ភ្នំពេញ៖ ធ្មេចបើកៗ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខ។ នេះបើយោងតាមហ្វេសប៊ុក របស់សម្ដេចតេជោ។

ការឲ្យដឹងបែបនេះធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន មួយលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvOuQtBBLT67yGIKJ4NapOCn3hwhuaF7iA5X48Ls2-jsYrkiqCK26tPP7jHpJB3a5-T1RRPBSX77DnbDUD4Ju7WHvM1j65y3PGUy8Mc4gedS4rfPaHPqFIY1e2PCFGm5H04Ut5weye-v6z4nABBAO5QcdE7NmZCjVIffljcpXjMGKYbn2D0xHiINTY/s1280/photo_2023-03-07_08-26-30.jpg

នៅក្នុងជំនួបលោក Liu Minglinបានគោរពជម្រានជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBw07pEPi8sLpK7H6pmF578XNAwy9oUKMPYW2G4OrhBsHNrlyEo7Ztvhj6jpSrKd9vbuqPCfl-xlq1s6KEQyPXhzNdu4jrz0-XWsTg5Sf-wkaFtx8xq2lgkgQhgVE49ykJDfTBQ6X_lXIQib21O67Ndtu31-xDnJjpM6kYbj7bvjL3KeWkNBFy_4U9/s1280/photo_2023-03-07_08-20-43.jpg

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។

សម្តេចមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4zHuyre3-6IiQEJYr1mg6Xbonva6Rwejn-wMzXL5G4-tXJFv18wwoi1YweXUBAcB2869fOvzCfAZ0dCmQfbo4EV_okBYKQI8-kwTaj3Gmuzf19Ogj3vl94Zz7Uy4BjbZxRBgf-4xmI-vyfzKjASlZnHj6jtmH0GPWNd1GTnSvoADhSsVTFvtdi1Am/s1169/photo_2023-03-07_08-50-02.jpg

រក្សាសិទ្ធដោយ KBN News