ចំពោះតារានិករទាំង១២នេះពួកគេមានប្រភេទមិត្តស្រីដែលគេពេញចិត្តហើយក៏មានប្រភេទដែលគេមិនចូលចិត្តដូចគ្នា។ ហេតុនេះបើអ្នកចង់ដឹងថាប្រភេទមិត្តស្រីដែលធ្វើឲ្យតារានិករទាំងនេះស្អប់បំផុតបែបណា
អាចផ្ទៀងចម្លើយនៅខាងក្រោមបាន។

Aries
អ្វីដែលតារានិករនេះស្អប់បំផុតគឺនៅពេលមិត្តស្រីលុបហ្គេមរបស់គាត់ចោល។
Aries ចូលចិត្តលេងហ្គេមណាស់
ដូច្នេះប្រសិនបើមិត្តស្រីលុបវាអ្នកនឹងលែងទទួលបានការគោរពពីគាត់ទៀត។

Taurus

គាត់មិនចូលចិត្តនរណាមកចាត់ចែងខ្សែជីវិតជំនួសគាត់នោះទេរឹតតែស្អប់នរណាប៉ះកាបូបលុយ
ឬ ឆែកទូរសព្ទរបស់គាត់ទៀត។

Gemini
គាត់ធុញបំផុតនរណាចូលចិត្តជ្រៀតជ្រែកខ្លាំងពីជីវិតឯកជនរបស់គាត់ព្រោះគាត់ជាមនុស្សឲ្យតម្លៃខ្ពស់លើជីវិតឯកជនរបស់គាត់។

Cancer
គាត់ស្អប់បំផុតគឺការប្រៀបធៀប ។
នៅពេលមិត្តស្រីទាមទារចង់ឲ្យគាត់ល្អឥតខ្ចោះដូចតួឯកក្នុងរឿងភាគកូរ៉េឬប្រលោមលោកណាមួយទាំងដែលតាមពិតគាត់ត្រឹមជាបុរសសាមញ្ញម្នាក់ដែលនេះជារឿងដែលគាត់ខ្លាចបំផុត។

Leo
គាត់មិនចូលចិត្តឲ្យមិត្តស្រីបញ្ជាគាត់ឲ្យឈប់ធ្វើអ្វីមួយដែលជាចំណង់ចំណូលចិត្តរបស់គាត់នោះទេព្រោះជាផ្នែកមួយនៃរសជាតិជីវិតរបស់គាត់
។ ហេតុនេះប្រសិនបើមិត្តស្រីគ្រាន់តែចង់ផ្តល់ដំបូន្មានដល់គាត់អ្នកគួរផ្តោតលើកត្តាសុខភាពវិញល្អជាង។

Virgo
គាត់ខ្លាចបំផុតនៅពេលមិត្តស្រីចង់ឲ្យគាត់ព្រមទទួលស្គាល់កំហុសរបស់ខ្លួន។លើសពីនេះគាត់ស្អប់ការធ្វើតេស្ត៍សាកល្បងលើរឿងស្នេហារឹតតែមិនចូលចិត្តនៅពេលមិត្តស្រីតេស្ត៍ចិត្តរឿងឲ្យទៅទិញMilkteaទាំងយប់មកឲ្យឬ Callឲ្យមកជួបភ្លាមៗ…។

Libra
គេស្អប់មិត្តស្រីដែលចូលចិត្តត្រួតត្រាលើទំនាក់ទំនងពិសេសចោទថាគេនៅលួចទាក់ទងEx ទៀត។ រឿងនេះសម្រាប់គេជារឿងឈឺក្បាលបំផុតព្រោះមិនសមហេតុផលហើយមានតែធ្វើឲ្យគេលែងគោរពនិងឲ្យតម្លៃលើមិត្តស្រីទៀតប៉ុណ្ណោះ។

Scorpio
បុរសScorpioនឹងមិនទ្រាំជាមួយមិត្តស្រីណាដែលតែងបង្ខំគេឲ្យឈប់រាប់អានជាមួយអ្នកនេះ
អ្នកនោះពីរង្វង់មិត្តភក្កិរបស់គេនោះទេ។ មិត្តភក្កិជាមនុស្សសំខាន់មួយសម្រាប់គេ
ដូច្នេះបើប្រាប់ឲ្យគេឈប់សេពគប់ហាក់ដូចជាមិនសមហេតុផល ។

Sagittarius
គេធុញបំផុតពេលមិត្តស្រីចេះតែចង់ឲ្យគេនិយាយដដែរៗថា”
I love You” ឬ”
I miss You” ។
ចំពោះគេស្រលាញ់ ឬអត់គឺគេនឹងបង្ហាញតាមរយៈសកម្មភាពជំនួសឲ្យពាក្យសម្តីដូច្នេះត្រឹមពាក្យផ្អែមប៉ុណ្ណឹងសម្រាប់គេគ្មានសារៈសំខាន់ឡើយ។

Capricorn
គេស្អប់ការរំខាននៅពេលគេកំពុងផ្តោតខ្លាំងលើការងារដែលគេពេញចិត្តធ្វើឬកិច្ចការងារណាដែលកំពុងជាប់គាំងត្រូវការដោះស្រាយបន្ទាន់។ដូច្នេះគេមិនចូលចិត្តមិត្តស្រីរករឿងខុសរបៀបមឹនដឹងសាច់រឿងច្បាស់លើពេលវេលាផ្ទាល់ខ្លួនរបស់ គេ ឡើយ។

Aquarius
គេរអាបំផុតចំពោះមិត្តស្រីដែលខ្វល់ខ្លាំងពេកពីជីវិតឯកជនរបស់គេឬចំណង់ចំណូលចិត្តរបស់គេ។ គេសុខចិត្តលាក់វាបើមិត្តស្រីបង្ហាញតម្រុយថាចង់ដឹងពេកព្រោះគេចង់មានពេលវេលាពិសេសផ្ទាល់ខ្លួនមួយ។

Pisces
គេខ្លាចខ្លាំងយកមែនទែនលើមិត្តស្រីដែលពេលឈ្លោះគ្នាប្រើសង្រ្គាមត្រជាក់អ្វីក៏មិននិយាយ។ ចង់ឲ្យគេលួងទាំងដែលមិនដឹងពីហេតុផលច្បាស់ដែលនាំឲ្យគេឈឺក្បាលនិងអស់កម្លាំងលើទង្វើបែបនេះ។ ក្រៅពីនេះគេស្អប់នារីណាដែលឃាត់ឃាំងគេមិនឲ្យហូបអ្វីដែលគេចូលចិត្តថែមទៀត។ គេគ្រាន់តែចង់បានមិត្តស្រីដែលឆាប់យល់ពីគេនិងងាយចុះសម្រុងជាមួយគ្នាប៉ុណ្ណោះ៕Understanding Zodiac Signs Constellations -