ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន TNN Thailand រាយការណ៍ថា អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានសំណូមពរឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home) ចំនួន១ថ្ងៃ គឺថ្ងៃទី៤ ខែធ្នូ ដោយសារធូលីកខ្វក់ PM 2.5 កើនឡើងខ្លាំងគ្របដណ្តប់ទីក្រុងបាងកករហូតដល់៣៥តំបន់ ឈានទៅប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូចពីផលប៉ះពាល់សុខភាព ជាពិសេស ផ្លូវដង្ហើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2t7SXzDFaeW6tzwRhZFG44DeRi0AnAZTmV_ZMAaUpDsAlPwnOCJx4P_8LaAEHJqAyDVxGe4Vt5_3-YDtLRDv28thL3dRZ3_XWiQ39rUVALhS4YHX4Bj7_PZmKuxMhjijzwxK4DhZHdg2O3Vrr__Bp_3O-8iM6wmZhHa2FPPrc7JL_BxXocCABXwrPZ6Ob/s600/photo_2025-12-03_09-04-17.jpg
អភិបាលក្រុងបាងកក លោក Chadchart បាននិយាយពីភាគល្អិតនៃធូលីកខ្វក់ PM 2.5 នៅទីក្រុងបាងកក កាលពីថ្ងៃទី២ ខែធ្នូ ថា ធូលីកខ្វក់គ្របដណ្តប់ទីក្រុងបាងកកកម្រិតពណ៌ទឹកក្រូច និងគ្របដណ្តប់លើបណ្តាខេត្តនៅជុំវិញ ដូចជា ៖ ណាខនប៉ាធុម សមុទ្រប្រាកាន សមុទ្រសង់ក្រាម ឆាក់ឈើងសៅ និងប៉ាធុមថានី ។ លោកសំណូមពរឱ្យពលរដ្ឋស្ម័គ្រចិត្តធ្វើការពីផ្ទះ (Work from Home) នៅថ្ងៃទី៤ ខែធ្នូ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ខណៈភ្នាក់ងារផ្តល់សេវាសាធារណៈមិនតម្រូវឱ្យធ្វើការពីផ្ទះទេ ។ រីឯសាលារៀននៅតែដំណើរការធម្មតា ប៉ុន្តែត្រូវឱ្យកូនសិស្សពាក់ម៉ាស់ការពារធូលីកខ្វក់ និងផ្អាកសកម្មភាពកណ្តាលថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKiWbW0UpdUXqE0x5zikTkfTSk_0I_9hC35K6ZqfD6eSdLbsFmxfpdzNTyPMwfhBhTwAuM_EKEGOqKhDlpmNyV_0vCoHeVzodLJ23GUau4PFS3czyF7ju3tJA4D6Vl1Up5fcEhIGbKDYyovGimozhMbZTz8wJpvh3IpZ3yTAe4-vkSrCu8Yohc-OYvV7YL/s1280/photo_2025-12-03_09-04-18.jpg
បន្ទាប់ពីមានការសំណូមពរពីអភិបាលក្រុង គឺមានពលរដ្ឋស្ម័គ្រចិត្តធ្វើការពីផ្ទះ ចំនួន១៧ម៉ឺននាក់ និង៣៤៦ស្ថាប័ន ខណៈអភិបាលក្រុងបាងកកកំណត់គោលដៅ ចំនួន៣០ម៉ឺននាក់ ។ លោក Chadchart និយាយថា កាលពីឆ្នាំ២០២៤ ទីក្រុងបាងកកបានសាកល្បងឱ្យពលរដ្ឋធ្វើការពីផ្ទះ ចំនួន១ថ្ងៃ ឃើញថា បរិមាណធូលីកខ្វក់ធ្លាក់ចុះ១៣% ថែមទាំងកាត់បន្ថយការស្ទះចរាចរណ៍ផងដែរ ហើយនៅឆ្នាំ២០២៥ លោកមានវិធានការរឹតបន្តឹងការដ្ឋានសំណង់ ត្រួតពិនិត្យរថយន្តបញ្ចេញផ្សែងខ្មៅ និងកាត់បន្ថយការដុតសំរាមនៅទីវាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLYiAssEUJnKTCRRjEjRFUlLYX9B-ZcrWjSsbZ65b8C_tFLDS2QaAdCyuA48yRn4o4BDgJJlT5KSYbqkHkonamZJuiPnW3agexrVL0aoVeMMzuBQo4KElfRITe5v96dhw4cZmHHzUW7DH-Ycfig78Yfzx3Zdr1N51McGP__ufx_t9OWINIK33NOBUren4/s1280/photo_2025-12-03_09-04-19.jpg

អភិបាលក្រុងបាងកកណែនាំឱ្យពលរដ្ឋថែទាំសុខភាព កាត់បន្ថយសកម្មភាពកណ្តាលថ្ងៃ ខណៈមនុស្សចាស់ អ្នកជំងឺ និងកុមារ គួរពាក់ម៉ាស់ ឬប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់ ដោយលោកបញ្ជាក់ថា បើអាចកាត់បន្ថយចំនួនរថយន្តបើកបរតាមផ្លូវប្រមាណ១០% នឹងជួយកាត់បរិមាណធូលីកខ្វក់មកត្រឹមកម្រិតពណ៌លឿង ។ វិធានការធ្វើការពីផ្ទះនៅថ្ងៃទី៤ ខែធ្នូ ក្រៅពីជួយកាត់បន្ថយធូលីកខ្វក់ វានឹងផ្តល់ភាពងាយស្រួលដល់បុគ្គលិកដែលចាំបាច់ត្រូវធ្វើដំណើរតាមផ្លូវ ដូចជា ៖ អ្នកសម្អាត ឬអ្នកធ្វើការតាមទីវាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhheP9bH1PklAX9o71VcV85dTIMeHUE37j8EE06QwzT5GmbXPevFh3JcQGRjLpo76qV2a4A4dab3RF6aNjek5ZyWDwg-IaYZIS7hst1WIg7ysNcd-BjneQuOODMoR4BDdQIQMrV1RMXQj3q6nH2mdHd4N8Ctq3G7uV6XVuZbHEZKllyeLKmYzFAmso_zOFY/s1280/photo_2025-12-03_09-04-24.jpg

ចំណែកហ្វេសប៊ុកផេកទីក្រុងបាងកកបង្ហោះសារថា ទីក្រុងបាកកសុំការសហការពីពលរដ្ឋធ្វើការពីផ្ទះនៅថ្ងៃទី៤ ខែធ្នូ ក្រោយពីធូលីកខ្វក់ PM 2.5 ពណ៌ទឹកក្រូច កើនឡើងខ្លាំងរហូតដល់៣៥តំបន់ ដែលចាប់ផ្តើមប៉ះពាល់សុខភាពមនុស្សទូទៅ ។ ហ្វេសប៊ុកផេកនេះណែនាំឱ្យអ្នករស់នៅទីក្រុងបាងកកពាក់ម៉ាស់ការពារធូលីកខ្វក់ជានិច្ចពេលចេញទៅខាងក្រៅ កំណត់ពេលធ្វើសកម្មភាពកណ្តាលថ្ងៃ ឬហាត់ប្រាណ រួមទាំងសង្កេតមើលអាការៈខុសប្រក្រតី រួមមាន ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXXE5fRpYQ6v7ChwLCVIAhEhxweE3jXhDh_DzJ2onsLOig7OAc57VrB9-667Tjp_-ZcJdhwWcGDcdlRsqgZeujTBAqKF67Is1EM_4xjwvP8qOz9vYe858YVxudbbFvH93feDIOjyQfrcWTSy6bMf5V7Fkq9w2RxqZWOx3AXjXUzZoCgIebnoIoRqmG2Cwp/s1280/photo_2025-12-03_09-04-21.jpg

    ដូចគ្នានេះ មនុស្សចាស់ អ្នកជំងឺ និងកុមារ ក៏ត្រូវថែទាំសុខភាពផងដែរ ដោយពាក់ម៉ាស់ជានិច្ចពេលចេញទៅខាងក្រៅ ចៀសវាងធ្វើសកម្មភាពនៅកណ្តាលថ្ងៃ ឬហាត់ប្រាណកណ្តាលថ្ងៃ ព្រមទាំងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ប្រសិនបើមានអាការៈខុសប្រក្រតី ចូរទៅជួបបន្ទាន់ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnDsQxtrq8Qp6ynr7nNy-M-ByjXvVyRIw0_XC6Hs-C2XFFAHqp1tYGPKJLyT9f2fwDqlA4C3yNmdJIOmUz_iIk-hLyNLxFGMAtYf6HQdtYIKB51FUOoiDefCmP-CI4LBIjIL3ZxnJxJ6Nnl-Cx7kFqAdle2ew9Fm1e6CD7EzSWVHXrGZv8NJomAOJadWT/s1280/photo_2025-12-03_09-04-21%20(2).jpg

    មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់បានរាយការណ៍ពីស្ថានការណ៍ធូលីកខ្វក់ PM 2.5 នៅទីក្រុងបាងកក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២ ខែធ្នូ ចាប់ផ្តើមប៉ះពាល់សុខភាព ដោយសារបរិមាណខ្យល់កើនឡើងដល់កម្រិតពណ៌ទឹកក្រូច ស្មើ៥០.៦មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ខ្ពស់ជាងកម្រិតខ្យល់ធម្មតាស្មើត្រឹមតែ៣៧.៥ មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVASvaVhL3_ZtEr8B2axwk1bfpSEPUMJXzT2IQQ_theYYM25svSXFxAjpD3MqUO7VQNPGMFN-IrHvG-Hmgj8nFQqwsA89MsIqal7dSefr6M5oDgzWC-hIv-obQMtq0C0oxHW-AV72-jhdNP8sx9WsSdRoS17CA6tqnJbt3B_lQ71zO47FroRPM92De5ZEH/s1280/photo_2025-12-03_09-04-24%20(3).jpg