ការពិតឬយ៉ាងណា? បែ.កធ្លាយដំណឹងថាបុត្រីបង្កើតរបស់ស្ដេចថៃបានសោយទិវង្គតហើយ
ប្រទេសថៃកំពុងប្រឈមនឹងមហាទុក្ខផ្ទួនៗហើយនៅពេលនេះ ក្រោយពីព្រះបរមរាជវាំងបានប្រកាសថា ម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេចថៃបច្ចុប្បន្នបានយាងសោយទិវង្គតមិនទាន់បាន ១០០ថ្ងៃផង ពេលនេះស្រាប់តែលេចធ្លាយដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតថា បុត្រីបង្កើតរបស់ព្រះអង្គដែលប្រឈួនរ៉ាំរ៉ៃជាយូរមកហើយនោះ ក៏បានចូលទិវង្គតផងដែរ។
.jpg)
យោងតាមការបង្ហោះរបស់លោក Andrew MacGregor Marshall អតីតអ្នកកាសែត Reuters ដ៏មានឥទ្ធិពល និងជាសាស្ត្រាចារ្យជនជាតិស្កុតឡេន ដែលដឹងរឿងរ៉ាវផ្ទៃក្នុងជាច្រើនពាក់ព័ន្ធនឹងនយោបាយ និងសៃរាជវង្សថៃ បានលាតត្រដាងថា ព្រះនាង Bajrakitiyabha Narendira Debyavati បុត្រីច្បងរបស់ព្រះបាទ Maha Vajiralongkorn ឬស្ដេចរាមាទី១០ របស់ថៃបច្ចុប្បន្ន បានសោយទិង្គតហើយ។

តាមរយៈការប្រកាសរបស់ការិយាល័យព្រះបរមរាជវាំងថៃ ដែលអញ្ជើញសាធារណជនឲ្យចូលរួមថ្វាយព្រះពរដល់ព្រះនាងម្ចាស់ Bajrakitiyabha ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម នៅថ្ងៃទី៧ ខែធ្នូ ខាងមុខតាមប្រព័ន្ធអនឡាញ លោក Andrew MacGregor Marshall បានធ្វើការចែករំលែកបន្តជាមួយនឹងការសរសេយ៉ាងខ្លីថា «នាងបានស្លា.ប់ហើយ»។.jpg)
ការបង្ហោះរបស់លោក គឺដូចទៅនឹងការបង្ហោះជូនដំណឹងជាមុននៃការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Sirikit កំឡុងពេលថៃកំពុងឈ្លានពានទឹកដីកម្ពុជាដែរ ដែលនៅខណៈនោះ ព្រះបរមរាជវាំងថៃមិនបានទទួលស្គាល់ការពិតឡើយ រហូតដល់ស្ថានភាពមានការធូរស្បើយទើបធ្វើការប្រកាសជាផ្លូវការ ទាំងដែលមនុស្សជាច្រើនជឿជាក់ថា ការពិតម្ចាស់ក្សត្រីយានារបស់ថៃអង្គនេះ បានចូលទិវង្គតមុននេះយូរមកហើយ។
.jpg)
ដោយឡែក សម្រាប់ដំណឹងពាក់ព័ន្ធនឹងការសោយទិវង្គតរបស់ព្រះនាង Bajrakitiyabha ដូចលោក Andrew បានបង្ហើបដូចខាងលើ មហាជនក៏មានការយល់ឃើញមិនខុសគ្នាប៉ុន្មានពីករណីរបស់ម្ចាស់ក្សត្រី Sirikit ផងដែរ ដ្បិតព្រះនាង Bajrakitiyabha បានបាត់ព្រះភ័ក្រពីក្រសែភ្នែកសាធារណយូរឆ្នាំមកហើយ។
គួររម្លឹកថា កាលពីថ្ងៃសុក្រ ទី ១៥ សីហា ឆ្នាំ ២០២៥កន្លងទៅ មានសេចក្តីថ្លែងការណ៍អំពីសុខភាពរបស់ព្រះនាង Bajrakitiyabha ថាមានការឆ្លងមេរោគក្នុងចរន្តឈាមធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាល។ ព្រះនាង ត្រូវជាបុត្រីច្បងក្នុងចំណោមបុត្រទាំង ៧អង្គរបស់ស្តេច Vajiralongkorn។ កាលពីឆ្នាំ២០២២ ព្រះនាង បានដួលសន្លប់ដោយសារបញ្ហាបេះដូង ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះនាងអង្គនេះនៅតែសន្លប់ និងមិនត្រូវបានគេរំពឹងថានឹងជាសះស្បើយឡើងវិញឡើយ៕









.jpg)
.jpg)






.jpg)
.jpg)

.png)






.jpg)

.jpg)

.png)


.png)


.png)
.png)











.jpg)



