Home Blog Page 1826

ជប៉ុនអំពាវនាវឱ្យប្រជុំបន្ទាន់រឿងកូរ៉េខាងជើងសាកល្បងកាំជ្រួច

0

ប្រទេសជប៉ុន ៖ លោកនាយករដ្ឋមន្ត្រីជប៉ុនបានចេញមុខអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាគ្នាអំពីករណីប្រទេសកូរ៉េខាងជើងសាកល្បងបាញ់កាំជ្រួចបន្តបន្ទាប់គ្នាចូលក្នុងសមុទ្រជប៉ុន ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក ដើម្បីអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កោះប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីប្រធានបទកូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលរបស់ខ្លួនចូលក្នុងសមុទ្ររបស់ជប៉ុន ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងបាញ់កាំជ្រួចចូលក្នុងសមុទ្រខាងកើតចំនួន២ដងក្នុងរយៈពេលឃ្លាតពីគ្នាត្រឹមតែ២ថ្ងៃ ដោយកូរ៉េខាងជើងបានបាញ់កាំជ្រួចលើកដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ និងបាញ់កាំជ្រួចលើកចុងក្រោយបង្អស់នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ។Who is Fumio Kishida, Japan's new prime minister?

ចំណែកប្រមុខខុទ្ទកាល័យប្រទេសជប៉ុន លោក Hirokazu Matsuno ក៏បានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កូរ៉េខាងជើងផងដែរ ដោយលោកថ្លែងថា រាប់តាំងពីឆ្នាំ២០២២ កូរ៉េខាងជើងបានសាកល្បងបាញ់កាំជ្រួចបន្តបន្ទាប់គ្នាជាច្រើនដង ។ ការសាកល្បងកាំជ្រួចនេះបានធ្វើឱ្យស្ថានភាពនៅឧបទ្វីបកូរ៉េ និងភូមិភាគអាស៊ីមានភាពតានតឹង ក៏ដូចជាបានគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពរបស់ជប៉ុន រួមទាំងសហគមន៍អន្តរជាតិ ហើយគេមិនអាចទទួលយកសកម្មភាពរបស់កូរ៉េខាងជើងបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjGe5XrC_MYDDYBm1GBa2YEoDSd1KKEOICBJHiYkAtQxXqfiLHVmN6btuxkR3pXu-s8PUEwifUeKG68mGq8bfCQ9W5a9oxallehJuk2oenJdhaj8o1drHgSxI1jvyUOjpNjXeDPXniKC-TnvCStHwbycMNQnuuqnjk1NFZl-NsAAsFSH6eJHxVkaHp/s1280/photo_2023-02-21_11-41-57.jpg

គួរបញ្ជាក់ថា ភាគីជាច្រើនមើលឃើញថា មូលហេតុដែលកូរ៉េខាងជើងបានបាញ់កាំជ្រួចបន្តបន្ទាប់គ្នានេះ ព្រោះចង់គំរាមកំហែងអាមេរិក ខណៈកាំជ្រួចឆ្លងទ្វីបរបស់កូរ៉េខាងជើងអាចវាយលុកអាមេរិកបានគ្រប់តំបន់ទាំងអស់ ។ ម្យ៉ាងវិញទៀត កូរ៉េខាងជើងមានបំណងរារាំងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisukblI6bWkF1CHi1KAEymquf7Tb7Cxt_N7sz9D9dOW8C-QV9UxQAFc2sq4DqHhXv9lupMNsV_nZEHv2BtwuLAJfKcoGuON5fXxwrszc9Y9MbHW__-dZzWEUrPj-bHBZcmKdUGQJqditdtaUGDMszgIBx_NpFFBEM7yM2HLzs0s-f7YbBKw6KUMExF/s640/photo_2023-02-21_11-41-56.jpg ប្រភព ៖ TNN World

ចិនសន្យាថា នឹងជួយដោះស្រាយបញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី

0

ប្រទេសអាល្លឺម៉ង់ ៖ ប្រធានការិយាល័យគណៈកម្មការការបរទេសមជ្ឈិមនៃបក្សកុម្មុយនិស្តចិន លោក Wang Yi និងជាមន្ត្រីទូតជាន់ខ្ពស់របស់ចិន បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmitro Cooleba នៅក្រៅកិច្ចប្រជុំផ្នែកសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក ក្នុងគោលបំណងស្វែងរកសន្តិភាព និងបញ្ចប់ជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកើតឡើងអស់រយៈពេលជិត១ឆ្នាំ ។China's top diplomat urges end to hostilities ahead of Moscow visit |  Reuters

លោក Wang Yi លើកឡើងថា ចិននៅតែប្រកាន់ខ្ជាប់នូវមាគ៌ាសន្តិភាព និងចរចាគ្នា ដើម្បីដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែនជានិច្ច ។ លើសពីនេះ ចិនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ ដើម្បីកុំឱ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយយូរ និងធ្ងន់ធ្ងរជាងនេះ ។

ជាមួយគ្នានេះ មន្ត្រីទូតជាន់ខ្ពស់របស់ចិន លោក Wang Yi ក៏បានយកឱកាសនេះសរសើរប្រទេសអ៊ុយក្រែនផងដែរ ពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយលោកសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអ៊ុយក្រែន នឹងបន្តអភិវឌ្ឍន៍ទៅមុខជាលំដាប់ ។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmitro Cooleba ក៏បានបញ្ជាក់ដែរថា អ៊ុយក្រែន និងចិនមានទំនាក់ទំនងគ្នារហូតមកអស់រយៈពេល១ឆ្នាំ តាំងពីអ៊ុយក្រែនកើតសង្គ្រាមជាមួយរុស្ស៊ី ហើយលោកបញ្ជាក់ថា គ្មានប្រទេសណាចង់ឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សដូចអ៊ុយក្រែនទេ ។ ជាមួយគ្នានេះ អ៊ុយក្រែនក៏បានមើលឃើញពីជំហរដោះស្រាយបញ្ហានយោបាយនៅលើឆាកអន្តរជាតិរបស់ចិនផងដែរ ហើយអ៊ុយក្រែនសង្ឃឹមថា ចិននឹងបន្តដើរតួដោះស្រាយការបញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ៕

ប្រភព ៖ TNN World

អាមេរិកបន្តគាំទ្រអ៊ុយក្រែនការពារទឹកដី និងផ្តល់ជំនួយកងទ័ព

0

ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងជាមុនឡើយ ។ គេចាត់ទុកថា វាជាសញ្ញាដែលអាមេរិក និងប្រទេសលោកខាងលិចនឹងនាំមុខជាអ្នកគាំទ្រអ៊ុយក្រែនបន្តទៀត ខណៈសង្គ្រាមនៅអ៊ុយក្រែនជិតដល់គម្រប់ខួប១ឆ្នាំ ។

លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់អ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីកងទ័ពរុស្ស៊ីវាយលុកអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ការមកកាន់ទីក្រុងគៀវលើកនេះ វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ ខណៈលោកមិនបានជូនដំណឹងជាមុនពីការធ្វើដំណើរ ។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យសន្តិសុខជាតិប្រចាំសេតវិមាន លោក John Kirby បញ្ជាក់ថា មេដឹកនាំអាមេរិកគ្មានគម្រោងធ្វើដំណើរទៅអ៊ុយក្រែនទេ បើទោះជាលោកនឹងធ្វើដំណើរទៅប្រទេសប៉ូឡូញ ដែលនៅជិតគ្នាក្តី ។Topic: "Zero. The visit itself is kind of a feel-good strategy by Biden. It  doesn't do anything to Putin. He's just marching forward with his agenda,  with his objectives. And the visit

សេតវិមានបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់លោក ចូ បៃដិន ក្នុងឱកាសលោកទៅកាន់ទីក្រុងគៀវរបស់អ៊ុយក្រែនថា លោក បៃដិន មានគម្រោងជួបលោកប្រធានាធិបតីអ៊ុយក្រែន Vodimir Zelensky នៅទីក្រុងគៀវ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែនសម្រាប់ប្រជាធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា នៅពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកឆាកវាយលុកអ៊ុយក្រែនជិត១ឆ្នាំ លោក បៃដិន គិតថា អ៊ុយក្រែនទន់ខ្សោយ ហើយប្រទេសលោកខាងលិចបែកបាក់គ្នា ប៉ុន្តែលោកគិតខុស ។

លោក បៃដិន បន្ថែមថា អាមេរិកនឹងផ្តល់ជំនួយកងទ័ពជាថ្មីដល់អ៊ុយក្រែនក្នុងទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិក រួមទាំងគ្រាប់កាំភ្លើងធំសម្រាប់ Haimars ប្រព័ន្ធប្រឆាំងរថពាសដែក និងរ៉ាដាស៊ើបការណ៍អាកាសផងដែរ ហើយនៅសប្តាហ៍នេះ អាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតដល់មន្ត្រីជាន់ខ្ពស់ និងក្រុមហ៊ុនដែលព្យាយាមជួយរុស្ស៊ីរឿងអាវុធ ។Russia-Ukraine war: Biden may meet with Zelenskyy in Poland later this  month | Fox News

ចំណែកមេដឹកនាំអ៊ុយក្រែនបានបង្ហោះសារនៅលើតេឡេក្រាមថា ៖ «អ៊ុយក្រែនរីករាយទទួលស្វាគមន៍លោក បៃដិន មកកាន់ក្រុងគៀវ ហើយការមកកាន់ទឹកដីអ៊ុយក្រែន គឺសំខាន់ណាស់ក្នុងការគាំទ្រពលរដ្ឋអ៊ុយក្រែនគ្រប់រូប» ។

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា គម្រោងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញរបស់លោក បៃដិន នៅថ្ងៃទី២០ ខែកុម្ភៈ គឺមេដឹកនាំអាមេរិកនឹងផ្តោតលើការរួបរួមសម្ព័ន្ធភាព និងជួយអ៊ុយក្រែន ។M142 HIMARS - Wikipedia

សេតវិមានរាយការណ៍ថា លោក បៃដិន នឹងផ្តោតលើការនាំមុខបន្តគាំទ្រអ៊ុយក្រែនដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងពិភពលោក ហើយនៅពេលលោកស្នាក់នៅប៉ូឡូញ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ លោក បៃដិន មានគម្រោងជជែកពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ Undersage Duda និងមេដឹកនាំបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដើម្បីបញ្ជាក់ពីការឯកភាពក្នុងចំណោមសម្ព័ន្ធភាពរបស់អាមេរិក ។ គួរបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប៉ូឡូញ គឺស្របពេលគណបក្សសាធារណរដ្ឋចាប់ផ្តើមបញ្ជូនជំនួយកងទ័ពឱ្យអ៊ុយក្រែនកាន់តែតិច ៕ ប្រភព ៖ TNN World

ពូទីន គិតខុសទាំងស្រុងមកលើសម្ពន្ធមិត្តលោកខាងលិច ចំពោះអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ច មិនបានប្រកាសឲ្យដឹងជាមុន ទៅកាន់ក្រុងកៀវ បង្កការភ្ញាក់ផ្អើល ដល់ពិភពលោកនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែង ថា ពូទីន បានវាយតម្លៃ មកលើសម្ពន្ធមិត្តរបស់លោកខាងលិច ខុសទាំងស្រុង ទើបលើកទ័ព ចូលលុកលុយ ទៅលើប្រទេសជិតខាងរបស់ខ្លួន ដែលទន់ខ្សោយជាង។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មានភាពក្លាហាន ដោយបានបង្ហាញវត្ដមាន នៅក្នុងប្រទេសកំពុងតែហែកហួរ ដោយសារសង្គ្រាម ខណៈការវាយប្រហារតែងតែកើតឡើងជាប្រចាំ ហើយស្ទើរតែមិនមានប្រធានាធិបតីអាមេរិកណាម្នាក់ បង្ហាញខ្លួនបែបនេះឡើយ។What Putin Got Right About the War in Ukraine

ក្រុមមន្រ្ដីសេតវិមាន បានពណ៌នា អំពីដំណើរទស្សនកិច្ច មិននឹកស្មានដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថា នៅក្នុងសម័យទំនើបនេះ មិនធ្លាប់មានប្រធានាធិបតីសហរដ្ឋអាមេរិកណាម្នាក់ ធ្វើដំណើរទៅកាន់ប្រទេស កំពុងតែរងការវាយប្រហារ ជាប្រចាំបែបនេះទេ។ សូម្បីតែដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមុនៗ ទៅកាន់ប្រទេសមានសង្គ្រាម ដូចជា អ៊ីរ៉ាក់ និង អាហ្វហ្កានីស្ថាន ក៏មានការគាំទ្រ ដោយវត្ដមានរបស់ទាហានបំពាក់ដោយគ្រឿងសព្វាវុធធុនធ្ងន់យ៉ាងច្រើន នៅទីនោះផងដែរ។

លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញវត្ដមាន នៅកណ្ដាលរដ្ឋធានីកៀវ ដោយមានប្រធានាធិបតីអ៊ុយក្រែន នៅក្បែរនោះ បានថ្លែងសុន្ទរកថាខ្លាំងៗ ជាងអ្វីដែលគាត់ថ្លែងសន្ទរកថា នៅក្នុងប្រទេសប៉ូឡូញ ខណៈនៅពេលនោះ មានសំឡេងស៊ីរ៉ែន នៃការវាយប្រហារបន្លឺឡើង។Biden in Ukraine: How the president's surprise visit was kept a secret -  BBC News

លោក ខេត បេឌីងហ្វែលដ៍ (Kate Bedingfield) នាយកផ្នែកទំនាក់ទំនងរបស់សេតវិមាន បានបញ្ជាក់ ថា «វាពិតជាប្រថុយប្រថានខ្លាំងណាស់ ហើយមិនគួរងឿងឆ្ងល់ នៅក្នុងចិត្តរបស់អ្នកណាម្នាក់នោះ ថា លោក ចូ បៃដិន ជាអ្នកដឹកនាំ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ទៅលើសម្ពន្ធមិត្ត។

នៅក្នុងការថ្លែងទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី និង ប្រជាជាតិអ៊ុយក្រែន នោះ លោក ចូ បៃដិន បានសង្កត់ធ្ងន់ ថា «គោលបំណងដ៏សំខាន់របស់រុស្ស៊ី ចង់លុបបំបាត់ប្រទេសអ៊ុយក្រែន ចេញពីផែនទីរបស់ពិភពលោក។ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ត្រូវទទួលបរាជ័យ។ រីឯយោធារបស់រុស្ស៊ី បានបាត់បង់ទឹកដីពាក់កណ្ដាល ដែលពួកគេបានដណ្ដើមកាន់កាប់។ ចំណែកជនជាតិរុស្ស៊ី មានវ័យក្មេងៗ ដែលមានទេពកោសល្យល្អ បានភៀសខ្លួនរាប់ម៉ឺននាក់ ចេញពីប្រទេស ហើយក៏មិនចង់ត្រឡប់ មកកាន់ប្រទេសរុស្ស៊ីវិញ»។In Biden's Unannounced Visit to Kyiv, a Preview of an Increasingly Direct  Contest With Putin - The New York Times

លោកប្រធានាធិបតី ចូ បៃដិន បានបន្ថែម ថា «ជនជាតិរុស្ស៊ីទាំងនោះ មិនត្រឹមតែរត់ចេញពីយោធាប៉ុណ្ណោះនោះទេ គឺពួកគេ បានរត់ចេញពីប្រទេសតែម្ដង ព្រោះពួកគេមើលមិនឃើញអនាគតដ៏ល្អរបស់ពួកគេ នៅក្នុងប្រទេស។ ឥឡូវសេដ្ឋកិច្ចរបស់រុស្ស៊ី គ្មានខ្នងបង្អែក ហើយស្ថិតក្នុងភាពឯកោ ដោយរស់នៅទាំងត្រដាបត្រដួស។ ប៉ុន្ដែកាលពីមុនសង្គ្រាមផ្ទុះឡើង ពូទីន បានគិត ថា អ៊ុយក្រែន មានភាពទន់ខ្សោយ ខណៈលោកខាងលិច បានបែកបាក់គ្នា។ ដូចអ្វីដែលអ្នកបានដឹកមកហើយ ហើយខ្ញុំក៏ធ្លាប់និយាយ តាំងពីដំបូង ថា លោកពូទីន រំពឹង ថា យើងមិនសាមគ្គីគ្នា ហើយពូទីន គិតថា យើងមិនមានសមត្ថភាព នៅក្នុងការឯកភាពគ្នា»។

លោកប្រធានាធិបតី ចូ បៃដិន បានបន្ដ ថា ប្រធានាធិបតី ពូទីន គិត ថា «យើងមិនអាចនាំប្រទេសផ្សេងៗ មកគាំទ្រដល់អ៊ុយក្រែន នោះឡើយ ហើយរុស្ស៊ី នឹងអាចយកជ័យជម្នះ នៅលើសង្គ្រាមនេះ។ ប៉ុន្ដែឥឡូវ យើងសាមគ្គីគ្នាបានយ៉ាងល្អខ្លាំងណាស់ ដូច្នេះឥឡូវ ខ្ញុំគិត ថា ពូទីន នឹងមិនគិតដូច្នោះបន្ដទៀតនោះឡើយ។ សង្គ្រាម អស់រយៈពេល១ឆ្នាំមកនេះ ពូទីន បានដឹងច្បាស់ ថា គាត់គិតខុស ទើបហ៊ានលើកទ័ព ចូលឈ្លានពាន នៅលើប្រទេសអ៊ុយក្រែន»។Ukraine war: Russia aiming for full control of south, commander says - BBC  News

សង្គ្រាមរបស់រុស្ស៊ី អស់រយៈពេលស្ទើរតែ១ឆ្នាំពេញមកនេះ បាន និង កំពុងតែបង្កនូវវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទាហានទាំងសងខាង ស្លាប់ និង រងរបួស រាប់ម៉ឺននាក់។ ដោយឡែក ប្រជាជនអ៊ុយក្រែន ប្រហែលជាង១៧លាននាក់ កំពុងតែត្រូវការជំនួយយ៉ាងខ្លាំង ខណៈហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស ត្រូវរងនូវការបំផ្លិចបំផ្លាញអស់ ដែលមានតម្លៃ រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថន័យដ៏សែនជ្រាលជ្រៅនៃឈ្មោះខេត្តក្រចេះ ដែលលោកអ្នកមិនធ្លាប់បានដឹង

0

ក្រចេះគឺជាខេត្តតូចមួយ សិ្ថតនៅប៉ែកឦសាននៃប្រទេសកម្ពុជា មានទីតាំងលាតសន្ធឹងតាមបណ្តោយដងទន្លេមេគង្គ។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគិរីនៅភាគខាងកើត ហើយជាប់ខេត្តកំពង់ធំ និងកំពង់ចាមនៅភាគខាងលិច និងជាប់ខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមផងដែរ ។

ក្រចេះ ជាឈ្មោះម្សៅក្រអូបមួយប្រភេទ ៖ គឺម្សៅក្រចេះ តាមវចនានុក្រមខែ្មរ របស់សមេ្តចព្រះសង្ឃរាជ ជួន-ណាត លោកបានសរសេរថា “ក្រចេ” ជាពាក្យជនជាតិស្ទៀង ក្របីកំពង់ក្រចេ មានន័យថាកំពង់ចម្លងក្របី លុះក្រោយមកក៏ក្លាយជា មកជាពាក្យ “ក្រចេះ”អ្នកស្រាវជ្រាវ៖ ថាសំណង់បន្សល់ពីសម័យអាណានិគម ទាមទារឲ្យថែរក្សា និង  អភិរក្សឲ្យល្អ - KHB News

ខេត្តនេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែ គឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣ មួយខ្សែកាត់ស្រុកតំបែខេត្តត្បូងឃ្មុំ មកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ។

បើតាមឯកសារមួយបានបង្ហាញថា ខេត្តក្រចេះ ជាដែនដីប្រវត្តិសាស្ត្រមួយក្នុងកម្ពុជរដ្ឋនៃយើង តាំងពីសម័យចេនឡាមកម្ល៉េះ ដោយហេតុថា “ស្រុកសម្បូរ” ដែលស្ថិតនៅតាមដងទន្លេមេគង្គ គឺជាអតីតរាជធានីនៃ “ចេនឡាទឹកលិច” មានឈ្មោះថា “ក្រុងសម្ភុបុរៈ”៕អភិបាលខេត្តក្រចេះ រៀបចំពិធីសូត្រមន្តសម្ពោធវិមានឯករាជ្យថ្មី  និងបួងសួងសុំសេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងខេត្ត | Grand News

ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ THARY.01 មានតម្លៃប៉ុន្មាន?

0

លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។ (តម្លៃលេខ THARY.01 = 3,227,200 រៀល)

មើលតម្លៃ៖ https://vehicle.mpwt.gov.khMay be an image of textប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

តួកគី និងស៊ីរីមិនទាន់ផុតគ្រោះថ្នាក់ជួបគ្រោះរញ្ជួយដីជាថ្មី

0

ប្រទេសតួកគី ៖ គ្រោះរញ្ជួយដីខ្លាំងមួយទៀតបានកើតឡើងនៅខេត្តហាតៃ ស្ថិតនៅភាគខាងត្បូងតួកគី និងខាងជើងស៊ីរី គឺឈានចូលថ្ងៃទី២១ ខែកុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់៣នាក់ និងរងរបួសជាច្រើននាក់ ខណៈប្រទេសទាំងពីរទើបជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមក ហើយបានឆក់យកជីវិតមនុស្សអស់ជិត៤៥.០០០នាក់ ។

ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់នៅលើ Twitter ថា គ្រោះរញ្ជួយដីនេះកើតឡើងនៅតំបន់ Samandag ខេត្តហាតៃ ហើយភ្នាក់ងារជាតិបានពិនិត្យឃើញការរំញ័រដល់ទៅ២ដងទៀតក្នុងកម្រិត៥,២វិកទ័រ ។

សារព័ត៌មាន DHA បានបង្ហាញពីមន្ទីរពេទ្យមួយកន្លែងនៅក្រុង Antakya បានជម្លៀសមនុស្សចេញទៅកាន់កន្លែងផ្សេង រីឯស្ថានីយទូរទស្សន៍ NTV ក៏បានរាយការណ៍ពីការជម្លៀសមនុស្សចេញពីមន្ទីរពេទ្យមួយកន្លែងទៀតនៅក្រុង Iskenderun ផងដែរ ព្រមទាំងបញ្ជាក់ថា អ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យធំ ។Turkey earthquake comes at a critical time for the country's future

មជ្ឈមណ្ឌលរញ្ជួយដីនៅអឺរ៉ុបមេឌីទែរ៉ាណេបញ្ជាក់ថា គ្រោះរញ្ជួយដីលើកចុងក្រោយបង្អស់នេះមានកម្រិត៦,៤វិកទ័រ ហើយមានកម្លាំងរំញ័ររហូតដល់ប្រទេសស៊ីរី អេហ្ស៊ីប និងលីបង់ ដោយមានជម្រៅ១០គីឡូម៉ែត្រ ។

អភិបាលក្រុងហាតៃ លោក Lutfu Savas បានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ Haberturk ថា លោកបានទទួលការរាយការណ៍ថា មានពលរដ្ឋមួយចំនួនជាប់នៅក្រោមគំនរបែកបាក់ដោយសារគ្រោះរញ្ជួយដីចុងក្រោយនេះ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleiman Soilu ថ្លែងថា មានអ្នកស្លាប់ក្នុងហេតុការណ៍នេះចំនួន៣នាក់ និងរងរបួសជាង២០០នាក់នៅតួកគី ប៉ុន្តែបបើសរុបចំនួនអ្នករបួសទាំងពីរប្រទេស (តួកគី និងស៊ីរី) គឺស្មើជាង៦៨០នាក់ ។Turkey and Syria earthquake: More than 40,000 killed and millions left  homeless

ចំណែកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតួកគី AFAD រាយការណ៍ថា មានអគារជាច្រើនបានបាក់រលំធ្លាក់មក ប៉ុន្តែសំណាងល្អ ពលរដ្ឋភាគច្រើនមិនបានស្ថិតនៅក្នុងអគារនេះទេ តាំងពីកើតគ្រោះរញ្ជួយដីលើកដំបូងម្ល៉េះ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពី២សប្តាហ៍កន្លងមក ស្មើ៤១.១៥៦នាក់នៅប្រទេសតួកគី ហើយគេគិតថា នឹងកើនឡើងបន្ថែមទៀត ក្នុងនោះមានអាផាតមិន ចំនួន៣៨៥.០០០កន្លែងបានរងការខូចខាតខ្លាំង ហើយមានមនុស្សជាច្រើនបាត់ខ្លួន រីឯចំនួនអ្នកស្លាប់នៅប្រទេសស៊ីរីស្មើ៤.៥២៥នាក់ ៕Turkey-Syria earthquake generated enough energy to power NYC for more than  four days, expert says | ITV News ប្រភព ៖ MGRonline

ក្រុមស្ដាំនិយមជ្រុល បរិហារដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទៅកាន់អ៊ុយក្រែន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែបង្ហាញវត្ដមានរបស់គាត់ នៅក្នុងរដ្ឋធានីកៀវ ដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន គាំទ្រយ៉ាងពេញទំហឹង ជួយដល់អ៊ុយក្រែន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកនោះ ក៏មានក្រុមតំណាងរាស្រ្ដមួយចំនួនរបស់ប្រទេសមហាអំណាចកំពូលមួយនេះ បានបញ្ចេញនូវទស្សនៈរិះគន់យ៉ាងខ្លាំងផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមសាធារណរដ្ឋស្ដាំនិយមមួយចំនួនរបស់សហរដ្ឋអាមេរិក កំពុងតែរិះគន់ ដល់ដំណើរទស្សនកិច្ចមិនបានប្រកាសជាមុនរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះវាអាចនឹងបង្កឱ្យមានវិបត្តិ នៅក្នុងប្រទេស ដោយសារតែពួកគេ ចោទប្រកាន់ ដល់លោកប្រធានាធិបតី ថា មិនអើពើ ខណៈគាត់បានសន្យា ថា ក្រុងវ៉ាស៊ីនតោន នៅតែបន្ដគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ (Kyiv)។Ukraine news: Biden makes surprise visit | CTV News

ការប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃចន្ទ បានគូសបញ្ជាក់ អំពីទស្សនៈរបស់ក្រុមតូចមួយ ប៉ុន្តែវាជាសំឡេងរបស់សមាជិកសភាអភិរក្សជ្រុលនិយមមួយក្រុមរបស់សហរដ្ឋអាមេរិក មានការសង័្សយ ចំពោះការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ដល់ប្រទេសអ៊ុយក្រែន។

លោក អេនឌី អូហ្លេស (Andy Ogles) សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ និង ជាពាណិជ្ជករមួយរូប បានចោទប្រកាន់ ដល់លោកប្រធានាធិបតី ចូ បៃដិន ថា បានផ្តល់អាទិភាព ដល់«ដំណើរទស្សនកិច្ចនយោបាយ» កាលពីថ្ងៃចន្ទ។

សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក រូបនេះ បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ដោយសំដៅទៅលើការធ្លាយសារធាតុគីមីពុល បន្ទាប់ពីរថភ្លើងបានធ្លាក់ពីលើផ្លូវ នៅក្នុងរដ្ឋអូហាយ៉ូ Ohio កាលពីដើមខែនេះ ថា «លោក បៃដិន ជាអាមេរិកាំងចុងក្រោយ បានទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន មុនពេលទៅសួរសុខទុក្ខដល់ប្រជាជន រស់នៅដោយវិបត្តិបរិស្ថាន នៅភូមិប៉ាឡេស្ទីន ភាគខាងកើត រដ្ឋអូហាយ៉ូ (Ohio) ។Biden walks through Kyiv with Ukraine leader Zelenskiy | The Canberra Times  | Canberra, ACT

បើទោះជាយ៉ាងណាក៏ដោយ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ុយក្រែន ក៏ទទួលបានការសរសើរ ពីគណបក្សប្រជាធិបតេយ្យ ដោយចាត់ទុក «ភាពជាអ្នកដឹកនាំ»របស់លោកប្រធានាធិបតី នៅក្នុងការគាំទ្រ ជួយដល់រដ្ឋាភិបាលក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ក្រុមអ្នករិះគន់ជាច្រើន មកពីគណបក្សសាធារណរដ្ឋ បានកត់សម្គាល់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចាកចេញពីប្រទេស ចំទិវារបស់ប្រធានាធិបតី ជាថ្ងៃឈប់សម្រាករបស់ប្រជាជនអាមេរិកាំង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់លោកប្រធានាធិបតីទី១របស់ប្រទេស គឺលោក ចច វ៉ាស៊ីនតោន (George Washington)។ ទន្ទឹមគ្នានេះ ក្រុមអ្នករិះគន់ទាំងនោះ ក៏បានលើកឡើងផងដែរ អំពីអ្វីដែលពួកគេ ហៅថា «វិបត្តិ» នៅតាមព្រំដែន នាភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដោយសារតែចំនួនកំណត់ត្រា នៃអ្នកស្វែងរកសិទ្ធិជ្រកកោន បានមកដល់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្នុងការស្វែងរកកិច្ចការពារ ជួយដល់ពួកគេ។Biden visits Kyiv | Ukrainska Pravda

លោកស្រី ម៉ាចូរី ថៃល័រ ហ្គ្រីន (Marjorie Taylor Greene) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបញ្ជាក់ នៅក្នុងបណ្ដាញសង្គម ថា «ថ្ងៃនេះ ជាទិវារបស់ប្រធានាធិបតីយើង ប៉ុន្ដែលោក ចូបៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បែរជាជ្រើសរើសនូវការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន ជាជាងសហរដ្ឋអាមេរិក ខណៈបង្ខំប្រជាជនអាមេរិក ឱ្យបង់ប្រាក់ សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និង សង្រ្គាមទៅវិញ»។

ស្របគ្នានេះដែរ លោក ម៉ាត ហ្គេតហ្ស៍ (Matt Gaetz) តំណាងរាស្រ្ដស្ដាំនិយម ក៏បានឆ្លើយតប ថា ប្រជាជនអ៊ុយក្រែន «អាចរក្សា» ប្រធានាធិបតីសហរដ្ឋអាមេរិក បាន។ ប៉ុន្ដែនៅពេលព្រំដែនរបស់ប្រទេសយើង មានវិបត្ដិ លោកប្រធានាធាធិបតី ចូ បៃដិន ត្រូវត្រឡប់មកប្រទេសវិញ។Russia launches another major missile attack across Ukraine | PBS NewsHour

នៅក្នុងដំណើរទៅកាន់រដ្ឋធានីកៀវ ដ៏គួរឲ្យភ្ញាក់ផ្អើល ដល់ពិភពលោក កាលពីថ្ងៃចន្ទ នោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស អំពីជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ៥០០លានដុល្លារ។ នេះជាផ្នែកមួយ នៃជំនួយមានទឹកប្រាក់ រាប់ពាន់លានដុល្លារ ដែលក្រុងវ៉ាស៊ីនតោន បានផ្ដល់ឲ្យក្រុងកៀវ ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ ភាគច្រើនបំផុត នៅតែបន្ដគាំទ្រ ដល់គោលជំហររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ប្រទេសអ៊ុយក្រែន ដដែល។ ប៉ុន្ដែសមាជិកព្រឹទ្ធសភាទាំងនោះ ក៏បានស្ដីបន្ទោសដល់លោកប្រធានាធិបតី ចូ បៃដិន មិនបានបង្កើននូវការរារាំងឲ្យបានខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។Ukraine-Russia war sees U.S. mull Patriot missile defense battery for Kyiv.  It's not enough.

ទន្ទឹមគ្នានេះដែរ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ជំនួយយោធារបស់សហរដ្ឋអាមេរិក គឺជាការចាំបាច់បំផុត មិនត្រឹមតែ សម្រាប់ជាផលប្រយោជន៍ ដល់សម្ពន្ធមិត្តអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារច្បាប់ ប្រឆាំងនឹងសង្គ្រាមដែលមិនបានបង្កហេតុ និង ការពារដល់សណ្តាប់ធ្នាប់អន្តរជាតិបន្ថែមទៀតផង។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងរដ្ឋធានីកៀវ ខណៈជួបជាមួយនឹងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ថា «ការឈ្លានពានរបស់រុស្ស៊ី ជាអំពើដ៏ឃោរឃៅ និង អយុត្ដិធម៌បំផុត។ ដូច្នេះ សហរដ្ឋអាមេរិក នៅតែឈរជាមួយនឹងអ៊ុយក្រែន ពិភពលោកនៅតែបន្ដគាំទ្រដល់អ៊ុយក្រែន រហូតដល់បញ្ចប់សង្គ្រាមនេះ»៕

កម្ពុជា នឹងត្រជាក់ចាប់ពីថ្ងៃទី២២ដល់២៨កុម្ភៈ

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់តំបន់មួយចំនួននឹងចុះត្រជាក់នៅពេលយប់និងព្រឹកចាប់ពីថ្ងៃទី២២ដល់ ២៨កុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣របស់ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេអាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ អង្សាសេ នៅវេលាព្រឹកនិងយប់ ។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤អង្សាសេនៅវេលាព្រឹកនិងយប់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។

ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេអាចមានភ្លៀងធ្លាក់តិចតួច ។

ក្រសួងបានលើកឡើងទៀតថាអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្នត្រៀមលក្ខខណៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEOGc0In4Ik05G0cZFL1iy0sslx2ujh3kQGzwtKBzW57PfaFZr9_QXIy7p2x7u7sZU9_FlY1uoAmYBkQ5jwLcjheiDoCFyKwVYpkKFJ2sM4XL34AWfbHooKLmHL1etruNCE5gfmulhRUnoCCKS82uHjGtnceIqCgo0r70NICPrDQlBS1Y-2C_esQk-/s1280/photo_2023-02-21_08-52-25.jpg

បៃ ដិន បំពេញទស្សនកិច្ចឥតព្រៀងទុកទៅអ៊ុយក្រែន

0

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី​អាមេរិក​បាន​អញ្ជើញទៅ​ដល់​ទីក្រុង​កៀវ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី ២០កុម្ភៈ​២០២៣ ជា​លើក​ដំបូង គិត​ចាប់​ពី​ផ្ទុះ​សង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន នៅថ្ងៃទី ២៤កុម្ភៈ​២០២២​មក។

តាមពិតទៅលោកប្រធានាធិបតី​អាមេរិក ត្រូវ​អញ្ជើញ​ទៅ​ក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញទេ ប៉ុន្តែ​លោក​បាន​ឆៀង​ចូល​ជួប​ ហ្សេឡេនស្គី ​ប្រធានាធិបតី​អ៊ុយក្រែន​ ។ ទស្សនកិច្ច​នេះ បានធ្វើឱ្យពិភពលោកយល់ឃើញថា ​​អាមេរិក​ ពិតជាគាំទ្រ និងចាំជួយ​អ៊ុយក្រែនពេញមួយទំហឹងនៅក្នុងសង្គ្រាមនេះ។Biden visits Kyiv ahead of anniversary of Russia's invasion - POLITICO

ក្នុង​អំឡុង​ពេលដែល​ប្រមុខ​រដ្ឋ​ទាំងពីរ​ចេញ​ពី​វិហារ​កាតូលិក​​ ស្នូរ​ស៊ីរ៉ែន​អាសន្នខ្ពស់​បំផុតមាន​គ្រាប់​មីស៊ីល​​បាន​លាន់​ឮ​ឡើងពេញ​ទីក្រុង​កៀវ។ តែ​គ្មាន​សញ្ញា​បាញ់​មីស៊ីល​ឬ​ការ​វាយប្រហារ​ដោយ​ដ្រូន​ លេច​ឡើង​នៅកន្លែង​ណា​មួយ​ទេ​ ក្នុង​ពេល​ភ្លាមៗ​នេះ។

តែយ៉ាងណាមិញ វាមិនបានជាក្តីកង្វល់ធំនោះឡើយ ដោយវាគ្រាន់តែជាសំលេងមីសុីលបាញ់ទៅ បាញ់មករវាងប្រទេសទាំងពីរប៉ុណ្ណោះ។

ក្រោយពីចេញពីទីក្រុងកៀវ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ូឡូញ ក្នុងជំនួបពិភាក្សាចាត់​ចែង​ជំនួយ​របស់បស្ចិមលោក​ទៅកាន់​អ៊ុយក្រែន៕Joe Biden's Surprise Visit To Ukraine: Reporters Kept Trip Secret As  President Traveled With Small Group Amid Security ConcernsUS President Biden makes a surprise visit to Kiev - News in Germany

ប្រភព៖ BBC