Home Blog Page 1815

អាហារ ៥ មុខដែលជួយឱ្យស្បែកស្អាត និងមានសម្រស់ក្មេងជាងវ័យ

0

មនុស្សម្នាក់ៗសុទ្ធតែប៉ងចង់បានសម្រស់ស្អាត សុខភាពល្អ នឹងមានភាពក្មេងជាងវ័យដូចច្នេះអាហារទាំង ៥មុខនេះអាចជួយអោយអ្នកមានស្បែកស្អាត នឹងសម្រស់ក្មេងជាងវ័យ៖
១.ទឹកឃ្មុំ៖ ទឹកឃ្មុំគឺជាអាហារដែលមានជាតិអាល់កាឡាំង វាក៏មានផ្ទុកនូវសកម្មភាពជាច្រើន អាចពន្លឿនការបន្សាបជាតិពុលក្នុងស្បូន សម្អាតស្បូន កាត់បន្ថយការកកស្ទះសរសៃឈាម ការពារស្បូនឱ្យមានសុខភាពល្អ ក្មេងជាងវ័យ។ ស្បែកក៏នឹងប្រែជាទន់ និងភ្លឺរលោងតាមបែបធម្មជាតិ។ ទឹកឃ្មុំអាចការពារការប្រមូលផ្តុំជាតិមេឡានីនក្នុងស្បែក ដូច្នេះវាអាចកាត់បន្ថយលទ្ធភាពនៃការកើតមុន និងអាចម៍រុយនៅលើផ្ទៃមុខ។7 Unique Health Benefits of Honey២.ក្រូចឆ្មាស្រស់៖ ក្រូចឆ្មាស្រស់អាចប្រឆាំងនឹងភាពចាស់ រក្សាស្បែកមិនឲ្យជ្រីវជ្រួញ ដូច្នេះហើយ ស្ត្រីវ័យកណ្តាលអាចបន្តទទួលទានក្រូចឆ្មារជារៀងរាល់សប្តាហ៍ ដែលវាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ ក្រូចឆ្មាជួយឱ្យស្បែកស តាមរយៈជំនួយនៃវីតាមីន C ធ្វើឱ្យធាតុដែលលាក់ជ្រៅក្នុងស្បែក បង្កើនសកម្មភាពរបស់ស្បែក ដោយហេតុនេះជួយឱ្យស្ត្រីកាន់តែក្មេងជាងវ័យ។ ក្រូចឆ្មាក៏អាចជំរុញស្បូនក្នុងការបញ្ចេញជាតិពុលបានដែរ។Why you should put a lemon next to your bed every night | The Times of India៣.ការ៉ុត៖ ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene ដែលជាសារធាតុចិញ្ចឹមដែលនៅពេលរំលាយអាហារក្នុងរាងកាយនឹងបំប្លែងទៅជាវីតាមីន A ជាពិសេសជួយជួសជុលជាលិកាដែលខូច។ វីតាមីន A ក៏ជាសារធាតុចិញ្ចឹមដែលមិនអាចខ្វះបានសម្រាប់ស្បូនដែលមានសុខភាពល្អ ជាពិសេសសម្រាប់ស្ត្រីដែលកំពុងមានបញ្ហាដូចជាដុំសាច់ក្នុងស្បូន។ ការទទួលទានការ៉ុតជាទៀងទាត់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូនផងដែរ។Carrot Nutrition Facts - Health Benefits of Carrots៤.តែបៃតង៖ អ្នកជំនាញខាងរុក្ខជាតិបានបង្ហាញថា ការផឹកតែបៃតងជាប្រចាំរយៈពេល ៨ សប្តាហ៍នឹងជួយកាត់បន្ថយដុំសាច់ក្នុងស្បូន។ សារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការការពាររាងកាយប្រឆាំងនឹងសារធាតុ degenerative និងភ្នាក់ងារបង្កជំងឺ។ ដូច្នេះហើយ អ្នកអាចពិសាតែបៃតងជារៀងរាល់ថ្ងៃ ដើម្បីសម្រេចបាននូវគោលដៅសុខភាព និងសម្រស់របស់អ្នក។Top 7 Green Tea Health Benefits - Blog | Healthy Options៥.ត្រីទឹកត្រជាក់៖ ត្រីដូចជាត្រីម៉ាកែរ៉េល និងត្រីសាលម៉ុនមានអាស៊ីតខ្លាញ់អូមេហ្គា៣ច្រើន ដែលកាត់បន្ថយការផលិតប្រូស្តាហ្គាលីនីន ដែលជាសារធាតុដែលដើរតួជាអ័រម៉ូនដែលបង្កឱ្យមានការកន្ត្រាក់ស្បូន។ អូមេហ្គា ៣ និងបងប្អូនជីដូនមួយរបស់វាដូចជាអូមេហ្គា ៦ និងអូមេហ្គា ៩ ក៏បង្កើនសុខភាពរបស់ស្បូនដោយការលើកកម្ពស់ការកើនឡើងនៃលំហូរឈាមទៅកាន់សរីរាង្គ៕Fresh Fish Selection Box - AO Seafood Delivery

ប្រភព៖ Phunutoday

ចិនប្រកាសបង្កើនថវិកាផ្នែកការពារជាតិឆ្នាំ២០២៣

0

ប្រទេសចិន ៖ ក្រសួងហិរញ្ញវត្ថុចិនបានផ្សព្វផ្សាយពីរបាយការណ៍ក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិប្រចាំឆ្នាំ (NPC) កាលពីថ្ងៃទី៥ ខែមីនាថា នឹងចំណាយប្រាក់លើផ្នែកការពារជាតិនៅឆ្នាំ២០២៣ ចំនួន២២ម៉ឺន៥ពាន់លានដុល្លារអាមេរិក កើនឡើង៧,២% ។

ថវិកាផ្នែកការពារជាតិរបស់ចិនចាត់ទុកថា គឺជាចំនួនច្រើនបំផុតស្ថិតក្នុងលំដាប់ទី២លើពិភពលោក បន្ទាប់ពីអាមេរិក ។ កាលពីឆ្នាំ២០២២ ថវិកាផ្នែកការពារជាតិរបស់ចិនស្មើប្រមាណតែ២១ម៉ឺនលានដុល្លារអាមេរិកប៉ុណ្ណោះ ។China discusses military budget while warning of escalating threats - BBC  News

អ្នកវិភាគអន្តរជាតិជាច្រើននាក់លើកឡើងថា ចិនបានចំណាយថវិកាផ្នែកការពារជាតិលើសពីចំនួនតួលេខដែលបានប្រកាសជាផ្លូវការ ។ ទោះយ៉ាងណា ថវិកាការពារជាតិនេះចាត់ទុកថា ជាចំនួនតិចបំផុតបើប្រៀបធៀបជាមួយអាមេរិក ដែលអាមេរិកបានកំណត់ថវិកាការពារជាតិនៅឆ្នាំ២០២៣នេះ ស្មើរហូតដល់៨០ម៉ឺនលានដុល្លារអាមេរិក ។

ទាក់ទងនឹងគោលនយោបាយផ្នែកការពារជាតិ លោកនាយករដ្ឋមន្ត្រី Li Keqiang ដែលកំពុងជិតចូលនិវត្តន៍បានថ្លែងក្នុងកិច្ចប្រជុំ NPC ថា ការព្យាយាមដាក់សម្ពាធពីខាងក្រៅ និងការគ្រប់គ្រងចិន កំពុងតែកើនឡើងជាបន្តបន្ទាប់ ។ លោកថ្លែងថា ៖ «កងទ័ពចិនគួរតែបង្កើនការហ្វឹកហាត់ និងត្រៀមខ្លួនឱ្យបានខ្លាំងក្លាជាងមុនដើម្បីតស៊ូក្នុងស្ថានការណ៍ប្រយុទ្ធគ្នា និងបង្កើនការងារផ្នែកកងទ័ពនៅគ្រប់ទិសទី» ។China's Military Is Catching Up to the U.S. Is It Ready for Battle? - WSJ

លោកប្រធានាធិបតីចិន ស៊ី ជិនពីង ជាប្រធានក្នុងពិធីបើកកិច្ចប្រជុំសភាទាំងពីរ ដែលបានចាប់ផ្តើមការប្រជុំក្រុមប្រឹក្សានយោបាយនៃសាធារណរដ្ឋប្រជាមានិតចិន CPPCC នៅថ្ងៃទី៤ ខែមីនា បន្ទាប់មក បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាតំណាងរាស្ត្រ NPC នៅថ្ងៃទី៥ ខែកុម្ភៈ ក្នុងសាលប្រជុំនៅទីក្រុងប៉េកាំង ៕Chinese Military Intervention in Hong Kong Would Be Chaos, Experts Say

ប្រភព ៖ TNN World

មានដឹងអត់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប សាងសង់សម្រេចបានប៉ុន្មានភាគរយហើយ!

0

ភ្នំពេញ៖ ធ្មេចបើកៗ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខ។ នេះបើយោងតាមហ្វេសប៊ុក របស់សម្ដេចតេជោ។

ការឲ្យដឹងបែបនេះធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន មួយលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvOuQtBBLT67yGIKJ4NapOCn3hwhuaF7iA5X48Ls2-jsYrkiqCK26tPP7jHpJB3a5-T1RRPBSX77DnbDUD4Ju7WHvM1j65y3PGUy8Mc4gedS4rfPaHPqFIY1e2PCFGm5H04Ut5weye-v6z4nABBAO5QcdE7NmZCjVIffljcpXjMGKYbn2D0xHiINTY/s1280/photo_2023-03-07_08-26-30.jpg

នៅក្នុងជំនួបលោក Liu Minglinបានគោរពជម្រានជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBw07pEPi8sLpK7H6pmF578XNAwy9oUKMPYW2G4OrhBsHNrlyEo7Ztvhj6jpSrKd9vbuqPCfl-xlq1s6KEQyPXhzNdu4jrz0-XWsTg5Sf-wkaFtx8xq2lgkgQhgVE49ykJDfTBQ6X_lXIQib21O67Ndtu31-xDnJjpM6kYbj7bvjL3KeWkNBFy_4U9/s1280/photo_2023-03-07_08-20-43.jpg

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។

សម្តេចមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4zHuyre3-6IiQEJYr1mg6Xbonva6Rwejn-wMzXL5G4-tXJFv18wwoi1YweXUBAcB2869fOvzCfAZ0dCmQfbo4EV_okBYKQI8-kwTaj3Gmuzf19Ogj3vl94Zz7Uy4BjbZxRBgf-4xmI-vyfzKjASlZnHj6jtmH0GPWNd1GTnSvoADhSsVTFvtdi1Am/s1169/photo_2023-03-07_08-50-02.jpg

រក្សាសិទ្ធដោយ KBN News

ពីក្មេងស្រីរងការរិះគន់រឿងកាបូប Charles & Keith ក្លាយជាទូតសុឆន្ទៈ

0

ក្មេងស្រីជនជាតិសិង្ហបុរីមួយរូប បានប្រឈមមុខនឹងការសើចចំអកតាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពីរូបគេបង្ហោះវីដេអូទៅទិញកាបូបមួយម៉ាក Charles & Keith ដោយនាងចាត់ទុកថា Charles & Keith ជាម៉ាកប្រណីត។

ក្មេងស្រីនោះមានឈ្មោះថា Zoe Gabriel អាយុ១៧ឆ្នាំ បានបង្ហោះវីដេអូ TikTok ដែលខ្លួននាងទទួលបានកាបូប Charles & Keith ជាអំណោយពីឪពុករបស់នាង។ ដោយដាក់ចំណងជើងវីដេអូថា “កាបូបប្រណិតដំបូងរបស់ខ្ញុំ”។Viral Pinay teen who got hate over her excitement for Charles & Keith bag gets to visit brand HQ | GMA News Online

វីដេអូនេះបានផ្សព្វផ្សាយពេញបណ្តាញសង្គម ដោយនាងទទួលបានការរិះគន់យ៉ាងខ្លាំង ពីសំណាកអ្នកលេងអុីតធើណេត ដោយគេចោទសួរថា “Charles & Keith ជាយីហោម៉ាកល្បី?” និងអ្នកខ្លះទៀតថា “គ្រាន់តែ Charles & Keith ថតបង្ហោះដែរ”។

ក្រោយពីរងការិះគណ់មិនបានយូរប៉ុន្មាន អគ្គនាយកក្រុមហ៊ុន Charles & Keith បានអញ្ជើញនាង និងឪពុករបស់គេ ទៅចូលរួមទទួលទានអាហារជាមួយគ្នា និងទៅទស្សនាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅប្រទេសសិង្ហបុរីថែមទៀត។

លើសពីនេះទៅទៀត អគ្គនាយកក្រុមហ៊ុន Charles & Keith ក៏បានផ្តល់ជាកិត្តិយសនៃទិវាសិទ្ធិនារីអន្តរជាតិជូនដល់ Gabriel ដោយឱ្យនាងក្លាយជាទូតសុឆន្ទៈ៕Mean comments leave Singapore TikTok user in tears after she flaunted first 'luxury' Charles & Keith bag | Coconutsរក្សាសិទ្ធដោយ KBN News

ថៃនឹងដាក់ «Muay Thai» ជា Soft Power ក្រោយពិភពលោកចាប់អារម្មណ៍

0

ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែមីនា លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា Muay Thai គឺជាក្បាច់គុន និងការការពារខ្លួនដែលបង្ហាញពីអត្តសញ្ញាណតែមួយគត់របស់ថៃ ត្រូវបានដាក់បញ្ចូលជាកីឡាសម្រាប់ការប្រកួត European Games 2023 ដែលនឹងរៀបចំឡើងនៅប្រទេសប៉ូឡូញ នៅថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ។ ការដាក់បញ្ចូលនេះបង្ហាញឱ្យឃើញពីការពេញនិយមរបស់កីឡា Muay Thai នៅលើពិភពលោក និងជាជំហានទៅមុខដ៏សំខាន់ដើម្បីជំរុញឱ្យ Muay Thai ក្លាយជា Soft Power តាមគោលនយោបាយផ្សព្វផ្សាយ Soft Power 5 ប្រភេទ (5F) របស់រដ្ឋាភិបាលដើម្បីបន្ថែមតម្លៃសេដ្ឋកិច្ចដល់ប្រទេស ។

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបន្តថា គណៈកម្មាធិការអូឡាំពិកអឺរ៉ុប (The European Olympic Committees: EOC) បានប្រកាសដាក់បញ្ចូលកីឡា Muay Thai សម្រាប់ការប្រកួត European Games 2023 ជាផ្លូវការ ព្រោះមើលឃើញថា Muay Thai ជាកីឡាមួយក្នុងចំណោមកីឡាតស៊ូដែលរីកលូតលាស់លឿនបំផុតលើពិភពលោក ទាំងអត្តពលិក និងអ្នកទស្សនា ។ លើសពីនេះ Muay Thai ក៏ជាកីឡាទទួលបានការពេញនិយមនៅលើពិភពលោក ជាពិសេស នៅអឺរ៉ុប រហូតដល់មានការដាក់បញ្ចូល Muay Thai សម្រាប់ការប្រកួតកីឡាជាផ្លូវការ ដោយនឹងមានការប្រកួតផ្នែកបុរស និងស្ត្រី និងក្រុមចម្រុះ ហើយមុនពេលប្រកួតនឹងមានការរាំថ្វាយគ្រូតាមប្រពៃណី Muay Thai ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQaN2vLKytEAQQq8SxgcKwWa8m2rtxMrT27RO1iXS9DFSKnzHn3pngUU-kRYgUmGwEmy46IVaTC76HOnT1bdgjXvDjstYgdUg7JLYduG6ftPR1utkN_c4E8QzkYoJBjDQLRvpqeBdDA7QGjj90OW4C2V2BalbTfvx_Jsd95hFF2lbO_8-6tmRe68ZP/s1280/photo_2023-03-06_15-35-32%20(3).jpg

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី បន្ថែមថា ក្រៅពីនេះ Muay Thai គឺជាបេតិកភណ្ឌវប្បធម៌អរូបីមានតម្លៃរបស់ថៃ ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នកីឡាល្បីៗដូចជា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (International Olympic Committee: IOC) និងគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិក (The United States Olympic & Paralympic Committee: USOPC) បានទទួលស្គាល់ Muay Thai ជាប្រភេទកីឡាថ្មី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។

លោកនាយករដ្ឋមន្ត្រីថៃរីករាយណាស់ដែលកីឡា Muay Thai ទទួលបានការចាប់អារម្មណ៍ និងការសរសើរពីប្រទេសនានា ដើម្បីការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងជាសកម្មភាពសេដ្ឋកិច្ចមួយទៀតដែលទទួលបានការចាប់អារម្មណ៍ និងចូលចិត្តពីភ្ញៀវទេសចរបរទេស ។ លោកនាយករដ្ឋមន្ត្រីមានមោទនភាពដែល Muay Thai បានដាក់បញ្ចូលជាកីឡាមួយក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យតាមនយោបាយរបស់រដ្ឋាភិបាល ដែលបានរួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2_8gyjHcbdIILEAUc2AMTXP6DgydtzjXc0zi_yHNUGcoywbqGiHeURo88xthm3z1N5Wb9euYTydV8rdz3j-lTxgeqaoThpk2r9WV0pMmSgapSSig9KN6cZ6qajpIe9jHvBKDZuD5b7rYEot03Twx6K2uMX2CKGfX2j22zkQeCCbY93YEcwUhq60iB/s1024/photo_2023-03-06_15-35-32.jpg

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី លើកឡើងថា ៖ «ប្រទេសថៃត្រូវរួមគ្នាផ្សព្វផ្សាយ និងជំរុញ Muay Thai ឱ្យពិភពលោកបានស្គាល់ ព្រមទាំងអភិវឌ្ឍន៍កីឡានេះឱ្យក្លាយជា Soft Power មានសក្តានុពលរបស់ថៃ ព្រោះ Muay Thai បានបង្កើតកេរ្តិ៍ឈ្មោះ ប្រាក់ចំណូលដល់ប្រទេស រួមទាំងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែងផងដែរ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJZRMu6bFNH_h71hBDzwuQNiEv1cwucWz9tOLRBuGrp9M9sx9XTAK-1RZWNq-ZMtDY-ISTqx2kb6kULe3D9rYnDm378TbP-3brQhM-kHJ3AV4eQRLbzJeao7s0cHXDy31iaEb_xhUUwgwckfUON5mOCfKFHiuyFueO3QXMmPfnoVtH0BI3k0L88e0/s1200/photo_2023-03-06_15-35-32%20(2).jpg

ប្រភព ៖ topnews

រក្សាសិទ្ធដោយ KBN News

កំពូលតារាកូរ៉េទាំង១៥រូបដែលមានសម្រស់ស្រស់ស្អាតជាងគេប្រចាំឆ្នាំ២០២៣

0

កូរ៉េខាងត្បូង៖ យោងតាមលិទ្ធផលបោះឆ្នោតជាង៨ សែនសំឡេងរបស់គេហទំព័រ King Choice ថ្មីៗនេះបានធ្វើការស្រង់មតិរយះពេលមួយខែសម្រាប់អ្នកគាំទ្រដើម្បីបោះឆ្នោតថាតើនរណាគេដែលពួកគេគិតថាជាតារាស្រីកូរ៉េដែលស្អាតជាងគេក្នុងចំណោមតារាK-popទាំងអស់។ ទាំងនេះជាតារាស្រីកូរ៉េដែលមានសម្រស់ស្រស់ស្អាតជាងគេប្រចាំឆ្នាំ២០២៣ដែលបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីអ្នកគាំទ្រដោយផ្អែកទៅរូបសម្រស់និងសមត្ថភាពចំនេះដឹងមានដូចជា៖
១.LISA (BLACKPINK) នាងត្រូវបានគេស្គាល់ថាជា Queen Of K-pop ព្រោះនាងមានសម្រស់ស្រស់ស្អាត រាំយ៉ាងអស្ចារ្យ ការរ៉េបរបស់នាងជាប់លេខមួយ។10 beauty lessons to learn from BLACKPINK's Lisa, Asia's most beautiful face - Her World Singapore ២.JISOO (BLACKPINK) នាងជាតារាស្រីដែលមាន ស្នាមញញឹមស្អាតណាស់ជាងគេ ។Jisoo of Blackpink: from 'mystery girl' to global sensation, her story so far | South China Morning Post៣.NANCY (MOMOLAND) នាងអាចនិយាយភាសាកូរ៉េ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។Spycam photos online of K-pop's Nancy, Momoland singer, undressing prompt legal action | South China Morning Post៤.TZUYU (TWICE) នាងជាតារាស្រីដែលមានទម្រង់មុខស្អាតជាងគេ ។Tzuyu's Fashion Style: from SIXTEEN until now - Fashion Chingu៥.JENNIE (BLACKPINK) នាងជាតារាស្រីដែលមានដងខ្លួនស៊ីចស៊ីជាងគេ។Một đặc điểm của Jennie (BLACKPINK) khiến nhiều cô gái Hàn Quốc phải cảm thấy ghen tị nhất - TinNhac.com៦.ROSE (BLACKPINK) នាងជាតារាស្រីដែលមានសំឡេងស្រទន់ជាងគេ។BLACKPINK's Rosé doesn't think the girl group will "ever end"៧.MIYEON (G-IDLE) នាងជាតារាស្រីដែលមានបបូរមាត់ស៊ីចស៊ីជាងគេ។G)I-dle's Miyeon Joined the Corset Trend With a $49 Satin Top | Teen Vogue៨.IU (SOLO) នាងជាតារាស្រីដែលមានរាងតូចស្អាតជាងគេ។IU - 아이유 - Rakuten Viki៩. JOY (RED VELVET) នាងជាតារាស្រីដែលមានភាពស៊ីចស៊ីជាងគេ។Amid Irene's controversy, Red Velvet member Joy receives hate comments from netizens on Instagram | PINKVILLA១០.SOMI (SOLO) នាងជាតារាស្រីដែលមានមុខដូចតុក្កតាជាងគេ។Jeon Somi Talks About Her First Full Album, Solo Career Thus Far, And Why She Doesn't Feel Pressured About Results | Soompi១១.SANA (TWICE) នាងជាតារាស្រីដែលមានចរិកសុភាពជាងគេ។TWICE's Sana Tests Positive For COVID-19 On Way Back From Japan; Other Members Return To Korea | Soompi១២.IRENE (RED VELVET) នាងជាតារាស្រីដែលមានសម្រស់ក្មេងជាង។Red Velvet alum Irene always looks on-trend with these hacks; Here's what we learnt | PINKVILLA១៣.CHUU (LOONA) នាងជាតារាស្រីដែលមានភាពវ័យឆ្លាតជាងគេ។Ousted K-pop group Loona member Chuu denies abuse accusations by her agency – Manila Bulletin១៤.SEULGI (RED VELVET) នាងជាតារាស្រីដែលមានប្រជាប្រិយភាពជាងគេ។Red Velvet's Seulgi On Overcoming Struggles, How She's Changed Since Debut, Her Approach To Instagram, And More | Soompi១៥.KYULKYUNG (SOLO) នាងជាតារាស្រីដែលមានភាពទាក់ទាញជាងគេ៕Vừa có hoạt động solo tại Trung Quốc, Joo Kyulkyung (Pinky) đã bị đồn sẽ rời khỏi PRISTIN - Cổng Thông Tin & Thương Mại Việt Nam - Hàn Quốc

ប្រភព៖TCW

រក្សាសិទ្ធដោយ KBN News

ចិននាំមុខអាមេរិកលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

0

តាមសេចក្តីរាយការណ៍ពីវិទ្យាស្ថានផ្នែកខួរក្បាលរបស់អូស្ត្រាលីបង្ហាញថា អាមេរិក និងបណ្តាប្រទេសលោកខាងលិចបានចុះចាញ់ចិនក្នុងការប្រកួតប្រជែងលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចិន គឺជាប្រទេសនាំមុខគេនៅលើពិភពលោកផ្នែកបច្ចេកវិទ្យាសំខាន់ៗ ហើយលើសពីនេះ ចិនក៏មានសក្តានុពលនាំមុខលើផ្នែកជាច្រើនទៀត ។

វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (Australian Strategic Policy Institute: ASPI) បានបញ្ជាក់ក្នុងរបាយការណ៍ Critical Technology Tracker ដែលបានតាមដានពីការលូតលាស់ផ្នែកបច្ចេកវិទ្យាអស់រយៈពេល១ឆ្នាំ និងផ្សព្វផ្សាយក្នុងកិច្ចប្រជុំ Raisina Dialogue នៅក្រុងញូវដែលី ប្រទេសឥណ្ឌា នៅថ្ងៃទី២ ខែមីនាថា ចិននឹងក្លាយជាប្រទេសមហាអំណាចផ្នែកបច្ចេកវិទ្យាលំដាប់ទី១ លើពិភពលោក ខណៈបច្ចុប្បន្ន ចិនបាននាំមុខជាច្រើនផ្នែកដូចជា ការការពារប្រទេស, អវកាស, មនុស្សយន្ត, ថាមពល, បរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ជាដើម ។China on track to dominate development of critical future technologies,  ASPI report says - ABC News

របាយការណ៍នេះបញ្ជាក់ដែរថា ដ្រូន, ថ្មអគ្គិសនី, ថាមពលនុយក្លេអ៊ែរ, ថាមពលព្រះអាទិត្យ, ការទាញយកសារធាតុរ៉ែសំខាន់ៗ, ការទំនាក់ទំនងសេវាកម្រិតខ្ពស់ដូចជា 5G និង 6G សុទ្ធតែជាឧស្សាហកម្មសំខាន់ៗដែលចិនជាម្ចាស់ទីផ្សារក្នុងពេលបច្ចុប្បន្ន ។ ហេតុនេះ ចិនបានកសាងគ្រឹះដើម្បីក្លាយជាប្រទេសមហាអំណាចផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាំមុខគេនៅលើពិភពលោក ។ រីឯអាមេរិកវិញបាននាំមុខផ្នែកបច្ចេកវិទ្យាមួយចំនួនដូចជា វ៉ាក់សាំង, កុំព្យូទ័រ និងប្រព័ន្ធបង្ហោះលើអវកាស ។

វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបញ្ជាក់ថា ការឈានមុខរបស់ចិនផ្នែកបច្ចេកវិទ្យានេះ ដោយសាររដ្ឋាភិបាលចិន ក៏ដូចជាបណ្តាមេដឹកនាំចិនជាច្រើនសម័យកាលបានដាក់ផែនការរយៈពេលវែង ហើយការនាំមុខរបស់ចិន គឺជាសញ្ញាដាស់តឿនទៅកាន់ប្រទេសប្រជាធិបតេយ្យឱ្យភ្ញាក់ឡើងផងដែរ ។What are the various technology that China has and India doesn't? - Quora

ក្រៅពីនេះ វិទ្យាស្ថានផ្នែកខួរក្បាលរបស់អូស្ត្រាលីបញ្ជាក់ដែរថា ការឈានមុខរបស់ចិន មិនត្រឹមតែការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏រួមទាំងបច្ចេកវិទ្យាក្នុងថ្ងៃអនាគតផងដែរ ។ ជាមួយគ្នានេះ វិទ្យាស្ថានក៏បានផ្តល់ការណែនាំទៅកាន់បណ្តាប្រទេសលោកខាងលិច រួមមាន ការបង្កើតមូលនិធិជាតិសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការសម្របសម្រួលផ្នែកទិដ្ឋាការបច្ចេកវិទ្យា, ជម្រើសអាជីវកម្ម ឬវិនិយោគ ជាពិសេស ជាមួយប្រទេសជាមិត្ត និងការស្វែងរកកិច្ចសហការថ្មីៗរវាងរដ្ឋាភិបាល និងផ្នែកឯកជនជាដើម ៕ ប្រភព ៖ The standard

កម្ពុជានឹងអាចមានភ្លៀងតិចតួចដោយអន្លើ និងចុះត្រជាក់ ពេលយប់និងពេលព្រឹក

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា នឹងអាចមានភ្លៀងតិចតួចដោយអន្លើ និងចុះត្រជាក់ នៅពេលយប់និងព្រឹក។

យោងតាមសេខក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានគូសបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលដូចតទៅ៖ ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងចាប់ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់(ចិន) ។

ក្រសួងបញ្ជាក់ថា លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

ចំពោះតំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២-៣ °C នៅវេលាយប់និងព្រឹក ។

ដោយឡែកតំបនើតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ណភាពអតិបរមា មានពី ៣១-៣៤ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMEYuv9ExzMM6tm0txdXlZ6YcxwqejzBHxTnc1L1l9dUumuiaW1ftmValq5ulTkigTRskP3GOeBl9cv9BEQo_1dhRe5TkchUhTbaMWllYCrtf_0u3DAweuONtLLPDvqd0a6ByhnUKSembe_Y_6Ff2acoDzpTtod0fhO2uBc5rYXhAyxLuFVicLloHT/s1280/photo_2023-03-07_07-00-39.jpg

រក្សាសិទ្ធដោយ KBN News

មកដឹងពីវិធីសាស្ត្រក្នុងការទាញយកគណនីតេឡេក្រាមមកវិញ ពេលត្រូវជនអាណាមិកលួចយក (Hack)

0

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឲ្យដឹងថា កម្មវិធីសារអេឡិចត្រូនិកតេឡេក្រាម (Telegram) កំពុងទទួលបានការនិយមប្រើប្រាស់ជាទូទៅដោយពលរដ្ឋកម្ពុជា ហើយទន្ទឹមគ្នានេះ មានការជ្រៀតចូល ឬលួចយកគណនីតេឡេក្រាមជាច្រើនករណីដោយជនអាណាមិក និងប្រើប្រាស់គណនីទាំងនោះប្រព្រឹត្តិសកម្មភាពល្មើស។

នាយកដ្ឋានព័ត៌មានវិទ្យាបន្តថា តើត្រូវធ្វើដូចម្តេចនៅពេលដែលគណនីតេឡេក្រាមរបស់អ្នកត្រូវបានជនអាណាមិកលួចយក? ជាទូទៅបន្ទាប់ពីជនអាណាមិកលួចយកគណនីជនរងគ្រោះ ពួកគេនឹងធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងដាក់លេខកូដ 2FA ដើម្បីកាន់កាប់ពេញលេញ ចំណែកជនរងគ្រោះពុំអាចធ្វើការលុប Session ឬកែប្រែ Settings ដើម្បីទាញយកសិទ្ធិកាន់កាប់ត្រឡប់មកវិញបានឡើយ។

ដើម្បីទាញយកគណនីមកវិញ ជនរងគ្រោះអាចសាកល្បងរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម តាមរៀបដូចខាងក្រោម៖
១- បើកកម្មវិធី Browser និងចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ https://telegram.org/support

២- ក្នុងប្រអប់ “Please describe your problem” វាយបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
– ប្រាប់ពីហេតុផលនៃការរាយការណ៍ (ឧទាហរណ៍៖ “My account has been hacked”)
– បញ្ជាក់ពីអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទនៃគណនីដែលត្រូវបានគេលួចយក (ឧទាហរណ៍៖ “Email: អាសយដ្ឋានអ៊ីម៉ែល” ឬ “Phone number: លេខទូរស័ព្ទ”)
– បញ្ជាក់ពីទីតាំងប្រើប្រាស់ចុងក្រោយ (ឧទាហរណ៍៖ “Last location: ទីតាំង”)

៣- ក្នុងប្រអប់ “Your email” វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក (ករណីពុំធ្លាប់បានភ្ជាប់ អ្នកអាចបញ្ចូលអ៊ីម៉ែលដែលអ្នកកំពុងប្រើប្រាស់)

៤- ក្នុងប្រអប់ “Your phone number” វាយបញ្ចូលលេខទូរស័ព្ទដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក

៥- ចុលលើពាក្យ “Submit” ដើម្បីផ្ញើសេចក្តីរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម និងឆែកប្រអប់សារអ៊ីម៉ែលរបស់អ្នកដើម្បីទទួលព័ត៌មានផ្សេងៗពីក្រុមហ៊ុនតេឡេក្រាម។

លើពីនេះក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាសូមធ្វើការក្រើនរំលឹកអំពីវិធីសាស្ត្រមូលដ្ឋាន ចំនួន០៣ ក្នុងការបង្កើនសុវត្ថិភាពគណនីតេឡេក្រាម ដូចខាងក្រោម៖

១- ដាក់លេខសម្ងាត់ (2FA) ការពារគណនី ដោយចូល “Settings” -> “Privacy and Security” -> “Two-Step Verification” -> បើកដំណើរការ និងវាយបញ្ចូលលេខសម្ងាត់

២- ដាក់លេខកូដ (Passcode & Face ID) ដើម្បីចាក់សោរកម្មវិធី ដោយចូល “Settings” -> “Privacy and Security” -> “Passcode & Face ID” -> បើកដំណើរការ និងវាយបញ្ចូលលេខកូដ

៣- ចូលទៅកាន់កំណត់ត្រាឧបករណ៍ ដែលធ្លាប់ប្រើប្រាស់គណនីតេឡេក្រាមរបស់អ្នក ដោយចូលទៅកាន់ “Settings” -> “Devices” -> ធ្វើការលុប (Terminate Session) ឧបករណ៍ដែលពុំមែនជារបស់អ្នក ឬអ្នកឈប់ប្រើប្រាស់៕Key facts about Telegram | Pew Research Center

រក្សាសិទ្ធដោយ KBN News

ស្ទឹងភេ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយ មិនសូវមានអ្នកស្គាល់ នៅក្នុងខេត្តកំពត

0
ស្ទឹងភេ កំពត ឬក៏គេច្រើនហៅថា ស្ទឹងភេ កំពត រីសត មានទីតាំងស្ថិតនៅ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងមានចម្ងាយប្រហែល ៦១គីឡូម៉ែត្រ ពីរង្វង់មូលទុរេន។តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ ខេត្តកំពតកំពុងទាក់ទាញភ្ញៀវមកកម្សាន្តតាមបែបធម្មជាតិ – ខ្មែរប៉ុស្ដិ៍
ស្ទឹងភេ កំពត ស្ថិតនៅក្នុងប្រភេទ៖ បឹងឬស្រះឬអាង។ រីឯចំណុចសំខាន់ៗនៅ ស្ទឹងភេ កំពត មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច, ជិះទូក, ដើរទស្សនាកសិដ្ឋាន, ស្ទូចត្រី, ម្ហូប, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។ស្ទឹងភេ កំពត

តំបន់ទេសចរណ៍បែបធម្មជាតិថ្មី នៅលើទឹកដីខេត្តកំពត ហើយនៅជុំវិញព័ទ្ធទៅដោយភ្នំព្រៃព្រឹក្សាទឹកថ្លាឈ្វេង អមជាមួយខ្យល់បរិសុទ្ធត្រជាក់យ៉ាងស្រស់ស្រាយ ព្រមទាំងអង្គុយគយគន់ មើលទេសភាពយ៉ាងស្រស់ស្អាត និងពិសារអាហារកម្មង់បែបធម្មជាតិយ៉ាងឈ្ងុយឆ្ងាញ់៕តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ ខេត្តកំពតកំពុងទាក់ទាញភ្ញៀវមកកម្សាន្តតាមបែបធម្មជាតិ – ខ្មែរប៉ុស្ដិ៍តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ ខេត្តកំពតកំពុងទាក់ទាញភ្ញៀវមកកម្សាន្តតាមបែបធម្មជាតិ – ខ្មែរប៉ុស្ដិ៍