Home Blog Page 1806

ហេតុអ្វីចង់បាន GPA ខ្ពស់! តើវាមានសារៈសំខាន់អ្វីខ្លះដល់និស្សិត?​

0

យើងបានដឹងមកហើយថា ក្នុងការសិក្សាថ្នាក់កម្រិតឧត្តមសិក្សាគឺគេពុំគិតចំណាត់ថ្នាក់ដូចនៅកម្រិតវិទ្យាល័យឡើយ ព្រោះគេគិតទៅលើ GPA ឬព្រឹត្តិបត្រពិន្ទុជាសំខាន់។ តើ GPA ជាអ្វី? ហេតុអ្វីនិស្សិតគួរមានវា?

GPA (Grade Point Average) ឬព្រឹត្តបត្រពិន្ទុ គឺ​ជា​ពិន្ទុវាយ​តម្លៃ​ការ​សិក្សា​របស់​និស្សិត​ចាប់​ពីឆ្នាំ​មូលដ្ឋានរហូត​ដល់​ឆ្នាំ​ទី៤។  GPA មាន​សារៈ​សំខាន់​ណាស់ វាអាចធ្វើការវាយតម្លៃលើសមត្ថភាពនិស្សិត ប្រសិនបើនិស្សិតទទួលបាន GPAខ្ពស់ វាអាចលើកកិត្តិយសរបស់និស្សិតបាន។

លើសពីនេះទៅទៅទៀត GPA សំខាន់ពេល​ដាក់​ពាក្យធ្វើការ ក៏ដូចជាដាក់​អាហារូបករណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក ។ តួយ៉ាងដូចជាអាហារូបករណ៍​ខ្លះ​ទាម​ទារ​ឱ្យ​មាន​ពិន្ទុ GPA​ ចាប់​ពី​ ៣.៥​ឡើង​ទៅ ទើប​អាច​ដាក់ពាក្យ​បាន៕GPA là gì? 3 Thang điểm GPA & Cách quy đổi Chuẩn quốc tế - UNIMATES

ប្រភព: jcu.edu

អ៊ុយក្រែន នៅតែមានក្ដីសង្ឃឹមពីជោគជ័យ បើទោះជារុស្ស៊ីអះអាងពីការគ្រប់គ្រងទីក្រុងបាកមូត

0

រដ្ឋធានីកៀវ៖ ថ្វីបើប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានអះអាង អំពីការគ្រប់គ្រងផ្នែកខាងកើត ទីក្រុងបាកមូត ទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែលោកស្រី អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន នៅតែសង្ឃឹម ថា ការតស៊ូ នៅទីក្រុងបាកមូត នឹងទទួលបានជ័យជម្នះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៣ ថា លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការតស៊ូវាយប្រហារទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី នៅទីក្រុងបាកមូត នាភាគខាងកើត នឹងនាំមកជ័យជម្នះ។RF Leadership Set Task To Army To Reach Borders Of Luhansk Region By June  26 - Maliar | Ukrainian news

លោកស្រី អនុរដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា នេះជាជ័យជម្នះយ៉ាងពិតប្រាកដ ព្រោះថា កងទ័ពការពារទឹកដីរបស់យើង បាន និង កំពុងតែបំផ្លាញកងឯភាពរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដ៏មានឥទ្ធិពលខ្លាំងក្លាបំផុត និង មានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ កំពុងតែឈរជើងនៅទីនោះ អស់រយៈពេលជាច្រើនខែជាប់ៗគ្នាមកនេះ។ សត្រូវមានកម្លាំងខ្លាំងក្លាជាងទាំងកម្លាំងទ័ព និង គ្រឿងសព្វាវុធ ប៉ុន្តែលក្ខខណ្ឌទាំងនេះ មិនបានធ្វើឲ្យកម្លាំងយុទ្ធជនរបស់យើង ថមថយនោះឡើយ ហើយកងទ័ពការពារទឹកដីរបស់យើង នៅតែអាចប្រឈមមុខនឹងកម្លាំងសត្រូវ ដោយក្លាហាន ស្ទើរតែមានភាពស្មើគ្នា»។Wagner Group Founder Yevgeny Prigozhin's Mother Wins Challenge to EU  Sanctions - Bloomberg

ដោយឡែក លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group និង ជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា «ទាហានរបស់គាត់ បានគ្រប់គ្រងទាំងស្រុង នៅភាគខាងកើត ទីក្រុងបាកមូត។ អ្វីៗនៅភាគខាងកើត ទន្លេបាកមូតកា (Bakhmutka) បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានស៊ីឈ្នួល Wagner ទាំងស្រុង។Russia has resources for 2 more years to fight Ukraine: Lithuania | World  News - Hindustan Times

កងទ័ពអាកាសរបស់អ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីល ចំនួន៨១គ្រាប់ ស្រោចពាសពេញប្រទេស ហើយក្នុងនោះមានមីស៊ីលល្បឿនលឿនជាងសំឡេង ប្រភេទ Kinzhal (គីនហ្សាល់) ចំនួន៦គ្រាប់ និង ដ្រូន ចំនួន៨គ្រឿង។ ប៉ុន្ដែមីស៊ីលទាំងនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្ទាក់កម្ទេច អស់ចំនួន៣៤គ្រាប់ និង បំផ្លាញដ្រូនអត្ដឃាត ប្រភេទ Shahed (សាហេដ) ចំនួន៤គ្រឿងផងដែរ៕The world must see this:' Ukraine street view project allows people to  immerse themselves in Russia war

ព្រំសំណាង សំណាងដូចឈ្មោះ ថ្ងៃ៨មីនា បីស្ត្រី៨ម៉ោង បានឡានថ្មី១គ្រឿង

0

រំភើបចិត្តណាស់កីឡាករគុនខ្មែរព្រំ សំណាង ចូលរួមប្រកួតកម្មវិធីបីស្ត្រីថ្ងៃ ៨មីនាដែលរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រងទទួលបានឡានស្ព័រថ្មី១គ្រឿងទោះជាប់ត្រឹមលេខ២ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-Xmw4AYMHY1QxliJtN9b_h3-cR3vJM8GTwm7vV0YxlgS7Tl09BCgj8f_WlzuAyXNOy1AN-C5tgnP28VZpgzs7-MNpdi6Si3C9JrVovpnMq3sawPe3g3dSElvUR1f3MFLNRV0OOVjGI5fihXYhm-2p1GBt93dLSpdDUTaAI3CsHTIv5DU-NX2APZ6/s1280/photo_2023-03-09_17-39-20%20(2).jpg

កម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនារបស់ក្រុមហ៊ុនប៊ូសស្ត្រងរៀបចំឡើងនៅទីតាំងកោះពេជ្រ មានបេក្ខជនចូលរួមប្រកួតដល់ទៅ៥០០គូជាង ហើយការប្រកួតប្រើពេលវេលាអស់រយៈពេល ដល់ទៅ ៨ម៉ោង ១៧នាទី៦៧វិនាទីទំរាំដឹងចាញ់ឈ្នះរកឃើញអ្នកលេខ១ ទទួលបានឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង។ ដោយឡែកអ្នកដែលជាប់លេខ២ គឺជាកីឡាករគុនខ្មែរ ព្រំសំណាង បីបាន៨ម៉ោង ១៦នាទី ២៩វិនាទីត្រូវទទួលបានម៉ូតូ Yamaha ១គ្រឿង តែដោយមើលឃើញភាពតស៊ូ និងការស្រលាញ់កីឡាករគុនខ្មែរទើបក្រុមហ៊ុនប៊ូសស្ត្រងជាក្រុមហ៊ុនចិត្តល្អសម្រេចឧបត្ថម្ភលើកទឹកចិត្តកីឡាករគុនខ្មែរព្រំសំណាងនូវរថយន្តស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងផងដែរ។

ពិតជាគួរឲ្យកោតសរសើរដល់ពួកគាត់ណាស់ដែលអាចបីស្ត្រីបានរហូតដល់ទៅ៨ម៉ោងជាងយូរជាងគេ ខ្លាំងជាងគេមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របែបនេះ ហើយក៏ជាមោទកភាពខ្មែរយើងណាស់ដែលប្រជាជនខ្មែរអាចធ្វើបានយូរយ៉ាងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh4Dfy7TjzV097DdiS2CyhavnSvHvhUxGCXG41AZzs27yPc59yokR2LXtvOCfpVo2QQHvE1BHmRLG1E3C0LU9nf9GU_xKvAgzJftaWKpdiBl7Jaw2M6wnMeoDQ1xbBcmWSa04gsn-uRLztLDq1e5u-PpWAsayX9r8lJttPPwVtFDjU-YMT5jQaRZXe/s1280/photo_2023-03-09_17-39-20.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju4cGz1vKc2Pl0jL08gqDdmH1NL87rSkdXjiMbuL6_NShd-d3RjAXEMk-DBIYbaFDn33zuTrq8rS1LOfHPwaYVLQeKJHvduzLPCdlbTOC68_j7Mu7rHHL4SzH5sCZrQUfDuOzZDrrOvdkdYT4b6Mx7LJxQqQMaaQDd1kuIfnsk47iRwRIftG0Mpzk9/s1280/photo_2023-03-09_17-39-22.jpg

ពិតជាមិនធម្មតាមែន…! តោះមកដឹងពីចំណុចដ៏លេចធ្លោបំផុតនៃការរចនាបថដ៏កំពូលរបស់ស្មាតហ្វូន Samsung Galaxy S23 Series!

0

(ភ្នំពេញ) ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ត្រកូលស្មាតហ្វូន Samsung Galaxy S23 Series នេះហើយ។ ពិសេសជាងនេះទៅទៀត Samsung Galaxy S23 Series គឺត្រូវបានរចនាបថឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី…បំពាក់នូវកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ…និងកម្លាំងម៉ាស៊ីនកាន់តែធំជាងមុន!

កំពូលស្មាតហ្វូន Samsung Galaxy S23 Series គឺជាទូរស័ព្ទស្មាតហ្វូនដំបូងគេបង្អស់ដែលត្រូវបានក្រាលដោយកញ្ចក់ការពារដ៏រឹងមាំទាំងមុខទាំងក្រោយនៃកញ្ចក់ Corning Gorilla Glass Victus 2 ជំនាន់ចុងក្រោយបំផុត និងមានស៊ុមការពារព័ទ្ធជុំវិញដ៏រឹងមាំ Armor Aluminum ផងដែរ និងជាពិសេសមានប្រព័ន្ធការពារជ្រាបទឹកកម្រិតខ្ពស់ IP68 ធន់នឹងការធ្លាក់ចូលក្នុងទឹកបានដល់ជម្រៅ 1 ម៉ែត្រ ក្នុងរយៈពេល 30 នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi62Syxm2NopTjKOVhMZEy6vYvFBenlWKGlWbyEWkSV9h8rsXy3NFkLCe5SDvRPLSetBaPcyCDZMGIQuwd9hWoXYulh49m5N6tRSbm58mtB9NTrrzTye6c_Jjw18bPimlW7Fl_znNAjhG_YMhq3Cg_0IAK3tXGAyf2WrSOQPi326H3iNbLYPjtSo8J6/s1280/Ar1Z9B5w.jpeg

លើសពីនេះកំពូលស្មាតហ្វូន Samsung Galaxy S23 Series ក៏ត្រូវបានរចនាឡើងជាមួយនឹងរូបរាងដ៏ស៊ិចស៊ី ដែលមានលក្ខណៈសម្គាល់របស់ Galaxy ជាមួយនឹងកាមេរ៉ាបែបផុសតម្រៀមជាជួរបញ្ឈរដ៏ស្រស់ស្អាត និងមានផ្ទៃអេក្រង់ពន្លាតធំជាងមុនជាមួយនឹងគែមរចនាបែបថ្មីដែលផ្ដល់នូវភាពងាយស្រួលក្នុងការចាប់កាន់។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៅទៀតនោះ គឺនៅពេលដែលយើងមើលទៅចំពីមុខទូរស័ព្ទយើងនឹងឃើញថាអេក្រង់កោងកាន់តែផុសអណ្ដែតឡើង ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៍ ដូចជាកាន់អេក្រង់ជាជាងកាន់តួទូរស័ព្ទប្រើអ៊ីចឹង…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio4tVWMHTc0eQFb0CRRdhfXU6BmfB1ZJ7sBHb1pFJOgzG8M9_ZdKxJnxo1aOdesfI5nZE8SOPjRB1eD4xYon31wLb9gmUIHSHXYfBWtv10kBSH74K8IAKGlCxlxadPAco90s5X9L-5A7XTS4dJXU3PpdQq2k2T-ZkVpP1pZ5nK6j7qjiKvQt0poX6_/s1280/D_IfseRQ.jpeg

 

រីឯជម្រើសពណ៌វិញ គឺមានពណ៌ថ្មីដ៏ទាក់ទាញបំផុតនៃប្រណិតភាព និងភាពស្រស់ស្អាតជាមួយនឹងពណ៌ដែលបានពីធម្មជាតិ ដូចជា៖ ពណ៌មាសបែកស (Cream), ពណ៌ស្វាយស្រាល (Lavender), ពណ៌ខ្មៅ (Phantom Black) និងពណ៌បៃតង (Green) ដែលជាពណ៌ដ៏ពេញនិយមបំផុតសម្រាប់អតិថិជនទាំងអស់ជាទីស្រឡាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGaOb5WNn76bXg1-Cj0_PMkI2UJ7IaYq7iq4MEKi7M7oQVOPu0uvOrDwW6IATHsiSgJsuQKn1LXsIet2_RCnCyMB11Zc1PZ5y75TP6lVQJgSvss02p8x8MM0_u41i7Zq8dKgKRrtz9D9BDO9bZzSwNMacgpwY5QWxowz3Nxv0kd3f5PC7jwvZ13iSY/s1080/ZsTwyrfs.jpeg

 

ក្រុមហ៊ុន សាមសុង គឺតែងតែនាំយកនូវបទពិសោធន៍ថ្មីៗ…ប្លែកបំផុត និងងាយស្រួលបំផុតក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងអស់របស់ សាមសុង។ តោះនៅចាំអីទៀតចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ ឥឡូវនេះភ្លាមទៅ…! ជាមួយការថែមជូនពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) +ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ >> 9 month (គិតចាប់ពីថ្ងៃទិញ).https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif-_22HX7ig71FlZARp-jELb3YzXm85EMlu5vx89JsidVkk7nP0jt9Iw6M8dICK4-af0uNtirfJAB3tRRfgBP1XhzCM0MR--4Cx1N5v86i78MODzHtsvalC2ymeMMgGhaIg_MBJalCKRO0prkP1dgVEmtHpOKgIkrXHB_5yU59zgxKfVEyHDACb8RD/s800/nKmbHdrU.jpeg

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការផ្សេងៗនៅទូទាំងពិភពលោកក្នុងការគាំទ្រ  និងធ្វើយ៉ាងណាដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក  World Expo 2030 នាពេលខាងមុខផងដែរ។

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifXvSiK2GmOmWN2yEhgA4HJw4tr5aD4EUx5l_oWdL49FqXnNjXUU4usGBKHrsJtv_2NWx5mS8r7K4OnCxiNmmteEkry2DtJpNQKCC_dklcCpPBXfl_q2OUy8PEnCSiR3kITL-2n0KovgN-GSydcQdVd5BQtk1eXrjDxXsE1AEfDHAUOvvh5fq4fPoq/s1280/yPKo8gVE.jpeg

ចេញបានជិត១ឆ្នាំ! Apple បញ្ចេញពណ៌ iPhone14 មួយទៀត

0

២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple តែងតែប្រកាសចេញនូវ iPhone ដែលមានពណ៌លេចៗ សម្រាប់ត្រកូល iPhone របស់ខ្លួន ដោយកាលពីឆ្នាំ២០២២ Apple ចេញ iPhone ពណ៌បៃតង និង ឆ្នាំ២០២១ គឺ ពណ៌ស្វាយ។

រីឯឆ្នាំនេះវិញ Apple ក៏នឹងបញ្ចេញពណ៌លឿងខ្ចីថែមទៀតផងដែរទៅលើ iPhone 14 និង iPhone 14 Plus។

ចំពោះ iPhone 14 និង iPhone 14 Plus ពណ៌ថ្មីនេះ មានតួខ្លួនពណ៌លឿងស្រស់ និង ខ្នងក្រោយកញ្ចក់ ខណៈស៊ុមស្រោបតួខ្លួនរបស់វាមានពណ៌លឿងខ្ចី ដែលមើលទៅស្រដៀងទៅនឹងពណ៌លឿងលើ iPhone 11 និង iPhone XR ផងដែរ។

ក្រៅពីពណ៌ថ្មី មិនមានការផ្លាស់ប្តូរទៅលើកម្លាំងម៉ាស៊ីន ឬ អ្វីផ្សេងទៀតឡើយ ហើយ iPhone 14 និង iPhone 14 Plus ពណ៌លឿងថ្មីនេះ នឹងដាក់ឲ្យបញ្ជាទិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ តទៅ៕Apple announces new yellow color for iPhone 14 and iPhone 14 Plus
ប្រភព៖ GSM Arena 

ពលរដ្ឋថៃមានប្រតិកម្មរឿងជនបរទេសចែកចាយវីដេអូដំរីព្រៃថារបស់ខ្មែរ

0

ប្រទេសថៃ ៖ ពលរដ្ឋថៃជាច្រើននាក់បានបញ្ចេញប្រតិកម្មទៅលើជនបរទេសដែលលើកឡើងថា មានដំរីព្រៃរបស់ខ្មែរចេញមកស្ទាក់ស៊ីអំពៅនៅគូទរថយន្តដឹកអំពៅ ។ ពួកគេលើកឡើងថា ជនបរទេសទាំងនេះមិនស្គាល់ពីភាសាថៃ និងភាសាខ្មែរទេ បើទោះជាក្នុងរូបភាពមានដាក់ស្លាកសញ្ញាសរសេរជាភាសាថៃក្តី ទើបធ្វើឱ្យពួកគេយល់ខុសថា ជាដំរីរបស់ខ្មែរទៅវិញ ហើយនាំគ្នាចែកចាយព័ត៌មានមិនពិតជាច្រើន ។

អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃលើកឡើងទៀតថា ជនជាតិខ្មែរមួយចំនួនបានទាមទារអ្វីគ្រប់យ៉ាងពីប្រទេសថៃទាំងគ្មានការខ្មាសអៀន ហើយសូម្បីតែសត្វដំរី ក៏មិនលើកលែងដែរ ។ ហេតុនេះ ធ្វើឱ្យជនបរទេសជាច្រើននាក់ដែលមិនស្គាល់ពីភាសាថៃ ឬភាសាខ្មែរ យល់ខុសថា ជាដំរីនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែង មានអត្ថបទភាសាអង់គ្លេសមួយសរសេរថា «Elephants in Cambodia have learned to exploit their right of way and stop passing sugar cane trucks to steal a snack.» ហើយពួកគេក៏បាននាំគ្នាចែកចាយព័ត៌មានខុសទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmrzjojEpURJqJyEmy82HYNpNG3fcdgtIJv80eVNX7aDyYbiIz9mP0c_vtjZnsZVu52LN1TuTAb6Jx8PJLOnP_2TMzZh4umxx0LwgipEBJXf_BAnsS825ud8lUjbVReu9bIrxzeIdaXAxbZB5K-mYfHBkpkGPL6LT3beK60lB1GoZhw0lmu8RPG0Tr/s1024/photo_2023-03-09_16-50-16.jpg

ពលរដ្ឋថៃបញ្ជាក់ទៀតថា នៅក្នុងឃ្លីបវីដេអូនេះបានបង្ហាញរឿងរ៉ាវគួរឱ្យស្រឡាញ់រវាងមនុស្សជាមួយដំរីព្រៃនៅប្រទេសថៃ ដែលបានបង្ហាញពីមិត្តភាព និងចិត្តសប្បុរសរបស់ពលរដ្ឋថៃចំពោះដំរីព្រៃ ប៉ុន្តែជនបរទេសជាច្រើនបានយល់ខុសហើយគិតថា ឃ្លីបវីដេអូនេះស្ថិតនៅប្រទេសកម្ពុជា ។

ចំណែកយូធូបរបស់ថៃមួយឈ្មោះ «មុមម៉ងផឿនបាន» (มุมมองเพื่อนบ้าน) ក៏បានចេញមកតវ៉ារឿងនេះដែរ ដោយបានចេញឃ្លីបវីដេអូនិយាយថា ខ្មែរយកដំរីថៃធ្វើជារបស់ខ្លួនបែបងាយៗ ហើយជនជាតិថៃត្រូវតែជួយគ្នាជាបន្ទាន់… ។ យូធូបនេះបាននិយាយបកស្រាយថា ដំរីរបស់ថៃត្រូវខ្មែរលើកឡើងថា ជារបស់ខ្លួនដោយមិនចេះខ្មាសមេឃ ខ្មាសដី ។ លើសពីនេះ យូធូបរបស់ថៃបញ្ជាក់ថា ឃ្លីបវីដេអូដំរីព្រៃថៃស៊ីអំពៅនេះ គឺមានប្រភពពីវែបសាយ reddit នៅកម្ពុជា ដែលវែបសាយនេះមិនពេញនិយមក្នុងប្រទេសថៃទេ ប៉ុន្តែជាវែបសាយពេញនិយមក្នុងចំណោមជនបរទេស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyVccSpZhI9XrcSlJA6zDSM26NP2GqQ174LDCzDxVtgxI2BBEYCdzJ5GfFvFwa7UdFt4-6AomB6RNkwTAfOMWiwbNDoGoC6A45yng2J5dsKHwa8Z5FVSxzCVlMFhXpLLZUyW2AI8Ff6oi3ZMCK9zYbJ7melAYsc4DSx94EfAALtBb-pSLp6Z2050Wo/s960/photo_2023-03-09_16-50-17%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTOFo6vey6vMA6nqhTrYJVwVQBpY29REnviVXxlGd_NnBcoxmd6hJ8q8HfHHkwgZCB6AjjKYCPAHSSl4BqOIOyj4Wcci6shoeXXqcomijM99k-idUlXnOU5F_AbnnvR8qp1iLQlcqCF6wSv8snrvm5XGbK1Bb-CZcPWshdQ66yCYu2UK7KrLOyFhq/s960/photo_2023-03-09_16-50-17%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9UsUrruNctAL6Fyx2dbfRl66BM2pgi6VBKBN0IWreAgQHNjWAolroAQvJoKlePkshzvCZmzSB9_tzFDJ65XA_2CJTYdFemT0C5CQ7RA7phHhdnvlSgLa5b6zzwH74vw84uH8hHK3PDxo85tl1o35BxxxXEraaujlTQl4bg6jX7QV0xn4Pz4qKJgg2/s1024/photo_2023-03-09_16-50-17.jpg

ប្រភព ៖ mgronline

សម្បត្តិបេតិកភណ្ឌពិភពលោកទាំង៩របស់កម្ពុជា ដែលកូនខ្មែរគ្រប់រូបត្រូវដឹង

0

ប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយសម្បត្តិវប្បធម៌យ៉ាងច្រើនដែលជាស្នាដៃដ៏ល្អឥតខ្ចោះរបស់បុព្វបុរសដូចតាខ្មែរដែលបានបន្សល់ទុកតាំងពីយូលង់ណាស់មកហើយ។ ខាងក្រោមនេះគឺជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៩របស់កម្ពុជា ដែលកូនខ្មែរគ្រប់រូបត្រូវដឹង៖
១.អង្គរវត្ត(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២Angkor Wat - HISTORY២.របាំព្រះរាជទ្រព(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ចង់ដឹងពីប្រវត្តិ របាំព្រះរាជទ្រព្យទេ ? – Popular Magazine៣.ល្ខោនស្រមោលស្បែកធំ(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥សម្ដេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរខួបទី១៥ឆ្នាំ  នៃការចុះក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា  | PRESS OCM I ...៤.ប្រាសាទព្រះវិហារ(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨អបអរសាទរខួប ១២ ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ  ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២០  ...៥.សារមន្ទីរទួលស្លែង(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង - Visit Cambodia៦.ល្បែងទាញព្រ័ត(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥អត្ថន័យ​ល្បែង​ទាញព្រ័ត្រ — ខ្មែរ៧.ចាប៉ីដងវែង(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦No photo description available.៨.ប្រាសាទសំបូរព្រៃគុក(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧តើប្រាសាទ​សំបូរព្រៃគុក នាសម័យបុរាណ​ជាទីតំាងអ្វី? តើអត្តន័យ​នៃពាក្យ  «ព្រៃគុក» មានន័យយ៉ាងណា ? | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស៩.ល្ខោនខោល(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕ប្រវត្តិ​ល្ខោនខោល​ ដែល​​អង្គការ​យូ​ណេស្កូទទួលស្គាល់ជាផ្លូវការ​…

កសិករថៃបានដុតស្មៅក្នុងស្រែ និងចម្ការអំពៅបំពុលបរិយាកាស

0

ប្រទេសថៃ ៖ គេបានប្រទះឃើញកសិករថៃនាំគ្នាដុតស្មៅក្នុងស្រែ និងចម្ការអំពៅរបស់ខ្លួនជាច្រើនកន្លែងបន្ទាប់ពីពួកគេប្រមូលផលរួច ដែលបណ្តាលឱ្យមានផ្សែងហុយទ្រលោម និងធូលីពាសពេញបរិយាកាសផងដែរ ខណៈមន្ត្រីថ្នាក់ខេត្តបានប្រកាស និងសូមឱ្យកសិករទាំងនោះសហការគ្នា ចៀសវាងការដុតអ្វីផ្សេងៗ ប៉ុន្តែនៅតែហាមមិនស្តាប់ ។

កាលពីថ្ងៃទី៨ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា កសិករនៅតំបន់ជាច្រើនក្នុងខេត្តបុរីរាំ នៅតែដុតស្មៅក្នុងស្រែ និងចម្ការអំពៅរបស់ខ្លួនបន្ទាប់ពីពួកគេប្រមូលផលរួច ដែលបណ្តាលឱ្យកើតផ្សែង និងការបំពុលបរិយាកាស ។ លើសពីនេះ ផ្ទៃដីស្រែ និងចម្ការអំពៅទាំងនោះស្ថិតនៅក្បែរខ្សែភ្លើងជិតផ្លូវ ដែលអាចបណ្តាលឱ្យភ្លើងឆាបឆេះខ្សែភ្លើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMUmhTx9N7zaEA_vxqvM_TgPR6_9EBTgoFaa_ByhStm94rvrElDJAiVQViC8CITeHuuIGLTC3kbJEVVmFzzvIIP7cOVq0gIwGL7asJ2PVeF9pG1so0G2d8R8CzMR3U8Xg2eS7vzXKuQl-YYVdU5aK0d9IS8xA9QNA56CY6VQxynjm7TepIeB7tgGix/s768/photo_2023-03-09_15-37-48%20(2).jpg

បើទោះជានៅខេត្តបុរីរាំមានបរិយាកាសល្អ និងគ្មានការបំពុលបរិយាកាសដូចនៅទីក្រុងបាងកកក្តី ប៉ុន្តែស្ថាប័នជាច្រើនក្នុងខេត្តនេះបានប្រជុំគ្នាពិនិត្យស្ថានភាពធូលីក្នុងបរិយាកាស និងភ្លើងឆេះព្រៃជាបន្តបន្ទាប់ ។ លើសពីនេះ ខេត្តបុរីរាំក៏បានប្រកាសទៅកាន់ពលរដ្ឋ ក៏ដូចជាកសិករទាំងអស់ឱ្យរួមសហការគ្នាគ្រប់តំបន់ ដោយហាមដុតភ្លើងគ្រប់ករណី ដើម្បីការពារការបំពុលបរិយាកាស ប៉ុន្តែកសិករមួយចំនួននៅតែលួចដុតបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAhoUm1GRH_i9ymXaudrMhetZ3KsTvqsYbXlnsIXfrbEkErPb5N1rIsFJwd1Xryxxhb9bAiJGLM9pLY2ox05t_SQxIoLIJn0lC6aPnG7Dcl8dzzOoY_qQXkr8a8x7N0xFTQ8dqzGUWR_-y6EqN08trHbEFPrGZG2C1Ch1z1DRAnP_51Yq6SnLA6FyQ/s768/photo_2023-03-09_15-37-48.jpg

លោក Suriya Srisom ប្រធានផ្នែកការពារ និងប្រតិបត្តិការនៃការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបុរីរាំ រាយការណ៍ថា ភ្នាក់ងារជាច្រើនក្នុងខេត្តបុរីរាំបានធ្វើការប្រជុំតាមដានស្ថានការណ៍ភ្លើងឆេះព្រៃ និងការបំពុលបរិយាកាស ដោយបានដាក់វិធានការការពារភ្លើងឆេះព្រៃបណ្តាលមកពីការដុតភ្លើងរបស់ពលរដ្ឋ ។ ម្យ៉ាងទៀត មន្ត្រីពាក់ព័ន្ធក្នុងខេត្តត្រូវសហការគ្នារកវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ ។ ទោះយ៉ាងណា ថ្នាក់ខេត្តក៏បានស្នើសុំការសហការពីពលរដ្ឋ និងបងប្អូនកសិករទាំងអស់ហាមដុតភ្លើងគ្រប់ករណី ដើម្បីការពារការបំពុលបរិយាកាស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatFRfEL1wRPvrnLEOTkH6B7JSvWd3wJVg-gH1Ly29_YG-zwkfKwoavN-bG9_BTeTBVEm2HjYpHgOykaQuEHiTslkAdmi7Qv1wd6BPltitTyHQQQfTKBDiEDzZFKW7L0roDzQRtjaoEIYxmPPs9kCgf4xj9OROZ1IwLRc6pG4RzVv5DvQVccbM-6SS/s768/photo_2023-03-09_15-37-49.jpg

ប្រភព ៖ mgronline

វិធីសាស្រ្តទាំង៨ នេះអាចកាត់បន្ថយកន្ទួលរមាស់លើស្បែកបានយ៉ាងឆាប់រហ័ស

0

ក្នុងករណីជាច្រើន មូលហេតុនៃកន្ទួលរមាស់អាចជាជំងឺឆ្លងនានា ហើយក្នុងករណីខ្លះ វាអាចចំណាយពេលច្រើនឆ្នាំដើម្បីព្យាបាលទៀតផង។ ប៉ុន្តែភាគច្រើននៃកន្ទួលគឺជារោគសញ្ញានៃជំងឺអាឡែស៊ី កន្ទួលរមាស់ជាធម្មតាមិនមែនជាបញ្ហាធំនោះទេ វាមិនអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបានទេ។ ដូចច្នេះហើយ វិធីសាស្រ្តទាំង៨ នេះអាចកាត់បន្ថយកន្ទួលរមាស់លើស្បែកបានយ៉ាងឆាប់រហ័ស៖
១.កន្លែងត្រជាក់៖ នៅពេលដែលត្រជាក់ប៉ះតំបន់កន្ទួល វានឹងជួយកាត់បន្ថយការរលាក កាត់បន្ថយការបញ្ចេញជាតិអ៊ីស្តាមីន ដែលជាសារធាតុដែលអាចបណ្តាលឱ្យមានកន្ទួល លើសពីនេះ ភាពត្រជាក់ក៏ជួយកាត់បន្ថយអារម្មណ៍រមាស់ផងដែរ។
២.ងូតទឹក៖ ជឿឬមិនជឿ ការងូតទឹកអាចជួយកាត់បន្ថយកន្ទួលរមាស់បានយ៉ាងច្រើន នៅពេលយើងងូតទឹក ឬត្រាំក្នុងអាង ទឹកជ្រាបចូលទៅក្នុងស្បែក ធ្វើឱ្យស្បែករបស់យើងមានសំណើម។ ជាការពិតណាស់ ទាំងទឹកត្រជាក់ និងទឹកក្តៅអាចជួយកាត់បន្ថយការរមាស់បាន ប៉ុន្តែវាត្រូវបានណែនាំឱ្យងូតទឹក ឬត្រាំក្នុងទឹកត្រជាក់ ច្រើនជាងទឹកក្តៅព្រោះទឹកក្តៅ អាចមានការរមាស់លឿន។7 Signs a Skin Rash Could Indicate Something Serious ៣.ប្រើក្រែមផ្កាឈូកOatmeal៖ ជារឿយៗ Oatmeal ត្រូវបានគេប្រើជាគ្រឿងផ្សំនៅក្នុងអាងងូតទឹក ដោយសារតែវាអាចផ្តល់សំណើម ធ្វើអោយស្បែកទន់ រួមទាំងការងូតទឹករួមគ្នាជាមួយនឹងផលិតផលថែរក្សាស្បែក ឬគ្រឿងផ្សំដែលជួយចិញ្ចឹមស្បែកឱ្យមានសំណើម ដែលនេះអាចជួយកាត់បន្ថយកន្ទួលអាឡែស៊ីដែលជារឿយៗបណ្តាលមកពីស្បែកស្ងួតខ្លាំង។
៤.កុំពាក់អាវតឹងពេក៖ កន្ទួលរមាស់ដែលបណ្តាលមកពីការបង្ហាប់ ឬការកកិតសម្លៀកបំពាក់ខ្លាំងពេក ពេលដកចេញ អ្នកនឹងសម្គាល់ឃើញថាស្បែកអ្នកមានស្នាមក្រាស់ នេះជារោគសញ្ញានៃកន្ទួលអាលែកហ្ស៊ីដែលបណ្តាលមកពីសំពាធ ដូច្នេះគួរចៀសវាងការស្លៀកពាក់ដែលតឹងពេក។
៥.ជៀសវាងការកេះដែលបង្ករអោយមានកន្ទួល៖ ការកេះគឺធ្វើអោយស្បែករបស់យើងមានស្នាមឬសន្លាក។
៦. ប្រើ Aloe Vera៖ Aloe Vera គឺត្រជាក់ ដែលនៅពេលប្រើលើស្បែកដែលមានកន្ទួលនឹងធ្វើឱ្យរមាស់តិច វាក៏មានជាតិសំណើមដែលជួយផ្តល់សំណើមដល់ស្បែកផងដែរ នៅពេលដែលស្បែកមានសំណើម កន្ទួលនឹងត្រូវបានកាត់បន្ថយយ៉ាងច្បាស់។3 Causes and Treatments for Itchy Skin៧.ប្រើ Calamine Lotion៖ Calamine Lotion ឬ Bubble Gum Pink Liquid គឺជាវត្ថុរាវដែលមើលទៅដូចជាស្ករកៅស៊ូពណ៌ផ្កាឈូក វាអាចកាត់បន្ថយការរមាស់យ៉ាងខ្លាំង។ ងាយស្រួលក្នុងការទិញ ហើយក៏ផ្តល់សំណើមដល់ស្បែកផងដែរ អ្នកណាដែលមានកន្ទួលញឹកញាប់ អាចយកកាឡាមីនទៅប្រើប្រាស់នៅកន្លែងផ្សេងៗ ទាំងក្នុងផ្ទះ ការិយាល័យ ក្នុងឡាន ដើម្បីអាចរើសយកទៅប្រើប្រាស់រាល់ពេលមានអាការរមាស់។
៨.ការគ្រប់គ្រងភាពតានតឹង៖ ភាពតានតឹងគឺជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើន រួមទាំងកន្ទួលអាឡែស៊ី កន្ទួលរមាស់ដែលអាចកើតឡើងផងដែរ។ រកមើលវិធីកាត់បន្ថយស្ត្រេសតាមវិធីជាច្រើនដូចជា រកពេលសម្រាក ធ្វើរឿងដែលអ្នកចាប់អារម្មណ៍ និយាយជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬប្រសិនបើមានភាពតានតឹងខ្លាំង រហូតដល់មិនអាចគ្រប់គ្រងបាន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិ៕Hives (Urticaria): Causes, Symptoms & Treatment - SOG Health Pte. Ltd.
ប្រភព៖Sanook

មហាជនការិះគន់លើ គំនូរ​​ឌីជីថល​មួយ​សន្លឹក ដែលបង្ហាញភាពមិនសមរម្យជាបុត្រធីតាខ្មែរ

0

នាពីម្សិលមិញថ្ងៃ​ទី​ ៨​ មីនា​ ឆ្នាំ​ ២០២៣​នេះ​ មហាជន​ និង​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​រួម​អបអរ​សាទរ​ទិវា​សិទ្ធ​នារី​អន្តរ​ជាតិ​លើក​ទី​ ១១២​។​

ទន្ទឹមគ្នានោះដែរ មានហាងកាហ្វេមួយបានបង្ហោះរូប​រូបភាពគំនូរ​​ឌីជីថល​​​មួយ​សន្លឹក​ ដែល​បាន​ប្រើ​តួអង្គ​វប្បធម៌​សំខាន់​ៗ​ នៅ​ក្នុង​ទម្រង់​មិនមែន​ជា​កាយវិការ​របស់​កុលស្ត្រី​ខ្មែរ​ ដោយ​មាន​តួ​អង្គ​ដូច​ជា​ នាង​ សិតា​ ព្រះនាង​ឥន្ទ្រទេវី​ និង​នាង​ទាវ​។May be an image of one or more people and text

នៅ​ក្នុង​នោះ​ គេ​បាន​ឃើញ​ហ្វេសប៊ុក​របស់​ក្រុម​ព្រះសុរិយា​ បាន​លើក​ឡើង​ជា​ទស្សនៈ​វែកញែក​ថា​ ៖​ “លើស​ពេក​ហើយ​ទេ​ដឹង​ !!!! នេះ​មិន​មែន​ជា​កាយ​វិការ​របស់​កុល​ស្ត្រី​ខ្មែរ​ទេ​អរគុណ​ដែល​ចេះ​រក​នឹក​យក​មក​បង្ហាញ​ពី​ទម្រង់​សម្លៀក​បំពាក់​ជា​លក្ខណៈ​ខ្មែរ​ តាម​សម័យ​កាល​ ។ សម្តច​តេជោ ​ទើប​ថ្លែង​ពី​ព្រឹកមិញ​ទេ​រឿង​សម្លៀក​បំពាក់​ខុស​ទម្រង់​ដើម​ ធ្វើ​អ្វី​អោយ​រក្សា​ក្នុង​ទម្រង់​ជា​ខ្មែរ​ កុំ​អោយ​ច្រលំ​ជាមួយ​ប្រទេស​ជិត​ខាង​ បើ​ផ្សព្វផ្សាយ​ខុស​ កុំ​ផ្សព្វផ្សាយ​ល្អ​ជាង​ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​។ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ ចំពោះ​រូប​ភាព​បែប​ខាង​ក្រោម​នេះ​ ដែល​យក​សុទ្ធ​តែ​កំពូល​ស្រ្តី​ខ្មែរ​ពី​សម័យ​អតីត​កាល​មក​បង្ហាញ​ក្នុង​ទម្រង់​កាយវិការ​បែប​មិន​សមរម្យ​សោះ​ ។ ព្រះនាង​ឥន្រ្ទទេវី​ ជា​ព្រះ​សាកលវិទ្យា​ធិការិនី​មុន​គេ​។ នាង​សិតា​ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​រឿង​រាមកេរ្តិ៍​ ។ នាង​ទាវ​ ជា​តួឯក​ក្នុង​រឿង​ទុំទាវ​ សុទ្ធ​តែ​តំណាង​អោយ​ស្ត្រី​ខ្មែរ​ គ្រប់​ជំនាន់​ទាំងអស់។”

សូម្បីតែ​ អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា​ ប្រធាន​សមាគមន៍​សិល្បករ​ខ្មែរ​ បាន​បង្ហាញ​ទស្សនៈ​ដែរ​ថា ​៖ “កុំ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ក្រសួង​មាន​ការ​តឹងរឹង​ ជា​ការ​គូរ​រូប​ត្លុក​ដើម្បី​ទាក់ទាញ​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ តែ​ត្រូវ​គិត​ពី​សីលធម៌​និង​តំលៃ​នៃ​វប្បធម៌​ផង​»”។

តែយ៉ាងណាមិញ ក្រោយ​មាន​មតិ​ប្រតិកម្ម​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ហើយ​នោះ​ ហាង​កាហ្វេមួយ​នោះ​ក៏​បាន​សម្រេច​លុប​ចោល​នូវ​រូប​គំនូរ​ថ្លុក​នោះ​ចេញ​វិញ​ នឹងជំនួសមកវិញនូវរូបភាពមួយផ្សេងទៀត៕May be an image of 2 people and text