រដ្ឋធានីកៀវ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ច មិនបានប្រកាសឲ្យដឹងជាមុន ទៅកាន់ក្រុងកៀវ បង្កការភ្ញាក់ផ្អើល ដល់ពិភពលោកនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែង ថា ពូទីន បានវាយតម្លៃ មកលើសម្ពន្ធមិត្តរបស់លោកខាងលិច ខុសទាំងស្រុង ទើបលើកទ័ព ចូលលុកលុយ ទៅលើប្រទេសជិតខាងរបស់ខ្លួន ដែលទន់ខ្សោយជាង។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មានភាពក្លាហាន ដោយបានបង្ហាញវត្ដមាន នៅក្នុងប្រទេសកំពុងតែហែកហួរ ដោយសារសង្គ្រាម ខណៈការវាយប្រហារតែងតែកើតឡើងជាប្រចាំ ហើយស្ទើរតែមិនមានប្រធានាធិបតីអាមេរិកណាម្នាក់ បង្ហាញខ្លួនបែបនេះឡើយ។What Putin Got Right About the War in Ukraine

ក្រុមមន្រ្ដីសេតវិមាន បានពណ៌នា អំពីដំណើរទស្សនកិច្ច មិននឹកស្មានដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថា នៅក្នុងសម័យទំនើបនេះ មិនធ្លាប់មានប្រធានាធិបតីសហរដ្ឋអាមេរិកណាម្នាក់ ធ្វើដំណើរទៅកាន់ប្រទេស កំពុងតែរងការវាយប្រហារ ជាប្រចាំបែបនេះទេ។ សូម្បីតែដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមុនៗ ទៅកាន់ប្រទេសមានសង្គ្រាម ដូចជា អ៊ីរ៉ាក់ និង អាហ្វហ្កានីស្ថាន ក៏មានការគាំទ្រ ដោយវត្ដមានរបស់ទាហានបំពាក់ដោយគ្រឿងសព្វាវុធធុនធ្ងន់យ៉ាងច្រើន នៅទីនោះផងដែរ។

លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញវត្ដមាន នៅកណ្ដាលរដ្ឋធានីកៀវ ដោយមានប្រធានាធិបតីអ៊ុយក្រែន នៅក្បែរនោះ បានថ្លែងសុន្ទរកថាខ្លាំងៗ ជាងអ្វីដែលគាត់ថ្លែងសន្ទរកថា នៅក្នុងប្រទេសប៉ូឡូញ ខណៈនៅពេលនោះ មានសំឡេងស៊ីរ៉ែន នៃការវាយប្រហារបន្លឺឡើង។Biden in Ukraine: How the president's surprise visit was kept a secret -  BBC News

លោក ខេត បេឌីងហ្វែលដ៍ (Kate Bedingfield) នាយកផ្នែកទំនាក់ទំនងរបស់សេតវិមាន បានបញ្ជាក់ ថា «វាពិតជាប្រថុយប្រថានខ្លាំងណាស់ ហើយមិនគួរងឿងឆ្ងល់ នៅក្នុងចិត្តរបស់អ្នកណាម្នាក់នោះ ថា លោក ចូ បៃដិន ជាអ្នកដឹកនាំ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ទៅលើសម្ពន្ធមិត្ត។

នៅក្នុងការថ្លែងទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី និង ប្រជាជាតិអ៊ុយក្រែន នោះ លោក ចូ បៃដិន បានសង្កត់ធ្ងន់ ថា «គោលបំណងដ៏សំខាន់របស់រុស្ស៊ី ចង់លុបបំបាត់ប្រទេសអ៊ុយក្រែន ចេញពីផែនទីរបស់ពិភពលោក។ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ត្រូវទទួលបរាជ័យ។ រីឯយោធារបស់រុស្ស៊ី បានបាត់បង់ទឹកដីពាក់កណ្ដាល ដែលពួកគេបានដណ្ដើមកាន់កាប់។ ចំណែកជនជាតិរុស្ស៊ី មានវ័យក្មេងៗ ដែលមានទេពកោសល្យល្អ បានភៀសខ្លួនរាប់ម៉ឺននាក់ ចេញពីប្រទេស ហើយក៏មិនចង់ត្រឡប់ មកកាន់ប្រទេសរុស្ស៊ីវិញ»។In Biden's Unannounced Visit to Kyiv, a Preview of an Increasingly Direct  Contest With Putin - The New York Times

លោកប្រធានាធិបតី ចូ បៃដិន បានបន្ថែម ថា «ជនជាតិរុស្ស៊ីទាំងនោះ មិនត្រឹមតែរត់ចេញពីយោធាប៉ុណ្ណោះនោះទេ គឺពួកគេ បានរត់ចេញពីប្រទេសតែម្ដង ព្រោះពួកគេមើលមិនឃើញអនាគតដ៏ល្អរបស់ពួកគេ នៅក្នុងប្រទេស។ ឥឡូវសេដ្ឋកិច្ចរបស់រុស្ស៊ី គ្មានខ្នងបង្អែក ហើយស្ថិតក្នុងភាពឯកោ ដោយរស់នៅទាំងត្រដាបត្រដួស។ ប៉ុន្ដែកាលពីមុនសង្គ្រាមផ្ទុះឡើង ពូទីន បានគិត ថា អ៊ុយក្រែន មានភាពទន់ខ្សោយ ខណៈលោកខាងលិច បានបែកបាក់គ្នា។ ដូចអ្វីដែលអ្នកបានដឹកមកហើយ ហើយខ្ញុំក៏ធ្លាប់និយាយ តាំងពីដំបូង ថា លោកពូទីន រំពឹង ថា យើងមិនសាមគ្គីគ្នា ហើយពូទីន គិតថា យើងមិនមានសមត្ថភាព នៅក្នុងការឯកភាពគ្នា»។

លោកប្រធានាធិបតី ចូ បៃដិន បានបន្ដ ថា ប្រធានាធិបតី ពូទីន គិត ថា «យើងមិនអាចនាំប្រទេសផ្សេងៗ មកគាំទ្រដល់អ៊ុយក្រែន នោះឡើយ ហើយរុស្ស៊ី នឹងអាចយកជ័យជម្នះ នៅលើសង្គ្រាមនេះ។ ប៉ុន្ដែឥឡូវ យើងសាមគ្គីគ្នាបានយ៉ាងល្អខ្លាំងណាស់ ដូច្នេះឥឡូវ ខ្ញុំគិត ថា ពូទីន នឹងមិនគិតដូច្នោះបន្ដទៀតនោះឡើយ។ សង្គ្រាម អស់រយៈពេល១ឆ្នាំមកនេះ ពូទីន បានដឹងច្បាស់ ថា គាត់គិតខុស ទើបហ៊ានលើកទ័ព ចូលឈ្លានពាន នៅលើប្រទេសអ៊ុយក្រែន»។Ukraine war: Russia aiming for full control of south, commander says - BBC  News

សង្គ្រាមរបស់រុស្ស៊ី អស់រយៈពេលស្ទើរតែ១ឆ្នាំពេញមកនេះ បាន និង កំពុងតែបង្កនូវវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទាហានទាំងសងខាង ស្លាប់ និង រងរបួស រាប់ម៉ឺននាក់។ ដោយឡែក ប្រជាជនអ៊ុយក្រែន ប្រហែលជាង១៧លាននាក់ កំពុងតែត្រូវការជំនួយយ៉ាងខ្លាំង ខណៈហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស ត្រូវរងនូវការបំផ្លិចបំផ្លាញអស់ ដែលមានតម្លៃ រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក៕