សហព័ន្ធកីឡាសីដក់ម៉ាឡេស៊ី ដាក់ពាក្យប្ដឹ.ងមន្ត្រីជាន់ខ្ពស់ថៃ ៣នាក់ ករណីចា.ញ់ហើយនៅបង្កការរញ៉េរញ៉ៃក្នុងទីលានប្រកួត
វប្បធម៌អនាធិបតេយ្យ និងចរឹតយូកូងទៅណាមិនច្រឡំគេកំពុងធ្វើឲ្យថៃល្បីឈ្មោះមិនល្អនៅលើឆាកអន្តរជាតិសារជាថ្មី! ដោយសហព័ន្ធកីឡាសីដក់ម៉ាឡេស៊ី កំពុងដាក់ពាក្យបណ្តឹងប្រទេសថៃ ករណីមន្ត្រីជាន់ខ្ពស់ជនជាតិថៃ ៣ នាក់បានចូលទៅរំខាន និងបង្កភាពរញ៉េរញ៉ៃក្នុងអំឡុងការប្រកួតកីឡាសីដក់របស់ក្រុមម៉ាឡេស៊ី ទល់នឹងក្រុមថៃ ក្នុងព្រឹត្តិការណ៍ «ពានរង្វាន់សីដក់ពិភពលោក ឆ្នាំ២០២៦»។ ម៉ាឡេស៊ីបានរិះគ.ន់ចំៗថានេះគឺជាទង្វើការខ្វះការគោរព និងគ្មានសីលធម៌ពីសំណាក់មន្រ្តីជាន់ខ្ពស់ថៃ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ របស់លោក Datuk Abidullah Salleh អគ្គលេខាធិការសហព័ន្ធសីដក់ម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់ថៃទាំង ៣ រូប ដែលត្រូវបានបញ្ជាក់ឈ្មោះនៅក្នុងលិខិតបណ្ដឹង រួមមាន លោក Thana Chaiprasit ប្រធានសមាគមសីដក់នៃប្រទេសថៃ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ រួមជាមួយ បណ្ឌិត Chalerm Chaivakit មន្ត្រីជាន់ខ្ពស់នៃសមាគមសីដក់ថៃ និងមន្ត្រីអមដំណើរជាន់ខ្ពស់ម្នាក់ទៀតរបស់ភាគីថៃ។ ភាគីម៉ាឡេស៊ីបានលាតត្រដាងថា មន្ត្រីទាំងនេះមិនមានឈ្មោះនៅក្នុងបញ្ជីចុះឈ្មោះផ្លូវការសម្រាប់ចូលទៅក្នុងទីលានឡើយ ប៉ុន្តែនៅពេលដែលការប្រកួតមានភាពតានតឹងរឿងអាជ្ញាកណ្ដាលកាត់សេចក្តី ពួកគេបែរជាដើរចូលទៅអន្តរាគមន៍ បង្កភាពរញ៉េរញ៉ៃ និងដាក់សម្ពាធមិនឱ្យកីឡាករប្រកួតបន្ត។
.jpg)
នៅក្នុងលិខិតបណ្ដឹងដដែលនោះ ម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ទង្វើគ្មានវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនៃកម្មវិធីប្រកួតលំដាប់ពិភពលោក ទំនុកចិត្តរបស់អ្នកឧបត្ថម្ភកម្មវិធី និងអារម្មណ៍របស់ទស្សនិកជនរាប់លាននាក់ដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់។ ជំនួសឱ្យការប្រើតួនាទីជាថ្នាក់ដឹកនាំដើម្បីសម្របសម្រួល បន្ធូរបន្ថយស្ថានការណ៍ ឬដាស់តឿនក្រុមកីឡាកររបស់ខ្លួនឱ្យគោរពតាមបទបញ្ជាការប្រកួត មន្ត្រីជាន់ខ្ពស់ថៃទាំងនេះបែរជាចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាឆាកល្ខោនស្រែកតវ៉ាខុសលក្ខណៈបច្ចេកទេសកីឡាទៅវិញ។

តាមរយៈពាក្យបណ្ដឹងនេះ សហព័ន្ធសីដក់ម៉ាឡេស៊ី (PSM) បានស្នើឱ្យគណៈកម្មាធិការវិន័យ និងអភិបាលកិច្ចរបស់សហព័ន្ធអន្តរជាតិ (ISTAF) ធ្វើការពិនិត្យរូបភាពវីដេអូភស្តុតាងទាំងអស់ ដើម្បីដាក់ទណ្ឌកម្មវិន័យយ៉ាងតឹងរ៉ឹងបំផុត និងហាមឃាត់មន្ត្រីទាំងនេះមិនឱ្យចូលរួមក្នុងកម្មវិធីអន្តរជាតិដទៃទៀត។ វិធានការផ្លូវច្បាប់កីឡានេះ ធ្វើឡើងក្នុងបំណងលុបបំបាត់វប្បធម៌មិនចេះចាញ់ និងការចូលចិត្តបង្កការរំខានរបស់ភាគីថៃ នៅពេលណាដែលលទ្ធផលនៃការប្រកួតមិនដើរស្របទៅតាមអ្វីដែលពួកគេចង់បាននៅលើឆាកអន្តរជាតិ។.jpg)
គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលអន្តរជាតិបានសម្ដែងហួសចិត្តចំពោះអត្តចរិតក្អេងក្អាង និងទម្លាប់បង្កការរំខានមិនចេះចប់របស់ភាគីថៃ នៅក្នុងព្រឹត្តិការណ៍ធំៗ។ ទម្លាប់មិនទទួលស្គាល់បរាជ័យ មិនព្រមចាញ់ និងវប្បធម៌បង្កភាពរញ៉េរញ៉ៃរបស់ថៃលើឆាកអន្តរជាតិ ដែលធ្លាប់បានកើតឡើងតាមរយៈការដើរចេញពីទីលានក្នុង AFF Suzuki Cup ឆ្នាំ២០០៦ ការតវ៉ានៅអូឡាំពិកឆ្នាំ២០១២ និង Asian Games ឆ្នាំ២០១៤ រួមទាំងការប្រកាសពហិការមិនប្រកួត «គុនខ្មែរ» នៅ SEA Games ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ សកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទម្លាប់មិនគោរពច្បាប់ និងការប្រើប្រាស់ឥរិយាបថក្អេងក្អាង នៅពេលលទ្ធផលមិនសមតាមបំណង៕



.png)



.png)



.png)

















.jpg)
.jpg)



.jpg)
.jpg)





.png)


