ក្រុមហ៊ុន AI របស់ចិនគឺ DeepSeek បានកំពុងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក ដោយសារការប្រកាសបង្ហាញពីម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន គឺ DeepSeek-V3.2-Speciale ដែលបានអះអាងថា ម៉ូដែលថ្មីនេះមានសមត្ថភាពអាចប្រកួតប្រជែងជាមួយម៉ូដែល AI យក្សអាមេរិក ដូចជា Gemini 3 Pro របស់ Google DeepMind ក្នុងកិច្ចការវែកញែកមួយចំនួន។ នេះបើយោងតាមកាសែត South China Morning Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip15V_qAhBGDGt5SHMsOqnR_kvKoccu2wkoZw6OIzRUKLHZitIMprqo0vO30v4PoYjDWI4Vfe4c6tA0C0xnSN3QfocCKziiMpCZNmVvDqWJhVgAb9KEuWXr_M5Q2TsVgBaKGZ4OoFlWYBdNF-BccQ4ifyNuqthDpaoijWexBFg_Dm-70BuB6MIRhPrcUg-/s1020/photo_2025-12-02_13-24-27.jpg

ការដាក់ឱ្យដំណើរការនេះ ត្រូវបានធ្វើឡើងស្របពេលនឹងសន្និសីទ AI ប្រចាំឆ្នាំដ៏មានកិត្យានុភាពគឺ NeurIPS ដោយបង្កើតឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកស្រាវជ្រាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj21-mZIAm42GXaF5sdD4SCZRQUP5g_LmDrbBjdr75X9ZkNMb3m5DAEqUq1YFayNJhMOp4Z0RYxy9CgzznqKPXwaqMFwPndk_kArBGXuNnnBrPMCFsUztkbUBRrMaUeW2OcDYiNpXe1UW38nHLimyeKjpCKL69QZiQi7ZJvZ5a1I5g18CXJYx0O74ljT_9C/s1024/photo_2025-12-02_13-24-26%20(2).jpg

យើងតាមរបាយការណ៍របស់ DeepSeek កាលពីថ្ងៃចន្ទ បានបង្ហាញថា ម៉ូដែល V3.2-Speciale គឺស្មើនឹង Gemini 3 Pro របស់ Google ក្នុងសមត្ថភាពវែកញែក។ រីឯម៉ូដែលមូលដ្ឋានរបស់ខ្លួនគឺ V3.2 គឺមានសមត្ថភាពស្មើនឹង GPT-5 របស់ OpenAI។ V3.2-Speciale បានឈ្នះមេដាយមាសលើការធ្វើតេស្តអូឡាំពិកគណិតវិទ្យាអន្តរជាតិ (IMO) ដែលនេះជាសមិទ្ធផលមួយដែលធ្លាប់សម្រេចបានដោយម៉ូដែលផ្ទៃក្នុងរបស់ OpenAI និង Google DeepMind ដែលមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjIM5TdYPZu7tjUFDX_hYemVm7kPaoTE9z6bCEDGPERSAAu1RmvJSfZn71Be028t63JNKrtUAADedJBn8W1Y6Ku22B4TlWBOPeaBlWRyPQ50-T_r69IVJxgJFBUsmV8u41xRjiPCL0b2Aqn4hqBLuQiDwpItdDtsKJieGSg3xQFhfLFC7itTyVR76ErijE/s959/photo_2025-12-02_13-24-26%20(3).jpg

អ្វីដែលធ្វើឱ្យសមិទ្ធផលនេះកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ DeepSeek បានបញ្ជាក់ថាវាសម្រេចបានម៉ូដែលនេះដោយជោគជ័យ បើទោះបីជាប្រើប្រាស់ «FLOPs» ដែលជាមាត្រដ្ឋានថាមពលកុំព្យូទ័រ តិចជាងដៃគូប្រជែងរបស់ខ្លួនក្ដី។ នេះបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តុះបណ្តាលរបស់ក្រុមហ៊ុនចិន ទោះបីជាពួកគេមានការចូលប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់នៅមានកម្រិតក៏ដោយ។ DeepSeek បានបើកចំហរម៉ូដែល V3.2 នៅលើវេទិកា Hugging Face ដើម្បីជំរុញការស្រាវជ្រាវជាសាធារណ។ ប៉ុន្តែដោយសារតែការប្រើប្រាស់ធនធានខ្ពស់ ម៉ូដែល V3.2-Speciale អាចចូលប្រើបានតែតាមរយៈ API ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4poliDPXz5wzJTbuzihK5pXnZzeE1nYtkJLrJ1kYSstvHjMvujQvuezfwWQOKrVaL6OueqHjOhHCLkiZzpVwv74TB-zHsHT8RXi8LpPwbeHWR8FCTnUXdZ2IWaFL2O9KEjEssJ4_NiVsXcCY5glIeogVoeTr-mKsYNbNePtlY0-FySwwDWE7NxB3PBpwy/s1024/photo_2025-12-02_13-24-26.jpg

DeepSeek បានទទួលស្គាល់ថាពួកគេនៅតែយឺតយ៉ាវជាងគំរូរបស់សហរដ្ឋអាមេរិកទាក់ទងនឹងប្រសិទ្ធភាពសញ្ញាសម្គាល់ (token afficiency) និងចំណេះដឹងពិភពលោក (world knowledge) ប៉ុន្តែពួកគេមានបំណងបិទចន្លោះប្រហោងនេះដោយបង្កើនការបណ្តុះបណ្តាលកុំព្យូទ័រនាពេលអនាគត៕