(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការ ឬ VISA សាកល្បង សម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិនមកកម្ពុជា អាចស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ នៅឆ្នាំ២០២៦ ដោយអ្នកដំណើរត្រូវការបំពេញតែ E-arrival card ប៉ុណ្ណោះ ពុំតម្រូវឱ្យមានពាក្យស្នើសុំ និងបង់កម្រៃសេវាអ្វីទាំងអស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4EzaCvhTmxEx396UteEBfLtrRvGcdtdFtV7HCxlR1p9ZP2PXK6qoRzh6-n_OXnRNQeujZYt9cceZksE70rPb14lHKzIbTsypMwqdigugRzQlppRN_bOfNwgFzdkPdurEfpK4RDCOF-qv63I6ntBZs7R-IIVDqZZ2o-VlBC8eYPiLKWSO0l_5w3_rmEry/s750/image_2025-12-03_09-20-35.png

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣ ខែធ្នូនេះ ការអនុវត្តផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន គឺរយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃអ្វីឡើយ ពោលគឺគ្រាន់តែបំពេញ E-arrival card ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiRqbXhyphenhyphen6jMFIGfxlwvreqmF7cy2_aq-ecEkkjZvOmKlqem16xXsiBCV_OnxOnMdsh8FLVxkzt6Awz81wb3c8SZ-_hhtYNuSjNIOFqLVC82PVyayxwOPYfPFu3E9oU11-woEdW36jfYEenFYblhyphenhyphenIB6N1SIPbcm1DBQ09HXj74aNO9-jSFRzu0rypNbhvp/s1024/photo_2025-12-03_08-43-36%20(2).jpg

តាមលិខិតខាងលើ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។

បន្ថែមលើនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យក្រសួងការបរទេសកម្ពុជា ដាក់ស្នើទៅរដ្ឋាភិបាលចិន ដើម្បីពិនិត្យ ឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិនដូចគ្នា ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដងនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWDCINK-rdEKyIOW3pg6XGD44sxnlXMVRR1d3iFoBPusSJE8Vv85T1pGvqJuGGpRxdFj9GwHEZS0DjFs4aDkGgyeSI27ZEhn6uQFV8qIXa1FdqXl0v0Y_dgbI3xT4v6apsvA16dmfXB3eyAPMlE3_nBvtbjoNjVYiNiQwvacCG67GA0kFIlcuv3VgTXtfZ/s1280/photo_2025-12-03_08-43-36.jpg

ទន្ទឹមនឹងនេះ ដើម្បីឲ្យការអនុវត្តខាងលើទទួលបានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយវិស័យឯកជននានា ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិន ប្រទេសចិន ឱ្យបានទូលំទូលាយ និងឆាប់រហ័ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTvBMjIxlJsQEW3pe1R-ePnMjLuR25pMt1BOqdGM39L2B9GdDyC-ychAs9cFI9JOFqdTkkBtW8sQPCSMtNHYCRRV3clSFsKfJIjj3tyQTWKHfOUjaE6bVNZVmmWA01xeAbJvSXGmyuTPCKnWUtDRsU7833bCmlJFVFQrm25Juaug0v0NCAa0fC9UA1lIkO/s1158/photo_2025-12-03_08-43-36%20(3).jpg