Home Blog Page 17

ផ្ទុះល្បីឆ្នាំមុន សុគន្ធ និសា និង រ៉ូលីន ចាប់ដៃគូជាមួយគ្នាម្តងទៀត

0

កាលពីឆ្នាំមុនបទ «ចាក់ក្រឡេកទយ» ពីតារាចម្រៀង សុគន្ធ និសា និង រ៉ូលីន ផ្ទុះល្បីយ៉ាងខ្លាំងក្នុងចំណោមបទចម្រៀងសម្រាប់រាំកម្សាន្តអបអរចូលឆ្នាំខ្មែរ។ ក្នុងឆ្នាំនេះតារាចម្រៀងទាំងពីររូបបានចាប់ដៃគូជាមួយគ្នាម្តងទៀតត្រៀមចេញបទថ្មី «កាឌិនហយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2PI_ufIzQI9QtoTOmz2AFWb2Jv2aXN0USCKnq9cHWU-35HxDLr9KHnPkzWD08GQkGUupAp87nJQnAdqJ3nT9hmBA37GRTw3g_mv2W18Fy-JG0Eqd496F5XP2Q4OY1sA5Q1Ki4oOmwVeU7Tev1L0-aQM1qfdSMAmTHLJM8Xb-ERoElbNxmxGhEV9XrGaEn/s2048/image_2026-03-26_13-52-35.png

នៅរសៀលថ្ងៃទី២៦ ខែមករា តារាចម្រៀងឯករាជ្យ សុគន្ធ និសា បានទម្លាក់វីដេអូខ្លីនៃបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «កាឌិនហយ»។ ចំណងជើងដ៏ប្លែកនិងការសម្តែងរបស់ តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន សាជាថ្មីនេះបាននឹងកំពុងទាក់ទាញអារម្មណ៍ទស្សនិកជនភ្លាមៗតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1f5tO_UvjpGLQxwTglvgXxGQ3VZ4erBNbx12sOb_OAji6ewUPK76hRGQw4knY49lMyhRjeqrZ764hc32CxvKvBEqrFh3KTj9KcG9FaDqY7U_f1yp_XoeKKMHZ1j7czH9DJtRnLIRNlFGyQQRJn9eHc2VKM1VVW3i295W4PSkxHdGOQ0peBCWhjxH4HlSo/s1200/image_2026-03-26_13-52-44.png

អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ដោយចង់ឱ្យអ្នកនាង សុគន្ធ និសា ទម្លាក់បទនេះឆាប់ៗ អ្នកមួយចំនួនក៏លើកឡើងពីភាពកំប្លែងនៅក្នុងបទនេះ ចំណែកអ្នកមួយចំនួនទៀតក៏ត្រៀមជើងរាំសម្រាប់បទ«កាឌិនហយ» និងមួយផ្នែកទៀតបានលើកឡើងថាបទនេះដឹងតែផ្ទុះទៀតហើយ។ លើសពីនេះទៅទៀត ទស្សនិកជននៅតែសរសើរពីការសហការដ៏ល្អរវាងតារាចម្រៀង សុគន្ធ និសា និង រ៉ូលីន ដែលតែងតែរិះរកអ្វីដែលថ្មីៗសប្បាយៗសម្រាប់មហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFpxtBUzTtf_w45RKzjL8wzO_MdEbSxXmCrhr_sLr2kYG2LKOJMFAEzdVwizg0S7RVBkDoZxFU5j-aFYGu2rwmpAx0mMO0hrRJPyXRITZwhmwxmfB2-srOP2D_SQ6GSibzIlwNob4FBYQzMmygy4f8OuffEdMSxIYsefHHMN2Z90E5imyh9gbgeGWv_OhE/s2048/image_2026-03-26_13-52-41.png

គួរបញ្ជាក់ផងដែរថា កាលពីខែមីនា ឆ្នាំ២០២៥ តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន បានចេញផ្សាយបទចម្រៀង «ចាក់ក្រឡេកទយ» និងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ។ មកទល់នឹងពេលនេះបទនេះមានការស្តាប់ជិត១០លានដងនៅលើឆាណែលយូធូបរបស់តារាចម្រៀង សុគន្ធ និសា ផ្ទាល់។ មុននឹងត្រៀមចេញបទ «កាឌិនហយ» តារាចម្រៀង សុគន្ធ និសា បានចេញផ្សាយបទ «ឍាមរាអើយ» ដែលជាប្រភេទចង្វាក់សម័យ ចាប់គូ៕

អាមេរិកទាមទារសព្វគ្រប់នៅក្នុងការចរចា ខណៈអ៊ីរ៉ង់ត្រូវការតែ៧ចំណុចដើម្បីបញ្ចប់សង្រ្គាម

0

ស្របពេលដែលពិភពលោកទាំងមូលកំពុងរំពឹងលើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដើម្បីបញ្ចប់សង្រ្គា.ម ភាគីទាំងពីរមិនបានបង្ហាញសញ្ញាស្របគ្នា ឬមានចំណុចដែលអាចឯកភាពគ្នាបានឡើយ។ ជាក់ស្ដែងសហរដ្ឋអាម៉េរិកបានស្នើផែនការសន្តិភាព និងលក្ខខណ្ឌរហូតដល់ ១៥ចំណុចធំៗ ស្របពេលដែលអ៊ីរ៉ង់មានតែ ៧ចំណុចប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយពួកគេមិនទំនងជានឹងយល់ព្រមតាមការស្នើសុំរបស់គ្នាទៅវិញទៅមកឡើយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Middle East Monitor កាលពីថ្ងៃពុធបានឲ្យដឹងថា អ៊ីរ៉ង់បានកំណត់លក្ខខណ្ឌមួយចំនួនដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដើម្បីបញ្ចប់សង្គ្រាមដែលបាននឹងកំពុងតែបន្តចាប់តាំងពីថ្ងៃទី ២៨ ចុងខែកុម្ភៈមកលក្ខខណ្ឌទាំងនោះមានដូចជា៖
១. បិទមូលដ្ឋានទ័ពអាម៉េរិកទាំងអស់នៅក្នុងតំបន់ ២. ធានាថាគ្មានការវាយប្រហារបន្ថែមទៀតលើអឺរ៉ង់ ៣. បញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហេសបូឡា ៤. ការលើកលែងទណ្ឌកម្មទាំងអស់លើអឺរ៉ង់ ៥. សងការខូចខាតទាំងស្រុងលើអ៊ីរ៉ង់ ៦. គ្មានការរឹតបន្តឹងលើកម្មវិធីមីស៊ីលរបស់អឺរ៉ង់ទៀតឡើយ ៧. ដាក់ច្រកសមុទ្រហ័រមូសឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អឺរ៉ង់។

ការដាក់លក្ខខណ្ឌទាំងនេះមិនត្រូវបានអាមេរិកឆ្លើយតបថាយល់ព្រម ឬបដិសេធឡើយ ដោយអាមេរិកបែរជាទម្លាក់សំណើររបស់ខ្លួនឲ្យអ៊ីរ៉ង់ ១៥ ចំណុចវិញ។ ក្នុងនោះ៖

ទី១ អាមេរិកបានទាមទារឲ្យអ៊ីរ៉ង់បោះបង់ចោលមហិច្ឆតាទាំងអស់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ
២.កំណត់ចំនួននៃការផលិតមីស៊ីល និងចម្ងាយបាញ់បាន
៣. កំណត់ការប្រើប្រាស់មីស៊ីលសម្រាប់តែគោលបំណងការពារខ្លួនប៉ុណ្ណោះ
៤. រុះរើរោងចក្រនុយក្លេអ៊ែរដែលបានប្រមូលផ្តុំរួចហើយ
៥. រក្សាភាពបើកចំហនៃច្រកសមុទ្រហ័រមូសជាតំបន់សមុទ្រសេរី និងគ្មានការរំខានដោយអ៊ីរ៉ង់នាពេលអនាគត
៦. ហាមឃាត់ការបង្កើនសារធាតុនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់
៧. ផ្ទេរសារធាតុបង្កើនសារធាតុទាំងអស់ទៅឱ្យ IAEA (ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ) ស្របតាមកាលវិភាគដែលបានព្រមព្រៀងគ្នាដោយភាគីនានា
៨. បំផ្លាញរោងចក្រនុយក្លេអ៊ែរនៅណាតាន អ៊ីសហ្វាហាន និងហ្វ័រដូវ
៩. ត្រូវតែមានតម្លាភាព និងការគ្រប់គ្រងរបស់ IAEA (ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ) លើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់
១០. រក្សាភាពបើកចំហនៃច្រកសមុទ្រហ័រមូសជាតំបន់សមុទ្រសេរី
១១. បញ្ឈប់ការផ្តល់ហិរញ្ញប្បទាន និងការបំពាក់អាវុធដល់កងជីវពលនៅមជ្ឈិមបូព៌ា
១២. ទីភ្នាក់ងារថាមពលអាតូមិក នឹងទទួលបានសិទ្ធិចូលពិនិត្យរាល់ព័ត៌មាននុយក្លេអ៊ែរទាំងអស់ ពាក់ព័ន្ធនឹងកម្មវិធីរបស់អ៊ីរ៉ង់
១៣. អ៊ីរ៉ង់នឹងទទួលបានការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅក្នុងតំបន់ Bushehr
១៤. អាម៉េរិក និងអ៊ីស្រាអែល នឹងជួយអ៊ីរ៉ង់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅ Bushehr (សម្រាប់ការផលិតអគ្គិសនី)
១៥. រាល់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងត្រូវដកចេញ ។

ការដាក់លក្ខខណ្ឌទៅវិញទៅមករបស់ប្រទេសទាំងពីរនេះ បានធ្វើឲ្យជម្លោះដែលមិនទាន់ត្រូវបានដោះស្រាយកាន់តែអូសបន្លាយ និងស្មុគស្មាញកាន់តែខ្លាំងឡើង៕

UN បានត្រឹមអំពាវនាវឲ្យមានការឈប់បា.ញ់ ខណៈស្ថានភាពសង្រ្គា.មនៅមជ្ឈិមបូព៌ាកាន់តែអាក្រ.ក់

0

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវទៅកាន់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ឲ្យបញ្ឈប់ការប្រយុទ្ធតទៅទៀត ដោយបន្ថែមថា «វាល្មមដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ»។ ការអំពាវនាវធ្វើឡើងស្របពេលដែលសង្រ្គា.មនៅមជ្ឈិមបូព៌ាកាន់តែក្តៅគគុក និងមិនឃើញមានសញ្ញាថមថយ ឯស្ថាប័នអន្តរជាតិមួយនេះមិនទាន់អាចរកវិធានការទប់ស្កាត់បាននៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj13ileWPr-07SG905lcu_zoKKVU98fxHv2cpupLBa6nM93XE7xszxhOr3olf4a-D1eCpvr37d0-pnw788Joz_WdE4RfEviG3WFWGnP9ZEKk6SoI3ItFIzHPYbPtCz3gIqtAxwn81JFYxO3q-77T-CZJTlfhvS5eJGEiq1lyPjl24SrCASrVrxpZ4f2YrUe/s1200/photo_2026-03-27_10-46-18.jpg
ថ្លែងទៅកាន់អ្នកយកព័ត៌មាននាថ្ងៃពុធទី២៥ ខែមីនា លោក Guterres បាននិយាយថា ជម្លោះ «បានរីកទៅឆ្ងាយពេកហើយ» និងបានសង្កត់ធ្ងន់ថា វា «ល្មមដល់ពេល» ដែលត្រូវបញ្ឈប់ការប្រយុទ្ធគ្នាហើយ ខណៈដែលស្ថានភាពប្រឈមនឹងការពង្រីកទៅជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuK7BI0wIl23NSfbXe8ORmpqXaDw1XyJu1emXcxMYSrwBfLRR08JhwikRyjSsK5Vy81Sw2ZDAKRV26aZN99T4cuT50MtGEjzKdmRhs6K_QoQoLpDWWG4QNdVdH7LYOC4CQk1ij26O1Dwv0DnzxrAZObxhsxDeBe32Qx_J5JO9b6bPTo0DGcEIXH-fVcoLG/s1024/photo_2026-03-27_10-46-18%20(2).jpg

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវដល់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ខណៈទុក្ខវេទនារបស់មនុស្សជាតិកាន់តែធ្ងន់ធ្ងរទៅៗ ហើយការបាត់បង់ជីវិតជនស៊ីវិលកាន់តែមានចំនួនច្រើនឡើង ចំណែកផលប៉ះពាល់សេដ្ឋកិច្ចសកលក៏កាន់តែមានសភាពបំផ្លិចបំផ្លា.ញខ្លាំងទៅៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVQu1xLA2uOmqaNvJvjhoLC99xw5uebZHOdP5s9XN8KPytkBGTek-2Tz4zsSFOeV5SSkN_Zev-g34a3Gvvf30IlpaSP8cHDBduAopfOpX1AYeBCx_8rNe8XpU1E5Hg_mRfzacEhk_xtGi4RfkMJgJD39zRXY0JK6iOoqz00sivVg9N0spYoBVcC7MTQKlO/s1024/photo_2026-03-27_10-46-19.jpg

តែបើទោះបីជាមានការអំពាវនាវទាំងនេះក៏ដោយ ក៏ការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់ និងសត្រូវរបស់ខ្លួននៅតែបន្ត។ លោក Guterres ក៏បានដាក់បន្ទុកខ្លាំងលើទីក្រុងតេហេរ៉ង់ផងដែរ ដោយព្រមានអ៊ីរ៉ង់ ត្រូវបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងជាបន្ទាន់ ដោយលោកថា ការវាយប្រហារ និងការតបតវិញជាបន្តបន្ទាប់បានបង្កើនការភ័យខ្លាចថា ជម្លោះអាចកាន់តែខ្លាំងឡើងបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuppIzyY-7EDTxw1sDfQE6skdEXZHn4O1tlC1f1xG4DLXtLBbz9EWKwUjIi9VpS3zLhtONWKWOYfg6KPhJKUIHmmDUghs3lmeEuxgpsgNfRzX1kEOMM0zbeX5nYctblibRrKtgZOpxcuSKa9kteLRCVEJTKVcljnufQgdZePCcPO1em8oFeOzC3z_tynLS/s770/photo_2026-03-27_10-46-19%20(2).jpg
គួរជម្រាបថា សេចក្តីថ្លែងការណ៍នេះកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីលោកប្រាប់ទៅអ្នកកាសែតថា មនុស្សជាតិកំពុងរស់នៅក្រោមអសន្តិសុខយ៉ាងធ្ងន់ធ្ងរ, ជាអ្វីដែលលោកបានមើលឃើញផ្ទាល់ភ្នែកក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលថ្មីៗទៅកាន់ប្រទេសលីបង់។ លោកអំពាវនាវឲ្យសង្គ្រាមនៅទីនោះ ក៏ត្រូវតែបញ្ចប់ដែរហើយក្រុម Hezbollah ត្រូវបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ចំណែកអ៊ីស្រាអែលក៏ត្រូវបញ្ឈប់រាល់ប្រតិបត្តិការយោធា និងការវាយប្រហារតាមអាកាសរបស់ខ្លួនដូចគ្នា៕

អេហ្ស៊ីបចាត់វិធានការ​សន្សំសំចៃប្រេងឥន្ធនៈដោយឱ្យហាង​នៅទូទាំងប្រទេសបិទទ្វារមុនកំណត់

0

សង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាបានបង្កផលប៉ះពាល់ដល់ប្រទេសនានាលើពិភពលោកស្ទើរទាំងអស់ដែលពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីតំបន់នេះ ដែលធ្វើឱ្យប្រទេសរងផលប៉ះពាល់ចាត់វិធានការផ្សេងៗដើម្បីសន្សំសំចៃប្រេង ។ អេហ្ស៊ីប ក៏ជាប្រទេសរងផលប៉ះពាល់ដែរ រដ្ឋាភិបាលអេហ្ស៊ីបបានកំណត់ឱ្យហាងនានាបិទទ្វារមុនកំណត់, បន្ថយភ្លើងតាមផ្លូវនៅទូទាំងប្រទេស និងអនុវត្តវិធានការផ្សេងទៀត ដោយអនុវត្តរយៈពេល១ខែ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-kDwN-FOOtgNJGCd6QAT35R8mDNVJ_gNZFdz_HxWJvc8oQtJxzDhK9V4bu0_J7z9u2OJMArd3xUqAUmU7p5T-_de-aH-wziojoB2c8en4NpSy510YiHYowx5LsnFFKuKh_DHcchmKLGQo_Tt1ZiUU_0HYHraK_KViEY1hFpt4_6qcsfcXG0LIiHgXJ80/s600/photo_2026-03-27_10-25-43.jpg

នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly បានប្រកាសអនុវត្តវិធានការបណ្តោះអាសន្នរយៈពេល១ខែ ដើម្បីសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងកំណត់ឱ្យហាងនានាបិទទ្វារមុនកំណត់ និងកាត់បន្ថយភ្លើងបំភ្លឺតាមផ្លូវនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៨ ខែមីនា តទៅ ។ ការអនុវត្តវិធានការនេះ បន្ទាប់ពីអេហ្ស៊ីបប្រឈមនឹងកង្វះខាតប្រេងប្រើប្រាស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnxXYkoW400phdkHY84NGTr70_Szbku_1zqFaWaiXSmU6fWLFwSJWngtHQpXLS4jYqSCtDwF3b54Matv_Ff3aIDQfmeHuapJcB7LpWQv9eb6gc3XvPlaRHvOH2Jl1stqAGu2iGOD4Vqh_3oExbOfeiSkaGT9R1yIOD0V26GKFCnRkHUb2AL_CnolzVFJ7D/s800/photo_2026-03-27_10-25-43%20(7).jpg
ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេ ត្រូវបានកំណត់ឱ្យបិទទ្វារនៅម៉ោង៩យប់ (សម្រាប់ថ្ងៃធម្មតា) និងបិទទ្វារនៅម៉ោង១០យប់ (សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ) ។ ក្រៅពីនេះ ក៏មានវិធានការផ្សេងទៀត រួមមាន ៖ បន្ថយភ្លើងបំភ្លឺតាមផ្លូវ និងបិទភ្លើងលើផ្ទាំងពាណិជ្ជកម្មតាមដងផ្លូវទាំងអស់ ហើយក្រោយបញ្ចប់ពិធីបុណ្យ Eid al-Fitr គឺគ្រប់ស្ថាប័នរដ្ឋនឹងបិទទ្វារនៅម៉ោង៦ល្ងាច ដោយមន្ត្រីរាជការនឹងបំពេញការងារសេសសល់តាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWqVq5-5IeCczP5qZtJWXiTOcs_T2s_RTzSY1nPw7faDVZKud0KZ5tH-C9pco8ti1qUiDmUWoKop57Eu2JJXR8WBiLTkRQ09VYHfwjWx-9c-EWdwfQGuQugRsJh3yzleFG4EN_FFE_ZiPxiCTySbesUh4lP4M6JxeF56qxcaKKApKYCI2pIg1VdyFN5yH/s1280/photo_2026-03-27_10-25-43%20(2).jpg

លោក Madbouly នាយករដ្ឋមន្ត្រីអេហ្ស៊ីបនិយាយថា រដ្ឋាភិបាលកំពុងពិចារណាពីការអនុវត្តវិធានការឱ្យមន្ត្រីរាជការក្នុងស្ថាប័នមួយចំនួនធ្វើការពីផ្ទះតាមអនឡាញ (Work from Home) ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃក្នុង១សប្តាហ៍ ប៉ុន្តែវិធានការនេះមិនអនុវត្តចំពោះស្ថាប័នផ្តល់សេវាដល់ពលរដ្ឋទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Yq7-Xc4xtuTVUAkwMLw7ewFZ-qM886znr6u1WSx8Tuq53JZd9IrzCgj11Vbqeep3IDW61V7JzH-x23pFCzlWb7F9RLNpUVZLqeEG-vK7izpGuOMvv52vsL7sMwmWe5wyLOzWNS4PDEzQwm-3kiB6y_ektqwwjoAl25q5eNNWwThKg2enkLDqoJiNCGf0/s800/photo_2026-03-27_10-25-43%20(4).jpg

តាមការប៉ាន់ស្មានរបស់ក្រសួងអគ្គិសនី គឺការអនុវត្តវិធានការទាំងនេះនឹងជួយឱ្យរដ្ឋាភិបាលអាចកាត់បន្ថយការប្រើប្រាស់ប្រេងក្នុងបរិមាណយ៉ាងច្រើន ។ នាយករដ្ឋមន្ត្រីអេហ្ស៊ីបទទួលស្គាល់ថា វិធានការសន្សំសំចៃប្រេងនឹងប៉ះពាល់ដល់អ្នកធ្វើការក្នុងហាងទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេ ប៉ុន្តែរដ្ឋាភិបាលនឹងអនុវត្តបណ្តើរៗដើម្បីកាត់បន្ថយផលប៉ះពាល់ ហើយវិធានការអាចនឹងអនុវត្តរហូតដល់ស្ថានការណ៍ប្រេងពិភពលោកល្អប្រសើរឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZHqA8CuE9KD0lEZgGustzlbMVFuDB5bSk8-f_EHB7JXax_ODDokfBI20uvWsz8_MRhfbBYif0mR_lVezroRocjrk8DNtjTakVW_zsBGttLgJnH8ZF8B-9JYs3ZBDG0CGLvg4y7P0_y5T2j22hwV5LIXnZ-Vrq58QX6O3eRFCypGXDGwOzxMtbO9WLkie/s800/photo_2026-03-27_10-25-43%20(5).jpg
សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ជំរុញឱ្យអ៊ីរ៉ង់រឹតបន្តឹងការឆ្លងកាត់នាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz និងនាំឱ្យតម្លៃប្រេងឆៅពិភពលោកកើនឡើងប៉ះពាល់ប្រទេសជាច្រើន រួមទាំងអេហ្ស៊ីប ។ អេហ្ស៊ីបទើបតែដំឡើងថ្លៃប្រេងក្នុងប្រទេសរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដើម្បីឆ្លើយតបនឹងវិបត្តិប្រេងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGI8wo98MyByaZbNrk22pi6Pkk-FjZVPDmIkyJ0hazCdvb3MTtQQLOPTIRkrLQ_BGeuxaj49FjpPBEp4Me_aFrf0zge_w6BO39F9GZHdIapUgmxh3_KCdoD_mgUonr7e2zvdmCe5iYwn_jZLSp6CvlrcKWNff4JveNUoW-mUTs6WuMYDPHoNRsXNHX2144/s1280/photo_2026-03-27_10-25-43%20(6).jpg

នាយករដ្ឋមន្ត្រីអេហ្ស៊ីបបញ្ជាក់ថា វិធានការសន្សំសំចៃប្រេងនឹងប៉ះពាល់ដល់ពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែអនុវត្តដើម្បីកាត់បន្ថយផលប៉ះពាល់តាមអ្វីដែលអាចធ្វើទៅបាន ។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងរក្សាបរិមាណផលិតកម្ម ៕

ក្រុមហ៊ុនតេលាខ្មែរ ធានាផ្គត់ផ្គង់ប្រេងនិងឧស្ម័នគ្រប់គ្រាន់ដល់ពលរដ្ឋកម្ពុជា

0

មិនបាច់ភ័យព្រួយ ឬបារម្ភអំពីការគ្មានប្រេង សាំង ឬហ្គាសប្រើប្រាស់! ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈតេឡាខ្មែរ បានធានាដល់សាធារណជនថានឹងរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នដែលមានស្ថេរភាពសម្រាប់តម្រូវការប្រចាំថ្លៃ បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកង្វះខាតនៅក្នុងប្រទេសក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFN02Nh1PcyGxBbus5UWXDu7LyeQPDLUPfylSyymQgRs3kcl5f1MxfgNYuvEI_cPoOM5GfOT1cnvSRW_mlSlNu_srOUdc1W9RipyMbh0zwArTxs9JZXOk1Z6yVovgkk3qujZOLcd9tZKVkCtB0wPLAIxoxqsRrfwsNGzlUVTfm8VHrdZFzfcRotVJq1mCJ/s1280/photo_2026-03-26_12-38-35.jpg

ចំពេលដែលមានការផ្សព្វផ្សាយថាក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងប្រទេសកម្ពុជា ប្រកាសផ្អាកដំណើរការផ្គត់ផ្គង់ឧស្ម័នហ្គាសជាបណ្ដោះអាសន្នដោយសារតែស្ថានភាប្រពសង្រ្គា.ម ធ្វើឲ្យក្រុមហ៊ុនមិនអាចនាំចូលឧស្ម័នមកលក់បន្តបាន ក្រុមហ៊ុនតេលាខ្មែរបាននិយាយថា ខ្លួនមានប្រេងឥន្ធនៈ និងឧស្ម័នគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់និងបំពេញតម្រូវការប្រើប្រាស់របស់អតិថិជនប្រចាំថ្ងៃ និងមានស្ថេរភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOI4RHniOnBEO0jDUIOLfszQuPx1HRZeDdU0BQWdmTKarD0lTy_uqp-LgN5mJLGaMukw2GtznXU6QhMwQC_4J3eKm_WElPRbocxCdC4cu3k6fMlXy_f2oSxMPzO0k6oT30rFAjozQiO8_Nd-DNwrh2OyFHr3fXgyXrgH8p0MidHLlOsFmWPVQ7Q1w5Ba4o/s1280/photo_2026-03-26_12-38-34%20(2).jpg
ជាមួយគ្នានេះ ក្រុមហ៊ុនបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្រខ្លួនក្នុងពេលកន្លងមក និងសូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់បន្តគាំទ្រក្រុមហ៊ុនខ្មែរ ដោយជ្រើសរើសប្រើប្រាស់សេវាកម្ម និងប្រេងឥន្ធនៈក្នុងស្រុកប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3JDAHCOb9GPbupkwLDXxprYELYOCeIeWk22dNsSNok2ujdueuTuhLCW0lo4rQv-HVWvSMxiCc33dt8vuJBd0b3Re5NsnOsykoIcwKex7PznmAh7khZIR7PwoCpHvmmjABI1w6eWVoNvhIF-acoMTuxSu4YTG-cERaPlFWGBreST3q9oJZtrTub9SUo6HT/s1280/photo_2026-03-26_12-38-34.jpg

គួរជម្រាបថា ក្រុមហ៊ុនតេលាខ្មែរ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពល និងប្រេងឥន្ធនៈដ៏ធំមួយនៅកម្ពុជា ដែលដំណើរការបណ្តាញស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងនៅទូទាំងប្រទេស ដោយផ្គត់ផ្គង់ប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងឧស្ម័នប្រេងរាវ (LPG)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVembUJ5LiCZNjtNbvDXD9SSeM090E4GUVesw2ELNAmdnBJhaHPByLIOIMuj6Y0R092PhXStS9Jfhte-EVrBjh9v6NdPV8VYZtXyigziVupo9tvtGuo2XC7etFd9CqhyS1XzW5B7Ir2LdTdBiiKIoPQa4Wbh9ROOwTMdWF9IBCcBy3zlClylbC-lCrsPxJ/s800/photo_2026-03-26_12-38-35%20(2).jpg

ចាប់តាំងពីឆ្នាំ 1993 មក ក្រុមហ៊ុននេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារប្រេងឥន្ធនៈរបស់ប្រទេសកម្ពុជា ដោយបម្រើទាំងអ្នកប្រើប្រាស់បុគ្គល និងអតិថិជនពាណិជ្ជកម្មនៅទូទាំងតំបន់ទីក្រុង និងជនបទគ្រប់តំបន់៕

ការស្នើលុប MOU ឆ្នាំ២០០០ របស់ថៃ មានចេតនាកេងចំណេញនយោបាយ និងបំផ្លា.ញច្បាប់អន្តរជាតិ

0

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនប្រកាស បដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយ គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃ ភាគីទាំងពីរនាពេលកន្លងមក។ ការច្រានចោលរបស់ភាគីកម្ពុជា ក្រោយមានសារព័ត៌មានក្នុងស្រុកថៃ បានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU ៤៣ (MOU ឆ្នាំ ២០០០) របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibl2ZgB17MY70ffV3zmfSI02crP_cA1y-OA4_DhoCfnUZuKGNZhv87jxllYt0WFyAnrWrwI_dnuly3AWE7i0tThkrNJ8Bhb2_CyuoyKoYCZV8VXeNIYPZ1qzH0JNXuld7WMg6Vj8Uhzmmkz6Z0QT9Uv_bMFf4B4lpaAVHuaRbKBtav3DNBqat79ivWro8L/s990/photo_2026-03-26_14-29-14%20(2).jpg
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឱ្យដឹងថា MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ និង បានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹង ព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំង ពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI-ti9xYulUhDIN0kLB_q4AVLMwiNH-SqM_OhI9laEkFhBqcKRZOLG1UGofr-8Aa5O_zRxb1C6PFxHOEOeuWyW1PDXVj_PKbHI-kQuRbh6fFilmeLs2a5rlkIvT43xWBXY1swG9trRbubCcbQJWIDc1_efSRswq27Ytu98O_q6249M_70PIxgt9rcdsM3g/s990/photo_2026-03-26_14-29-14%20(3).jpg

តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយក ហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃ អនុសញ្ញាទីក្រុងប៉ែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje7q7MsSFlAlcx5RoQS6f9zBp6_8Z_g9gPI5kVggDm9-lUjvWb0Mjk1oP8JHDOmmJMLQKD8eN2AbOY3sODWmTVoZ8_aeTnvTBOBc_YEatQhnrmadpoA-a2kMYR9lic0Yz3CwZtbgK3KPp8TYj3UejVLdBJmaTCpltS5B8HdBA2TkWmDW1cQvHUJzXbMeRU/s1024/photo_2026-03-26_14-29-14%20(4).jpg
មួយវិញទៀតMOU ឆ្នាំ២០០០ បានផ្តល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ១៩០៧, ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម, បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBGXkAdKZEO3YXlOAhNpyTLbxCi382bajLR4tsLMvLEAkVoB825MqskOhkKprMCQ-Lfos0KTWrNf-Nri6ttLA23PbXmMlff_0AvBkS4H9V2ABQ_0ySq1mMC6qIvM1-kVBWpw2-lZRjWsSPeX3N6qXtSIPAzwWxVjHVDA51dzpkQy2SP-gtppE5UYzbQz0n/s750/photo_2026-03-26_14-29-14%20(5).jpg
ជាក់ស្តែង នាពេល កន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានដូចជា ការស្វែងរុករកទីតាំង ពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងទាំង៧៤, ការជួសជុលនិងថែទាំបង្គោលព្រំដែនសម័យបារាំង ដែលបានឯកភាពគ្នា, ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន, ការកសាងបណ្តាញបង្គោលប្រឹថពី វិភាគរួមកម្ពុជា-ថៃ និងការងារវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែនជាដើម។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ភាគីកម្ពុជា តែងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារ វាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃឱ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាព យូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioASMOP81pjRV7Iru-D1tDE0GeRisBfPavXdgT_tHArLVO8HnJZBKR59tgEBGZZR02F6Lpr3fNo16Yw4mTa9sfgyyx1SzGNtYu7thlJFIZGxmswf_x9vajGtY_slEJ3Lggdld7lAUOT-OTBZ0zEJL1y6dxuIIz8a03KSbAkM9jiqiO4uCmsPXovU2K8IOd/s1280/photo_2026-03-26_14-29-13.jpg

ជារួម ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិង គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការ ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែល មានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ៕

Tian Xiwei មានសម្រស់ដូចតុក្កតានិងសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់

0

Tian Xiwei គឺជាតារាវ័យក្មេងម្នាក់ក្នុងចំណោមតារាវ័យក្មេងដែលកំពុងរះថ្មីនៅក្នុងវិស័យកម្សាន្តចិនដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែរូបរាងដ៏ស្រស់ស្អាត ភាពផ្អែមល្ហែម និងសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់របស់នាង។ ថ្មីៗនេះ ប្រជាប្រិយភាពរបស់នាងបានកើនឡើងកាន់តែខ្លាំងឡើង ដោយសារតែតួនាទីរបស់នាងនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ «Pursuit of Jade» ដែលនាងសម្តែងជាមួយ Zhang Linghe ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjat3XKLVg93GJwMhqC7-ObtBXXX3ZLMd9TP4Coby5yrPScRHIdg8uw0kVDOAzML6QHPafjWIYPgZY-GUI-FjeDiYCLBerf3xd3hewKz7cEZKBTOXY3wXhlPMR9p4I2HXTuiVj8oDHW6qM8tS-Xlj1_Oexv_WpfCiEP8_VXqC2l7GSlT3UVjQriXhjq43jP/s2048/image_2026-03-25_15-41-26%20(4).png
ក្រៅពីសម្រស់ដូចតុក្កតារបស់ Tian Xiwei តារាសម្តែងដែលកើតនៅឆ្នាំ១៩៩៧រូបនេះក៏ត្រូវបានគេផ្សព្វផ្សាយច្រើនដងផងដែរ ដោយសារតែរាងកាយដ៏ស្រស់ស្អាតរបស់នាង ដែលផ្ទុយស្រឡះពីរូបរាងដ៏ស្លូតត្រង់របស់នាង។ ជាមួយនឹងលក្ខណៈពិសេសទន់ភ្លន់ និងស្រស់ស្អាតពីធម្មជាតិ នាងអាចទាក់ទាញចំណាប់អារម្មណ៍បានយ៉ាងងាយស្រួល។ មុខតូចរបស់នាង សមាមាត្រមានតុល្យភាព ភ្នែកធំៗដែលបង្ហាញអារម្មណ៍ ច្រមុះដ៏ប្រណីត និងស្បែករលោង និងភ្លឺថ្លា អនុញ្ញាតឱ្យនាងបង្ហាញម៉ូដសម្លៀកបំពាក់ជាច្រើនប្រភេទ -ចាប់ពីស្រស់ស្អាត និងក្មេងជាងវ័យ រហូតដល់ឆើតឆាយ និងទំនើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV16x6eouwh2olDdfnYaC2nxzOekBLRxcYvKTvgTuNm5Bf56Eq3lbm4ESe08AgGZqvvyLCPo54is_APdSQJ0Oey1WmUdlDg0isyDdCTnHvKhLo6bTCrsKzcoe9WxevE27nR-66DwJggvf0CYrMvCl3zIqeMUtg94gZADzR15Mgt9Kfrb0fhMyy4Q9mOz6q/s2048/image_2026-03-25_15-41-27.png
Tian Xiwei ទាក់ទាញចិត្តមនុស្សដោយមន្តស្នេហ៍ដ៏ទន់ភ្លន់ និងងាយស្រួលទាក់ទងរបស់នាង ដែលធ្វើឱ្យនាងមើលទៅគួរឱ្យទាក់ទាញ និងទាក់ទាញយ៉ាងទូលំទូលាយ។ ខណៈពេលដែលតារាសម័យទំនើបមួយចំនួនពេលខ្លះប្រឈមមុខនឹងមតិយោបល់ចម្រុះអំពីរូបរាងរបស់ពួកគេ Tian Xiwei តែងតែត្រូវបានគេសរសើរចំពោះលក្ខណៈពិសេសប្លែកៗរបស់នាង និងឥទ្ធិពលភ្លាមៗនៅពេលមើលដំបូង។ជាពិសេស សម្រស់របស់នាងត្រូវបានចាត់ទុកថាជាធម្មជាតិទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW59LVQCk8cONBqW6lT3XPiLhjWk5xZKtiosFAVpJL4a-x-JV-j9AHcaZQ91oWjSleM_Nwm9naHE_BaKZM1IyMVrMdjsY5Wc8hHLfjNrliGxFaJCcl3uWYeN40ZvGKSdi54P6a1_QKsrPUUXR2_K1n-cDBu2HX60zKt_LbaStuLhBnymUMstAAmPMo4SNp/s2048/image_2026-03-25_15-41-30.png

រូបថតចាស់ៗរបស់ Tian Xiwei តែងតែលេចចេញជាសាធារណៈតាមអ៊ីនធឺណិត ហើយក្លាយជាប្រធានបទពេញនិយម ដោយសារតែស្ទើរតែគ្មានភាពខុសគ្នាបើប្រៀបធៀបទៅនឹងរូបរាងបច្ចុប្បន្នរបស់នាង។ សូម្បីតែពេលគ្មានការតុបតែងមុខក៏ដោយ នាងនៅតែទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងស្បែកស្អាត លក្ខណៈពិសេសចុះសម្រុងគ្នា និងរស្មីស្រស់ថ្លា និងក្មេងជាងវ័យ។ ភាពស៊ីសង្វាក់គ្នានេះតាមពេលវេលាបានពង្រឹងការកោតសរសើរពីសាធារណជនចំពោះរូបរាងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE7FlzyC_69AWT4v4Hd2Es1VFtVerb01JreivEqtbFizSBl4bPNoHUo7_5hOm0yLXoMKr2NaWJYsxDCVBdg0xhdSqcFyKMepk0R3WMrFfQlC7WviQF6rw7ErOFbe0H9rqRNJ5cz6hAQRtXAVqphK37L6UynRwhm38ywmPkfOL0h5GYJ4QkDVInRxTaYUua/s1440/image_2026-03-25_15-41-32.png

ក្រៅពីមុខមាត់របស់នាង រូបរាងរបស់ Tian Xiwei គឺជាចំណុចសំខាន់មួយទៀតដែលត្រូវនិយាយ។ នាងត្រូវបានគេមើលឃើញជាញឹកញាប់ថាជាប្រភេទរាងកាយដ៏ល្អក្នុងចំណោមនារីវ័យក្មេង ដែលមានចង្កេះស្ដើង និងស៊ុមដ៏ស្រឡូន ប៉ុន្តែមានរាងកោងដ៏គួរឱ្យចាប់អារម្មណ៍។ ទោះបីជានាងមានរូបរាងតូចច្រឡឹងក៏ដោយ ក៏នាងបានទាក់ទាញទស្សនិកជនម្តងហើយម្តងទៀតជាមួយនឹងវត្តមានដ៏មានទំនុកចិត្ត និងទាក់ទាញរបស់នាង។ រួមផ្សំជាមួយនឹងការដើរដ៏មានទំនុកចិត្ត និងឥរិយាបថស្ងប់ស្ងាត់របស់នាង Tian Xiwei បន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែង មិនថានាងបង្ហាញខ្លួននៅទីណាក៏ដោយ។ គួរឱ្យចាប់អារម្មណ៍ផងដែរ អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលចំពោះដៃដ៏រឹងមាំរបស់នាង ទោះបីជាមានរាងស្លីមរបស់នាងក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHulJI4u8pjGLyCYL53T7GCZdiZl69Aqo7JbRgmqAFOJZEgTdMZ-q4z9TwfCrZ_nen8TCVHf5FEzOEp9tAczrgyz-s-WMHzkAnkDpY1wy3XiA5oH97wvmTZu4MXQ3X42v1Ovq6hmVEdBPcmfFQhUAnExxacdUm2ba9-i5Ch9bYD9ju-PDTqSJoHK9g_LE_/s2000/image_2026-03-25_15-41-33.png

នៅពីក្រោយរូបរាងដ៏ស្រឡូនរបស់នាង គឺជាការស៊ូទ្រាំខាងរាងកាយដ៏រឹងមាំ។ខណៈពេលកំពុងរៀបចំសម្រាប់តួនាទីរបស់នាងនៅក្នុងរឿង «Pursuit of Jade» Tian Xiwei បានផ្តោតលើការកសាងកម្លាំង និងភាពរឹងមាំ ដែលនាំឱ្យមានរាងកាយដែលសមសួន និងអាចបត់បែនបាន ទោះបីជាមានទម្ងន់ត្រឹមតែប្រហែល ៤៥ គីឡូក្រាមក៏ដោយ។ ភាពផ្ទុយគ្នារវាងរូបរាងដ៏ផ្អែមល្ហែមរបស់នាង និងរាងកាយដ៏ទាក់ទាញរបស់នាងបង្កើតបានជាភាពទាក់ទាញពិសេសមួយ ដែលអនុញ្ញាតឱ្យ Tian Xiwei ប្តូររវាងរូបភាពដ៏ស្លូតត្រង់ និងទាក់ទាញបានយ៉ាងរលូនដែលធ្វើឱ្យនាងក្លាយជាតារាសម្តែងវ័យក្មេងដ៏ទាក់ទាញបំផុតម្នាក់នៅក្នុងឧស្សាហកម្មនេះនាពេលបច្ចុប្បន្ន៕

Nchive រាំបទ ព្រះនាង ចេណ្ណា

0

បទចម្រៀងរបស់ព្រះនាង ចេណ្ណា ដែលមានចំណងជើងថា «សារភាពគ្មានន័យ» នៅតែពេញនិយមមានអ្នករាំលេងកម្សាន្តតាមរយៈក្បាច់រាំរបស់ក្រុម SPICY-NAMES ។ ជាក់ស្តែងសមាជិក៣រូបរបស់ក្រុម Kpop Nchive ទើបតែទម្លាក់វីដេអូរាំបទនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCiINFjwhsElzzLFSqjIhkHZMUCcifKJuS2TPL_yHXceBBcfbSQrlvf4jamP04d0L-YRD_eyGrDZxPCqdPhsqbozNx4lIDlQtBuUR8MCkjlijntiUQNKhcjUWGk_ITlyH-5hU4rBwf5eV5OalRp0sCk48F-dvNr9q4Ec1JyOTeqleih9tt8eQtFjHfxcDy/s1080/SnapInsta_to_610663395_18063311324648363_7991916155511378199_n.jpg

នៅល្ងាចថ្ងៃទី២៥ ខែមីនា សមាជិក៣រូបរបស់ក្រុម Nchive ដែលមានដូចជា N , Ha L និង E an បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តពីព្រោះពួកគេនឹករលឹកស្រុកខ្មែរដោយបានទម្លាក់វីដេអូរាំបទរបស់ ព្រះនាង ចេណ្ណា នៅលើបណ្តាញសង្គមហ្វេកប៊ុក។ មុននឹងទម្លាក់វីដេអូថ្មីៗនេះ ក្រុម Nchive ធ្លាប់បានរាំ Challenge បទ «សារភាពគ្មានន័យ» នៅផ្លូវថ្មើរជើងចតុមុខអំឡុងពេលពួកគេស្ថិតនៅប្រទេសកម្ពុជា។ ការបង្ហោះវីដេអូនេះដែរអ្នកគាំទ្រមួយចំនួនគិតថា Nchive ប្រហែលជាកំពុងអ្នកគាំទ្រកម្ពុជា នឹកប្រទេសកម្ពុជាហើយមើលទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNvjITI3WVinVOWx83Y0zpxYkFNj_Yjuxs9NHFNA4b26d8suAaSjusHqxkbYtMK6RSqt1JkVrB55Dka5dyrRbZjkQdywLIoaqbkQGu4jEEnQWruz2YgmfLPIXFBUOrDtNCKiUQ9L_hA4zPv8OUPk05jcM7GQZRqutWDXDu0Fq1i5t6arvDSHUdmXLytVSF/s1440/image_2026-02-12_16-04-18%20(2).png

មែនទែនទៅ ដ្បិតថាពេលនេះប្រជាប្រិយភាពរបស់ក្រុម Nchive នៅមានកម្រិតប៉ុន្តែសកម្មភាពផ្សារភ្ជាប់របស់ក្រុម Kpop នេះនិងអ្នកគាំទ្រកម្ពុជាពិតជាមានទំនាក់ទំនងល្អណាស់ជាហេតុធ្វើឱ្យអ្នកគាំទ្រនៅតែតាមគាំទ្រ Nchive។ ជាមួយនឹងសកម្មភាពគាំទ្រនានា កន្លងមកអ្នកគាំទ្រក៏បានបញ្ចាំងរូបភាពរបស់សមាជិក Kangsan នៅលើផ្ទាំង LED ដ៏ធំនៅកោះពេជ្រដើម្បីអបអរថ្ងៃកំណើតរូបគេផងដែរ។ កន្លងមក សមាជិកពីររូបរបស់ Nchive ក៏ធ្លាប់រាំបទ Pop Out របស់ N John ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaSkJBcSI_2q4OXtm06rUSzML5QxaXmoVp9h2EvKkLD8Up4IEqsKQqqSamPFs_xqXpbQmTM5UVKJdu-nhp05tmT0b3JgBip1yTMBVM88TZdJgRPxLDiuAGCelW5-hXpyWr1d16J4IU-XmPTi3mflnES8FJ_JTQXDeDq1CQBUkMBFsf9Vi-3XwJWX7XF8xm/s1440/image_2026-02-12_16-04-18%20(3).png

បើតាមការបង្ហោះរបស់ក្រុមអ្នកគាំទ្រ សមាជិក E an បានបង្ហើបថា Nchive នឹងមានគម្រោងមកប្រទេសកម្ពុជាឆាប់ៗនេះម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs7dU4cFC9tJ_na2VRsqnhrdMAO0OA8YdkOSaEpCZvFyrT-KGBK3lJlh226DcLGNZTKd1EehxOm4vly97tuCjSS60MmnTBBo2k4Z9KJ4WVtEdkOk4sZ5K5IPiYV1anE3mgyFOVAwk2KJ_NN_xF_yiZnu8wlrD81x82dOx1DCA7dgmkeAfMdSJTxWAVwnTV/s1440/image_2026-02-12_16-04-22.png

ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បទ «សារភាពគ្មានន័យ» របស់ព្រះនាង ចេណ្ណា ទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់ដែលមកទល់ពេលនេះមានអ្នកស្តាប់លើសពី៦៣៩ K ។ បទនេះជាស្នាដៃរបស់ព្រះនាង ចេណ្ណា ផ្ទាល់ក្នុងការនិពន្ធហើយមានអ្នកលេងបណ្តាញសង្គមទិកតុកជាច្រើនបានលេងបទចម្រៀងនេះ៕

ទឹកមុខ William Chan អំឡុងពេលថតរឿងថ្មីធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជជែកវែកញែក

0

ថ្មីៗនេះតារាសម្តែង William Chan ត្រូវបានគេប្រទះឃើញកំពុងថតរឿងភាគថ្មីរបស់ខ្លួនមានចំណងជើងថា «Love Slowly» នៅទីក្រុង Foshan ។ វីដេអូបង្ហាញពី William Chan បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh88SUQA0PtU7uKrEUYxuxZwFK8RvWBs_wkaALMBS017nxLp68hO7O_YOZdxjVJqVRFdk8P8uK0Kom5JmtMLPu0agqb-w7SZy0RW__ZJyz-m9OfCY0Sn7D7TeIswbnAArCC53EFCBkgJ_5M-FcTtMTueJtc-SO5syPNvhM3CWuC9h3kkXn7nW6J-U2UHliW/s1440/image_2026-03-25_10-21-41%20(2).png
វីដេអូឃ្លីបនេះ ដែលត្រូវបានគេរាយការណ៍ថាថតនៅជិតបឹង Qiandeng បង្ហាញពី William Chan ស្លៀកពាក់ឈុតសាមញ្ញ ប៉ុន្តែទាន់សម័យជាមួយនឹង អាវយឺតពណ៌ស រួមផ្សំជាមួយខោខូវប៊យពណ៌ខៀវខ្ចី ដែលបង្ហាញពីរាងកាយដ៏រឹងមាំ និងរាងខ្ពស់របស់លោក។ ហ៊ុព័ទ្ធដោយសន្តិសុខ និងបុគ្គលិក William Chan បានដើរចូលទៅក្នុងកន្លែងថត ខណៈដែលហ្វូងអ្នកគាំទ្រ និងអ្នកដើរកាត់បានប្រមូលផ្តុំគ្នាមើល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3OYjhfaj4V6jLh4by07UqxZDBQ836j64oxEn2Q82IGtmskUN7lDnWf1udD1FSZoguO0LWEgWJQpPsTgviZ-n60vG0Tg47DAf3cQz8-e607vZ59cMQUumI_o-Nbz_LoRU3kCIIFWfP172PnrdcvrCMXkNfO0wCB_cKQV5tsmk56j5lopXHysPRx8KUIe8g/s1707/image_2026-03-25_10-21-37.png
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍បំផុតមិនមែនជារូបរាងរបស់តារាប្រុសរូបនេះទេ ប៉ុន្តែជាទឹកមុខ។ នៅក្នុងវីដេអូ តារាសម្តែងវ័យ៤០ឆ្នាំរូបនេះបានរក្សាទឹកមុខដ៏ម៉ឺងម៉ាត់ និងស្ងប់ស្ងាត់ ជាមួយនឹងអន្តរកម្មតិចតួចបំផុតចំពោះហ្វូងមនុស្សជុំវិញ។ William Chan មិនបានគ្រវីដៃ ងក់ក្បាល ឬទទួលស្គាល់អ្នកគាំទ្រទេ ដែលនាំឱ្យអ្នកលេងអ៊ីនធឺណិតមួយចំនួនរិះគន់អាកប្បកិរិយារបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyfcLjLIPxAVnUtKZDJnF1fCskumn24e-Xb1_4txat_fVHKst7Yy5kJ1ISM001GK3y6OXs-MRswhJ1C-l9zgzcmmptiDopQe-P9OUPhcNKIGaHeKiJ0Wi7dnGmF_O0-9L6xTbNjcA3ZHgvET1g2oXLZ9yOQxQ_S0mLI5DGOHL512aLzy8sxT7MzxMxzHAY/s2048/image_2026-03-25_10-21-39.png
អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា William Chan មើលទៅកាចសាហាវណាស់ និងថា ទឹកមុខរបស់ William Chan ហាក់ដូចជាមិនរាក់ទាក់ដែលធ្វើឱ្យរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត ដោយអ្នកទស្សនាមួយចំនួនបកស្រាយពីអាកប្បកិរិយារបស់លោកថាត្រជាក់ និងឃ្លាតឆ្ងាយ។ ក្នុងពេលជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនបានចូលការពារតារាសម្តែងរូបនេះ។ អ្នកគាំទ្របានអះអាងថា លក្ខណៈពិសេសមុខមុតស្រួចរបស់ William Chan គឺបែបនេះតែប៉ុណ្ណោះ។ អ្នកផ្សេងទៀតបានលើកឡើងថាលោកគ្រាន់តែផ្តោតលើតួនាទីរបស់ខ្លួន ឬជៀសវាងការរំខានក្នុងអំឡុងពេលថត។អ្នកគាំទ្រមួយចំនួនថែមទាំងសរសើរពីភាពត្រជាក់របស់លោកទៀតផង ដោយនិយាយថាវាបានបន្ថែមភាពទាក់ទាញរបស់គាត់ និងត្រូវគ្នានឹងរូបភាពចាស់ទុំដែល William Chan បានបណ្ដុះបណ្ដាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT8LoBLEr5ibf4Kz_YzrEmCDQqCYSAeICP1rR6V_VIjI3HML-vkyXpEyIa-6q2XU9au4VDj5bswRFDwz4i2zqMQgBnFS_SauTw0pqT9w8DuuvGaG21XxMgjQsuDw5Rb3g-BHRFhWH4F8vGl2QYc4Ej3ZGkYHdsBQ5TXlLGVn6W8JDrH0sjAwNofdP-gsFy/s2048/image_2026-03-25_10-21-40.png

តារាសម្តែង William Chan បានសកម្មក្នុងវិស័យកម្សាន្តចិនជាយូរមកហើយ ដោយបានកសាងមូលដ្ឋានអ្នកគាំទ្រដ៏រឹងមាំតាមរយៈទាំងរឿងភាគ និងខ្សែភាពយន្ត។ ថ្មីៗនេះ លោកក៏បានទាក់ទាញចំណាប់អារម្មណ៍សម្រាប់ជីវិតផ្ទាល់ខ្លួនរបស់លោកផងដែរ ដោយប្រកាសមានទំនាក់ទំនងជាមួយនឹងតារាម៉ូដែលចិន He Sui និងការក្លាយជាឪពុកគេ៕

ហ្វូងក្អែករាប់ពាន់ក្បាលខ្មៅពេញទីក្រុង Tel Aviv របស់អ៊ីស្រាអែល បង្កឱ្យមានការព្រួយបារម្ភពីប្រផ្នូលអាក្រ.ក់នឹងកើតមានឡើងឆាប់ៗ

0

ស្របពេលប្រទេសអ៊ីស្រាអែលកំពុងតែប្រឡូកក្នុងសង្គ្រា.មជ្ឈិមបូព៌ា ស្រាប់តែពលរដ្ឋនៅទីក្រុង Tel Aviv ប្រទះឃើញហ្វូងសត្វក្អែករាប់ពាន់ក្បាលហោះលើទីក្រុងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក៏ថតរូបបង្ហោះក្នុងបណ្តាញសង្គមចែកចាយពេញពិភពលោក ។ បន្ទាប់ពីចែកចាយរូបភាពក្នុងរយៈពេលខ្លី បានធ្វើផ្ទុះការចាប់អារម្មណ៍ក្នុងបណ្តាញសង្គមពិភពលោក មនុស្សភាគច្រើនគិតថា វាអាចជាប្រផ្នូលប្រាប់ពីហេតុការណ៍មិនល្អនឹងកើតឡើង ប៉ុន្តែអ្នកជំនាញគិតខុសពីនេះ ដោយសារបច្ចុប្បន្ន គឺជាសម័យបច្ចេកវិទ្យា AI មានការបង្កើតរូបភាពក្លែងក្លាយច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNGBxnssLJ_EUugY_N39q1lNp2gFyGp2bdO9whh6_XWyoVLRS2XW8gO06RD5LitTuMwCv1_ALT2-iQY0OyYU_XYlcGAsQ_0dGVbspgyNg7h8nuhWKLFZJVFBNwYvzyY4MfxzO6lFoSqCMY2GlhFpbnCH1I-YrzBsmugGosfjeXKS-HRI3hYk4xYsc0DAjZ/s600/photo_2026-03-27_08-44-16%20(2).jpg

កាលពីថ្ងៃទី២៥ ខែមីនា ហ្វូងក្អែករាប់ពាន់ក្បាលបានហើរលើទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល និងស្រែកលាន់ឮពេញមេឃ ដែលធ្វើឱ្យពលរដ្ឋអ៊ីស្រាអែល និងអ្នកប្រើប្រាស់បណ្តាញសង្គមលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់បង្ហោះរូបភាពក្នុងបណ្តាញសង្គម ។ មនុស្សជាច្រើនគិតថា គឺជាប្រផ្នូលអាក្រក់ពាក់ព័ន្ធនឹងការកើតឡើងនូវគ្រោះមហន្តរាយធំៗ ពីព្រោះកម្រឃើញហ្វូងក្អែកជាច្រើនក្បាលបង្ហាញខ្លួនបែបនេះណាស់ ស្របពេលស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ8180QO9FBLkN0vSfcGLhcrJ806MZ7wjpVYQOqxe6fcwXX980h9fjrJLC1_whMn4fS_tnnTAeIFlGuk4-TKf0bXSETSpb367eOoy5Xoo3vA2WGKb43SFaRtItnAnVlsnS7iOvY5nrTes3-Mv34spGJhZY9LNnJNjsFqhJzHFKKMjBpTvzZVIgJV8yJs7r/s910/photo_2026-03-27_08-44-16%20(3).jpg

មនុស្សមួយចំនួនបានលើកឡើងនូវពាក្យទំនាយពីការបង្ហាញខ្លួនរបស់សត្វក្អែក គឺជាសញ្ញាប្រាប់ពីប្រទេសកើតសង្គ្រាម និងរងការបំផ្លិចបំផ្លាញនាពេលឆាប់ៗ ហើយការលើកឡើងបែបនេះត្រូវបានមនុស្សភាគច្រើនយល់ស្រប ដោយសារស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ាដែលបង្កឡើងដោយអ៊ីស្រាអែល និងអាមេរិក មិនទាន់បញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicG8aUk-0vydJ1t6Nu2eWCelghUkShe5whCTFrSx3uMWi3k_uU5X7UjKnD7H77LnXBm2B0lY0D16-3nplB6fi2GGV7jLNAh2cd4BBsjxc8aVwTun_WI3JpYJcK8WE9HLkH1yIsDQDpKHfye3_zsLkQLoDavif1hAuhfUFbLDXuP8DdYmH2PhOG2od7KsdS/s1200/photo_2026-03-27_08-44-16.jpg

ក្រោយមានការចាប់អារម្មណ៍ខ្លាំង អ្នកជំនាញបានលើកឡើងពីហ្វូងក្អែកហើរលើមេឃ គឺកើតឡើងតាមធម្មជាតិ ពីព្រោះទីក្រុង Tel Aviv គឺជាផ្លូវដែលពួកវាត្រូវជម្លៀសខ្លួនពេលផ្លាស់ប្តូររដូវកាល ហើយក្អែកជាសត្វដែលប្រទះឃើញជាទូទៅនៅប្រទេសអ៊ីស្រាអែល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH2s_qpLD_fVsS3xKHiD98k6NgkVKuomzFpeEBKPenraLh8Py1vruWBg_xll9iv5m08ARBWhdxoo-1wN_MfJ8i0odq13APIssqVb6_IXEgvv1e00XK4p29-CYsCYl4s4sHV7eucex4P_6yBSQaJ7pPkOrP7tkB_yixxuHYLo-2FQTkGXR87-rCVDVOn3Ua/s1200/photo_2026-03-27_08-44-17.jpg

អ្នកជំនាញថា វាអាចជាវីដេអូបង្កើតឡើងដោយបច្ចេកវិទ្យា AI ឬជាការយករូបភាពនៅកន្លែងផ្សេងមកផ្សព្វផ្សាយដើម្បីឱ្យផ្ទុះការចាប់អារម្មណ៍ ។ ហេតុនេះ ពេលប្រទេសកំពុងកើតសង្គ្រាម ត្រូវត្រួតពិនិត្យព័ត៌មានឱ្យបានច្បាស់លាស់មុននឹងជឿ ដើម្បីកុំឱ្យជឿព័ត៌មានក្លែងក្លាយ ៕