ក្មេងស្រីជនជាតិសិង្ហបុរីមួយរូប បានប្រឈមមុខនឹងការសើចចំអកតាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពីរូបគេបង្ហោះវីដេអូទៅទិញកាបូបមួយម៉ាក Charles & Keith ដោយនាងចាត់ទុកថា Charles & Keith ជាម៉ាកប្រណីត។

ក្មេងស្រីនោះមានឈ្មោះថា Zoe Gabriel អាយុ១៧ឆ្នាំ បានបង្ហោះវីដេអូ TikTok ដែលខ្លួននាងទទួលបានកាបូប Charles & Keith ជាអំណោយពីឪពុករបស់នាង។ ដោយដាក់ចំណងជើងវីដេអូថា “កាបូបប្រណិតដំបូងរបស់ខ្ញុំ”។Viral Pinay teen who got hate over her excitement for Charles & Keith bag gets to visit brand HQ | GMA News Online

វីដេអូនេះបានផ្សព្វផ្សាយពេញបណ្តាញសង្គម ដោយនាងទទួលបានការរិះគន់យ៉ាងខ្លាំង ពីសំណាកអ្នកលេងអុីតធើណេត ដោយគេចោទសួរថា “Charles & Keith ជាយីហោម៉ាកល្បី?” និងអ្នកខ្លះទៀតថា “គ្រាន់តែ Charles & Keith ថតបង្ហោះដែរ”។

ក្រោយពីរងការិះគណ់មិនបានយូរប៉ុន្មាន អគ្គនាយកក្រុមហ៊ុន Charles & Keith បានអញ្ជើញនាង និងឪពុករបស់គេ ទៅចូលរួមទទួលទានអាហារជាមួយគ្នា និងទៅទស្សនាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅប្រទេសសិង្ហបុរីថែមទៀត។

លើសពីនេះទៅទៀត អគ្គនាយកក្រុមហ៊ុន Charles & Keith ក៏បានផ្តល់ជាកិត្តិយសនៃទិវាសិទ្ធិនារីអន្តរជាតិជូនដល់ Gabriel ដោយឱ្យនាងក្លាយជាទូតសុឆន្ទៈ៕Mean comments leave Singapore TikTok user in tears after she flaunted first 'luxury' Charles & Keith bag | Coconutsរក្សាសិទ្ធដោយ KBN News