អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនៅចុងសប្តាហ៍នេះ ដោយទិន្នន័យថ្មីបង្ហាញថា ប្រជាជនឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជិត ១.៤៣ ពាន់លាននាក់នៅចុងខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមេសា ។
នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ហៅកាត់ (DESA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឆាប់ៗនេះ ប្រទេសចិននឹងរបូតតំណែងរបស់ខ្លួនជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក” ។ ប្រភពដដែលបានបន្ថែមថា “ដោយសារតែភាពមិនច្បាស់លាស់ដែលទាក់ទងនឹងការធ្វើជំរឿន កាលបរិច្ឆេទជាក់លាក់ដែលឥណ្ឌាមិនបានធ្វើជំរឿន ដូចនេះ ឥណ្ឌា ត្រូវបានគេរំពឹងថានឹងលើសប្រទេសចិនពេលដែលប្រទេសនេះធ្វើជំរឿនបន្ទាប់របស់ខ្លួន»។
មូលនិធិប្រជាជនអង្គការសហប្រជាជាតិបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសឥណ្ឌានឹងមានប្រជាជនចំនួន ២.៩ លាននាក់ច្រើនជាងប្រទេសចិននៅពាក់កណ្តាលឆ្នាំ ២០២៣ ។
គួរបញ្ជាក់ថា អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១។ ទោះជាយ៉ាងណា បច្ចុប្បន្នអត្រាកំណើតក្នុងប្រទេសឥណ្ឌាកំពុងធ្លាក់ចុះផងដែរ៕









