បន្ទាប់ពីមានការចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គមករណីហិង្សាក្នុងគ្រួសារ របស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានប្រើបា្រស់អំពើហិង្សាលើភរិយា ពេលនេះលោកបានចូលខ្លួនបំភ្លឺហើយ ក្រោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រកាសឱ្យលោក គឹម បញ្ញា ចូលខ្លួនបំភ្លឺដោយខ្លួនឯងឬឱ្យសមត្ថកិច្ចអញ្ជើញដោយផ្ទាល់។
តាមរយៈផេក ស្នងការនគរបាលខេត្តកំពត បានសរសេរថា «សូមអរគុណលោក គឹម បញ្ញា ដែលបានមកដអធិការក្រុងកំពត ដើម្បីបំភ្លឺករណីហិង្សារលើភរិយា»។
គួរបញ្ជាក់ផងដែរថា គណនីហ្វេកប៊ុកមួយឈ្មោះថា « Ah Leak » មានឈ្មោះពិត ម៉ាត់ លក្ខិណា បានអះអាងថាលោក គឹម បញ្ញា ត្រូវជាស្វាមី មានតួនាទីជា អភិបាលរងក្រុងបូកគោ ខេត្តកំពត បានប្រើប្រាស់អំពើហិង្សាម្តងហើយម្តងទៀតមកលើខ្លួនទោះបីជាធ្លាប់ធ្វើកិច្ចសន្យាឈប់ប្រើអំពើហិង្សារួចហើយក៏ដោយ៕












