Home Blog Page 1805

ប្រធានអង្គការណាតូ ជំរុញឲ្យបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវ ជួយដល់អ៊ុយក្រែន

0

រាជធានីស្ដុកខម (Stockholm)៖ ក្រោយពេលប្រមុខអង្គការណាតូ បានប្រកាស កាលពីប៉ុន្មានថ្ងៃមុន ពីការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ច្រើនលើពីអង្គការសម្ពន្ធមិត្តយោធាដ៏ធំមួយនេះផលិតនោះមក បណ្ដាក្រុមរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហភាពអឺរ៉ុប បានជួបជុំគ្នា នៅក្នុងទីក្រុងស្ដុកខម ប្រទេសស៊ុយអែត ដើម្បីផ្គត់ផ្គង់គ្រឿងសព្វាវុធ និង គ្រាប់រំសេវ ជួយដល់ប្រទេសអ៊ុយក្រែន។

នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេលជាង១ឆ្នាំកន្លងកនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានប្រើប្រាស់គ្រាប់កាំភ្លើងយ៉ាងច្រើន ទើបក្រុងកៀវ បានត្អូញត្អែរ អំពីការខ្វះខាតគ្រាប់រំសេវ។ ដោយឡែក សហរដ្ឋអាមេរិក បានផលិតគ្រាប់កាំភ្លើងផ្លោង ប្រភេទ ១៥៥មិល្លីម៉ែត្រ ត្រឹមតែប្រហែលជាង១៤ ០០០គ្រាប់ប៉ុណ្ណោះ នៅមុនពេលសង្គ្រាមរបស់រុស្ស៊ី បានផ្ទុះឡើង នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែបច្ចុប្បន្ន សហរដ្ឋអាមេរិក បានបង្កើននូវការផលិតគ្រាប់រំសេវ សម្រាប់កាំភ្លើងផ្លោងប្រភេទនេះ កើនឡើង រហូតដល់ ៩០ ០០០គ្រាប់ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ផងដែរ។Finnish president, PM in favour of joining NATO 'without delay' - Khmer  Times

ជាមួយនឹងការត្អូញត្អែររបស់អ៊ុយក្រែន នោះ ក្រុមរដ្ឋមន្ត្រី ក្រសួងការពារជាតិសហភាពអឺរ៉ុបបានយល់ព្រមបង្កើនល្បឿន ផ្ដល់គ្រាប់រំសេវ និង រៀបចំគម្រោងផលិតគ្រាប់កាំភ្លើងឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ជួយដលើក្រុងកៀវ។ ស្របគ្នានេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែក្រាញននៀល ការពារទីក្រុងបាកមូត (Bahkmut) ឲ្យខាងតែបាន ថ្វីបើត្រូវទីក្រុងមួយនេះ ត្រូវកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ឡោមព័ទ្ធយ៉ាងណាក្ដី។

លោក ជេនស៍ ស្តូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា ទីក្រុងបាកមុតរបស់អ៊ុយក្រែន ស្ថិតនៅភាគខាងកើត ប្រទេស អាចនឹងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ អស់រយៈពេលជាង៦ខែមកនេះ។ រុស្ស៊ី បាន និង កំពុងតែបញ្ជូនកងទ័ព មកកាន់ទីក្រុងបាក់មុត កាន់តែច្រើនឡើង ថ្វីបើទោះក្រុងមូស្គូ បានខូចខាតកងទ័ព នៅលើសមរភូមិមួយនេះ រាប់ម៉ឺននាក់យ៉ាងណាក្ដី។

លោកប្រមុខអង្គការណាតូ រូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃពុធ ទី៨ ខែមីនា ខណៈទៅចូលរួមប្រជុំក្រុមរដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅក្នុងទីក្រុងស្ដុកខម ប្រទេសស៊ុយអែត ថា គេមិនអាចបដិសេធ ថា ទីក្រុង Bakhmut នឹងអាចធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះឡើយ។ ដូច្នេះយើងត្រូវបញ្ជាក់ ថា មិនត្រូវមើលស្រាល ទៅលើកម្លាំងទាហានរុស្ស៊ីនោះទេ»។Wagner Group Founder Yevgeny Prigozhin's Mother Wins Challenge to EU  Sanctions - Bloomberg

ដោយឡែក លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group ដែលកំពុងតែដឹកនាំការវាយលុក នៅក្នុងសមរភូមិក្ដៅ ទីក្រុងបាកមុត បានប្រកាស ថា ទាហានរបស់ខ្លួន បានដណ្ដើមផ្នែកខាងកើត ទីក្រុងឧស្សាហកម្មនេះហើយ។ ដោយឡែកអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃពុធ ទី៨ មីនា ថា «ថ្វីបើកម្លាំងសត្រូវ កំពុងតែរងនូវការខូចខាត និងបាត់បង់ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែបន្ត វាយលុកសម្រុកចូលមកក្នុងទីក្រុងបាក់មុតដែរ»។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (volodymyr zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ប្រសិនបើទីបាកមុត ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី មែន កងទ័ពរបស់ក្រុមមូស្គូ អាចនឹងវាយទម្លុះចូលខ្សែការពាររបស់អ៊ុយក្រែន ហើយអាចវាយរុលទៅមុខបន្ដទៀត ចូលទៅកាន់ទីក្រុងនានា នៅនៅក្បែរនោះ ។ ស្របគ្នានេះ លោកប្រធានាធិបតី បានពិភាក្សាជាមួយលោកនាយអគ្គសេនាធិការ និង មេទ័ពកំពូល អំពីយុទ្ធសាស្រ្ដសង្គ្រាម កាលពីថ្ងៃចន្ទ។ ប៉ុន្ដែប្រមុខកងទ័ពទាំងនោះ បានសម្រេចមិនឲ្យមានការដកទ័ព ហើយត្រូវតែបញ្ជូនកងទ័ពបន្ថែម ទៅពង្រីងខ្សែការពាររបស់ខ្លួន។Sergei Shoigu: Amid speculation over his whereabouts, Russia's defense  minister resurfaces | CNN

លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រី ក្រសួងការពារជាតិរបស់រុស្ស៊ី បានប្រាប់ដល់ក្រុមមន្ត្រីយោធារបស់គាត់ កាលពីថ្ងៃអង្គារ ថា ការដណ្ដើមកាន់កាប់បានទីក្រុងបាកមូត នឹងជួយឲ្យកម្លាំងទាហានរបស់រុស្ស៊ី បន្ដប្រតិបត្តិការវាយលុកទៅកាន់តំបន់ផ្សេងៗទៀត នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ។

លោក ជេនស៍ ស្តូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានសង្កត់ធ្ងន់ ថា បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត នឹងបន្តផ្តល់ជំនួយយោធា និង គ្រាប់រំសេវ ជួយដល់អ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ កាលពីឆ្នាំ២០២២ បណ្ដាប្រទេសជាសម្ពន្ធមិត្ត បានផ្ដល់ជំនួយយោធា និង សេដ្ឋកិច្ច ជួយដល់អ៊ុយក្រែន មានទំហំទឹកប្រាក់ជិត១៥០ពាន់លានអឺរ៉ូ ហើយក្នុងនោះមាន៦៥ពាន់លានអឺរ៉ូ ជាជំនួយយោធា។ ករណីនេះ ជាការចាំបាច់ខ្លាំងណាស់ ដែលលោកខាងលិច និង សម្ពន្ធមិត្ត ត្រូវតែបង្កើននូវការផលិតគ្រាប់រំសេវឲ្យបានកាន់តែច្រើន សម្រាប់បំពេញឃ្លាំងស្ដុករបស់ខ្លួន ហើយអាចបន្តជួយផ្គត់ផ្គង់ដល់អ៊ុយក្រែន បន្ថែមទៀត។US will send HIMARS precision rockets to Ukraine

ជាមួយគ្នានេះ ក្រុមរដ្ឋមន្ត្រី ក្រសួងការពារជាតិ សហភាពអឺរ៉ុប ក៏បានជួបពិភាក្សាគ្នាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រេស្នីកូវ (Oleksiy Reznikov) អំពីតម្រូវការបន្ទាន់របស់ អ៊ុយក្រែន និង គម្រោងពង្រឹងឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប សម្រាប់រយៈពេលវែង៕

ប្រាយុទ្ធ ចាត់ទុករដ្ឋប្រហារយោធាឆ្នាំ២០១៤នៅថៃ ជាលើកចុងក្រោយបង្អស់

0

រាជធានីបាងកក៖ ចាប់តាំងពីឆ្នាំ១៩១២ រហូតមកដល់ពេលនេះ ប្រទេសថៃ ធ្លាប់ធ្វើរដ្ឋប្រហារ និង មានគម្រោងរដ្ឋប្រហារ សរុប២២លើក ប៉ុន្ដែឥឡូវ មេដឹកនាំរដ្ឋប្រហារយោធាចុងក្រោយរបស់ព្រះរាជាណាចក្រអាស៊ានមួយនេះ គឺលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានប្ដេជ្ញា មិនឲ្យមានទង្វើបែបនេះ បន្ដទៀតនោះឡើយ។Thai PM suspended while court mulls if he defied term limits | DC News Now  | Washington, DC

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ថា លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានប្ដេជ្ញា កាលពីថ្ងៃព្រហស្បតិ៍ ថា គាត់នឹងមិនអនុញ្ញាតឲ្យមានការធ្វើរដ្ឋប្រហារបន្ដទៀតនោះទេ។ ប៉ុន្ដែលោកឧត្ដមសេនីយ៍រូបនេះ បានហៅការផ្ដួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សភឿថៃ នៅក្នុងអំពើរដ្ឋប្រហារ កាលពីអំឡុងឆ្នាំ២០១៤នោះ ជាការប៉ុនប៉ង កាត់បន្ថយនូវការភ័យខ្លាច ខណៈការបោះឆ្នោតជាសកលរបស់ប្រទេសថៃ កាន់តែខិតជិតចូលមកដល់។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានឆ្លើយតបទៅនឹងសំណួរមួយចំនួន ទាក់ទងនឹងការអត្ថាធិប្បាយ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃពុធ ដោយលោក ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ និង ជាមេដឹកនាំគណបក្ស Palang Pracharath (ផាឡាំង ប្រ៉ាចារ៉ាត ហៅកាត់ PPRP) ។A year after Thai coup, stability trumps growth for business | Reuters

នៅក្នុងការបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ លោកឧត្ដមសេនីយ៍ ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ ដែលជាបេក្ខជននាយករដ្ឋមន្រ្ដីរបស់គណបក្ស Palang Pracharath (ផាឡាំង ប្រ៉ាចារ៉ាត ហៅកាត់ PPRP) បានបញ្ជាក់ ថា គាត់អាចធ្វើបានល្អប្រសើរជាងអ្នកដទៃ នៅក្នុងការលើកកម្ពស់នូវការបង្រួបបង្រួមជាតិ និង ការសម្របសម្រួលនូវការអភិវឌ្ឍន៍ជាតិ រវាងក្រុមអ្នកនយោបាយ និង ឥស្សរជន។ ជាមួយគ្នានេះ គាត់មានការយល់ដឹងច្រើន អំពីរចនាសម្ព័ន្ធអំណាចរបស់ប្រទេស ដែលមានឥទ្ធិពល ទៅលើការតស៊ូអំណាច និង ការចែកចាយអំណាច នៅក្នុងប្រទេសអាស៊ានមួយនេះ។

លោកឧបនាយករដ្ឋមន្ត្រីថៃ រូបនេះ បានបញ្ជាក់ ថា រចនាសម្ព័ន្ធ មានច្រើនជាងអ្វីដែលបានលើកតម្កើង និង ផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណជន។ ការប្រជែងគ្នា រវាងមនោគមន៍វិជ្ជាចំនួន២ មានភាពតានតឹង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយសារពួកឥស្សរជន សម្លឹងមើលនូវភាពល្ងង់ខ្លៅរបស់អ្នកនយោបាយ និង ការមិនសូវយល់ដឹងរបស់ប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសរើសបុគ្គលមានសមត្ថភាព សម្រាប់ការគ្រប់គ្រងប្រទេស។Coup In Thailand: Military Seizes Control Of Country : The Two-Way : NPR

លោកឧត្ដមសេនីយ៍ ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់ ថា «ខ្ញុំបានដឹង ថា អ្នកគាំទ្ររដ្ឋប្រហារ មិនដែលបញ្ឈប់ នៅក្នុងការក្ដោមអំណាចនោះទេ។ បញ្ហានេះ ខ្ញុំមើលឃើញ អំពីស្ថានភាពទាំងមូល ដោយការយល់ដឹង អំពីមូលហេតុ ដែលអ្នកមានឥទ្ធិពល និង អ្នកដឹកនាំប្រទេស គិត និង ធ្វើការរួមគ្នា។ ខ្ញុំមានគោលបំណង អញ្ជើញឥស្សរជនទាំងអស់ មកចូលរួម នៅក្នុងការអភិវឌ្ឍជាតិ ដោយមានចេតនា បញ្ចប់ជម្លោះនយោបាយ នៅក្នុងប្រទេសរបស់យើង»។

រហូតមកដល់ពេលនេះ មានសំណួរជាច្រើន បានចោទសួរ ទៅលើលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី ដែលបានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយបានផ្ដួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សភឿថៃ រហូតនាំឲ្យមានការតវ៉ា តាមដងផ្លូវ អស់រយៈពេលជាច្រើនខែ។ ថាតើនឹងមានជម្លោះនយោបាយកើតឡើង រហូតអាចនឹងនាំឲ្យមានរដ្ឋប្រហារយោធា ស្រដៀងគ្នាបែបនេះ នៅថ្ងៃអនាគតដែរឬយ៉ាងណា?Thailand's ruling party picks veteran kingmaker Prawit as PM candidate |  Reuters

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ថា នឹងមិនមានជម្លោះធ្ងន់ធ្ងរនោះទេ។ ប្រទេសថៃ នឹងមិនវិលទៅរកស្ថានភាពបែបនោះឡើយ។ ចំណែកប្រទេសជាតិ ត្រូវតែមានសន្ដិភាព ហើយប្រជាជន ត្រូវតែរស់នៅប្រកបដោយភាពសប្បាយរីករាយ។

នៅពេលមានសំណួរសួរ ថា តើនឹងមានរដ្ឋប្រហារណាមួយកើតឡើងបន្ដទៀតដែរឬអត់ បើគាត់មិនអាចត្រឡប់ មកធ្វើជានាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតនោះ? ប៉ុន្ដែលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានចោទសួរទៅវិញថា តើនរណានឹងធ្វើរដ្ឋប្រហារ? ប៉ុន្ដែក្រោយពេលមានសំណួរចោទសួរម្តងទៀត ថាតើនឹងមានរដ្ឋប្រហារមួយផ្សេងទៀតឬយ៉ាងណាដែរ? លោក ប្រយុទ្ធ បានថ្លែងទៀត ថា«ខ្ញុំបាននិយាយ ជាយូរមកហើយ ថា រដ្ឋប្រហារ នៅឆ្នាំ២០១៤ ជារដ្ឋប្រហារចុងក្រោយ ហើយក៏មិនគួរមានរដ្ឋប្រហារម្តងទៀតនោះដែរ។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានសង្កត់ធ្ងន់ ថា «បញ្ហានេះ ក៏អាស្រ័យលើអ្នកទាំងគ្នា ជួយទប់ស្កាត់វា។ ប្រសិនបើជម្លោះធ្ងន់ធ្ងរ កើតឡើងម្ដងទៀត ខ្ញុំមិនដឹង ថា ត្រូវដោះស្រាយយ៉ាងណានោះដែរ ព្រោះខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងបញ្ហានេះ នាពេលឥឡូវនេះទេ។Thailand Under State of Emergency After Massive Anti-Government Protests

ជាមួយគ្នានេះ ក៏មានសំណួរចោទ ថា តើពាក្យចចាមអារ៉ាម អំពីរដ្ឋប្រហារ នៅមុនការបោះឆ្នោត មានគោលបំណងបំបាក់មុខគាត់ ឬយ៉ាងណានោះ? លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយថា គាត់មិនជឿដូច្នេះនោះទេ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលបានចាកចេញពីគណបក្ស PPRP ទៅចូលរួមជាមួយ United Thai Nation Party (UTN) បានទទូច ថា «ខ្ញុំនៅតែមានលក្ខខណ្ឌល្អ ជាមួយលោកឧត្ដមសេនីយ៍ ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ហើយគាត់នៅតែដូចជាបងប្អូនរបស់ខ្ញុំ ថ្វីបើតែបើឥឡូវ យើងនៅគណបក្សផ្សេងគ្នាយ៉ាងក៏ដោយ»។

បច្ចុប្បន្ន លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក្លាយជាប្រធានអ្នកយុទ្ធសាស្រ្តរបស់គណបក្ស UTN ហើយគាត់ត្រូវបានគេលើក ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សមួយនេះ៕

សម្តេចតេជោ ហ៊ុន សែន៖ ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ

0

ភ្នំពេញ៖ ថ្លែងចេញពីខេត្តកំពង់ធំ ក្នុងឱកាសបុណ្យទន្លេ សម្តេសតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះ-ខេត្តកំពង់ធំ និងខេត្តកំពង់ធំ-ខេត្តកំពង់ឆ្នាំង។

សម្តេចបន្តថា ការដ្ឋានសាងសង់ពីខេត្តក្រចេះ មកកំពង់ធំ បានចាប់ផ្តើមហើយដើមឆ្នាំ២០២៣នេះ ខណៈផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4sGGJwgjTEbTGu8iRpt-dhGJlNPdidGlTaRbfSTY8I-OR0lnFrDsitYVkZArdSPFTjyoXrPKsAZJD22vajXC1FsTxzs6wK2z2ITiEsTg_MaR3KsVlC5NfsTEsVKnIhaNA5hjyXlM2-AKiZqoOitQFxy3pUQgX8n-kgiTt_im3rJDQBVMNGMNFBWS3/s1280/photo_2023-03-10_10-42-03.jpg

សម្ដេចបញ្ជាក់ថា “ទន្លេសាប និងទន្លេមេគង្គ ដែលពីមុននេះ នៅឆ្ងាយពីគ្នា វាបានបង្ខិតមកជិតគ្នា តាមរយៈការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកដឹកជញ្ជូន”។

សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១,៧៦១ម៉ែត្របានចាប់ផ្តើមបើកការដ្ឋាន នៅដើមឆ្នាំ២០២៣នេះ។ ស្ពាននេះមានទីតាំងត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។ គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន។

ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQBBZojKAjV9mJxZ6f7xR77p0B3XvkD6KhwbCm7IFjK4CCi-zYqGPEBnIss6JXflhhud99agZPkCKYhLnC9lzS3afabpe-3WCiGzUCwKpIpOIYp7wiV9lYg0XZCjC0-ISwDGBLzMk4xqhdojll_jNRwGZQ7x4OW7y50eEU-K97wngjBlQVPz91eht5/s960/photo_2023-03-10_10-42-49.jpg

Adidas បាត់បង់ប្រាក់ចំណូលក្រោយផ្តាច់ទំនាក់ទំនងជាមួយ Yeezy

0

ក្រុមហ៊ុន Adidas បានបង្ហាញពីអាជីវកម្មរបស់ខ្លួនប្រចាំឆ្នាំ២០២២ ថា ក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណូលក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ចំនួន៤៨២លានយូរ៉ូ ក្រោយពីក្រុមហ៊ុនផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Yeezy និង Kanye West កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ។

ប្រាក់ចំណូលរបស់ Adidas នៅឆ្នាំ២០២២ ដែលជាក្រុមហ៊ុនផលិតសម្ភារៈកីឡាសំខាន់ៗរបស់ប្រទេសអាល្លឺម៉ង់ ស្មើ២,២៥ម៉ឺនលានយូរ៉ូ កើនឡើងពីឆ្នាំ២០២១ ត្រឹមតែ៦% ប៉ុណ្ណោះ និងទទួលប្រាក់ចំណេញសុទ្ធតែ២៥៤លានយូរ៉ូ ដូច្នេះ វាបានធ្លាក់ចុះរហូតដល់៨៣% ពីឆ្នាំ២០២១ ។Adidas wonders what to do with Yeezy shoes after Ye split

តួលេខគួរឱ្យភ្ញាក់ផ្អើលនេះ ដោយសារមកពីកត្តាជាច្រើនយ៉ាង ជាពិសេស ការផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Kanye West និងបញ្ឈប់ការលក់ផលិតផល adidas Yeezy ហើយក្រុមហ៊ុនគ្មានផែនការណាមួយចំពោះផលិតផលដែលនៅសេសសល់នេះទេ ។ លើសពីនេះ ការផ្គត់ផ្គង់ផលិតកម្ម និងផលិតផលក្នុងស្តុកដែលក្រុមហ៊ុនបានផលិតលើសចំនួន ហើយមិនទាន់បានលក់ចេញ ការបិទហាងនានានៅប្រទេសរុស្ស៊ីដែលកំពុងមានសង្គ្រាមជាមួយអ៊ុយក្រែន ខណៈការលក់ផលិតផលនៅចិនមិនសូវល្អ បានធ្វើឱ្យក្រុមហ៊ុន Adidas បាត់បង់ប្រាក់ចំណូលតែម្តង ។

BjOrn Gulden ជា CEO របស់ Adidas បានបង្ហាញពីផែនការអនាគតរបស់ក្រុមហ៊ុនថា ៖ «នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលយើងត្រូវផ្លាស់ប្តូរសម្រាប់ជាមូលដ្ឋានគ្រឹះនៅឆ្នាំ២០២៤-២០២៥ ហើយយើងត្រូវកាត់បន្ថយផលិតផលក្នុងស្តុក និងបញ្ចុះតម្លៃ ដើម្បីឱ្យក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញនៅឆ្នាំ២០២៤ ។ Adidas មានវត្ថុធាតុដើមច្រើនដើម្បីជួយឱ្យក្រុមហ៊ុនទទួលបានជោគជ័យ ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺងាកមករកគោលដៅរបស់យើងដូចជា ផលិតផល អតិថិជន ហាងទំនិញ និងកីឡាករ» ។Read Yeezy News & Analysis | The Business of Fashion

គួរបញ្ជាក់ថា Adidas គឺជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលផលិតផលិតផលកីឡាជាច្រើនប្រភេទដូចជា ស្បែកជើង សម្លៀកបំពាក់ និងឧបករណ៍ផ្សេងទៀត ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Adidas បានបង្ហាញផលិតផលថ្មីរបស់ខ្លួនឈ្មោះ adidas Sportswear ជាសម្លៀកបំពាក់កីឡាសម្រាប់ការហាត់ប្រាណផងដែរ ៕
ប្រភព ៖ The standardpop

ក្រុមហ៊ុន Disney ប្រមូលសម្លៀកបំពាក់កុមារជាង ១០មុឺនឈុត ចូលស្តុកវិញ ក្រោយរកឃើញលើសកម្រិតទឹកថ្នាំ

0

យោងតាមគណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់របស់ប្រទេសអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុន Disney  បានប្រមូលមកវិញសម្រាប់សម្លៀកបំពាក់កុមារប្រមាណជា៨៧០០០ឈុត ចូលមកស្តុកវិញ ក្រោយពីអ្នកជំនាញរកឃើញថា មានកម្រិតទឹកថ្នាំលើសកម្រិតដែលអាចប៉ះពាល់ដល់សុខភាពកុមារ។

ឈុតសម្លៀកបំពាក់ទាំងនេះ ត្រូវបានដាក់លក់តាំងពីឆ្នាំ២០២១ មកម្ល៉េះ ដោយមានតម្លៃចន្លោះពី៥ដុល្លារដល់ ២៥ដុល្លារ ដែលភាគច្រើនមាននៅតាមផ្សារធំៗរបស់អាមេរិក និងថែមទាំងក្នុងវេបសាយ Amazon ផងដែរ។

ក្រោមហ៊ុន Disney បានធ្វើការចេញមុខសុំទោស ហើយថែមទាំងឱ្យអ្នកដែលបានទិញសម្លៀកបំពាក់នោះ ធ្វើការផ្ញើរត្រលប់មកវិញ ហើយពួកគេនឹងសងជំនឿចិត្ត នូវតម្លៃដែលពួគគេបានចំណាយ។ ដោយឡែកសម្រាប់អ្នកដែលទិញតាមអនឡាយ ក្រៅពីសហរដ្ឋអាមេរិក សូមធ្វើការបោះចោលជាបន្ទាន់។

សូមជម្រាបថា ករណីដែលសម្លៀកបំពាក់បានដាក់លើសកម្រិតទឹកថ្នាំ វានឹងប៉ះពាល់ដល់សុខភាពស្បែក ជាពិសេសកុមារងាយគ្រោះ៕Disney-themed children's clothing recalled over lead content

វិធីទាំង៧យ៉ាងនេះអាចជួយបំបាត់ការឈឺខ្នងបានយ៉ាងឆាប់រហ័ស

0

យោងតាមអ្នកជំនាញបានឱ្យដឹងថា ខណៈពេលដែលមនុស្សកំពុងធ្វើការ សិក្សា ឬសូម្បីតែសម្រាក ឆ្អឹងខ្នងភាគច្រើនស្ថិតក្នុងទីតាំងពត់កោងមិនល្អ ដែលនឹងបណ្តាលឱ្យមានការខូចខាតមេកានិកដល់ឆ្អឹងខ្នង។ ខាងក្រោមនេះជាលំហាត់ប្រាណទាំង៧យ៉ាងដែលអាចជួយបំបាត់ការឈឺខ្នងដ៏មានប្រសិទ្ធភាព៖
១.គេងផ្កាប់សង្កត់លើពោះរបស់អ្នក៖ ការគេងលើពោះរបស់អ្នកដោយដៃរបស់អ្នកត្រូវដាក់អោយត្រង់ និងសម្រាក ហើយបន្ទាប់មកបែរក្បាលរបស់អ្នកទៅចំហៀង រួចដកដង្ហើមមួយៗ ធ្វើចលនានេះ ៦-៨ ដងក្នុងមួយថ្ងៃ រយៈពេល ២ ទៅ ៣ នាទីរៀងរាល់ពេល។
២.គេងផ្កាប់លើពោះដោយលើកក្បាលឡើងលើ៖ ដាក់កែងដៃរបស់អ្នកបញ្ឈរនៅក្រោមស្មារបស់អ្នកដើម្បីឱ្យរាងកាយខាងលើរបស់អ្នករឹងមាំ ចាប់ផ្តើមធ្វើចលនាដំបូង ដកដង្ហើមវែងៗពីរបីដង ចលនានេះត្រូវបានប្រើជាចម្បងដើម្បីព្យាបាលការឈឺខ្នងទាបស្រួចស្រាវ អនុវត្ត ៦-៨ ដងក្នុងមួយថ្ងៃ ២-៣ នាទីរៀងរាល់ពេល។
៣.គេងផ្កាប់បញ្ឈរដៃរបស់អ្នកចុះក្រោម៖ បញ្ឈរដៃចុះក្រោមរួចលើកក្បាលឡើងលើ ហើយលើកដងខ្លួនឡើងលើ វាត្រូវបានណែនាំឱ្យអនុវត្ត ៦-៨ ដងក្នុងមួយថ្ងៃហើយរាល់ពេលគួរតែធ្វើចលនា ១០នាទី ។Lower Back Pain Symptoms, Causes, Treatment and Prevention៤.ឈរនិងលាតសន្ធឹង៖ ធ្វើវាដោយឈរឱ្យត្រង់ ដាក់ដៃរបស់អ្នកនៅក្រោយខ្នង ហើយដាក់ម្រាមដៃរបស់អ្នកឈ្លីនៅលើផ្នែកណាមួយនៃឆ្អឹងខ្នង។ វាត្រូវបានណែនាំឱ្យអនុវត្ត ៦-៨ ដងក្នុងមួយថ្ងៃជារៀងរាល់ពេល។
៥.ដេកលើខ្នងហើយពត់ខ្លួន៖ ដេកលើខ្នងរបស់អ្នកនៅលើកម្រាល ឬនៅលើគ្រែ ពត់ជើងរបស់អ្នក ដោយយកជង្គង់របស់អ្នកនៅជិតទ្រូង ហើយឱបជើងរបស់អ្នក ធ្វើបែបនេះរយៈពេល ១-២ វិនាទី បន្ទាប់មកលែងជើងរបស់អ្នក ហើយត្រឡប់ទៅទីតាំងចាប់ផ្តើមធ្វើម្តងទៀត ៥-៦ ចលនា ៣-៤ ដងក្នុងមួយថ្ងៃ។
៦.ពត់ខ្លួនពេលអង្គុយ៖ អង្គុយនៅលើគែមកៅអី លាតជើងរបស់អ្នកឱ្យបានឆ្ងាយតាមដែលអាចធ្វើទៅបាន ពត់ខ្លួន ហើយចាប់កជើងរបស់អ្នកដោយដៃ ឬប៉ះដីក្បែរជើងរបស់អ្នក គ្រាន់តែធ្វើចលនា ៥-៦ រៀងរាល់ពេល ៣-៤ ដងក្នុងមួយថ្ងៃ
៧. ឈរដាក់ដៃចុះក្រោម៖ ឈរដោយដៃជើងរបស់អ្នកស្របគ្នា ហើយអោនចុះក្រោមដោយយកដៃរបស់អ្នកដាក់ចុងជើង អាចធ្វើចលនានេះ ៥-៦ ១-២ ដងក្នុងមួយថ្ងៃ៕What Are The Symptoms And Causes Of Back Pain? - Sancheti Hospital ប្រភព៖ phuntoday.com

សិង្ហបុរីក្លាយជាមជ្ឈមណ្ឌលកណ្តាលរបស់អាស៊ាន

0

ប្រទេសសិង្ហបុរី ៖ តាមការវិភាគរបស់ Financial Times ពាក់ព័ន្ធនឹងតម្លៃអចលនទ្រព្យ ការធ្វើដំណើរតាមជើងហោះហើរ និងកត្តាជាច្រើនទៀតឃើញថា ហុងកុងបានបាត់បង់តំណែងជាមជ្ឈមណ្ឌលកណ្តាលរបស់អាស៊ានទៅឱ្យគូប្រជែងក្នុងតំបន់ គឺសិង្ហបុរី ។ ការបាត់បង់តំណែងនេះ ដោយសារហុងកុងបានបិទប្រទេសអស់រយៈពេលជាច្រើនឆ្នាំដើម្បីទប់ស្កាត់ជំងឺកូវីដ និងទើបបានបើកប្រទេសទទួលភ្ញៀវទេសចរឡើងវិញ ក្រោយពីជំងឺកូវីដធូរស្រាល ។Singapore | Facts, Geography, History, & Points of Interest | Britannica

លោក John Lee នាយកប្រតិបត្តិតនៃតំបន់រដ្ឋបាលពិសេសហុងកុងបានបញ្ចុះបញ្ចូលដើម្បីឱ្យពិភពលោកជឿថា បើទោះជាមានជំងឺកូវីដរាតត្បាតនៅហុងកុង និងការបង្ក្រាបភាពចលាចលផ្នែកនយោបាយក្តី ប៉ុន្តែហុងកុងនៅតែបើកទទួលការធ្វើអាជីវកម្មរបស់វិនិយោគិន ហើយហុងកុងនៅតែជាមជ្ឈមណ្ឌលកណ្តាលផ្នែកហិរញ្ញវត្ថុនាំមុខគេក្នុងអាស៊ានផងដែរ ។The Best Time to Visit Singapore in 2023 | Travellers ????

ទោះយ៉ាងណា ភាពសំខាន់ក្នុងលំដាប់តំបន់របស់ហុងកុងបានធ្លាក់ចុះពីតំណែង ដោយសារហុងកុងទើបតែបើកប្រទេសទទួលភ្ញៀវទេសចរឡើងវិញក្រោយបិទប្រទេសអស់រយៈពេល៣ឆ្នាំ ផ្ទុយមកវិញ សិង្ហបុរីបានក្លាយជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលបើកប្រទេសឡើងវិញក្នុងអំឡុងពេលជំងឺកូវីដរាតត្បាត ។Where Is Singapore? Tips for First-Time Visitors

តាមទិន្នន័យរបស់ Sobie Aviation បញ្ជាក់ថា កាលពីឆ្នាំ២០២២ ហុងកុងបានបាត់បង់តំណែងអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដែលធ្លាប់មានមនុស្សច្រើនបំផុតក្នុងតំបន់អាស៊ានទៅឱ្យសិង្ហបុរី ។ ជារៀងរាល់ខែ មានយន្តហោះមកចុះចតនៅអាកាសយានដ្ឋានសិង្ហបុរីច្រើនជាងហុងកុង តាំងពីខែមករា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ហើយសិង្ហបុរីមានអ្នកធ្វើដំណើរចូលប្រទេសរហូតដល់៧០% បើធៀបនឹងរយៈពេលមុនផ្ទុះជំងឺកូវីដ ខណៈចំនួនអ្នកធ្វើដំណើរចូលហុងកុងមានត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងអំឡុងពេលមុនផ្ទុះកូវីដ ។Singapore - A Country Profile - Nations Online Project

ក្រៅពីនេះ ការគ្រប់គ្រងប្រតិបត្តិការផ្នែកបច្ចេកវិទ្យារបស់មេដឹកនាំចិន បានបង្កើនការទាក់ទាញឱ្យសិង្ហបុរីក្លាយជាប្រទេសគោលដៅសម្រាប់អ្នកមានទ្រព្យសម្បត្តិច្រើន និងការវិនិយោគរបស់ពួកគេ ។ ទោះយ៉ាងណា ហុងកុងនៅតែទាក់ទាញវិនិយោគិនជាច្រើននាក់ ហើយបើក្នុងទីផ្សារភាគហ៊ុនវិញ ហុងកុងនៅតែនាំមុខសិង្ហបុរីដដែល ដោយតម្លៃការទិញ-លក់ក្នុងទីផ្សារភាគហ៊ុនរបស់ហុងកុងច្រើនជាងសិង្ហបុរីរហូតដល់៧ដង ៕14 Of The Best Things To Do In Singapore - Hand Luggage Only - Travel, Food  & Photography Blog ប្រភព ៖ AEC connect

មេដឹកនាំប្រទេសអាសុី៣រូប ដែលត្រូវ​បានគេ​រក្សា​សាកសពទុក​រាប់​ទសវត្ស

0

ទោះបីជាបានទទួលមរណភាពទៅហើយក្តី ក៏ប៉ុន្តែកំពូលមេដឹកនាំនៅអាសុី៣រូបនេះ ត្រូវបានគេអប់​សាកសពទុកអស់រាប់​ទសវត្ស ជំនួសពីការបូជា ឬបញ្ចុះ​។ ការធ្វើបែបនេះ គឺដើម្បីបង្ហាញដល់ក្មេងៗជំនាន់ក្រោយនៃប្រទេសពួកគេនីមួយៗ ថាមេដឹកនាំរបស់គេរូបនេះ ជាវីរបុរសស្នេហាជាតិ និងបានជួយកសាងជាតិ។

ខាងក្រោមនេះជាមេដឹកនាំអាសុី៣រូប ដែលត្រូវបានគេរក្សា​សាកសពទុក​រាប់​ទសវត្ស៖

+ លោក ម៉ៅ សេទុង
លោក​ប្រធាន​ ម៉ៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​១៩៧៦។ លោក​ត្រូវ​​គេ​អប់​សាកសព​រក្សា​ទុក ដើម្បី​ដាក់​តាំង​បង្ហាញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧​មក​ម៉្លេះ នៅ​សាល​អនុស្សាវរីយ៍​ម៉ៅសេទុង ក្នុង​ទីលាន Tiananmen Square នៃ​ទីក្រុង​ប៉េកាំងChina – Beijing – Tiananmen Square , Chairman Mao, Forbidden City & National Museum | A Leaf on the Wind

+លោក គីម អ៊ីលសុង និង​លោក គីម ជុងអ៊ីល
សាក​សព​​បិតា​ស្ថាបនិក​កូរ៉េខាង​ជើង​គឺ​លោក គីម អ៊ីលសុង និង​កូន​ប្រុស​របស់​លោក​គឺ​លោក គីម ជុងអ៊ីល ត្រូវ​បាន​​អប់​​ទុក​ក្នុង​មឈូស​កញ្ចក់​​នៅ​វិមាន Kumsusan នៃ​ចេតិយ Sun ស្ថិត​ក្នុង​​ក្រុង​ព្យុងយ៉ាង។

ទីកន្លែង​តាំង​សព​អតីត​មេដឹក​កូរ៉េ​ខាង​ជើង​នេះ​មាន​​ទាហាន​ឈរ​​​ចាំ​​យាម​ការពារ​គ្រប់​ជ្រុងជ្រោយ។ ភ្ញៀវ​បរទេស និង​​ភ្ញៀវ​ជាតិ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​បាន​គ្រប់ៗ​គ្នា តែ​ត្រូវ​គោរព​តាម​បទបញ្ជា​ស្លៀក​ពាក់​​យ៉ាង​តឹងរ៉ឹង​ និង​ត្រូវ​ឱន​ក្បាល​គោរព​សព​ចំនួន​៣​ដង។Preserved forever: Kim Jong-il will get the Lenin treatment | The Independent | The Independent

+លោក ហូជីមិញ
លោក ហូជីមិញ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ​សព​អតីត​មេ​ដឹក​នាំ​​វៀតណាម​រូប​នេះ​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​មឈូស​កញ្ចក់ ស្ថិត​នៅ​ក្នុង​ចេតិយ​មួយ​ហៅ​ថា “Hồ Chí Minh Mausoleum” ក្នុង​ទីក្រុង​ហាណូយ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥​​មក​ម៉្លេះ។ កន្លែង​តាំង​បង្ហាញ​សព​​នេះ​ក្នុង​១​ឆ្នាំៗ​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ទៅ​ទស្សនា​រាប់​ពាន់​នាក់​ឯណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxppY9h8-uGfev0LwIiROpegotR7-hEFaWy_xafJAxBSivGF4DhGayy1ag_HLePgw2rKSQH4NAcucddu00Ym_qTAjEODuKJIx6denQUtEdhDEM4YmAqNzLNmW133FItQxAp-cl_38NHmrmxwDUPy7gns6AuIIxyi7w8cO0E9tUcr1PLm2S6aNSnAdx/s775/5ff41b489c464_1609833240_large.jpg

ចេះតែគេងមិនលក់ អាចថាមកពីមូលហេតុយ៉ាប់ៗបែបនេះ

0

ទាំងប៉ុន្មានដែលអ្នកនឹកស្មានថាគ្មានប៉ះពាល់ដល់សុខភាពសោះ ការពិតប៉ះពាល់ដល់ដំណេករបស់អ្នកយ៉ាងខ្លាំង រហូតដល់អាចធ្វើឲ្យអ្នកគេងមិនលក់ពេញមួយយប់។

១. ញ៉ាំច្រើន
ចំណីយប់ជ្រៅគឺជាអាហារដែលជៀសមិនផុតសម្រាប់មនុស្សសម័យថ្មី ព្រោះត្រូវធ្វើការ ក៏ដូចជានៅលេងដល់យប់ជ្រៅ ក៏ធ្វើឲ្យឃ្លានឡើងវិញ។ យ៉ាងណាក្ដី ការពិសោធន៍បានបង្ហាញឲ្យឃើញថា អាហារត្រូវការពេល៦ម៉ោងដើម្បីរំលាយអស់ ក្នុងរយៈពេលនេះដែរ វានឹងធ្វើឲ្យអ្នកពិបាកគេងជាទីបំផុត។Why eating a lot of fat is worse for men than women - BBC News២. ជក់បារីមានហេតុផលជាច្រើនដែលធ្វើឲ្យអ្នកគួរតែផ្ដាច់បារី ហើយហេតុផលថ្មីមួយទៀតនោះគឺវាធ្វើឲ្យអ្នកមិនអាចគេងលក់បាន។ សារជាតិនីកូទីននៅក្នុងបារីនឹងធ្វើឲ្យអ្នករសាប់រសល់ ពិបាកគេងលក់ជាទីបំផុត។Smoking and Eye Disease - American Academy of Ophthalmology៣. មើលភាពយន្ត
មានហេតុផលដែលវេជ្ជបណ្ឌិតហាមអ្នកមិនគួរមើលទូរទស្សន៍មុនចូលគេង នោះគឺអារម្មណ៍រំភើបនៅពេលមើលភាពយន្ត នឹងធ្វើឲ្យអ្នកចងចាំហេតុការណ៍ក្នុងរឿងដែលធ្វើឲ្យនឹងយកព្រឹត្តិការណ៍ទាំងនោះ ចូលក្នុងដំណេកដែរ។Five of the best phones for watching movies and gaming on long-haul flights  (2020 update) - Travgear.com៤. ប្រើឧបករណ៍អេឡិចត្រូនិក
ទោះបីជាដឹងថាមានការងារមួយចំនួននៅពេលដែលធ្វើមិនទាន់ចប់ គឺត្រូវបង្ហើយឲ្យអស់ក៏ពិតមែន តែនៅពេលប្រឈមនឹងឧបករណ៍មួយចំនួនដូចជាទូរសព្ទ កុំព្យូទ័រកៀកម៉ោងគេងពេក ចំណាំងផ្លាតពីឧបករណ៍ទាំងនេះនឹងធ្វើឲ្យសតិរបស់អ្នកពិបាកស្ងប់ នាំឲ្យគេងមិនលក់។50,989 Woman Laptop Bed Stock Photos, Pictures & Royalty-Free Images -  iStock | Young woman laptop bed, Woman laptop bed night, Woman laptop bed  caucasian serious៥. ជជែកពីបញ្ហាអ្វីមួយ
ពេលយប់អាចជាពេលតែមួយគត់ដែលអ្នកមានពេលសម្រាប់និយាយពីរឿងក្នុងចិត្ត។ យ៉ាងណាក្ដី អ្នកអាចនឹងត្រូវលះបង់ដំណេករបស់ខ្លួន បើអ្នកចង់និយាយរឿងក្នុងចិត្ត ដ្បិតរឿងដែលអ្នកនិយាយនោះ នឹងមិនងាយចេញពីក្បាលឡើយ ដោយអ្នកនឹងត្រូវយកវាមកគិត ហើយអាចនៅបន្តគិតរហូតដល់ភ្លឺ៕

ភ្ញៀវទេសចរវៀតណាមបានចាត់ទុកប្រទេសថៃជាផ្ទះទី២

0

ប្រទេសថៃ ៖ វេបសាយ e.vnexpress រាយការណ៍ថា ថៃកំពុងក្លាយជាប្រទេសគោលដៅពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម មិនចាញ់ភ្ញៀវទេសចរចិនឡើយ ខណៈគេបានសាកសួរទៅកាន់ភ្ញៀវទេសចរវៀតណាមដែលមកកម្សាន្តនៅប្រទេសថៃ ពួកគេឆ្លើយដូចគ្នាថា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅគ្រប់ពេលដែលពួកគេមកកម្សាន្តនៅទីនេះ ហើយថៃមានគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋអាស៊ាន ហេដ្ឋារចនាសម្ព័ន្ធទំនើប តំបន់ទេសចរណ៍សម្បូរបែប និងប្រើពេលធ្វើដំណើរមិនយូរ ។ ដូច្នេះ មិនប្លែកទេដែលថៃក្លាយជាប្រទេសគោលដៅសំខាន់របស់ភ្ញៀវទេសចរទូទាំងពិភពលោក ដូចគ្នានឹងជនជាតិវៀតណាមដែរ រហូតជនជាតិវៀតណាមខ្លះប្រាប់ថា ប្រទេសថៃប្រៀបដូចជាផ្ទះទី២ របស់ពួកគេ ។Sample Itinerary: Thailand and Vietnam in 14 Days — Beyond and Back Travel

លោក Tran Le Ngoc Thang ជាភ្ញៀវទេសចរម្នាក់មកពីក្រុងហាណូយ បាននិយាយទៅកាន់សារព័ត៌មានវៀតណាមថា លោកធ្លាប់មកកម្សាន្តនៅប្រទេសថៃជាង១០ដង ហើយការមកថៃ ៣លើកចុងក្រោយនេះ គឺបន្ទាប់ពីថៃបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ។ លោក Thang ប្រាប់ថា គ្រប់ពេលដែលលោកមកថៃ គឺដូចបានមកលេងផ្ទះទី២អីចឹង ហើយការធ្វើដំណើរមកថៃ លោកបានចំណាយប្រាក់ពី២១១-២៩៦ដុល្លារអាមេរិក ព្រោះលោកមិនបានទិញអ្វីច្រើនទេ ។ លោកបានរកទិញសំបុត្រយន្តហោះមានតម្លៃថោករយៈពេល៣-៤ខែមុនពេលមកថៃ ហើយពេលមកដល់ថៃ លោកនិយមធ្វើដំណើរតាមរថភ្លើង ព្រោះមានតម្លៃថោក ។

កាលពីឆ្នាំ២០២២ កន្លងមក ប្រទេសថៃបានទទួលភ្ញៀវទេសចរវៀតណាមចំនួន៤៧ម៉ឺននាក់ ដែលចំនួននេះជិតស្នើពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរវៀតណាមមកកម្សាន្តនៅថៃ មុនផ្ទុះជំងឺកូវីដ ។ ការកើនឡើងនេះមកពីសំបុត្រយន្តហោះថោក ការត្រួតជនបរទេសចូលថៃងាយស្រួល ការទទួលរាក់ទាក់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប ធ្វើឱ្យប្រទេសថៃពេញនិយមសម្រាប់ភ្ញៀវទេសចរវៀតណាម ។ លើសពីនេះ ថៃបានលើកលែងទិដ្ឋាការសម្រាប់៥០ប្រទេស រួមទាំងអាមេរិក និងប្រទេសនៅអឺរ៉ុបផងដែរ អាចស្នាក់នៅថៃមិនលើសពី៤៥ថ្ងៃ ។Vietnamese tourists find Thailand a 'second home' - VnExpress International

នៅឆ្នាំ២០២២ ប្រទេសថៃបានផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ ដោយអនុញ្ញាតឱ្យជនបរទេសអាចរស់នៅថៃបានរយៈពេល១០ឆ្នាំ និងអាចធ្វើដំណើរចេញចូលថៃជាច្រើនដងក្នុងមួយឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសក្រោយជំងឺកូវីដធូរស្រាល ។ លើសពីនេះ ប្រទេសថៃមានជើងហោះហើរត្រង់ជាច្រើនដែលតភ្ជាប់ពីទីក្រុងទេសចរណ៍វៀតណាម ក៏បានក្លាយជាកត្តាសំខាន់មួយទាក់ទាញភ្ញៀវទេសរផងដែរ ។ ជាក់ស្តែង ភ្ញៀវទេសចរវៀតណាមអាចជិះយន្តហោះត្រង់ពីក្រុងហូជីមិញ ហាណូយ ដាឡាត់ ភូកុក ដាណាង និងញ៉ាត្រា មកកាន់ទីក្រុងបាងកក ឈៀងម៉ៃ និងភូកេត ។

នៅឆ្នាំ២០២៣ ការហោះហើរត្រង់រវាងប្រទេសថៃ និងវៀតណាម ក្នុង១សប្តាហ៍ស្មើប្រមាណ២៨៥ជើង កើនឡើង២៤% បើធៀបនឹងឆ្នាំ២០១៩ ។ ក្រុមហ៊ុនទេសចរណ៍វៀតណាមមួយចំនួននិយាយថា ប្រទេសថៃ គឺជាទីផ្សារទេសចរណ៍អន្តរជាតិសំខាន់បំផុតរបស់វៀតណាម ។4532522 hat, white dress, brown eyes, brunette, arms up, Asia, áo dài,  Vietnam, standing, vietnamese, women, looking away, nón lá - Rare Gallery  HD Wallpapers

Huynh Phan Phuong Hoang នាយករងក្រុមហ៊ុនទេសចរណ៍ Vietravel ថ្លែងថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានផ្តល់សេវាកម្មដល់ភ្ញៀវទេសចរពី២-៥ក្រុមសម្រាប់ធ្វើដំណើរមកថៃ ។ ដូចគ្នានេះ Do Tran Hoang An នាយករងក្រុមហ៊ុន Ben Thanh Tourist Retail Travel Center ថ្លែងថា ចំនួនភ្ញៀវទេសចរដែលកក់ការធ្វើដំណើរមកថៃជាមួយក្រុមហ៊ុន គឺមានចំនួនខ្ពស់បំផុត ជាធម្មតា មានពលរដ្ឋវៀតណាមប្រមាណពី៤-៨ក្រុម/១ខែកក់សំបុត្រមកលេងថៃ ។

ប្រទេសថៃបានដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសចំនួន៣០លាននាក់នៅឆ្នាំ២០២៣នេះ បន្ទាប់ពីថៃបានបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរបរទេស ខណៈកាលពីឆ្នាំ២០២២ ប្រទេសនេះទទួលបានភ្ញៀវទេសចរចំនួន១១,៥លាននាក់ ៕ ប្រភព ៖ The Better New