Home Blog Page 1825

តុលាការសម្រេចមិនដោះលែងលោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀនឡើយ

0

ភ្នំពេញ៖ សភាស៊ើបសួរ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ សុំដោះលែង នៅក្រៅឃុំបណ្តោះអាសន្ន របស់លោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ហើយសម្រេចមិនអនុញ្ញាតិឲ្យនៅក្រៅឃុំឡើយ។

បើយោងតាមដីកាតុលាការ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ថាច់ សេដ្ឋា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង ៣ម៉ឺនដុល្លារអាមេរិក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj4MX5YaJ6_Gsbe7-p3Ahs5Ku_YKLPP8FhKKG0vgzN-ASYxx491qil5RIxotFMWFu37t54EiVR7HML_hGH6e25lVFuPWQeflVHhQtaszgwFOA-CsopdeRKIX7GM4lu90jxy0dgKR_f8zBkuUQ8IAiPKJCJPK_5WCO-43hm4a9Oc7kTqZKH_aZwLbKg/s966/photo_2023-02-22_07-52-23.jpg

ជនជាប់ចោទ ឈ្មោះ ថាច់ សេដ្ឋា ត្រូវបានជាប់ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (ឬចេញ សែកស្អុយ) និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ ចន្លោះពី ១ រហូតដល់៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពិរុទ្ធភាព។

លោកត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ លោកថាច់ សេដ្ឋា ត្រូវបានកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលកែប្រែ(ម១) ឬ គុកព្រៃស នៅក្នុងរាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh72o9827kPJCwq_C2pHB2ojgsCmBBEfBfffnKP6FAKKTXai7rSgwkkRRU-w14kzozDpXV98GKJXhvpEoDJ_mBzX4z2v8BC-43bKgA1XAxIMvmCJ21M7FfZP2HTRefN5gTsLluvBKWViI3ukPPihOZsqmKG8x_AzBOri2naNCHSqPoGNEOegersJDJS/s1280/photo_2023-02-22_07-52-23%20(2).jpg

តៃវ៉ាន់ ចងសម្ពន្ធមិត្តយោធាជាមួយសហរដ្ឋអាមេរិក ដើម្បីរារាំងការឈ្លានពានរបស់ចិន

0

ទីក្រុងតៃប៉ិ៖ ស្របពេលក្រុងប៉េកាំង កំពុងតែបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយមានទាំងយន្ដហោះយោធា និង នាវាចម្បាំង ហោះហើរ និង ធ្វើនាវាចរណ៍ ចូលមកក្នុងដែនអាកាស និង ដែនទឹករបស់ខ្លួនជាញឹកញាប់ ធ្វើឲ្យក្រុងតៃប៉ិ កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ហើយងាកទៅបង្កើនចំណងទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក និង បណ្ដាប្រទេសសម្ពន្ធមិត្ត ដោយថែមទាំងទិញគ្រឿងសឹកទំនើបៗ យកមកត្រៀមរៀបចំខ្លួន ទុកជាមុន សម្រាប់ការធ្វើសឹកសង្គ្រាមជាមួយនឹងចិន ដែលអាចនឹងកើតមានឡើង ជាយថាហេតុ ខណៈការគំរាមកំហែង កាន់តែកើនឡើងខ្លាំង។China-Taiwan tensions: Biden says U.S. to defend Taiwan against China, but  can it?

សារព័ត៌មាន Taipei Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមតំណាងរាស្រ្ដរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ដំណើរបំពេញទស្សនកិច្ច មកកាន់កោះតៃវ៉ាន់ នាពេលនេះ មិនមែនសំដៅទៅលើការបង្កហេតុ ជាមួយនឹងប្រទេសចិន នោះឡើយ។ ប៉ុន្ដែវាជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ផ្ដោតទៅលើវិស័យសេដ្ឋកិច្ច និង នយោបាយ ឱ្យកាន់តែស៊ីជម្រៅ ខណៈកិច្ចពិភាក្សារបស់ភាគីទាំង២ ត្រូវបានធ្វើឡើង តាមការគ្រោងទុក។

លោក រ៉ូ ខាន់ណា (Ro Khanna) ជាអ្នកដឹកនាំគណៈប្រតិភូមួយក្រុម មកពីសភារបស់សហរដ្ឋអាមេរិក បានថ្លែង ក្រោយជំនួប កាលពីថ្ងៃចន្ទ ជាមួយនឹងលោក ម័ររីស ចាង ( Morris Chan) ស្ថាបនិក ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ ហៅកាត់ TSMC ថា «សហរដ្ឋអាមេរិក និង តៃវ៉ាន់ នឹងបង្កើននូវកិច្ចសហប្រតិបត្ដិការ នៅក្នុងផលិត និង រុករកផលប្រយោជន៍របស់ពិភពលោក»។US Representative Ro Khanna leads group to Taiwan - Taipei Times

គណៈប្រតិភូ មកពីសភាសហរដ្ឋអាមេរិក រួមមាន លោក រ៉ូ ខាន់ណា(Ro Khanna), លោក ជេក អូជិនក្លូស (Jake Auchincloss), លោក ចូណាថាន់ ជេកសុន (Jonathan Jackson) និង តូនីហ្គូនហ្សាឡេស (Tony Gonzales) បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ហើយគ្រោងនឹងធ្វើដំណើរត្រឡប់ទៅវិញ នៅថ្ងៃព្រហស្បតិ៍។

លោកស្រី កូឡាស យ៉ូតាកា (Kolas Yotaka) អ្នកនាំពាក្យ ការិយាល័យរបស់ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង លោក រ៉ូ ខាន់ណា(Ro Khanna) នឹងចែករំលែកនូវទស្សនៈគ្នាជាច្រើន ទៅលើទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម សន្ដិសុខក្នុងតំបន់ ការអភិវឌ្ឍប្រព័ន្ធឌីជីថល និង សន្ដិសុខព័ត៌មាន។

លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា តៃវ៉ាន់ នឹងពង្រឹងនូវចំណងទាក់ទងផ្នែកយោធារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយនឹងបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រុងវ៉ាស៊ីនតោន ក៏ដូចជា ប្រទេសជាមិត្តដទៃទៀត។Will there be a Future Taiwan-US Military Alliance? – Taiwan Insight

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានថ្លែងទៅកាន់សមាជិកសភាមួយក្រុមរបស់សហរដ្ឋអាមេរិក ដែលកំពុងតែបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ថា «តៃវ៉ាន់ និង សហរដ្ឋអាមេរិក នឹងបន្តពង្រឹងនូវទំនាក់ទំនងយោធា ហើយទៅថ្ងៃអនាគត តៃវ៉ាន់ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ និង មានភាពសកម្មបន្ថែមទៀត ជាមួយអាមេរិក និង ប្រទេសជាដៃគូផ្សេងៗទៀត ដើម្បីប្រឈមមុខនឹងបញ្ហាសកលជាច្រើនទៀត»។

ទោះជាយ៉ាងណា លោកស្រី ប្រធានាធិបតីតៃវ៉ាន់ មិនបានបញ្ជាក់លម្អិត អំពីខ្លឹមសារ នៃទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយនឹងសហរដ្ឋអាមេរិក ជុំវិញលោក មីឈែល ឆេស (Michael Chase) មន្រ្តីជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការចិន បានមកបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ ដោយពុំបានប្រកាសឱ្យដឹងជាផ្លូវការនោះឡើយ។Assessing U.S. Force Posture in a Taiwan Contingency | FSI

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសជាសម្ពន្ធមិត្តផ្សេងៗទៀត នៅតែពុំទាន់មានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយតៃវ៉ាន់ នោះទេ។ ប៉ុន្ដែសហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗដ៏សំខាន់បំផុត និង ជាខ្នងបង្អែកដ៏រឹងមាំរបស់តៃវ៉ាន់ ខណៈក្រុងប៉េកាំង នៅតែទាមទារឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ចំពេលក្រុងប៉េកាំង មិនបដិសេធប្រើប្រាស់កម្លាំងយោធា។ ប៉ុន្ដែតៃវ៉ាន់ បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ចិន។

ការផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗ មកឲ្យតៃវ៉ាន់ បាន និង កំពុងតែជំរុញឲ្យក្រុងប៉េកាំង ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង រហូតធ្វើឲ្យទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និង ចិន ធ្លាក់ចុះជាលំដាប់ ចាប់តាំងពីលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ខណៈនៅជាប្រធានសភា បានមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២។ លើសពីនេះទៅទៀត កាលពីចុងឆ្នាំ២០២២ សភាទាំង២របស់សហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយយោធា ជួយដល់តៃវ៉ាន់ មានទំហំទឹកប្រាក់១០ពាន់លានដុល្លារ នៅក្នុងរយៈពេល៥ឆ្នាំ បន្ថែមពីលើការទិញគ្រឿងយុទ្ធោបករណ៍របស់ក្រុងតៃប៉ិ។ សកម្មភាពបែបនេះ ក៏ដោយសារតែក្រុមមន្រ្ដីជាន់ខ្ពស់ មន្ទីរបញ្ចកោណ បានប្រមើលមើល អំពីការបង្កើនសមត្ថភាពយោធារបស់ចិន អាចនឹងវាយលុក ទៅលើតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕China conducts military drills near Taiwan as Pelosi meets president Tsai

UNSC ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថ្កោលទោសកូរ៉េខាងជើង

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថ្កោលទោសកូរ៉េខាងជើង ក្រោយពីបានបាញ់មីស៊ីលឥតឈប់ឈរ ប៉ុន្តែចិន និងរុស្ស៊ី បន្ទោសថា អាមេរិកទៅវិញទេ ជាអ្នកធ្វើឱ្យស្ថានការណ៍តានតឹង ដោយសារអាមេរិកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីថ្កោលទោសកូរ៉េខាងជើង ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានស្នើក្នុងកិច្ចប្រជុំថា សូមឱ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដើម្បីថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ព្រមទាំងដាស់តឿនថា ក្រុមប្រឹក្សាសន្តិសុខមិនអាចនៅស្ងៀម ហើយបរាជ័យលើការថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងទេ យ៉ាងហោចណាស់ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ គួរតែថ្កោលទោសកូរ៉េខាងជើង ដើម្បីឱ្យប្រទេសនេះស្តាប់តាមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ និងព្រមចរចា ។US calls for UN Security Council president's statement on North Korea  missiles

លោកស្រី Thomas-Greenfield បន្តថា អាមេរិកប្រកាសថ្កោលទោសការបាញ់កាំជ្រួចចំនួន២គ្រាប់របស់កូរ៉េខាងជើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រោយពីកូរ៉េខាងជើងទើបតែបានបាញ់កាំជ្រួចឆ្លងទ្វីប ICBM កាលពីថ្ងៃទី១៨ ខែកុម្ភៈ ហើយវាជាការល្មើសនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានហាមឃាត់កូរ៉េខាងជើងសាកល្បងអាវុធនានា ហើយការបាញ់កាំជ្រួចចំនួន២លើកនេះបានបង្កអសន្តិសុខ និងស្ថេរភាពក្នុងពិភពលោក ។

ទោះយ៉ាងណា ចិន និងរុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានបន្ទោសអាមេរិកថា ជាដើមហេតុធ្វើឱ្យស្ថានការណ៍តានតឹង ហើយអ្វីដែលត្រូវនាពេលនេះ គឺការចរចាគ្នារវាងកូរ៉េខាងជើង និងអាមេរិក, កាត់បន្ថយការធ្វើសមយុទ្ធ និងបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ។ ចិន និងរុស្ស៊ីបានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខឱ្យលុបចោលវិធានការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយអំពាវនាវឱ្យអាមេរិកចរចាជាមួយកូរ៉េខាងជើង និងពិចារណាកាត់បន្ថយភាពតានតឹង និងគ្រោះថ្នាក់ដោយសារកងទ័ពប្រឈមមុខគ្នា ។UNSC fails to condemn North Korea as China, Russia oppose text

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ ២ភាគ៣ នៃ១៥ប្រទេសសមាជិក រួមជាមួយកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា យើងនឹងមិននៅស្ងៀម ហើយមិនបណ្តោយឱ្យកូរ៉េខាងជើងនាំមុខបង្កើនសមត្ថភាពនុយក្លេអ៊ែរ បាញ់កាំជ្រួចខុសច្បាប់ និងគំរាមកំហែងសន្តិភាព និងស្ថេរភាពពិភពលោកឡើយ ៕A look at every North Korean missile test in 2017 - ABC News

ប្រភព ៖ TNN World

កោះក្របីតំបន់ទេសចរណ៍ដ៏ប្រណិត នៃសមុទ្ររាម

0

កោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ ដែល​គេ​​ស្គាល់​ថា​ជា​កោះក្របី​ មានចម្ងាយ​ប្រហែល​ ៧ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ​ដែល​មានផ្ទៃក្រឡា​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​អភិវឌ្ឍ​ប្រែ​ក្លាយ​កោះ​នេះ ​ទៅ​ជា​រមណីយ​ដ្ឋាន​ដ៏ប្រណីត​មួយ និងលំដាប់ខ្ពស់ផងដែរ។

ភ្ញៀវទេសចរណ៍អាចធ្វើដំណើរតាមទូកចេញពីភាគខាងត្បូងនៃក្រុងព្រះសីហនុប្រមាណជា ២០ នាទីតែប៉ុណ្ណោះ នោះប្រិយមិត្តនឹងទៅដល់កោះដ៏ប្រណីតហ៊ុមព័ទ្ធជុំវិញទៅដោយផ្ទៃសាគរដ៏ធំល្វឹងល្វើយមួយនេះ។

មិនតែប៉ុណ្ណោះ នៅលើកោះធម្មជាតិមួយនេះ ក៏មានកន្លែងលេងកម្សាន្ត កន្លែងសម្រាកបែបឯកជន ងូតទឹកលេងកម្សាន្ត ធ្វើដំណើរលើស្ពានគយគន់ទេសភាពនៅជុំវិញកោះ រួមទាំងលក្ខណៈពិសេសជាច្រើនទៀត៕

ជប៉ុនងឿងឆ្ងល់រឿងចំនួនកោះកើនឡើងជាង៧.០០០

0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានរាប់ចំនួនកោះជាថ្មីលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំ និងប្រទះឃើញថា ចំនួនកោះបានកើនឡើងដល់ជាង៧.០០០កោះ ប៉ុន្តែការប្រទះឃើញពេលនេះ នឹងមិនប៉ះពាល់ដល់ទំហំផ្ទៃដីរបស់ជប៉ុនទេ ប៉ុន្តែបើសង្កេតមើលលើផ្នែកបរិស្ថាន និងធនធានវិញឃើញថា ជប៉ុនមានឱកាសអាចអភិវឌ្ឍន៍ពីចំនួនកោះកើនឡើង ។

ការិយាល័យព័ត៌មានភូមិសាស្ត្រជប៉ុន (Geospatial Information Authority) បានរាប់ចំនួនកោះរបស់ជប៉ុនឡើងវិញជាលើកដំបូង ចាប់តាំងពីការរាប់ចំនួនកោះកាលពីឆ្នាំ១៩៨៧ ឃើញថា បានប្រទះឃើញកោះមានចំនួនច្រើនជាងការរាប់លើកមុន គឺកើនជាង៧.០០០កោះ ។Japan discovers almost 7,000 islands it didn't know existed

ការិយាល័យព័ត៌មានភូមិសាស្ត្រជប៉ុនបានពិនិត្យមើលកោះផ្សេងៗនៅជុំវិញប្រទេសជប៉ុន ដែលមានផ្ទៃដីប្រមាណ៣៧ម៉ឺនគីឡូម៉ែត្រក្រឡា ហើយការរាប់ចំនួនកោះលើកចុងក្រោយដែលបានប្រើប្រាស់បច្ចេកវិទ្យាធ្វើផែនទីឌីជីថល និងយកទៅប្រៀបធៀបជាមួយទិន្នន័យចាស់ឃើញថា ជប៉ុនមានកោះរាងជារង្វង់មូលទំហំ១០០ម៉ែត្រឡើងទៅ គឺកើនឡើងចំនួន៧.២៧៣កោះ ។

ការប្រទះឃើញនេះនឹងផ្លាស់ប្តូរទំហំផ្ទៃដីរបស់ជប៉ុន ទាំងផ្ទៃដីគោក និងផ្ទៃសមុទ្រ ។ តាមការពិនិត្យចំនួនកោះកាលពីឆ្នាំ១៩៨០ ជប៉ុនមានកោះរាងជារង្វង់មូលទំហំលើសពី១០០ម៉ែត្រត្រឹមតែ៦.៨៥២កោះប៉ុណ្ណោះ ប៉ុន្តែតាមទិន្នន័យចុងក្រោយឃើញថា មានកោះរហូតដល់១៤.១២៥កោះ គឺច្រើនជាងមុនចំនួន៧.២៧៣កោះ ។Japan discovers 7,000 new unknown islands after fresh survey | Fox Newsតាមទិន្នន័យថ្មីនេះ ធ្វើឱ្យខេត្តខ្លះរបស់ជប៉ុនមានកោះជាច្រើន ដូចជា ខេត្តហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេស ចំនួនកោះបានកើនឡើង១.៤៧៣កោះ ខណៈខេត្តណាហ្គាសាគី ស្ថិតនៅភាគនិរតី ចំនួនកោះកើនឡើង១.៤៧៩កោះ ។ បើសង្កេតទៅលើធនធានធម្មជាតិ និងបរិស្ថាន គឺជាលទ្ធផលល្អ ព្រោះយ៉ាងហោចណាស់ ជប៉ុនមានឱកាសសិក្សា និងអភិវឌ្ឍន៍ធនធានធម្មជាតិទាំងនេះសម្រាប់ថ្ងៃអនាគត ៕Kujukushima (“Ninety-Nine Islands”) | KYUSHU x TOKYO (JAPAN)

ប្រភព ៖ tnn earth

ទិញមកមិនដល់១០០ដុល្លារផង! និមិត្តសញ្ញា “Smiley” អាចរកលុយបានវិញរាប់រយលានដុល្លារ

0

ដើមទង​នៃ​និមិត្ត​សញ្ញា “ញញឹម (Smiley)” ផ្ដើម​ចេញ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​ដែល​មាន​ឈ្មោះ​ថា State Mutual Life Assurance (បច្ចុប្បន្ន Hanover Insurance) នៅ​ក្នុង​ឆ្នាំ​១៩៦៣។

ក្រុមហ៊ុន​នេះ​បាន​ជួល​បុរស​ម្នាក់​ឈ្មោះ Harvey Ross Ball ឱ្យ​គូរ​និមិត្ត​សញ្ញា “Smiley” នេះ​ឡើង ដើម្បី​ជា​ការ​ជំរុញ​ក្រម​សីលធម៌​របស់​បុគ្គលិក​នៅ​ក្នុង​ម៉ោង​ការងារ។ កាល​នោះ​​​លោក Harvey បាន​ចំណាយ​ពេល​​នឹក​គិត​គូរ​​វា​ឡើង​ត្រឹម​តែ​​១០​នាទី​ប៉ុណ្ណោះ ហើយ​​ទទួល​កម្រៃ​បាន ៤៥​ដុល្លារ (លុយ​បច្ចុប្បន្ន​ប្រហែល ៣៧៥​ដុល្លារ)។Smiley Lamp Mr Maria

ដោយ​នឹក​ស្មាន​មិន​ដល់ និមិត្ត​សញ្ញា “Smiley” បាន​​ផ្ទុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ពាសពេញ​ពិភពលោក។ យ៉ាង​ណា​មិញ​ ម្ចាស់​ផ្លូវ​ការ​មិន​មែន​ជា​លោក Harvey ឬ​ក៏​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង State Mutual Life Assurance នោះ​ទេ ប៉ុន្តែ​គឺ​ជា​អ្នក​សារព័ត៌មាន​មួយ​រូប​មាន​សញ្ជាតិ​​បារាំង​ឈ្មោះ​ថា Franklin Loufrani ទៅ​វិញ ដែល​ជា​អ្នក​បាន​ចុះ​​កម្មសិទ្ធិបញ្ញា​​ជា​ពាណិជ្ជសញ្ញា​ផ្ទាល់​ខ្លួន។This Is the Strange (But True!) Origin of the Smiley Face | Reader's Digest

សព្វ​​ថ្ងៃ ក្រុមហ៊ុន Smiley កំពុង​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់គ្រង​របស់​កូន​លោក Loufrani ដែល​​មាន​ឈ្មោះ​ថា Nicolas។ ចំណូល​ក្រុមហ៊ុន Smiley ហក់​ដល់​ខ្ទង់​រយ​លាន​ដុល្លារ​ឯណោះ ដែល​បាន​មក​ពី​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូចជា Levi’s, Mars, Zara និង Fendi ជា​ដើម (ទិន្នន័យ​ឆ្នាំ​២០១៦ រក​បាន​ជាង ២១៨​លាន​ដុល្លារ)៕

ប្រភព៖ CNBC

ថៃមានគម្រោងនាំចេញអង្ករទ្វេដងទៅកាន់ហ្វីលីពីន

0

ប្រទេសថៃ ៖ សមាគមនាំចេញអង្ករថៃបានបង្ហាញថា ការនាំចេញអង្កររបស់ថៃទៅកាន់ប្រទេសហ្វីលីពីន អាចកើនឡើងទ្វេដងនៅឆ្នាំ២០២៣នេះ ដោយសារប្រទេសវៀតណាមដែលជាគូប្រជែងរបស់ថៃ កំពុងប្រឈមនឹងការប្រមូលទិន្នផលស្រូវមានដែនកំណត់ ។

កាលពីឆ្នាំ២០២២ ហ្វីលីពីនបាននាំចូលអង្ករក្នុងបរិមាណច្រើនស្មើ៣,៧លានតោន ធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសនាំចូលអង្ករច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ របស់ពិភពលោក ហើយចំនួននេះនឹងមានស្ថេរភាពនៅឆ្នាំ២០២៣ ។ ក្រៅពីនេះ ហ្វីលីពីនកំពុងប្រឈមនឹងបញ្ហាអតិផរណា និងការខ្វះខាតស្បៀង ហើយហ្វីលីពីនរំពឹងថា នឹងអាចផលិតស្រូវបានប្រមាណ១២,៤លានតោន ដែលទាបជាងតម្រូវការក្នុងប្រទេស ស្មើដល់១៥,៨លានតោន ។Thailand Rice Export | Thai Commodity Exporter | Thai Rice Exporter

ការនាំចូលអង្ករប្រមាណ៩០% របស់ហ្វីលីពីនក្នុងឆ្នាំ២០២២ គឺនាំចូលពីវៀតណាម ដែលជាប្រទេសនាំចេញអង្ករច្រើនបំផុតរបស់ហ្វីលីពីនអស់ជាច្រើនទសវត្សមកហើយ ព្រោះមានតម្លៃអាចប្រកួតប្រជែងបាន ហើយវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីយ៉ាងរឹងមាំជាមួយហ្វីលីពីន ។ ចំណែកការនាំចូលអង្កររបស់ហ្វីលីពីន១០%ទៀត គឺនាំចូលពីថៃ ។

ទោះយ៉ាងណា លោក ឈូកៀត អូផាសវង្ស នាយកសមាគមនាំចេញអង្ករថៃ បានថ្លែងថា នៅឆ្នាំ២០២៣ លោករំពឹងថា ហ្វីលីពីននឹងទិញអង្កររបស់ថៃកាន់តែច្រើន ដោយសារការប្រមូលទិន្នផលស្រូវរបស់វៀតណាមធ្លាក់ចុះ ។

ផ្ទៃដីសម្រាប់បង្កបង្កើនផលស្រូវរបស់វៀតណាមនៅឆ្នាំ២០២២-២០២៣ នៅសល់តែ៣%ប៉ុណ្ណោះបើធៀបនឹងរដូវមុន ដូច្នេះ មាននិន្នាការថា នឹងធ្វើឱ្យទិន្នផលស្រូវរបស់វៀតណាមធ្លាក់ចុះសល់ត្រឹម១% ស្មើ២៧លានតោន ហើយការបរិភោគស្រូវនៅវៀតណាមនឹងស្មើប្រមាណ២១,៥លានតោន មានន័យថា វៀតណាមនឹងមានអង្ករសម្រាប់នាំចេញប្រមាណតែ៦លានតោនប៉ុណ្ណោះនៅឆ្នាំ២០២៣ គឺតិចជាង៧,១លានតោននៅឆ្នាំ២០២២ ។Thailand White Raw Rice 25%broken 100% Sorted - Buy 100% Raw Broken Rice, Thailand Rice For Sale,Thailand Parboiled Rice Product on Alibaba.comកាលពីប៉ុន្មានឆ្នាំមុន ការផ្គត់ផ្គង់អង្កររបស់វៀតណាមមានស្ថេរភាព ដោយសារវៀតណាមបាននាំអង្ករពីកម្ពុជាប្រមាណ១លានតោន/១ឆ្នាំ ធ្វើឱ្យវៀតណាមអាចនាំចេញរហូតដល់៧-៨លានតោន ប៉ុន្តែនៅឆ្នាំ២០២៣នេះ វៀតណាមមិនបាននាំចូលអង្ករពីកម្ពុជាទេ ។

ដោយសារបញ្ហាផ្សេងៗធ្វើឱ្យវៀតណាមអាចនាំចេញអង្ករបានត្រឹមតែ៤សែនតោនប៉ុណ្ណោះនៅខែមករា ឆ្នាំ២០២៣ ធ្លាក់ចុះ២០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ។ ចំណែកថៃរំពឹងថា នឹងអាចប្រមូលទិន្នផលស្រូវបានច្រើននៅឆ្នាំ២០២៣ ខណៈថៃមានអាងស្តុកទឹកទូទាំងប្រទេស ដែលនាំឱ្យថៃអាចបង្កបង្កើនផលស្រូវតាមធម្មតាគ្រប់រដូវកាលទាំងអស់ ហើយថៃនឹងអាចផលិតស្រូវបានប្រមាណ២០,២លានតោន កើនឡើងពីចំនួន១៩លានតោនពីរដូវកាលមុន ក្នុងនោះនឹងបែងចែកសម្រាប់ការបរិភោគក្នុងស្រុកចំនួន១២លានតោន ចំណែកស្រូវនៅសល់ គឺសម្រាប់ការនាំចេញ ៕63,000+ Rice Grain Pictures

ប្រភព ៖ AEC Connect

ប្រធានាធិបតីបៃដិន ទុកយន្ដហោះពិសេស Air Force One ចោល ជិះរថភ្លើងរាប់ម៉ោងទម្រាំដល់អ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ពិភពលោកទាំងមូល ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញខ្លួន នៅកណ្ដាលបេះដូងរដ្ឋធានីកៀវ ហើយវត្ដមានរបស់លោក ចូ បៃដិន កំពុងតែធ្វើឲ្យមនុស្សជាច្រើន កើតការងឿងឆ្ងល់ ថា បើតាមទម្លាប់របស់មេដឹកនាំសេតវិមាន តែងតែធ្វើដំណើរ តាមយន្ដហោះពិសេស Air Force One របស់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ចុះបើគាត់ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដែលកំពុងតែរងគ្រោះការវាយប្រហារប្រចាំបែបនេះ តើគាត់ជិះអ្វីទៅ?US President Biden makes unexpected visit to Ukraine - Lebanon News

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី សហរដ្ឋអាមេរិក មានគម្រោងធ្វើ ដំណើរតាមយន្ដហោះ Air Force One ដោយបានចាកចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់រដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ នៅល្ងាច ថ្ងៃចន្ទ នៅក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ នៅតំបន់អឺរ៉ុបកណ្ដាលមួយនេះ ដែលមានព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែកាលវិភាគជាមុន មានចន្លោះប្រហោង គួរឱ្យសង្ស័យចំនួន២ នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី ហើយមនុស្សជាច្រើន ក៏កើតមានការងឿងឆ្ងល់ ថាតើចំណុចទាំងនោះ អាចជាពេលវេលាសមស្រប សម្រាប់គាត់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ឬយ៉ាងណា?

ក្រុមអ្នកកាសែត ប្រចាំនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅក្នុងសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានសាកសួរ ជាដដែលៗ អំពីដំណើរបំពេញទស្សនកិច្ចរបស់លោក ចូ បៃដិន។ ប៉ុន្ដែក្រុមមន្រ្ដីសេតវិមាន បានបញ្ជាក់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនមានគម្រោង ជួបជាមួយនឹងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នោះទេ ហើយក៏មិនមានគម្រោងឈប់សំចត នៅខាងក្រៅរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ នោះដែរ។ ប៉ុន្ដែការសម្រេចចិត្តចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ បានកើតឡើង នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍មុនតែប៉ុណ្ណោះ ថ្វីបើដំណើរបំពេញទស្សនកិច្ចនេះ ត្រូវបានគ្រោងទុក អស់រយៈពេលជាច្រើនខែកន្លងមកហើយ ជាមួយនឹងជំនួយការកំពូលមួយក្រុមតូចរបស់លោកប្រធានាធិបតី យ៉ាងណាក៏ដោយ។How Biden's Unexpected Visit to Kiev Was Kept Secret - #Bidens #Unexpected # Visit #Kiev #Secret

រហូតមកដល់ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ គម្រោងផ្លូវការរបស់សេតវិមាន នៅតែបង្ហាញ ថា លោកប្រធានាធិបតី នឹងចុះ នៅក្នុងរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ នាវេលាម៉ោង៧ល្ងាច ថ្ងៃចន្ទ វេលានៅក្នុងតំបន់។ ប៉ុន្ដែតាមការពិត យន្ដហោះពិសេសរបស់លោកប្រធានាធិបតី Air Force One បានចុះ នៅវេលាម៉ោង៤ និង ១៥នាទីព្រឹក ថ្ងៃចន្ទ វេលានៅក្នុងតំបន់។

នៅលើយន្ដហោះនោះ មានតែក្រុមជំនួយការដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី រួមមាន ក្រុមគ្រូពេទ្យ និង កងសន្ដិសុខ ហើយមានអ្នកកាសែត ត្រឹមតែ២នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យរួមដំណើរជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក។ ចំណែកអ្នករួមដំណើរ នៅលើយន្ដហោះទាំងអស់ ត្រូវស្បថ ថា នឹងរក្សាការសម្ងាត់ ហើយទូរស័ព្ទដៃរបស់ពួកគេ ត្រូវបានដកហូតចេញអស់ពីដៃរបស់ពួកគេ និង មិនអនុញ្ញាតឱ្យរាយការណ៍ អំពីដំណើរទស្សនកិច្ចនេះ រហូតដល់ ក្រោយពេលលោក ចូ បៃដិន បានទៅលើរដ្ឋធានីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

បើតាមលោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សា សន្ដិសុខជាតិ សហរដ្ឋអាមេរិក បានឲ្យដឹង ថា សហរដ្ឋអាមេរិក បានជូនដំណឹង ទៅក្រុមមន្រ្ដីរុស្ស៊ី អំពីដំណើរបំពេញទស្សនកិច្ចនេះ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោក បៃដិន ចាកចេញ។Reaction and remarks from Biden's visit to Ukraine | Reuters

លោកទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា «សហរដ្ឋអាមេរិក បានធ្វើបែបនេះ មានគោលបំណង មិនបង្កឲ្យមានជម្លោះ… ខ្ញុំនឹងមិនយល់ អំពីរបៀប ដែលរុស្ស៊ី ឆ្លើយតប ឬ មានលក្ខណៈយ៉ាងច្បាស់លាស់ សម្រាប់សាររបស់យើងនោះឡើយ ប៉ុន្តែខ្ញុំអាចបញ្ជាក់បាន ថា យើងបានផ្តល់នូវការជូនដំណឹងនោះជាមុន»។

ក្រោយមក លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានចំណាយពេល១០ម៉ោង ធ្វើដំណើរតាមរថភ្លើង ទៅដល់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី អាចធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតាមកន្លែងផ្សេងៗ ដែលងាយស្រួលទៅដល់ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែគាត់ចង់ធ្វើដំណើរជានិមិត្តរូប ទៅកាន់ក្រុងកៀវ ដោយខ្លួនឯងតែប៉ុណ្ណោះ។

ការធ្វើដំណើររបស់លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងរដ្ឋធានីកៀវ ក៏ជាសារដ៏សំខាន់មួយ ផ្ញើទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ ឲ្យដឹងកាន់តែច្បាស់ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពបែបនេះ ក៏ជាការបង្ហាញ ដល់អ្នកបោះឆ្នោតរបស់សហរដ្ឋអាមេរិក ឲ្យវិលត្រឡប់ទៅកាន់ប្រទេសជាតិវិញផងដែរ។Biden Takes Unexpected Trip to Delaware on Air Force One to Vote in Primary  | NTD

ដោយឡែក លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន កាន់តំណែង ជាអនុប្រធាន ក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី បានបញ្ជាក់ ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ុយក្រែន បានធ្វើឡើង ដោយមាន«ការធានាសុវត្ថិភាព» ពីរុស្ស៊ី ផងដែរ។

ផ្ទុយពីការអះអាងបែបនេះ ក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ពួកគេបានប្រាប់ដល់ក្រុមមន្រ្ដីរុស្ស៊ី ឲ្យដឹង នៅមុនដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដើម្បីកុំឲ្យរុស្ស៊ី ធ្វើសកម្មភាពផ្តេសផ្តាស។

សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែលជាង៣០ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលឈ្លានពានទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ នៅក្នុងដំណើរទស្សនកិច្ច នៅរដ្ឋធានីកៀវ កាលពីថ្ងៃចន្ទ នោះ លោកប្រធានាធិបតី ក៏បានប្រកាស អំពីជំនួយថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ៥០០លានដុល្លារផងដែរ៕

Meta ត្រៀមចំលងផ្លេតហ្វមរបស់តេលេក្រាម​ មកដាក់ជារបស់ខ្លួន

0

ក្រោយតែពីបញ្ចេញមុខងារថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់​បង់ប្រាក់ដើម្បីទទួលបាន Blue Tick នោះ​ ពេលនេះ Meta គ្រៀងនឹងចំលងផ្លេតហ្វមរបស់តេលេក្រាមមួយថែមទៀត។

ផ្លេតហ្វម (Platform) ដែល Meta ត្រៀមចំលងនោះមានឈ្មោះថា ឆាណែល (Channel) ទៅដាក់នៅលើបណ្តាញសង្គម Instagram។

ឆាណែលថ្មីសម្រាប់ Instagram នេះ គឺ​ជាអ្នកបង្កើតមាតិកា (creator) អាច​បង្ហោះផ្សព្វផ្សាយនូវសារ រូបភាព វីដេអូ សំឡេង និង​ការបោះឆ្នោតស្ទង់មតិជាដើម ទៅកាន់​ Follower ដែលបាន Subscribe ឆាណែលខ្លួន ពោលគឺ​ស្ទើរតែដូចគ្នាបេះបិតនឹង Telegram ដែរ។Screenshots of Mark Zuckerberg’s Meta Channel.

ជាមួយ​គ្នានេះ Follower អាចធ្វើការ react នូវការបង្ហោះរបស់ creator និង vote បានផងដែរ ប៉ុន្តែគ្មានសិទ្ធិបង្ហោះក្នុង​ឆាណែលរបស់ creator បានឡើយ។

មុខងារនេះ នឹងដាក់ដំណើរការសាកល្បងតែលើ Instagram តែប៉ុណ្ណោះ មុនពេលដែលសម្រេចដាក់នៅលើ Messenger និង Facebook៕A screenshot of the new Instagram channels.

ប្រភព៖ THE VERGE

កូរ៉េខាងជើងនឹងប្រែក្លាយមហាសមុទ្រប៉ាស៊ីហ្វិកជាសមុទ្រភ្លើង

0

ប្រទេសកូរ៉េខាងជើង ៖ ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង ខណៈនៅថ្ងៃទី២០ ខែកុម្ភៈ កូរ៉េខាងជើងបានបាញ់កាំជ្រួចចំនួន២គ្រាប់បន្ថែមទៀតពីឆ្នេរសមុទ្រខាងកើតនៃប្រទេស ។ មុននេះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក កូរ៉េខាងជើងក៏បានបាញ់កាំជ្រួចឆ្លងទ្វីប (ICBM) ទៅក្នុងសមុទ្រភាគខាងលិចប្រទេសជប៉ុនផងដែរ ដែលធ្វើឱ្យអាមេរិកធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង និងជាមួយជប៉ុនដោយឡែកពីគ្នានៅថ្ងៃទី១៩ ខែកុម្ភៈ ។Kim Yo Jong Fast Facts | CNN

សារព័ត៌មាន KCNA បានដកស្រង់សម្តីរបស់ គីម យ៉ូជុង ប្អូនស្រីរបស់ គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ដោយនាងបានដាស់តឿនដល់កងកម្លាំងអាមេរិកឱ្យបញ្ឈប់សកម្មភាពធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង បើមិនបញ្ឈប់ទេ កូរ៉េខាងជើងនឹងប្រែក្លាយមហាសមុទ្រប៉ាស៊ីហ្វិកទៅជាសមុទ្រភ្លើង ព្រោះអាមេរិកបានពង្រឹងកងកម្លាំងរបស់ខ្លួនជាបន្តបន្ទាប់ ។North Korean leader's sister warns against increased presence of US  strategic assets in region - ABC News

កូរ៉េខាងជើងបានបាញ់កាំជ្រួចឆ្លងទ្វីប ឬ ICBM «Hwasong 15» ចំនួន២គ្រាប់ទៅកាន់គោលដៅ ដោយគ្រាប់ទី១ បាញ់ចម្ងាយ៣៩៥គីឡូម៉ែត្រ និងគ្រាប់ទី២ បាញ់ចម្ងាយ៣៣៧គីឡូម៉ែត្រ ដើម្បីត្រៀមខ្លួនវាយលុកប្រឆាំងនឹងកងទ័ពសត្រូវ ។ ចំណែកក្រសួងការពារជាតិជប៉ុនបញ្ជាក់ថា កាំជ្រួចចំនួន២គ្រាប់ដែលកូរ៉េខាងជើងបាញ់លើកចុងក្រោយនេះ បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ច (EEC) របស់ប្រទេសជប៉ុន ។North Korea's Hwasong-15 missile is new type of ICBM, Seoul says

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ អាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាចំនួន១ថ្ងៃ ក្រោយពីកូរ៉េខាងជើងបាញ់កាំជ្រួចឆ្លងទ្វីបប្រភេទ Hwangseong-15 ។ អគ្គសេនាធិការចម្រុះនៃកងទ័ពកូរ៉េខាងត្បូងលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នានេះ កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះប្រភេទ F-35A និង F-15K រីឯអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B និងមានយន្តហោះប្រដេញ F-16 អមដំណើរផងដែរ ដើម្បីបង្ហាញពីសក្តានុពលរបស់អាមេរិកក្នុងការការពារប្រទេស និងការត្រៀមខ្លួនរបស់ប្រទេសសម្ព័ន្ធមិត្ត ៕ ប្រភព ៖ tnnthailand