Home Blog Page 182

ថៃខាតបង់ថវិកាជាតិជាង១ពាន់លានដុល្លារក្នុង១ខែដោយសារទឹកជំនន់ ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត

0

ប្រទេសថៃ ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សភាពាណិជ្ជកម្មថៃបានលើកឡើងពីទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រហាក់ប្រហែលនឹងទឹកជំនន់កាលពីឆ្នាំ២០១១ ដោយសភាពាណិជ្ជកម្មវាយតម្លៃថា ថៃខាតបង់ថវិកាជាតិរហូតដល់ជាង៤ម៉ឺនលានបាត (ឬជាង១,២៥០លានដុល្លារ) ក្នុង១ខែ ដោយសារទឹកជំនន់ ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត ។ ពលរដ្ឋ និងម្ចាស់អាជីវកម្មភាគខាងត្បូងត្រូវការប្រាក់សំណងជាបន្ទាន់ និងចំណាយពេលជាង១ខែដើម្បីរៀបចំផ្ទះ ឬអាជីវកម្មឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMblVZexIq2hZ9HdlZ1LaW27EMnq00tHOApE2q-Sc1W2ONCZs96KYe4o5141MN7dC4rN6fFIdGtWK9Iura8pgTWE5a_2rroQfjW2QdbG35kIZtdkOoOsQxLdVGWDeYklfP3iejXvQpw9cqbzCQ70WZERaWlgXE9UUJWI7RRlFcvGw5nV5ZjujMUCZNMWZh/s1280/photo_2025-12-02_14-16-13.jpg

លោក ថាណាវ៉ាត់ ផុនវិឆ័យ ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានក្រុមប្រឹក្សានៃមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ច និយាយថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ រហូតមកដល់ពេលនេះ ពុំទាន់មានការសន្និដ្ឋានពីការខាតបង់ថវិកាជាតិដោយសារទឹកជំនន់ទេ ។ ជំហ៊ានដំបូង ក្រសួងហិរញ្ញវត្ថុបានវាយតម្លៃការខូចខាតស្មើទឹកប្រាក់ប្រមាណ៥សែនបាត បើប្រៀបធៀបនឹងទឹកជំនន់កាលពីឆ្នាំ២០១១ គឺខាតបង់ថវិកាជាតិអស់រាប់លានបាត ទឹកជំនន់នៅឆ្នាំ២០២៥ គឺស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីទឹកជំនន់ឆ្នាំ២០១១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_1w87Sa0o8HRlzfm_V210IlI3og6k9m8xErQwXNud0HmIXL5TWQunyhQmgmMWk8Cni6Wbzoo9XqsIIWxwF8D42NcsMssJz5Ki1bE9YS21GRB4aW-l8juDbqZbFciOuxbYtkG3KewZ1sfRD6BLMoCZy0KtewzUNXxkVANjx2-Y0BLksILf2mbYuZiOfZ4/s1280/photo_2025-12-02_14-16-12.jpg

សភាពាណិជ្ជកម្មបានវាយតម្លៃពីផលប៉ះពាល់ជំហ៊ានដំបូងរយៈពេល១ខែ ដោយសារទឹកជំនន់នៅខេត្តភាគខាងត្បូងចំនួន១០ គឺពលរដ្ឋរងផលប៉ះពាល់រហូតដល់ជាង២លាននាក់ ឬស្មើ៧៩៨,៦០០គ្រួសារ ក្នុងនោះខេត្តសុងក្លា ប៉ះពាល់ខ្លាំងបំផុត ស្មើ៦០% នៃការខូចខាតទាំងអស់ បន្ទាប់មក ខេត្តណាខនស្រ៊ីថាំម៉ារ៉ាជ និងផាត់តាលុង ។ រយៈពេល១ខែ ទឹកជំនន់នៅខេត្តទាំងនេះធ្វើឱ្យខាតបង់ថវិកាជាតិ ចាប់ពី១,០០០លានបាត ទៅ១,៥០០លានបាតក្នុង១ថ្ងៃ ឬជាង៤ម៉ឺនលានបាតក្នុង១ខែ (ឬជាង១,២៥០លានដុល្លារ) ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត ដោយសារទឹកជំនន់វាយប្រហារចំពេលភ្ញៀវទេសចរមកលេងភាគខាងត្បូងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3EHUaXEIqY0VJBkyhq32-chgHyt_UGMwdvFv1is3KhVfqty0V8Nz6LVMabnH6eNggzDO21vxW5hOpIHuhVsxy2XRq1wLpt_hNCSVLyfsX01r3RnckNQK7whfVz4XpTLOsZi3Hc3EBKhUj1R0PPCQbMQTGTn4TEWxd5TSvTCNWRAJDacYFp1WfoENtm_Jx/s1280/photo_2025-12-02_14-16-13%20(2).jpg

ចំណែកអាជីវកម្មលក់រាយ ភោជនីយដ្ឋាន និងសណ្ឋាគារនៅភាគខាងត្បូង ត្រូវវបទទ្វារបណ្តោះអាសន្ន និងរងផលប៉ះពាល់ជាបន្តបន្ទាប់ដោយសារការផ្លាស់ប្តូរទីតាំងប្រកួតកីឡាស៊ីហ្គេម ។ ទឹកជំនន់ជាមូលហេតុនៃការបាត់បង់ទំនុកចិត្ត និងឱកាសសេដ្ឋកិច្ច រីឯផ្នែកកសិកម្ម និងការផលិតទំនិញ ក៏រងផលប៉ះពាល់ដោយសារទឹកជំនន់ដែរ ។ តាមការសាកសួរពលរដ្ឋភាគខាងត្បូង គឺអាចចំណាយពេលជាង១ខែក្នុងការរៀបចំផ្ទះ ឬអាជីវកម្មឡើងវិញ ដោយសារទ្រព្យសម្បត្តិ ឬកន្លែងស្តុកទំនិញខូចខាតទាំងស្រុង ខ្វះខាតថវិកា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI587F3VpgHdH6qg5teT-QwDyP8STr34LfbbNRoKXdZC41UEZ4r97QsZbWAmZi6Ev_ywhj3PogqmDghBZl9GVTHWi333OQO8Rfgc8G3vUJsB1qe5TW6kkby34NiYQLsVZAIkII-tgJ7SI2CPek1hej4aO5LGmMj0_Rwg8oA32_aPYW-86I4YNVzma1g5ak/s1280/photo_2025-12-02_14-16-15.jpg

ពេលនេះ ពលរដ្ឋភាគខាងត្បូងត្រូវការខ្លាំងបំផុត គឺឱ្យរដ្ឋាភិបាលផ្តល់ប្រាក់សំណងដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដោយផ្ញើប្រាក់តាមធនាគារឱ្យលឿនបំផុត មិនមែនឱ្យពលរដ្ឋទៅខ្ចីប្រាក់ពីធនាគារនោះទេ ។ ការខ្ចីប្រាក់ពីធនាគារ គឺជាជម្រើសបន្ថែមទៀត និងសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យពលរដ្ឋប្រើប្រាស់បានឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC541hu1GHniZXtwlel82w5f3jCh9ccvA5msqZoOsI0U_-NmYzruoVsAA_dFARM91JITSSPe12Az4fG9qplPUw96Ob5RmvmIG44yjPCO20tvF7xaiCnPG7MQ6xBiQAstM3-AZFEaAzoBsLCJTTkcZ8RP0Zsm_DvMsjJfmKXp-_zdyGRbaEaRQg_OPQKsqh/s1280/photo_2025-12-02_14-16-17.jpg

គួរបញ្ជាក់ថា នៅថ្ងៃទី២ ខែធ្នូ រដ្ឋាភិបាលថៃចាប់ផ្តើមផ្តល់ប្រាក់សំណងខូចខាតដោយសារទឹកជំនន់ឱ្យពលរដ្ឋនៅខេត្តសុងក្លា ណារ៉ាធិវ៉ាត ប៉ាត់តានី និងសាទូន តាមរយៈធនាគារ ក្នុង១គ្រួសារចំនួន៩,០០០បាត (ឬជាង២០០ដុល្លារ) ប៉ុន្តែពលរដ្ឋរិះគន់ពីការបំពេញឯកសារសាំញ៉ាំដើម្បីស្នើសុំប្រាក់សំណង ដោយតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់ផ្សេងៗ ដោយពលរដ្ឋថា ទឹកជំនន់បានបំផ្លាញឯកសារអស់ហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI587F3VpgHdH6qg5teT-QwDyP8STr34LfbbNRoKXdZC41UEZ4r97QsZbWAmZi6Ev_ywhj3PogqmDghBZl9GVTHWi333OQO8Rfgc8G3vUJsB1qe5TW6kkby34NiYQLsVZAIkII-tgJ7SI2CPek1hej4aO5LGmMj0_Rwg8oA32_aPYW-86I4YNVzma1g5ak/s1280/photo_2025-12-02_14-16-15.jpg

កម្ពុជាស្កាត់ជួបកាកបាទក្រហមអន្តរជាតិ ដើម្បីជំរុញឲ្យភាគីថៃដោះលែងយោធាកម្ពុជាទាំង១៨រូប

0

កម្ពុជាសុំឲ្យកាកបាទក្រហមអន្តរជាតិ (ICRC) ជំរុញឲ្យថៃដោះលែងទាហានកម្ពុជា ១៨រូប និងបន្តតាមដានសុខទុក្ខរបស់ពួកគេ ដែលបានស្ថិតក្រោមការឃុំឃាំងរបស់ទាហានថៃអស់រយៈពេល ១២៦ថ្ងៃមកហើយ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYsEq3N58uX0iVPVdn6Xo5j8D1LSnlUgDQ23NoOxsz06aipJWHUoQ-AGqOAgqvPJYqIJUoJPNHOXqS6frJtVngtXnR_gRr85WfONlhr1TdJzvD_ErtG0-iSGd2NudfqNxtd4OdMkrYvAka0Sh1CWKgEuXt1U9IEM5RZKU3PdPbxQNSFnj0EZSe4n9vHHq/s1280/photo_2025-12-02_11-32-09%20(2).jpg

សំណើរបស់កម្ពុជាត្រូវបានលើកឡើងដោយលោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងជំនួបជាមួយលោក Gilles Carbonnier អនុប្រធានអង្គការកាកបាទក្រហម អន្តរជាតិ (ICRC) ខណៈលោកកំពុងចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១ ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHO6gJrGBz7tGhkU1N4mcImC0gtxJKYe2nRp-73tyGHXvLGT_yD_ot_K_dBe_JUn9ZfciJie__5pq18BDONLsJFyO4AsxK6RsYW437GFZbrZJnnHJhXnpeWlRXo9OaOsOWkVBDYO_Iuj3qH78H9SYczFCNPAUB5vw7n-0A26AGRg12DNyZH0rHmT2NUncU/s1280/photo_2025-12-02_11-32-09%20(3).jpg

កាកបាទក្រហមអន្តរជាតិប្រចាំប្រទេសថៃ បានជួបជាមួយកងទ័ពកម្ពុជា ១៨ជាច្រើនលើក ដោយបានពាំនាំនូវលិខិតសួរសុខទុក្ខពីពួកគេទៅក្រុមគ្រួសារ និងពីក្រុមគ្រួសាររបស់ពួកគេត្រឡប់ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO4Iwa10Fkw2gLVWF7r2BJddsQeDE5bNYu3ArF4mfdN59VKWLV3sPpBx3SbCKJq05U3PqIyVM1-HJ7WLDIv0OAXteXdTbV-yYnicIrD5jc_41djAnrcAo95aHLCEUZXNTsKsRdcO2nssub-DmBTunMj4yG87r4VJKYNgAII-tlXnm_wjmP4wBDlvOxqoAJ/s1280/photo_2025-12-02_11-32-10%20(3).jpg
លោក លី ធុជ បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជាក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់របស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOgIa4_yNcqrIcmBs5mA4QBlW_Iq8u1yTwuQ56Gf5UaykdgiENCVaTu3QEgJzK07zb5iWYSMIjxHFmsMRrBpKqUnNftW-1IiwT_YEgzRGrJcFNK-S6OrTzOautvHFpiFkqvqVJlDl3ZwfdRbE-JavoXIEsOHdNxzEjFcefPJt-Ft_HNmdh231bGF5PHX8C/s1280/photo_2025-12-02_11-32-09.jpg

នៅក្នុងជំនួបនេះ លោកបានស្នើទៅ ICRC ឲ្យជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។ បើតាមអាជ្ញាធរមីន លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៩ កក្កដា ដល់ ថ្ងៃទី២ ខែធ្នូនេះ មានរយៈពេល ១២៦ថ្ងៃហើយដែលកងទ័ពកម្ពុជាទាំង ១៨នាក់ត្រូវបានភូមិភាគទី២របស់ថៃឃុំខ្លួន ដែលការចូលមកចាប់ពួកគេនៅក្នុងដែនដីរបស់កម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន ត្រូវបានកម្ពុជាចាត់ទុកថាជា ការចាប់ធ្វើចំណាប់ខ្មាំង ដែលលើសពីឋានៈជាឈ្លើយសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FxbLrE8_jBCyE-HIO0sl3YHivkUIcJb9POYCkXFCKijkCSLLGfWwZK5f1O0NxQIcJ60t_35gfqYzIqR4Zhn4FMvjch3OsqLIWTdbSp8OpikL2rmUA2ltNUIQxZk88mcsH2SMS1AOocrTciEkP18XzzGe5dAvauWewvSOhyphenhyphenZun98gdXLC0oioEyQw-SwF/s1024/photo_2025-12-02_11-32-10%20(2).jpg

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួរ ថ្ងៃទី២៦ តុលា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា ថៃនឹងត្រូវដោះលែង ពួកគេតាមរយៈកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ជាងមួយខែមកហើយ នៅតែគ្មានពន្លឺនៃការដោះលែងពួកគេនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikumcut7r-WM2i6lG9Yj4HIQFu348Mcd2QpZou4_L8ZI4YU4TwHoqvdALx0NOKyBw2S5nDJYHjhZ2dydeYTXO7Z_uX-BsyGkA7ESGDWVxHJUiCxNjjkteOwK2aopG7PWdnHsKFbmXSEzCXIFsbdEUhRRA0gpKTMuK_BJvuvMQjgOteI3yNCdSqi3a9CE3n/s1052/photo_2025-12-02_11-32-10.jpg

កម្ពុជាជំរុញឲ្យថៃគោរពកិច្ចព្រមព្រៀងនេះ ជាពិសេសត្រង់កថាខណ្ឌទី៥ ដែលបានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់»។ កម្ពុជាតែងតែបានលើកឡើងពីករណីឃុំខ្លួននេះនៅលើវេទិកាអន្តរជាតិនានា ដើម្បីជំរុញឲ្យភាគីថៃ ដោះលែងពួកគេឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ដោយមិនបោះបង់ពួកគេចោលនោះទេ៕

អង្គការជនពិការ ស្នើបញ្ឈប់ការលេងសើចអំពីពាក្យ«ឈើច្រត់» ព្រោះបង្ហាញពីការមា.ក់ងា.យដល់ជនពិ.ការ

0

ឃ្លាដែលនិយាយអំពីការស្វែងរក«ឈើច្រត់» ឬ បាត់ឈើច្រត់ ដែលល្បីល្បាញនៅអំឡុងពេលថ្មីៗនេះ កំពុងទទួលរងនូវមតិប្រតិកម្មចម្រុះនៅក្នុងបណ្ដាញសង្គម។ ក្នុងនោះអង្គការជនពិការ យល់ឃើញថា ការលេងសើចទាក់ទងនឹងឈើច្រត់ដូចនេះ គឺបង្ហាញពីរើសអើងដែលអាចប៉ះពាល់អារម្មណ៍ដល់ជនដែលមានពិការភាព ដូច្នេះបានអំពាវនាវបញ្ឈប់ការយកពាក្យទាំងនេះមកលេងសើចតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEFlrs_dchWcG8dSpB4Xn6yOu_IHTwTt1keEQ-yk8z7TceN3xLi76A0egtjeN0UWev6Y_VqIJWXhb29vAEyhlIfVzYwRccDuikOB-FYr7pnU6_9AZy8_ZWt7GKX7c_8j_oUeezVwRiBz8SSnRROqHxm9T_1pyP2OBZ6RTskCeafjoXNy0P_oYrT2ND-615/s1280/photo_2025-12-02_13-03-42%20(2).jpg
អង្គការជនពិការកម្ពុជា (CPDO) ស្នើឱ្យបញ្ឈប់ការប្រើពាក្យលេងសើច«ឈើច្រត់» ព្រោះនេះជាការរើសអើង ដល់ជនមានពិការភាព ដែលជាទង្វើមួយប្រាសចាកពីច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានដាក់ឲ្យប្រើប្រាស់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលដែលពាក្យទាំងនោះ ត្រូវបានប្រើប្រាស់ម្រាប់លេងសើចយ៉ាងពេញនិយមនៅក្នុងបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinweKKl26nQGhSsUxg22srAYNoJkcK4_1nxHGfYkdpyqwD6rO9_fI4xhWlOA7u26kkQIW0cCXNarzUjTr86EJKLd8ex-B8HKXxX_F0-Yd4VQjaA3BiQsoWs8Oyb-VkvVxQEeb7haKXcPBCLDov6xHFYmVyTJgOxNi4RgLNoDlD2SN4jWy8BxjHDXgLexHF/s1000/photo_2025-12-02_13-03-42%20(4).jpg

អង្គការជនពិការកម្ពុជា ចាត់ទុកថា ទង្វើទាំងនេះគឺជាការរើសអើង ដល់ជនមានពិការភាព ដែលជាទង្វើមួយប្រាសចាកពីច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានដាក់ឲ្យប្រើប្រាស់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ ក្នុងជំពូកទី១ បទប្បញ្ញត្តិទូទៅនៃច្បាប់នេះ៖
– មាត្រា ១- ច្បាប់មានគោលដៅការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា។
– មាត្រា ២- ច្បាប់នេះ មានគោលបំណងដូចតទៅ៖ ការពារសិទ្ធិ និងសេរីភាពរបស់ជនមានពិការភាព ការពារផលប្រយោជន៍ជនមានពិការភាព ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនមានពិការភាព ស្តារកាយសម្បទា សតិបញ្ញា និងវិជ្ជជីវៈដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពនៃជនមានពិការភាពក្នុងសកម្មភាពនានារបស់សង្គម។
– មាត្រា ៣- ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះជនមានពិការភាព និងសកម្មភាពទាំងឡាយណាដែលទាក់ទងនឹងជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfiuzy4ehaqn4lPwA2wkLSnKmREVxoexG4mc1joF4SsTN2PNPjXHN1wpKRY4ZJTurnAIAIot7gSPZdKkPbky61IxghXPJXj_B8qNWhr7TvOXSThLlhG1DtwklJfhMJ7i0UZEcCllNdnY2_B8Fg0O6Xu2h_wz2Lhoq4KH4bUh_twovMRfBTDEtXNlz0Np75/s1280/photo_2025-12-02_13-03-42%20(3).jpg

អង្គការជនពិការ(CDPO) ស្នើឱ្យអ្នកផលិតមាតិកាបញ្ឈប់ការប្រើពាក្យសម្ដី«ឈើច្រត់»ដែលចេញពីបទចម្រៀងមួយរបស់ អ្នកនាង សុគន្ធ នីសា តារាចម្រៀងម្នាក់ មកលេងសើចនៅលើបណ្ដាញសង្គម។ អង្គការមិនគាំទ្រ ការប្រើប្រាស់ពាក្យពេចន៍ទាំងឡាយណា ដែលមិនសមរម្យចំពោះជនមានពិការភាព ក្នុងគោលបំណងលុបបំបាត់ភាពរើសអើង មាក់ងាយដល់ជនមានពិការភាព ដើម្បីមានសិទ្ធិពេញលេញនិងស្នើភាពគ្នា ក្នុងការចូលរួមសកម្មភាពសង្គមផ្សេងៗ នឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមបន្តក្នុងគោរព ផ្តល់សិទ្ធិ នឹងឲ្យតម្លៃដល់ជនមានពិការភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsYz_vSEX1CN7L9rqDpRzGb7GbV5wrH8_k0L89nb1DyeJQ325qOj4ktAm1Ob7cs6JD5d68eoXdNY9H1c98kPkSi5Fr-BQChmSONysL-cGPioZTnitGVGc2S-U2AIaNZsHkBaCji9N9IYkuh49ELNTKQ1I4f_sYWEEWZXemG1nm4J4Kk38pwEhtY9KPSFIN/s1280/photo_2025-12-02_13-03-42.jpg

Baby Monster រងនូវមតិវែ.កញែ.កក្រោយបកស្រាយបទល្បី «Golden»

0

សមាជិកបីរូបរបស់ Baby Monster រួមមាន Ahyeon, Rora និង Pharita បានបង្ហាញខ្លួននៅលើឆាក MAMA 2025 ជាមួយនឹងការសម្តែងបទចម្រៀង «Golden» ក្នុងរឿងគំនូរជីវចល «K-pop demon hunters»។ ការដើរតួជា HUNTR/X ក្នុងភាពយន្តបាននាំយកការសម្តែងផ្ទាល់ជាមួយនឹងកំណត់ត្រាខ្ពស់ និងបច្ចេកទេសពិបាកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCtB7pRmqkrEnP4454c35jDGI399EowKH9xm8ruXsQ_p2ssRnEwtU6qWvGqyD7Q8bgl1kn_FlvqKfRpJHKGbwlMMVxQxrdEHipBHwJXwRg089rh4l-PkJW3xf03MzxZdLWksqQyK_MqZcp_Tbflft418oEVb8OAJmK4oMoLkiYn1nXs7dGY0-dtUXoBpx7/s1024/image_2025-12-01_10-08-40.png
យ៉ាងណាក៏ដោយ ការឆ្លើយតបរបស់ទស្សនិកជនចំពោះការសម្តែងបានបង្ហាញពីការបែងចែកយ៉ាងច្បាស់។ ទស្សនិកជនមួយចំនួនបានគិតថា ការដោះស្រាយសំឡេងខ្ពស់របស់ Ahyeon គឺ «រឹង» ដែលធ្វើឱ្យបទចម្រៀងទាំងមូលពិបាក និងខ្វះភាពទន់ភ្លន់។ មតិមួយចំនួនបាននិយាយថា ក្រុមនេះផ្តោតខ្លាំងពេកទៅលើបច្ចេកទេសតុងខ្ពស់ ដែលជួនកាលបណ្តាលឱ្យមានអារម្មណ៍តានតឹងពេលស្តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRpFyOzCOHmC9fbUh4kHfJEeL8ZJLdkg_irZG6IF76bOWDzWL8Ib6bNFjMZ0zisYB5TeVNNjZlKTaIUP13h14MduXqOk4CWHoFfVKIx7BsBeQ7L0dpL_XTXfNLOoeImh50aqyRnvXyX9jXSMBci6bEZgMT43mkeKNeJFJ-aBOfBZrPYFmyv1dwZJuE2pml/s1280/image_2025-12-01_16-27-30.png
ទោះយ៉ាងណា ទស្សនិកជនជាច្រើនបានការពារ Baby Monster ។ មហាជនជាច្រើនបាននិយាយថា ការសម្តែងបទចម្រៀងដែលមានសំឡេងពិបាកៗជាច្រើន Live នៅលើឆាកធំដូចជា MAMA គឺមិនងាយស្រួលទាល់តែសោះ។ Ahyeon នៅតែស្ថិតក្នុងវ័យជំទង់នៅឡើយ ដូច្នេះនាងនៅតែមានពេលច្រើនដើម្បីបំពេញបច្ចេកទេសរបស់នាង។ មតិមួយចំនួនបានសរសើរ Rora និង Pharita ចំពោះសំឡេងដែលមានស្ថេរភាព និងគ្រប់គ្រងបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUOGLFqjyGCR1JXEpqT8OdfBXvTJIULoRZTa42WdKgU3OknLM8kIfPWLWQ5CGECgSI3r8btferqEF7lP3XmtJDbUu5O3hzZtPomLpS19L1l1UD8zKf_YMbqi7VyEdr-xzZK3jxLHl0VJILKKH4A0dNjUyNRttKccgVLVEGH2qokIUdkyW-2i_8KJEo7Xw-/s2048/image_2025-12-01_16-27-33.png

លើសពីនេះ មានមតិថា ក្រុមចម្រៀងស្រី តែងតែទទួលរងការ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពេលច្រៀងផ្ទាល់ជាងក្រុមប្រុសៗ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា Baby Monster ធ្វើបានល្អនៅពេលសម្តែងបទចម្រៀងពិបាកដូចជា «Golden» នៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។ ការជជែកដេញដោលគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែបន្ត ប៉ុន្តែអ្នកគាំទ្រភាគច្រើនជឿថាក្រុមនេះបានបង្ហាញការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវលើឆាកតន្ត្រីទ្រង់ទ្រាយធំ៕

វណ្ណដា នរិទ្ធ និងមិត្តរួមទ្រនំ អង្រួនឆាកការប្រគំតន្រ្តីយ៉ាងកក្រើកនៅឯប្រទេសបារាំង

0

នាថ្ងៃទី១ ខែធ្នូ ដែលត្រូវនឹងព្រឹកថ្ងៃទី២ ខែធ្នូ ម៉ោងនៅកម្ពុជា តារាចម្រៀងរ៉េប វណ្ណដា នរិទ្ធ វណ្ណថាន រ៉េត ស៊ូហ្សាណា និង យូហៃ បានសម្តែងការប្រគំតន្រ្តីសប្បុរសធម៌នៅសាល Salle Pleyel ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ទស្សនិកជនជាច្រើនបានចូលរួមការប្រគំតន្រ្តីនេះខណៈសិល្បករទាំង៥រូបបានអង្រួនឆាកយ៉ាងកក្រើកជាមួយនឹងបទចម្រៀងជាច្រើនបទទាំងរ៉េប មនោសញ្ចេតនា និងចង្វាក់ប្រពៃណីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk2m-d8U1CDcDRz0JMeuzfg-VT99szaA3FJ_M7XDpY0IvbMzEUdp-i6GFQusDzJmGrjnxrT2o399H92Oh4kI7AsiWZ2K_28XQoEy1t6UmyNP_oq3Vg97XP5xkI2wgwyRSdI9n5xokz6r1Yxnl-u-fJvUIBMdoHqBEDS3u-tHvsCbbZALTJY2HD-QG2JykB/s2048/image_2025-12-02_09-50-40.png
នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២ ខែធ្នូ មិនថានៅលើហ្វេកប៊ុកឬទិកតុកនោះទេទស្សនិកជនដែលចូលរួមការប្រគំតន្រ្តីរបស់ វណ្ណដា និងសិល្បករបារមីផ្សេងទៀតនៅប្រទេសបារាំងបានចែករំលែកជាបន្តបន្ទាប់បង្ហាញពីទិដ្ឋភាពដែលសិល្បករខ្មែរបានសម្តែង។ ក្នុងវីដេអូ គេបានឃើញមានបងប្អូនខ្មែររស់នៅប្រទេសបារាំងរួមទាំងជនជាតិអាគាំងផងបានចូលរួមការប្រគំតន្រ្តីសប្បុរសធម៌ក្រោមចំណងជើងថា « Rise For Khmer» យ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjlaUJF8c9roZ7AOkfMQidUlsQbRai9AP74bMKSBHVz74VQE1iGMg9mgRp8Gbw1aREVDo8N4-FwLPpX4zEDJm4SEPK4RYPzOfJH7sumt1ONT-IZc2TGErxkxR7Vx5otJIJoDVq2xlJeq46jvZj_DfxI510k9cw3PCCYY-TLIuKUCID4xCI62nfG_US0G8/s2048/image_2025-12-02_09-50-31.png

វណ្ណដា បានបកស្រាយបទចម្រៀងជាច្រើនបទដែលមានការគាំទ្រខ្លាំងដូចជាបទ Jo និង Jo Zero III , Baby mama, Hot boy ,សង្ក្រាន្តស្គាល់ស្នេហ៍ និងបទចម្រៀងជាច្រើនទៀត។ ចំណែកឯ នរិទ្ធ បានបកស្រាយចម្រៀងផ្ទាល់ខ្លួនជាពិសេសបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបញ្ចេញក្បាច់រាំយ៉ាងរវើករបស់លោកផងដែរ។ ងាកមកកាន់ វណ្ណថាន វិញជាសិល្បករពហុជំនាញបានបកស្រាយបទចម្រៀងមានទាំងបែបចង្វាក់ប្រពៃណីខ្មែរផង និងលេងឧបករណ៍ភ្លេងផងដែរ។ ចំណែក រ៉េត ស៊ូហ្សា និង យូហៃ ក៏បានចាប់ដៃគូគ្នាសម្តែងបទចម្រៀងល្បីរបស់ពួកគេមានចំណងជើងថា «2AM»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-XVHCIl89wRKVf03j0nrykCh2M-DUDxnvnJtv69RTX0XpXFquFGSTRgAgFRnFDfskh2I6jSCV_gHQ_fIAppnZE9QyR9-SCR66Kghtq8K11Lp9yQrPwl-UEvZ30DyeSHaw2PMXwZGx4o08jKhFUfWn5f4r5EYwgV6kUBVJp_grhjOR9CMcuwcrfdDCSZVJ/s2048/image_2025-12-02_09-50-32.png
ក្រៅពីបទចម្រៀងរ៉េបសម័យថ្មី ការប្រគំតន្រ្តីរបស់សិល្បករបារមីបានរួមបញ្ជូលជាមួយនឹងបទចម្រៀងចង្វាក់ប្រពៃណីខ្មែរផងដែរដែលធ្វើឱ្យទស្សនិកជនចូលរួមទទួលបានគ្រប់រសជាតិនិងបានស្រែកហ៊ោយ៉ាងសប្បាយរីករាយពេញសាលប្រគំតន្រ្តីនេះ៕

 

ខួបអាពាហ៍ពិពាហ៍៨ឆ្នាំតារាចម្រៀង សុគន្ធ និសា ស្រាប់តែពោលពាក្យក្នុងចិត្តឡើងមក

0

អស់រយៈពេល៨ឆ្នាំមកហើយដែលតារាចម្រៀងសុគន្ធ និសា បានភ្ជាប់និស្ស័យជាមួយនឹងលោក ចៅ សម្បត្តិ ហៅ សាំបា ដែលជាអាណិកជនខ្មែរ អាម៉េរិក។ ទោះបីជាមិនសូវបង្ហាញភាពផ្អែមល្ហែមបង្ហោះនៅលើបណ្តាញសង្គមញឹកញាប់ដូចគូស្នេហ៍មួយចំនួន ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍តារាចម្រៀងរូបនេះនៅតែរឹងមាំខណៈមកទល់ពេលនេះមានរយៈពេល៨ឆ្នាំហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSRbXjKl-74b14oJy2D8vb2nm1jKo-OHCU7qAcIXARYr-wEUEkHkoddrqwrSV_vRgrLl2QBPOr-VUFx5hU1A0cCknjoRUhMgFRTlRO_mFpecoDMx0JFbSZ4jsuWmT_Ssr55NVtCZctraU9B7BqY3eMzzlq2XnX2WSlnKkhXmKA5x-0aXwVw9J8yimGKn3/s1639/image_2025-12-02_09-06-14.png
ខួបអាពាហ៍ពិពាហ៍ឈានដល់លេខ៨នេះតារាចម្រៀង សុគន្ធ និសា បានចែករំលែកវីដេអូបទចម្រៀង «ជីវិតតែមួយ» ដែលជាចំណងដៃកាលពីខួបអាពាហ៍ពិពាហ៍៧ឆ្នាំ។ មិនត្រឹមតែបង្ហាញពីភក្តីស្នេហ៍ចំពោះស្វាមីដែលរួមរស់ជាមួយគ្នាជិត១ទសវត្សន៍នេះ អ្នកនាង សុគន្ធ និសា បានបង្ហាញឱ្យដឹងថាបទចម្រៀងនេះគឺពោរពេញដោយក្តីស្រលាញ់មិនថាជានិស្ស័យឬកម្មពារក៏មិនស្តាយក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToQmxi8OlzpVkf54fLcWvKFwOihyphenhyphenWndQpbMvfyObdluS6cZGw6gZrOkn9IGxWn6KG4z2q4Rc7vpt2g59tq335Fuz3Crv2Th_QxhR0i9E8n1X_4UJ5fx3HbQDMBCMAu6A0ouc2jcBcDjphmOUeEZaQl84CvcaDMwNpHy3-ddbtJBw53Jcqfz1FXbhvPaUy/s1800/dec26780-dcb0-11ec-bc3a-a77c1923ed9e_original.jpg

អ្នកនាង សុគន្ធ និសា បានចែករំលែកកាលពីថ្ងៃទី១ ខែធ្នូ ថា «បទចម្រៀងសរសេរចេញពីបេះដូង ពាក្យមួយម៉ាត់ៗពោរពេញដោយក្តីស្រឡាញ់ នៅពេលដែលស្តាប់ម្តងៗក៏ទទួលបានអារម្មណ៍មួយដែលពោរពេញដោយក្តីស្រឡាញ់ដ៏ស្ងប់ស្ងាត់ពេញបេះដូង (មិនថានិស្ស័យឬកម្មពារក៏មិនស្តាយក្រោយ)»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX4VVxSx0YbVt1p0WoI4rMn5kuVnaOSkyU-Q4GgJjpzuubMj-BZHjCsEvlXx2RrAabsF4Vg9zB3fXOiSAev8v4JbBWkXaGq5qaDJOJ9N6eM9sIPTfUVU18ZHa_2lgtsTIpoG20COQ97pOqKiW4UepHKxCAvi8_qd-qYKBwi9ZjOs6LE9bKDmas8Q54f6V9/s2048/image_2025-12-02_09-06-13%20(2).png
នៅក្នុងអត្ថន័យបទនេះគឺបានបង្ហាញថាអ្នកទាំងពីរពីមនុស្សម្នាក់ដែលមិនធ្លាប់ស្គាល់គ្នាបានប្រែក្លាយជាមនុស្សពីរនាក់រស់នៅខ្វះគ្នាមិនបាន ហើយអ្នកទាំងពីរបានសន្យាថានឹងកាន់ដៃគ្នាពុះពារឧបសគ្គជាមួយគ្នាជាជីវិតតែមួយ មិនស្តាយក្រោយដែលជ្រើសនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXsvW-RLs1Ik9_96HuBLB3io3HHZi0zF6QavDhfTkk3YdXLoi3RB140E87Nt73KRIoihmbjIcb6Hge635XJ1pB4ReWDGXGRvuAw1_XdbC-ENfOR9nM2B7ZauIrzBkhQVuIG_Qo6Fj0NjyfHAeKJzcuylLq2_9ZgvCL8BgtYpZGFUOENQswhbLdVfZNa9ue/s2048/24837485_1940929979558891_6404953531629112311_o.jpg
    គួរឱ្យដឹងថាតារាចម្រៀង សុគន្ធ និសា និងស្វាមី ពុំទាន់មានដំណក់ឈាមរួមគ្នាឡើយប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរពោរពេញដោយក្តីសុខតាមបែបស្ងប់ស្ងាត់រក្សាជីវិតឯកជនពុំសូវបង្ហាញនៅលើបណ្តាញសង្គមឡើយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr6WTmwQWEyAX7CA7qE7dy-5-l36K7vKEZsZ4_XSTM5OGInKCZpmiaoM4MRY1Y1iLWnA7SJFal4RvArXgaxmQPWS6sNLds1Ng9I2ONuwVBrQ9FIqgK9LdTtbjuQKjXIkduCuHsACkUOhqAjCBdZcU4Y8VmYlGlietDprcSXUDa4WqJm_nuQ8fB9Uwvcjhr/s1800/image_2025-12-02_09-06-17.png
    បច្ចុប្បន្ននេះតារាចម្រៀង សុគន្ធ និសា នៅតែបន្តអាជីពសិល្បៈរបស់ខ្លួនប្រកបដោយភាពរលូននិងក្លាយជាតារាចម្រៀងឯករាជ្យមិនស្ថិតក្រោមផលិតកម្មទៀតឡើយ។ ក្រោយពេលវិវត្តន៍ខ្លួនមកជាតារាចម្រៀងឯករាជ្យ សុគន្ធ និសា បានសហការជាមួយនឹងតារាចម្រៀងស្រករក្រោយខ្លួនដូចជា នីកូ ពេជ្រ សូលីកា ជាដើម។ ក្រៅពីអាជីពសិល្បៈតារាចម្រៀង សុគន្ធ និសា ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ៕

នាយករដ្ឋមន្ត្រីថៃសុំកាន់តំណែងបន្តដើម្បីជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

0

ប្រទេសថៃ ៖ បន្ទាប់ពីសារព័ត៌មាននានាចុះផ្សាយពីលោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ត្រៀមរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បើគណបក្សប្រជាជនពុំអាចរង់ចាំបាន ដោយសារនឿយហត់នឹងការដឹកនាំប្រទេសមានបញ្ហាស្មុគស្មាញច្រើនដោះស្រាយមិនចេញ ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្និតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនោះ កាលពីថ្ងៃទី១ ខែធ្នូ នាយករដ្ឋមន្ត្រីថៃថា ការរំលាយសភានឹងធ្វើឡើងតាមពេលកំណត់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ លោកសុំកាន់តំណែងបន្ត និងរីករាយដែលពលរដ្ឋភាគខាងត្បូងគាំទ្រលោកច្រើនឱ្យបន្តតំណែង ទោះជាសង្គមថៃថា លោកគ្មានសមត្ថភាពក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីគម្រោងរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ថា ការរំលាយសភាអាស្រ័យលើស្ថានការណ៍នយោបាយ និងធ្វើឡើងតាមពេលកំណត់ គឺនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ រដ្ឋាភិបាលពុំទាន់ជជែកជាមួយគណបក្សនយោបាយណាមួយពីការរំលាយសភាទេ រដ្ឋាភិបាលដឹកនាំប្រទេសតាមការកំណត់របស់ខ្លួន និងរក្សាពាក្យសន្យា ។ បន្ទាប់គណបក្សភូមិចៃថៃដឹកនាំរដ្ឋាភិបាល យើងបានធ្វើតាមលក្ខខណ្ឌរបស់គណបក្សប្រជាជន ពេលនេះ ការរំលាយសភាអាស្រ័យលើរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieVWayT39hiTCdGCuIjB1_QyiYA9CE4i8uGT2v956jeFr57tCYSAfDkbaP3zhzmhbmmrfVCZTOxglnwvctd04PjbdmO74dOiEug2YlgxORRlBLmzG0y9MdRtxV5oZZae325rV-hOtW-uKhORCd5O38RA6cqqtznKuKcVBv4Jg0mpw_yhdJHuCmgbjpKfMx/s830/image_2025-12-02_11-42-05.png

លោក Anutiin បញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសរួចហើយ ការរំលាយសភានឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ពីព្រោះបច្ចុប្បន្ន ប្រទេសថៃរងផលប៉ះពាល់ដោយសារទឹកជំនន់ និងចង់ឱ្យគ្រប់គ្នាជួយពលរដ្ឋរងគ្រោះឱ្យត្រឡប់មករស់នៅផ្ទះ និងស្តារសេដ្ឋកិច្ចថៃឡើងវិញ ។ ប្រសិនបើឆាប់រំលាយសភា រដ្ឋាភិបាលនឹងពិបាកជួយពលរដ្ឋរងផលប៉ះពាល់ ប៉ុន្តែបើចាំបាច់ ឬគ្មានជម្រើស ត្រូវតែត្រៀមរំលាយសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuq6PSNLYxMUwBGrg2QLC4Pi2tkqH9PIbC135fPH_KrpcNzT7OjdIuvAtkL3FNhc-6yVrG85N-kGmVOeYKB9fQf9dgIhvi32x2sMQ9PRr_5oB1YNgCvL8PazGviWv6mynLqN7BwG0H8XOfTxhjD0N-T0GY0q1VZ4zvI_AQWbz6rU29kpvTAJAkOknC8UbU/s1280/photo_2025-11-28_14-00-29.jpg

ទោះជាសង្គមថៃរិះគន់នាយករដ្ឋមន្ត្រីគ្មានសមត្ថភាពដឹកនាំប្រទេស ជាពិសេស ជួយជម្លៀសពលរដ្ឋភាគខាងត្បូងចេញពីតំបន់ទឹកជំនន់យឺតយ៉ាវ ប៉ុន្តែលោកមិនខឹងសម្បារនឹងការរិះគន់ទេ ពីព្រោះលោក និងគណៈរដ្ឋមន្ត្រីយល់ពីសុខទុក្ខពលរដ្ឋ ត្រូវជួយថែទាំ និងសង្គ្រោះពលរដ្ឋ ។ អ្នករិះគន់អាចតាមដានព័ត៌មានមិនត្រឹមត្រូវ ខណៈមន្ត្រីរដ្ឋាភិបាលព្យាយាមចុះពិនិត្យមើលទឹកជំនន់នៅតំបន់ដែលមានកម្ពស់ទឹកស្មើដើមទ្រូងដើម្បីដឹងពីទុក្ខវេទនារបស់ពលរដ្ឋ គ្រប់គ្នាមានសិទ្ធិរិះគន់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7o3PP2oMbGYNMDnugJJ1FFYGcetn8b3O8j0Oufk2j7JBINOK4b77_zXSbh4LiEu-X7rsFgMJKBL7DhVQ_tnSS8iiDkKSPnAFRlblkyHVT6H9GNlfS2JuaYo6-YbUzQJ4fkxHhBbyjRtgXkUhx33oi5CPRrrppX-kzSzzYqb9XJDQLE2NOYOxmAUSfZm_g/s1280/photo_2025-11-28_14-00-30.jpg

រដ្ឋាភិបាលបានជួយសង្គ្រោះពលរដ្ឋតាមវិធីគ្រប់យ៉ាង និងកំណត់វិធានការផ្សេងៗដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ ។ លោក Anutin រីករាយដែលពលរដ្ឋភាគខាងត្បូងគាំទ្រលោកច្រើនឱ្យបន្តតំណែង គឺសំឡេងគាំទ្រស្មើ១៥% ខណៈអតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva បច្ចុប្បន្នជាប្រធានគណបក្សប្រាឆាធិប៉ាត់ ទទួលបានសំឡេងគាំទ្រ២៥% ។ លោកថា ការចុះពិនិត្យស្ថានការណ៍ទឹកជំនន់ជាបន្តបន្ទាប់នៅស្រុកហាតយៃ ខេត្តសុងក្លា មិនមែនជាការរកសំឡេងគាំទ្រពីពលរដ្ឋទេ គឺជាការជួយសង្គ្រោះពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7o3PP2oMbGYNMDnugJJ1FFYGcetn8b3O8j0Oufk2j7JBINOK4b77_zXSbh4LiEu-X7rsFgMJKBL7DhVQ_tnSS8iiDkKSPnAFRlblkyHVT6H9GNlfS2JuaYo6-YbUzQJ4fkxHhBbyjRtgXkUhx33oi5CPRrrppX-kzSzzYqb9XJDQLE2NOYOxmAUSfZm_g/s1280/photo_2025-11-28_14-00-30.jpg

គួរបញ្ជាក់ថា លោក Anutin បានប្រកាសកន្លងមកថា ត្រៀមខ្លួនរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ខាងមុខ ប្រសិនបើគណបក្សប្រជាជនពុំអាចរង់ចាំបាន ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយសាររដ្ឋាភិបាលរបស់លោកមានសំឡេងគាំទ្រតិច ។ ការប្រកាសរំលាយសភារបស់លោក Anutin មុនពេលកំណត់ធ្វើឱ្យសង្គមថៃយល់ថា លោកអាចនឿយហត់ខ្លាំងនឹងការងារដឹកនាំប្រទេសស្មុគស្មាញច្រើន ខណៈមន្ត្រីគណបក្សប្រជាជនចាត់ទុកការរំលាយសភាមុនពេលកំណត់ ដោយសារលោក Anutin ចង់យករួចខ្លួន និងរត់ចោលការទទួលខុសត្រូវ ៕

ក្រសួងសុខាភិបាលព្រ.មានថា រយៈពេល ៤០នាទីម្តង មានពលរដ្ឋខ្មែរម្នាក់ស្លា.ប់ដោយសារមហារីក

0

ជារឿងដែលគួរឲ្យព្រួយបារម្ភបំផុត! ក្រសួងសុខាភិបាលប្រកាសអាសន្ន៖ រាល់រយៈពេល ៤០នាទីម្តង មានពលរដ្ឋខ្មែរម្នាក់ស្លា.ប់ដោយសារជំងឺមហារីក ដែលភាគច្រើនកើតចេញពីការញាំបាយ ម្ហូបអាហារក្ដៅៗ ដាក់ប្រអប់ស្នោរ ចានជ័រ ថង់ ជាមូលហេតុធំជំរុញឲ្យកើតមានជំងឺមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtO_FJw4hJEL-IvM_Mb7hHziq5w4gCafKFXYwP1SFewknH2SoLUkxvRhPEIQAlrX-L6N3w8QsZSqf2FQhnOm-JKWC44B-fjY97g1qTfL3fZtGf_B0hQqt4jDnf2wI1eaDt1SE2ruG85eTP5K-NFpCBH1urfGirzYAK72kXU2y49DLLVAnanE5KDqk-yu_Q/s750/photo_2025-12-02_10-30-02%20(2).jpg

យោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីសុខភិបាលលោក ឈាង រ៉ា កាលពីពេលកន្លងមកបានថ្លែងថា ក្នុងមួយឆ្នាំមានពលរដ្ឋកម្ពុជាជាង១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីក ដោយក្នុងមនុស្សម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង។ លោកថាអត្រាមរណដោយសារជំងឺមហារីកនៅកម្ពុជាមានកម្រិតខ្ពស់ដល់ទៅ៧០% ដែលទាមទារឱ្យមានវិធានការដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNeLjf9rWe8KmufE7gzyUw1u1GZ6zcKKneIhF0sfNs0HeAahNl0SUyyAiRiUDozNFQt1c1k5hoNlW6VSWxvVc9kOxwRwOq2ORqYMFULirm0K73LMiJ6U5qO_VCOG92xlYQZ2-1J3uAI_Mx3wVLKUa4qxVvILZAOjc-cKsCBV7iB1Zgrlc008jTLJaTzKQ9/s960/image_2025-12-02_10-54-13.png

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» លោករដ្ឋមន្ត្រី ឈាង រ៉ា បានលើកឡើងថានៅកម្ពុជារកឃើញមនុស្សប្រមាណ២ម៉ឺននាក់បានកើតមហារីកជារៀងរាល់ឆ្នាំទោះបីធៀបនឹងប្រទេសរីកចម្រើននៅមានកម្រិតទាបក្ដី តែអត្រាមរណៈមានដល់៧០%ដែលខ្ពស់ពីជាងអត្រាជាមធ្យមក្នុងពិភពលោកដល់ជិត៣០%(អត្រាមរណដោយមហារីជាមធ្យមក្នុងពិភពលោកមាន៤៨%)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEbrTMPL-8_jBSojnzdj2omh7uG9P_HpvuUlqFnXfq1-7_0q9hHaBBrk07H59y_PwPTuE4ezsB0xqktU43_N_D3l_J_JX0ozR1sZ217JpJI0h625lsPr82bVXDDaep5gjzgm0A5L-cFYt5Xa3DEzk29dHE3v_jL_dzbwQGcUdefb4fy2HlP7CnlIkGtHCB/s900/photo_2025-12-02_10-30-02%20(4).jpg
លោកបានថ្លែងពីការបារម្ភថាប្រសិនជាគ្មានវិធានការនោះទេជំងឺមហារីកនឹងសម្លាប់ពលរដ្ឋខ្មែរប្រមាណ២១ម៉ឺននាក់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ធ្វើឱ្យកម្ពុជាទទួលរងការខាតបង់ជាច្រើន។ ការដោះស្រាយទាន់ពេលវេលានឹងធ្វើឱ្យធនធានមនុស្សកម្ពុជារីកចម្រើនកម្ពុជាកាន់តែរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsMkIsFwksHjxdxOwXxgGPu7aYXR38HDLZZoK25PRjzSqfXxm89vAWAs1gSdpyRHmhxMKmaocyHcVAYiRAs2Mslt_y1A22ziU423ZgWwzQuc6yDha9e401u-0bKvUDPifs5NYduEG37N7kR-QNZ0wQuONIR7cFxWdnG9_7gRg-zooVp-6NLKfw8VnmT2qd/s990/photo_2025-12-02_10-30-02.jpg

តាមការព្យាករណ៍ដោយផ្អែកតាមរបាយការណ៍ខាងលើ នៅឆ្នាំ ២០៥០ ករណី អ្នកកើតជំងឺ មហារីកថ្មីនៅទូទាំងពិភពលោក អាចកើន ដល់ ៧៧ភាគរយ បើប្រៀបធៀប នឹង ឆ្នាំ២០២២ ពោល គឺ កើនពី ២០លាននាក់ ដល់ លើស ៣៥លាននាក់ ក្នុងអំឡុងពេល២៨ឆ្នាំ។ ខណៈប្រទេសអភិវឌ្ឍមានធនធាន និងលទ្ធភាពតាមដាន និងកំណត់ការកើតជំងឺមហារីកបានឆាប់រហ័ស ប្រទេសអភិវឌ្ឍតិចតួចមិនមានលទ្ធភាពបែបនេះដើម្បីទប់ស្កាត់បញ្ហាកំណើនអ្នកកើតជំងឺមហារីកបាននោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWRDV3DH2wnM5kGQpms3kNgZBei5RlGPXlzDUifK0hmERgu3BXLaIA58v4nM13PNzMc2cHuf9nVDfLnFEDx9_IKCYxCEqGc_QnR_M-lUQyiLMWzEJEdyMt06vjr3-53Nb-kwVLKX9W_oOc_f46Pm2Nb5dUm7gHRtyWjHyRSxM3LHwSsW3R7URi08_ZVscm/s1024/photo_2025-12-02_10-30-02%20(5).jpg

ចំពោះវិធីសាស្រ្តសម្រាប់កាត់បន្ថយការកើនឡើងនៃអ្នកជំងឺមហារីកដ៏សំខាន់បំផុតនៅពេលនេះ គឺត្រូវបញ្ឈប់ការប្រើប្រាស់ប្រអប់ស្នោ ជ័រ ឬថង់ផ្លាស្ទិក ដោយងាកមកប្រើចានស្រាក់ដែក ឬអុីណុក ប្រអប់ ឬថង់ក្រដាស ច្រកបាយម្ហូបជំនួសវិញ ដែលបានទាំងល្អសម្រាប់សុខភាព និងជួយដល់បរិស្ថានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVy2JL8uq14WWF1NHsqtrVH4vIHbXc3OJTIR3W_qE4HGc_qPMrMlbuWn09qoSHZa-u2WzAYt1TYce4J-vAcJJS8JnHg5-2Zktn1VF5VaxvR06C5B9j_rVdvLX2tpP_tZPSpfU5mMI223xmVLMQ7ju1ugbJuXSqXJbFD0S7U4rtxJv5T6rh8p5xJSPRvbPH/s526/photo_2025-12-02_10-30-02%20(3).jpg

យ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់យ៉ាងខ្ពស់ដោយសារមហារីកនៅកម្ពុជានេះ ក៏អាចបណ្តាលមកពីមូលហេតុច្រើនផ្សេងទៀតផងដែរ។ កត្តាចម្បងក្រៅពីការប្រើប្រាស់ផ្លាស្ទិកមានដូចជា គ្រឿងស្រវឹង បារី ការធាត់លើសទម្ងន់ រួមជាមួយការបំពុលខ្យល់ជាដើម ដែលសុទ្ធសឹងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយរបៀបរបបនៃជីវភាពរស់នៅរបស់យើងរាល់គ្នា៕

រយៈពេល១១ខែ កម្ពុជារកប្រាក់បានជាង ៤០លានដុល្លារពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ

0

ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨៦៧ ១៩៥នាក់ ដោយផ្ដល់ចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ដល់គ្រឹះស្ថានអង្គរ។ នេះបើតាមរបាយការណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG3Yiwj3_0id5B0oQp5Ckr3kI4qCYMqGvmGtp2lN9faQvemn0k91U2VtXioDr21HsWy3Ur697O7pwTjLD-Rnd2Xc6_4Dl9OY9OMy1sNJSEJDxIdoXNBbIJLso1p73CzxZH26Cnlw9STuThoy7Ez5uMiqtMDEkuisQm55nu4_GbLbVGDlCVfKk0CExPE7IN/s1200/photo_2025-12-02_09-00-20.jpg

បើតាមគ្រឹះស្ថានអង្គរ ចំណូលនេះធ្លាក់ចុះ ៣,៤១ភាគរយ ខណៈភ្ញៀវទេសចរធ្លាក់ចុះ ៣,៤៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ដោយឡែក ក្នុងខែវិច្ឆិកា មានភ្ញៀវទេសចរចំនួន ១០១ ៦៧៧នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI7hAke7_f1dcgaLb7CZxBUCmdtqCqAEKR4chpsaxHKfJKU-A9g-qi5Op7Eu4L-jg3vYBQiRxetn1W6DfGsm4QzlQ9JJaOWJONZqqFLzWqPRORiuUiiclvI4a8LZsM6iKUL8OpPAtDozFo6doyL7HoLPjtQ0De_D2-2BrTlFUfpo589KOhm3ch9KRTKfGP/s1280/photo_2025-12-02_09-00-21%20(2).jpg

របាយការណ៍នេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ១៨,០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ យ៉ាងណាក៏ដោយ ចំនួនភ្ញៀវជាង១០ម៉ឺននាក់នេះ ក៏បានផ្ដល់ចំណូលដល់គ្រឹះស្ថានអង្គរបានជាង ៤,៩លានដុល្លារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxgNGPMIQVJCD7WoqQ2H-v2REZ946hl8yVh4Y-l90tOjJh-Jn5aD3JMt1ICb1Pfaeuodb7iewf3bEjuxWEhzgLTyKWvoMsoV3f_-ekWNvKpr6xlqFJAsHvDpxdGMEkEa-UVe5KYKsCX7gCX2WiTrwne2mCfjzO3hhpn7aBum1BGlua1yOESO13rOs7D152/s990/photo_2025-12-02_09-00-21.jpg
តាមការបញ្ជាក់ ក្រៅពីចំណូលនៃការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKxLGFvav5KlNbpkoTpFeUAqkKYWML8ezxU5-47UGcHiZWRBOJUVyoHWeztIJshxFe2bPl3AgcjSaco-4YF3jrQXF796tgeleraTsVYA6fluQod5WncugINVd5qmqpSUE8FH9VrxS4UJeZrXJRSIDl7hBMKECjNm2sk9N8ABZ706f9H6NtBzxriZsfbxT/s1280/photo_2025-12-02_09-00-20%20(2).jpg

ល្បីកក្រើករឿងយុវជនចូលក្លិប Rick Kh ចេញវីដេអូដាស់តឿននិងព្រមានដល់អ្នករស់ក្នុងសហគមន៍ខ្លួន

0

ថ្មីៗនេះយុវជនជាច្រើនបានចូលក្លិបរាំសប្បាយខណៈបុគ្គលល្បីមួយចំនួនយកមកធ្វើជាមាតិកា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមដទៃទៀតបង្ហាញការព្រួយបារម្ភដែលឃើញយុវជនហាក់ឈ្លក់វង្វេងនឹងការសប្បាយបែបនេះ។ ស្របពេលរឿងចូលក្លិបល្បីកក្រើកអ្នកបង្កើតមាតិកា Rick Kh បានចេញវីដេអូដាស់តឿនស្មារតីនិងព្រមានដល់ក្មេងៗរស់នៅក្រោមសហគមន៍របស់លោកបន្ទាប់ពីអាណាព្យាបាលផ្ញើសារមកលោកទាំងទឹកភ្នែកឱ្យជួយមើលកូនពួកគាត់ព្រោះកូនគាត់ដើរលេងដាច់យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs0vV0vpqlr1cX7M3I-MFTN99wlT9XW6PLEN7ZiUhj53LfYUMIO_zpvHJccPgqgINODLM8he0uHMPTQVHE9vBI4k4qyjkTLRUOmU126TomyMuKKZvsWPPYRAoe4MY6mOHfLfWA5cmhw5PN6M4E-i4GcKIbEo_WJSlk7VdtrMrVLw9JoU7THDfdVT8AoeCW/s2048/image_2025-12-01_15-35-03.png

នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ Rick Kh បានចេញវីដេអូមួយរយៈពេលជាង៣នាទីដោយបានដាក់ចំណងជើងថា «ប្លុកខ្ញុំចោលចុះ អាណិតម៉ែឪឆាតមកយំ សួររកកូនទាំងយប់»។ Rick Kh ក៏បាននិយាយនៅក្នុងវីដេអូនេះដែលថាបើប្អូនៗមិនពេញចិត្តអាច Unfollow លោកបាន។ Rick Kh បាននិយាយថាលោកបានបើកបណ្ណាល័យអស់ជាង១ម៉ឺនដុល្លារ ទិញសៀវភៅអស់ជាង៣ម៉ឺនដុល្លារ ផ្តល់អាហារូករណ៍ដល់សិស្សក្នុងការសិក្សាគឺលោកគាំទ្រខ្លាំងនៅក្នុងការសិក្សា។ លោកបានព្រមានអ្នកដែលរស់នៅសហគមន៍របស់ខ្លួនចាប់ពីពេលនេះតទៅបើសិនជាចូលក្លិប ដើរដាច់យប់ តែពីរបីដង លោកចាប់បាននឹងដេញចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZtdt_63ail00M1bgU5G_aBZQmxfAXJdUKuvZQ9ush_Gyof7XyBygSzE4a189i1Ztk87IQK3iOuhYRxU1sSzV71Ht_Tgk8fbjxssPYo0hRN48Jf8QW8ekz5wZg6ZgdTz1mELDxULMK4AoU26qqmk2szpRh094l3jwQeqorNSi104w4gkZh8jl2AzncNi8N/s2048/image_2025-12-01_15-35-04.png
អ្នកបង្កើតមាតិការូបនេះបាននិយាយទៀតថា ហ្វេនរបស់លោកដូចគ្នា គួរតែភ្ញាក់ខ្លួនឡើង យើងក្រខ្លាំងណាស់ មិនទាន់មានលុយទាំងបាច់សល់លុយខ្ជះខ្ជាយដល់ថ្នាក់ទៅក្លិបរាល់ថ្ងៃនោះទេ។ ម្តាយឪពុកលំបាកខ្លាំងទើបមករស់នៅកន្លែងលោក តស៊ូមកសិក្សានៅភ្នំពេញ ហើយការដើរលេងឱ្យមានកម្រិត មិនមែនដើរលេងរាល់ថ្ងៃ យប់ឡើងមិនទាន់ផឹកដាច់យប់រាល់ថ្ងៃ យកលុយម្តាយឪពុករាល់ថ្ងៃទៅចូលក្លិបនោះទេ។ Rick Kh និយាយទៀតថាចង់បានអនាគតដូចលោកដើរលេងក្រៅប្រទេសចង់មានលុយទាំងបាច់កាន់នៅនឹងដៃប៉ុន្តែមានសួរខ្លួនឯងថាបានតស៊ូអ្វីខ្លះ?។ លោកបន្តទៀតថា លោកចង់ឱ្យយុវជនចេះភ្ញាក់ខ្លួនឡើង ចង់ឱ្យសង្គមជាតិល្អ ចង់ឱ្យអនាគតខ្លួនឯងល្អមិនឱ្យឪពុកម្តាយពិបាកចិត្ត ប៉ុន្តែយប់ឡើងបាត់ដល់ភ្លឺរាល់ថ្ងៃទាំងខ្លួនឯងនៅក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbvVzVL46Pldpc97wUi22AMhe54ZjkrCQ-gW7mX6vd9YtTbc9zQhy7pd3DcinUM0S9WSduSj8qWEFxl1jEuIyfvtpukAbMPQFTYGoxOJJmX7xc_20c9pdnTdxJhnW7Ga6LdunWGUM1RjmBHuTXizYCeNE2xqAyaY8WEooQ-B2TalJ6F0wRuyygAQ6Gdzc/s2048/image_2025-12-01_15-35-06.png

Rick Kh ថាបើខ្លួនឯងមិនចេះភ្ញាក់ខ្លួនទេគ្មានអ្នកណាមកភ្ញាក់ខ្លួនចំពោះយើងទេ ចង់បានជីវិតល្អដូចគេត្រូវខំពីឥឡូវទៅ មិនមែនជាការសប្បាយរាល់ថ្ងៃទាំងដែលខ្លួនឯងមានជីវភាពខ្វះខាតហើយដើរលេងផឹកស៊ីឱ្យឪពុកម្តាយពិបាកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqzQ1QR3nS9eRZ8FXOQUzAwxFZCVFcoixAzTdguSBHSGfFOwqF41YfAuKf3vifjzFWA8VQdmRxmfc-MSlFfMIYRUqs2MGiqIcHyCXKrt-hcnjAm86KPUwU8_9u_1mmuia75mvNarKSej3EpW0EgdN5MC7jEX7RdenpP6HRB9IsgvxmqnD7E_PpW6U3X8-X/s2048/image_2025-12-01_15-35-09.png

វីដេអូរបស់ Rick Kh ដាស់តឿនដល់យុវជនកុំឱ្យសប្បាយភ្លេចខ្លួន ទូលវែកការឈឺចាប់ឪពុកម្តាយបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងមានការចែករំលែកបន្តលើសពី១៩០០០នាក់៕