ប្រទេសកូរ៉េខាងជើង ៖ ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង ខណៈនៅថ្ងៃទី២០ ខែកុម្ភៈ កូរ៉េខាងជើងបានបាញ់កាំជ្រួចចំនួន២គ្រាប់បន្ថែមទៀតពីឆ្នេរសមុទ្រខាងកើតនៃប្រទេស ។ មុននេះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក កូរ៉េខាងជើងក៏បានបាញ់កាំជ្រួចឆ្លងទ្វីប (ICBM) ទៅក្នុងសមុទ្រភាគខាងលិចប្រទេសជប៉ុនផងដែរ ដែលធ្វើឱ្យអាមេរិកធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង និងជាមួយជប៉ុនដោយឡែកពីគ្នានៅថ្ងៃទី១៩ ខែកុម្ភៈ ។Kim Yo Jong Fast Facts | CNN

សារព័ត៌មាន KCNA បានដកស្រង់សម្តីរបស់ គីម យ៉ូជុង ប្អូនស្រីរបស់ គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ដោយនាងបានដាស់តឿនដល់កងកម្លាំងអាមេរិកឱ្យបញ្ឈប់សកម្មភាពធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង បើមិនបញ្ឈប់ទេ កូរ៉េខាងជើងនឹងប្រែក្លាយមហាសមុទ្រប៉ាស៊ីហ្វិកទៅជាសមុទ្រភ្លើង ព្រោះអាមេរិកបានពង្រឹងកងកម្លាំងរបស់ខ្លួនជាបន្តបន្ទាប់ ។North Korean leader's sister warns against increased presence of US  strategic assets in region - ABC News

កូរ៉េខាងជើងបានបាញ់កាំជ្រួចឆ្លងទ្វីប ឬ ICBM «Hwasong 15» ចំនួន២គ្រាប់ទៅកាន់គោលដៅ ដោយគ្រាប់ទី១ បាញ់ចម្ងាយ៣៩៥គីឡូម៉ែត្រ និងគ្រាប់ទី២ បាញ់ចម្ងាយ៣៣៧គីឡូម៉ែត្រ ដើម្បីត្រៀមខ្លួនវាយលុកប្រឆាំងនឹងកងទ័ពសត្រូវ ។ ចំណែកក្រសួងការពារជាតិជប៉ុនបញ្ជាក់ថា កាំជ្រួចចំនួន២គ្រាប់ដែលកូរ៉េខាងជើងបាញ់លើកចុងក្រោយនេះ បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ច (EEC) របស់ប្រទេសជប៉ុន ។North Korea's Hwasong-15 missile is new type of ICBM, Seoul says

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ អាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាចំនួន១ថ្ងៃ ក្រោយពីកូរ៉េខាងជើងបាញ់កាំជ្រួចឆ្លងទ្វីបប្រភេទ Hwangseong-15 ។ អគ្គសេនាធិការចម្រុះនៃកងទ័ពកូរ៉េខាងត្បូងលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នានេះ កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះប្រភេទ F-35A និង F-15K រីឯអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B និងមានយន្តហោះប្រដេញ F-16 អមដំណើរផងដែរ ដើម្បីបង្ហាញពីសក្តានុពលរបស់អាមេរិកក្នុងការការពារប្រទេស និងការត្រៀមខ្លួនរបស់ប្រទេសសម្ព័ន្ធមិត្ត ៕ ប្រភព ៖ tnnthailand