រដ្ឋធានីកៀវ៖ ពិភពលោកទាំងមូល ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញខ្លួន នៅកណ្ដាលបេះដូងរដ្ឋធានីកៀវ ហើយវត្ដមានរបស់លោក ចូ បៃដិន កំពុងតែធ្វើឲ្យមនុស្សជាច្រើន កើតការងឿងឆ្ងល់ ថា បើតាមទម្លាប់របស់មេដឹកនាំសេតវិមាន តែងតែធ្វើដំណើរ តាមយន្ដហោះពិសេស Air Force One របស់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ចុះបើគាត់ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដែលកំពុងតែរងគ្រោះការវាយប្រហារប្រចាំបែបនេះ តើគាត់ជិះអ្វីទៅ?US President Biden makes unexpected visit to Ukraine - Lebanon News

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី សហរដ្ឋអាមេរិក មានគម្រោងធ្វើ ដំណើរតាមយន្ដហោះ Air Force One ដោយបានចាកចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់រដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ នៅល្ងាច ថ្ងៃចន្ទ នៅក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ នៅតំបន់អឺរ៉ុបកណ្ដាលមួយនេះ ដែលមានព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែកាលវិភាគជាមុន មានចន្លោះប្រហោង គួរឱ្យសង្ស័យចំនួន២ នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី ហើយមនុស្សជាច្រើន ក៏កើតមានការងឿងឆ្ងល់ ថាតើចំណុចទាំងនោះ អាចជាពេលវេលាសមស្រប សម្រាប់គាត់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ឬយ៉ាងណា?

ក្រុមអ្នកកាសែត ប្រចាំនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅក្នុងសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានសាកសួរ ជាដដែលៗ អំពីដំណើរបំពេញទស្សនកិច្ចរបស់លោក ចូ បៃដិន។ ប៉ុន្ដែក្រុមមន្រ្ដីសេតវិមាន បានបញ្ជាក់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនមានគម្រោង ជួបជាមួយនឹងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នោះទេ ហើយក៏មិនមានគម្រោងឈប់សំចត នៅខាងក្រៅរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ នោះដែរ។ ប៉ុន្ដែការសម្រេចចិត្តចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ បានកើតឡើង នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍មុនតែប៉ុណ្ណោះ ថ្វីបើដំណើរបំពេញទស្សនកិច្ចនេះ ត្រូវបានគ្រោងទុក អស់រយៈពេលជាច្រើនខែកន្លងមកហើយ ជាមួយនឹងជំនួយការកំពូលមួយក្រុមតូចរបស់លោកប្រធានាធិបតី យ៉ាងណាក៏ដោយ។How Biden's Unexpected Visit to Kiev Was Kept Secret - #Bidens #Unexpected # Visit #Kiev #Secret

រហូតមកដល់ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ គម្រោងផ្លូវការរបស់សេតវិមាន នៅតែបង្ហាញ ថា លោកប្រធានាធិបតី នឹងចុះ នៅក្នុងរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ នាវេលាម៉ោង៧ល្ងាច ថ្ងៃចន្ទ វេលានៅក្នុងតំបន់។ ប៉ុន្ដែតាមការពិត យន្ដហោះពិសេសរបស់លោកប្រធានាធិបតី Air Force One បានចុះ នៅវេលាម៉ោង៤ និង ១៥នាទីព្រឹក ថ្ងៃចន្ទ វេលានៅក្នុងតំបន់។

នៅលើយន្ដហោះនោះ មានតែក្រុមជំនួយការដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី រួមមាន ក្រុមគ្រូពេទ្យ និង កងសន្ដិសុខ ហើយមានអ្នកកាសែត ត្រឹមតែ២នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យរួមដំណើរជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក។ ចំណែកអ្នករួមដំណើរ នៅលើយន្ដហោះទាំងអស់ ត្រូវស្បថ ថា នឹងរក្សាការសម្ងាត់ ហើយទូរស័ព្ទដៃរបស់ពួកគេ ត្រូវបានដកហូតចេញអស់ពីដៃរបស់ពួកគេ និង មិនអនុញ្ញាតឱ្យរាយការណ៍ អំពីដំណើរទស្សនកិច្ចនេះ រហូតដល់ ក្រោយពេលលោក ចូ បៃដិន បានទៅលើរដ្ឋធានីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

បើតាមលោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សា សន្ដិសុខជាតិ សហរដ្ឋអាមេរិក បានឲ្យដឹង ថា សហរដ្ឋអាមេរិក បានជូនដំណឹង ទៅក្រុមមន្រ្ដីរុស្ស៊ី អំពីដំណើរបំពេញទស្សនកិច្ចនេះ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោក បៃដិន ចាកចេញ។Reaction and remarks from Biden's visit to Ukraine | Reuters

លោកទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា «សហរដ្ឋអាមេរិក បានធ្វើបែបនេះ មានគោលបំណង មិនបង្កឲ្យមានជម្លោះ… ខ្ញុំនឹងមិនយល់ អំពីរបៀប ដែលរុស្ស៊ី ឆ្លើយតប ឬ មានលក្ខណៈយ៉ាងច្បាស់លាស់ សម្រាប់សាររបស់យើងនោះឡើយ ប៉ុន្តែខ្ញុំអាចបញ្ជាក់បាន ថា យើងបានផ្តល់នូវការជូនដំណឹងនោះជាមុន»។

ក្រោយមក លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានចំណាយពេល១០ម៉ោង ធ្វើដំណើរតាមរថភ្លើង ទៅដល់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី អាចធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតាមកន្លែងផ្សេងៗ ដែលងាយស្រួលទៅដល់ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែគាត់ចង់ធ្វើដំណើរជានិមិត្តរូប ទៅកាន់ក្រុងកៀវ ដោយខ្លួនឯងតែប៉ុណ្ណោះ។

ការធ្វើដំណើររបស់លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងរដ្ឋធានីកៀវ ក៏ជាសារដ៏សំខាន់មួយ ផ្ញើទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ ឲ្យដឹងកាន់តែច្បាស់ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពបែបនេះ ក៏ជាការបង្ហាញ ដល់អ្នកបោះឆ្នោតរបស់សហរដ្ឋអាមេរិក ឲ្យវិលត្រឡប់ទៅកាន់ប្រទេសជាតិវិញផងដែរ។Biden Takes Unexpected Trip to Delaware on Air Force One to Vote in Primary  | NTD

ដោយឡែក លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន កាន់តំណែង ជាអនុប្រធាន ក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី បានបញ្ជាក់ ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ុយក្រែន បានធ្វើឡើង ដោយមាន«ការធានាសុវត្ថិភាព» ពីរុស្ស៊ី ផងដែរ។

ផ្ទុយពីការអះអាងបែបនេះ ក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ពួកគេបានប្រាប់ដល់ក្រុមមន្រ្ដីរុស្ស៊ី ឲ្យដឹង នៅមុនដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដើម្បីកុំឲ្យរុស្ស៊ី ធ្វើសកម្មភាពផ្តេសផ្តាស។

សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែលជាង៣០ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលឈ្លានពានទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ នៅក្នុងដំណើរទស្សនកិច្ច នៅរដ្ឋធានីកៀវ កាលពីថ្ងៃចន្ទ នោះ លោកប្រធានាធិបតី ក៏បានប្រកាស អំពីជំនួយថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ៥០០លានដុល្លារផងដែរ៕