ក្រោយតែពីបញ្ចេញមុខងារថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីទទួលបាន Blue Tick នោះ ពេលនេះ Meta គ្រៀងនឹងចំលងផ្លេតហ្វមរបស់តេលេក្រាមមួយថែមទៀត។
ផ្លេតហ្វម (Platform) ដែល Meta ត្រៀមចំលងនោះមានឈ្មោះថា ឆាណែល (Channel) ទៅដាក់នៅលើបណ្តាញសង្គម Instagram។
ឆាណែលថ្មីសម្រាប់ Instagram នេះ គឺជាអ្នកបង្កើតមាតិកា (creator) អាចបង្ហោះផ្សព្វផ្សាយនូវសារ រូបភាព វីដេអូ សំឡេង និងការបោះឆ្នោតស្ទង់មតិជាដើម ទៅកាន់ Follower ដែលបាន Subscribe ឆាណែលខ្លួន ពោលគឺស្ទើរតែដូចគ្នាបេះបិតនឹង Telegram ដែរ។![]()
ជាមួយគ្នានេះ Follower អាចធ្វើការ react នូវការបង្ហោះរបស់ creator និង vote បានផងដែរ ប៉ុន្តែគ្មានសិទ្ធិបង្ហោះក្នុងឆាណែលរបស់ creator បានឡើយ។
មុខងារនេះ នឹងដាក់ដំណើរការសាកល្បងតែលើ Instagram តែប៉ុណ្ណោះ មុនពេលដែលសម្រេចដាក់នៅលើ Messenger និង Facebook៕![]()
ប្រភព៖ THE VERGE










