ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតមួយក្បាលជាកូនផ្សោតទី៣ ក្នុងឆ្នាំនេះអាយុប្រមាណ១សប្តាហ៍បានប្រទះឃើញ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការជូនដំណឹងបានឱ្យដឹងថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយ នៅម៉ោង ១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ០៦០០០៧៦,១៤៧២៥០០ នៃអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត។

សូមបញ្ជាក់ជូនថា កូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៣ហើយដែលត្រូវបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ខណៈក្នុងឆ្នាំ២០២២ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhakxPifyHsB38bipc-P3NA4NYNuaMjvxHhmffEKB7n217Dp9s0wcu8kSonLLlswbX2cVcaJAHYXxUDfrhbZJ0uHE6irY9DSA7lKsZ9CLfKZ4yaPE2XYRcndHGE_g7j1kEoAY98QJ9gczvrtqukM4mspHU-A4FZBRRnUEIymab7O5znvTVk6tyY38F/s2048/343147787_767572238214433_7546865543601780929_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvsNIlCv1q1oSRrIMn6L8v4LZUJvjJ4rUsUZtKOCkXPpvRLjADjfn7_J9vctqHMAIprvieThDAgDlyzZH1h7gOIzSbRfWBoBMF3mkTB82i-3l4MG-8cFqvh3ZpqXdRTGwFpTfXF9Y-hYwwYK5SWrNwkLBzIwQuI_aO-rS3Ug4H9FcvXyUdZRuUODD/s2048/343394040_1019759052337905_3811850340482639210_n.jpg