).jpg
យោងតាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Vitit Muntarbhorn បានចេញមុខធ្វើសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និង វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ លោកថា ការអនុវត្តន៍មនុស្សធម៌គឺជាកត្តាចាំបាច់ ដែលត្រូវកាត់បន្ថយនូវភាពតានតឹង និងដោះស្រាយជម្លោះដោយសន្ដិវិធីស្របតាមច្បាប់អន្តជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheWnPg4YWGHxOqbRlaZ57ev2XZd2Q3JEVVqMsSNQLIwTeT2vWz08xrsvK52NnOysLnU6rBoq-VtlblvbFGCp1sUnhhTddGz1bOucyTHHihjmpJu-3aI4pnxtO7rpGKw5XW_xRMnVukFItUbneHomMI_kh9uD8_md1PGt9golPW22gYjSuegGegV0RZTdmg/s900/photo_2025-11-26_10-43-27%20(3).jpg
ទន្ទឹមនឹងការប្រកាសនេះ លោក Vitit បានថ្លែងចាត់ទុក កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ គឺជាការកសាងទំនុកចិត្តឡើងវិញនៃប្រទេសទាំងពីរ ហើយជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUjEN85M95ksp1knB-x_EiMuhzEFT0-f2WxETtDaAC5V5tk_d-Ol61HjuW3PW_sjc8D7nLiYFLjrQCjAluTreSFs5RzHz56Q8iFWvSpWyNtcgKZ-Fd0etO-Mw1yRw-aIV3g3vcDHQlkdrddrI1OMD4FIzrushFA0TVUo8LISOsLj4aMTfceN516DD_42db/s1200/photo_2025-11-26_10-43-27%20(4).jpg

ការលើកឡើងរបស់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ជនជាតិថៃរួបនេះ ធ្វើឡើង៥ថ្ងៃបន្ទាប់ពីទូតខ្មែរនៅអង្គការសហប្រជាជាតិ លោក អ៊ិន តារា បានរាយការណ៍ភាពអសកម្មទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Türk កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_etijEU3kQrnkL3ytfPCkiF4f7CZcaLZ2gxFYvnWgBGKJh8J4xXSOC1IUVRHdZ6xh0E1s8RTT9hohI0QK-SYeLQEu2kHjgkfATXUxCzDGnznheAEUdfULlC7k6vgT992KhUkZLipitvh3ujwvoMoWCHlNZNanuFiCwh2YVWHwUbUjocBrIumXmbTo_8KE/s1200/photo_2025-11-26_10-43-27.jpg

តាមលោក អ៊ិន តារា បានបង្ហាញលោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលលោកVitit Muntarbhorn ក្នុងនាមជាអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បែរជាអសកម្មក្នុងការឆ្លើយតបចំពោះការបំពានតាមព្រំដែនមកជនសុីវិលកម្ពុជាពីសំណាក់យោធាថៃ។ លោក អ៊ិន តារា ព្រមានថា កម្ពុជានឹងចាត់វិធានការសមស្របផងដែរចំពោះភាពអសកម្មនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-WMce4A5M8Nt_pVw_7kY-S9BzJW0pTwFaoHZEMkTjdEE_4vwzQbiaKs3Xm8GHwZmjoE5LFL8lTVju0bFsmKJ96PTRyHDI3Pl-AsYqC0NaD30SokA-Ja3Hc0Iwur-bouCakzwpd-oEXEPTREpZ4BPz-0JiakOEAqGSjRRNrNZrdqgxBhOzkByhusC-y1N8/s1280/photo_2025-11-26_10-43-28%20(2).jpg

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២១មក លោក Vitit ដែលទទួលការអប់រំនៅចក្រភពអង់គ្លេស និងជាសាស្ត្រាចារ្យផ្នែកច្បាប់នៅប្រទេសថៃ បានក្លាយជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលគួរតែមានភាពសកម្មក្នុងការឆ្លើយតបឆាប់រហ័ស នៅពេលកម្ពុជាទទួលរងនូវកាបៀតបៀនផ្សេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkw5T-rGuV7PvYLRID5zKzdTMLdNkSxawvUNRb8WCHz0M-U5WluXZKqnlvlE6ybVagIq2a1ZmrGU2yvG8Lay10C8GVWQ4YbQJMsXUI7I-fDiVSD1EMjyMQ5gthG6g8gOcJv4zKv_D1lkcyQHRA7x-GhxH_UgUDSoqamzDBmT-vhTxWaodhmVi3kpb9tOkO/s1024/photo_2025-11-26_10-43-28.jpg

ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលសកម្មភាពបំពានទាំងនោះត្រូវបានធ្វើឡើងដោយយោធាថៃ អ្នករាយការណ៍ពិសេសសញ្ជាតិថៃរូបនេះ បែរជាសម្ងំនៅស្ងៀមមិនឆ្លើយតបនឹងញ្ញត្តិណាមួយរបស់កម្ពុជាទាល់តែសោះ ជាហេតុនាំឲ្យមានការសួររកមុខពីសម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ ព្រមទាំងទទួលបាននូវការរិះគ.ន់ជាច្រើនថាលោកអសកម្មក្នុងការបំពេញតួនាទី៕

ចិនបំបែកកំណត់ត្រាពិភពលោក! មនុស្សយន្តអាចដើរបានចម្ងាយឆ្ងាយជាងគេបំផុតរហូតដល់ជាង១០០គីឡូម៉ែត្រក្នុង១ថ្ងៃ

0

ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មនុស្សយន្តចិនអាចដើរបានចម្ងាយរហូតដល់ជាង១០០គីឡូម៉ែត្រក្នុង១ថ្ងៃដោយពុំឈប់តាមផ្លូវ រហូតដល់បំបែកកំណត់ត្រាពិភពលោក Guinness World Records គឺជាមនុស្សយន្តដើរឆ្ងាយបំផុត ។ នេះបង្ហាញពីបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងឡើងរបស់ក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន និងអាចអភិវឌ្ឍន៍បច្ចេកវិទ្យាខ្លាំងជាងនេះសម្រាប់ប្រកួតប្រជែងជាមួយមនុស្សយន្តផលិតដោយក្រុមហ៊ុនផ្សេងៗលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0NWFvzXIuFrOrpd8Fz6zV47_lsaP4YIFt7JYQChy9Qc9killHZBF2d10lkwHOZg7fodGJ-7K5JL7625A0NvtbJiOCOsu5H7RCR0Jj1LDMzVcOF_ToZBYSacnuETculDO21VE1c-gadjZzeRLmIZ9W2GfBEYR5nkYcSaB_IsFw4Kk3rf6ATOMnRnpzOxbz/s745/image_2025-11-26_11-23-21.png

ក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ AgiBot បានល្បីល្បាញលើពិភពលោក បន្ទាប់ពីក្រុមហ៊ុននេះផលិតមនុស្សយន្ត A2 អាចដើរបានចម្ងាយរហូតដល់១០៦គីឡូម៉ែត្រក្នុង១ថ្ងៃ ដោយចាប់ផ្តើមធ្វើដំណើរចាកចេញពីបឹងជិនជី ខេត្តជៀនស៊ូ ទៅកាន់ទីក្រុងសៀងហៃដោយជោគជ័យដោយពុំឈប់តាមផ្លូវ ។ នេះជាការបំបែកកំណត់ត្រាថ្មីក្នុង Guinness World Records សម្រាប់មនុស្សយន្តដើរឆ្ងាយបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjHshF_wdC6m91xVG4ygYoS6IvXe8oSEZeiTm0Cr4s57F8tsk4OdufkScp4WOKf5lbIimzPzvn92x2V4vlgX-_DT4O4uq7kPFxQKb1eI1iYwK78U3I2C5sKtpKwjgUeey8G7AFLk9oaiObMP4ug6i_qZq93Xn_q7HvCjPqwthIPJF25PSFlYVeMnsel-0A/s696/photo_2025-11-26_10-59-43.jpg

មនុស្សយន្តចិនអាចដើរឆ្ងាយដោយសារប្រព័ន្ធបច្ចេកវិទ្យាពិសេសផលិតឡើងដោយក្រុមហ៊ុន AgiBot ទើបធ្វើឱ្យវាផ្លាស់ប្តូរថ្មដោយខ្លួនឯងក្នុងអំឡុងពេលធ្វើដំណើរ ។ ក្រុមហ៊ុន AgiBot បញ្ជាក់ថា មនុស្សយន្តនេះគោរពច្បាប់ចរាចរណ៍គ្រប់ប្រភេទ និងដើរលើផ្លូវខុសៗគ្នា ទាំងផ្លូវកៅស៊ូ ផ្លូវរាបស្មើ ឬឡើងស្ពាន ដែលនេះបញ្ជាក់ពីមនុស្សយន្តមានសមត្ថភាពដើរតាមតំបន់នានាជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj65kTTSV15F3rtBN9CPr2QzqLp6UK1hTzYUoqXcQth_XmzZ86Oft15agHgzBHdf_kdIyMT7EdKuSyenGzbBdUSd05bfsoD9UcXn-QVsZICfwomUbPwBltW_rV0DMV1zXSbeNJLnI-zb0EhBq0vBHnFzu1L5PF13hGb-urzTYSc04KTuzvlHyFU8AbIMqd_/s1200/photo_2025-11-26_10-59-43%20(2).jpg

ពេលដល់គោលដៅ វានិយាយទៅកាន់អ្នកសារព័ត៌មានស៊ីនហួរថា ៖ «ការដើរនេះជាបទពិសោធន៍មិនអាចបំភ្លេចបាន និងត្រូវការស្បែកជើងថ្មី» ដែលការនិយាយនេះធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ ភាពជោគជ័យនេះមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាមនុស្សយន្ត និងថាមពលថ្ម ដែលអាចឱ្យវាដើរមិនឈប់ឈរ ហើយថ្ងៃអនាគត វានឹងមានតួនាទីសំខាន់ក្នុងការងារដឹកជញ្ជូន ត្រួតពិនិត្យ ឬជួយសង្គ្រោះជីវិតមនុស្សនៅកន្លែងគ្រោះថ្នាក់ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារច្រើនផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHrDTRjCIlr2sDo32-vLwQR0Dsg3-D28FN4hYBuG0PojNBAZUYXlTqwO7Zd-K_MJ-XNh4VRarpFhCb6OmMnKflbywdXual-24Uvo6pqtHi7KdsEckcbqisUD2UkJ068ktGAKR6I6Qul7Tzcj9d8iQS4Gakk8tVgll3MeMH2wfuFBveF6djVHYTxjss1mF/s1280/photo_2025-11-26_10-59-44.jpg

ការដើរផ្លូវឆ្ងាយរបស់មនុស្សយន្ត A2 មិនត្រឹមតែបានបំបែកកំណត់ត្រាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែការរីកចម្រើនរបស់បច្ចេកវិទ្យាមនុស្សយន្តអាចប្រើប្រាស់ជាប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ និងឧស្សាហកម្ម ។ អនុប្រធានក្រុមហ៊ុន AgiBot និយាយថា ការធ្វើដំណើរក្នុងចម្ងាយផ្លូវឆ្ងាយនេះពិបាកណាស់សម្រាប់មនុស្សធម្មតា ប៉ុន្តែមនុស្សយន្តអាចធ្វើបាន ។ នេះបញ្ជាក់ពីបច្ចេកវិទ្យាខ្ពស់របស់មនុស្សយន្តក្នុងផ្នែកពាណិជ្ជកម្ម ដោយសារវាអាចដើរតាមផ្លូវចង្អៀត និងដឹងពីពេលវេលាយប់-ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4iwQQe1H8CvTMYSO7r9NZwfsTObAvs8ePTaiwIxiIbuvZHYNRn0HepXbF4PnWxh5hFrtf-wbEcZrqnIIinEdquOEkE08AqRh1Pah4dHtJVwuvXzgpVtyqgdGypTKsimzMmHZD-Xd-z2GOdAaQw7IE3xQcwRalPTQKSxgjIGw91ovgz4zyvM5HvTnmZrJw/s1920/image_2025-11-26_11-23-20.png

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងមក មនុស្សយន្ត Tien Kung Ultra ផលិតដោយក្រុមហ៊ុននៅទីក្រុងប៉េកាំង បានរត់ប្រណាំងម៉ារ៉ាថនក្នុងចម្ងាយ២១គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ២ម៉ោងនិង៤០នាទី ៕