ទីក្រុងបុរាណរបស់ប្រទេសអាស៊ានចំនួន២ បានជាប់ជាទីក្រុងបុរាណចំណាស់ និងស្រស់ស្អាតដាច់គេនៅលើពិភពលោក ហើយក្នុងនោះគឺក្រុងអង្គររបស់កម្ពុជា និងក្រុង Bagan របស់មីយ៉ាន់ម៉ា។
ខាងក្រោមនេះជាទីក្រុងបុរាណទាំង១០៖
- អង្គរ គឺជាទីក្រុងបុរាណ ដ៏ធំអស្ចារ្យមួយ ដែលមានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង រួមមាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ដ និងប្រាង្គប្រាសាទដ៏ច្រើន

- ទីក្រុង Bagan ត្រូវបានសាងសង់អំឡុងសតវត្សទី១១ ដែលរួមបញ្ចូលនូវប្រាសាទសាសនាព្រះពុទ្ធប្រមាណដល់ទៅជាង២០០០។ ប្រាសាទទាំងនេះត្រូវបានសាងសាងតាមបណ្ដោយទន្លេអ៊ីរ៉ាវ៉ាតឌី
:max_bytes(150000):strip_icc()/GettyImages-646927586-5af207593037130036dbf349.jpg)
- ទីក្រុង Istanbul ប្រទេសតួកគី មានបុរាណវត្ថុសំខាន់របស់ទីក្រុងបុរាណ Istanbul គឺសារមន្ទីរ Hagia Sophia ដែលស្ថិតនៅមិនឆ្ងាយពីរាជវាំងTopkapi របស់ចក្រភពអូតូម៉ង់

- ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី មានពហុកីឡាដ្ឋានបុរាណ Colosseum ស្ថិតនៅចំកណ្ដាលទីក្រុងរ៉ូម ដែលមានមានអាយុកាលជិត២០០០ពាន់ឆ្នាំ។ វាគឺជាទីតាំងមួយ ដែលធ្វើឲ្យគេនឹកឃើញយុគសម័យបុរាណដ៏រុងរឿងរបស់ចក្រភពរ៉ូម

- ទីក្រុងអាតែន ប្រទេសក្រិក មានប្រាសាទដែលសំខាន់ក្នុងទីក្រុងនេះ គឺប្រាសាទ Parthenon។ វាត្រូវបានគេសាងសង់ចន្លោះពីឆ្នាំ ៤៤៧ ដល់៤៣២មុនគ.ស

- ទីក្រុង Machu Picchu ប្រទេសប៉េរូ ឈរសន្ធឹងនារយៈកម្ពស់ជាង ២៤០០មែត្រនៅលើជួរភ្នំ Andes។ វាត្រូវបានសាងសង់ជាង៥០០ឆ្នាំ។ សព្វថ្ងៃនេះវាបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយថ្ងៃ

- ទីក្រុងប៉េកាំង ប្រទេសចិន មានអាយុកាលប្រមាណជាង៣០០០ឆ្នាំហើយ។ ក្រោយពីរាជវាំង Qin រួបរួមក្នុងឆ្នាំ២២១មុនគ.ស ទីក្រុងនេះបានដើរយ៉ាងសំខាន់ នាប្រទេសចិនភាគខាងជើង
/fit-in/0x0/img/201911/Forbidden-City---Taihe-Hall-article-1574298835.jpg)
- ទីក្រុង Kyoto ប្រទេសជប៉ុន មានអាយុកាលជាង១០០០ពាន់ឆ្នាំមកហើយ។ សាសនា២មានឥទ្ធិពលខ្លាំងក្នុងទីក្រុងនេះ ក្នុងនោះគឺសាសនាព្រះពុទ្ធ និងស៊ីនតូ

- ទីក្រុង Persopolis ប្រទេសអ៊ីរ៉ង់ ត្រូវបានរកឃើញក្នុងឆ្នាំ ៥១៨មុនគ.ស ដោយលោក Darius I ដែលជាមេដឹកនាំសម័យ Persia បុរាណ នៃចក្រភព Achaemenian

- ទីក្រុង Cairo ប្រទេសអេហ្ស៊ីប ក្រៅពីប្រាសាទពីរ៉ាមីត Giza ទីក្រុងបុរាណ Cairo បានចាប់កំណើតអស់រយៈពេលជាង១០០០ឆ្នាំមកហើយ។ រូបភាពដែលបង្ហាញនេះគឺជាផ្លូវ Al-Mu’izz al-Din Illah ដែលជាផ្លូវប្រវត្តិសាស្ត្រដ៏សំខាន់នាទីក្រុងនេះ៕

ប្រភព៖ CNN










