យោងតាមគណនីហ្វេកប៊ុកមួយឈ្មោះថា « Ah Leak » បានអះអាងថាលោក គឹម បញ្ញា ត្រូវជាស្វាមី មានតួនាទីជា អភិបាលរងក្រុងបូកគោ ខេត្តកំពត បានប្រើប្រាស់អំពើហិង្សាម្តងហើយម្តងទៀតមកលើខ្លួន ហើយនារីរូបនេះក៏បានស្នើដល់អភិបាលខេត្តកំពតជួយរកយុត្តិធម៌ឱ្យខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNH_YAYNv_wV-FC_2rPsvcHHSqjyKrSO7N3u51-PlErbbx8oZ7aSy7eygOthD7WSDm1XQc0hp3HpZRPR00tdFMhXDfdSA8C8KUJd3sTWYi4sNFgvBJzgfCd2vyL0-Xwt5DhForxcQJh9aYzvuDn1aSiE5Tre8ZfuFON7suhtDLaMS_qXn4BM88VD3/s1829/342960731_749175733277602_2308238005862045904_n.jpg

គណនីខាងលើបានរៀបរាប់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា «នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់ នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថាគាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-qFt9rkgvUQ98ts4DPOFwQ6Q63_sxCMoneiNYQd842gm6sMRR2u5uG0W33EGPxaZaP7UT9J7wieNVthLcBpUOJYsEXTAdaJu8DpmfYQnWeitrSoHnPGjGPJCuehAqUoVPRSzn6pYvq_YLl0oDEKDKBYppCVnQFw4KpcHsFhJVlnxLv-VME1g71w8/s2048/343042006_141696305402891_5766089790564905239_n.jpg

នារីខាងលើបានបន្ថែមទៀតថា «មកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនិង video ទាំងនេះដើម្បីឱ្យបងប្អូននិងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះសមជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ំពូមីង ទាំងអស់ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាប និងជួយរកយុតិ្តធម៌មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7Jxhhm6dupDvdQdKNCamTZ9ixUXcovrnOJjPZvB9tqQpQIDuGW9BIviYCp9VyaXmIJZsy8h7Ny3_ZN3CCgmtLrFDCgdiaBrnqbugaWhukNg0WbVm9euGEzexKuBwl8ooSFXmroopKuPBGRz5--xvFGQP8V_EDB9AyW61CYqRo9kSntsZPca6MUhH/s2048/343039606_530377882640643_8946555764449541725_n.jpg

ការបង្ហោះសារពីគណនី « Ah Leak » ដែលរងអំពើហិង្សានេះ បានធ្វើឱ្យមហាជនចែករំលែករួមជាមួយការខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ទោះយ៉ាងណា ប្រសិនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បកស្រាយយ៉ាងណាជុំវិញរឿងនេះ យើងខ្ញុំនឹងជម្រាបជូនបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcMXEvDxtFPk-KCzjzJvKpfRWYECT_5FD-DeAaDE3q6roZc9f5tZP81KrkgsBEzcx3zAZVnoDfZiFRyyLg9QgFT2HCUaBYGQ9s0mXCVM1IR_gxVeATN73wBfpw9BvSaW5Qtlmo0H2aj57yMPJxdyiFRAGVmxMhIQYijXAp3RBsCyS1IpuVrMXiVOE/s2048/342989451_623976762582360_3625983962344006006_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZZRLYWeSdqOc8juf3G8lOhPBOXpkjYTx-rd4IpTMJxHKKv8cq77CPOjPJrIZJb4lxFFM6kjTsr_WGTy-h7M4EknRsIKHM-_UtFf0UFP9dVSHvVMMT2x1oNmNeKOzSnaRf-L5HB7bp5kKJx4o6DTKWV4dqXB2D4ezyziIZFxHIUZVVYd49UD1cCWEo/s2048/342901176_233802062661811_4625373481629724895_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPn-EWaiFa8ZBczF8tXLebE4xag2WrC1Jf0rq4vKVAph9HuGn_tv31sYTs2vKz2zYNsZGk60yUs0oC7D2bbIs-ifRPFpr4ytI7qbOnh9nyWCCrYZFgwe_i-_OQZSFd_ROSeTNTIdXU7iMYIR4ufDHYStqyGu4DsLAlLOGvptMqFShivy9cMgeMm5b/s2048/343055763_233049705981378_8037018414330522930_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjffN-r0uvWTWBt1HfkoIuQ9x363wJQCugdHwtqYP_UmWBMSuQu9EzzSrjsRTPsvyby6tTewtBm36tP9_kDv8lEhEWmviAlZ305cOQZc8CWjU4FYZeMBtTbVga2Sdprg9lVakgJX34x0YKtJtwdbmhMZQ_jfTMUNh-I4cAXPmnbEMI3i18U2hxv-VQg/s960/343203876_608685877828875_8077385404260765477_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSmndz0yJi5AUJ1A5h_Uk0gcTzYICYl7J5NDi0R1meCVZ6wSmD-ADe5ZJXQRjYCyJ7w67fJmTNr3yMThFw8SsaOu6VQ62MrWH5kPXjBf8Okl70UTH7xS9RrHLqtYFoXtlMRHZ-i_T6eP0RsNpLAYZ2olt8yihrHCPeBCkUqxKa_9-hcKIo_w8x3z47/s2048/343055798_949596309717345_3872105977313812697_n.jpg