Home ព័ត៌មានជាតិ ផ្អើលឆាកអន្តរជាតិ! កម្ពុជាលាតត្រដាងភស្តុតាងថៃឈ្លានពាននៅ UN ធ្វើឱ្យថៃខឹងសម្បារ និងបើកប្រជុំអគ្គរាជទូតបន្ទាន់ដល់ទៅ២៤ប្រទេស

ផ្អើលឆាកអន្តរជាតិ! កម្ពុជាលាតត្រដាងភស្តុតាងថៃឈ្លានពាននៅ UN ធ្វើឱ្យថៃខឹងសម្បារ និងបើកប្រជុំអគ្គរាជទូតបន្ទាន់ដល់ទៅ២៤ប្រទេស

74
0

ការលាតត្រដាងការពិតយ៉ាងចាស់ដៃពីសំណាក់តំណាងអចិន្រ្តៃយ៍កម្ពុជានៅលើឆាកអង្គការសហប្រជាជាតិ (UN) កំពុងធ្វើឱ្យរដ្ឋាភិបាលថៃធ្លាក់ក្នុង​ភាពខ្លាចអាម៉ាស និងមិនសប្បាយចិត្តជាមួយកម្ពុជាយ៉ាងខ្លាំង រហូតដល់ថ្នាក់បង្ខំចិត្តកោះហៅឯកអគ្គរាជទូត និងកុងស៊ុលធំៗប្រចាំតំបន់អឺរ៉ុបដល់ទៅ ២៤ ប្រទេស មកប្រជុំបន្ទាន់ដើម្បីរកយុទ្ធសាស្ត្រលាងខ្លួនជាប្រញាប់។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqps5hKyI5NNGpdCnpnSjlEAFqrXdQTmcVHF1WI2d-v0Z03a_AK1DKDulpJEGl8QHWdPBHSEq6ewl97LQ8z60_7Jmafx43H8J_P56pNTpHhbROHl1944j6SrU2cmJJSbbcK4_dJPJUTJwHUu2fZYIzv4beqrYqueQGP_ulIGVMXGO9PcoQn_8IxfoHpU/s1024/photo_2026-05-25_09-17-30%20(2).jpg
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងអំពីការលើកឡើងរបស់លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំពិភាក្សាដេញដោលជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានបង្ហាញ​យ៉ាងលម្អិតនូវទិន្នន័យ និងផលវិបាកនៃការប្រើប្រាស់កម្លាំងយោធាឈ្លានពានរបស់ថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoRErRI1aN9RRIfvj9qDelO5BIxrGgJmL6AF5wdqvgPQL1dyKQmRLjnQfR51WC5fdiwC76mL6zbj8_py4FIsOBL8M6KCVTlvXZVL5aLsOJpTOO-X7bj3Sohm27Ueb97g8RJwl428g6Pe4ccg4SI0dGP3CXV8bsLjH8JtUI30beGpZ0bYUF-R0v4GIQZtE/s900/photo_2026-05-25_09-17-30.jpg
 
សកម្មភាពបកអាក្រា.តធាតុពិតរបស់ថៃពីសំណាក់តំណាងកម្ពុជាដូចខាងលើនេះ បានជំរុញឲ្យរដ្ឋមន្ត្រី​ការបរទេសថៃ លោក Sihasak Phuangketkeow ចេញមកផ្តល់បទសម្ភាសពីប្រទេសបារាំងយ៉ាងបន្ទាន់ថា៖ «លោកកំពុងតែមិនសប្បាយចិត្តជាមួយនឹងកម្ពុជាយ៉ាងខ្លាំង ដោយប៉ុន្មានថ្ងៃនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងដដែលៗអំពីរឿងប្រទេសថៃ ឈ្លានពានលើប្រទេសកម្ពុជាទៅកាន់វេទិកាអន្តរជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHODm83HjTyzJVk2SgYfyuwu3Zb2I_h_LsY9GMgV_1UtmQIpO49AFlT70xByvrph7Xr3vcqMOTuBLVTH0A_oXTLDyTUpOG1QMjMrA7hjgKHLNpIxVn1-CdLr7cj4zjgzUR9nPSOBLNiuX7l5yCuWzHGR9aWYzOd9tDBVjTAdlqOJvSVCmDW4-lTMmVWQ4/s1280/photo_2026-05-25_09-17-29%20(2).jpg
 
រដ្ឋមន្រ្តីការបរទេសថៃរូបនេះថែមទាំងបន្តគំរាមកំហែ.ងកម្ពុជាទៀតថា៖ «ប្រសិនបើកម្ពុជានៅតែមិនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនទេ អ្វីដែលធ្លាប់ជជែកគ្នាពីមុនមក ថៃនឹងចាត់ទុកជាមោឃៈ ហើយកម្ពុជា នឹងខាតបង់ប្រយោជន៍របស់ខ្លួន ដោយថៃមិនមែនជាអ្នកខាតបង់ប្រយោជន៍នោះឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzT2r5-Bj5uKuSbTmidEwhlT-X5Zt0f3fX2_kDnIIhaw6Xz2_7_otUNVtKZpagwnSqcdwTA8z2oGk_E0-NLMqmIWkVtFMSYtb63uRYuMIbxVhmAyZMPJZ4o23JTg-T36aacUljoIuCuo4r-BCGqGTm6H4Xd7Q2TstFS8ESfb6hoZUeP0efK9Z2niwk4k/s1280/photo_2026-05-25_09-17-29.jpg
 
ស្របពេលជាមួយគ្នានេះដែរ ​នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានបើកកិច្ចប្រជុំបន្ទាន់ស្តីអំពី «ការប្រគល់គោលនយោបាយជូនឯកអគ្គរាជទូត និងកុងស៊ុលធំៗ» ប្រចាំតំបន់អឺរ៉ុបចំនួន ២៤ប្រទេស ដើម្បីសម្រេចបានគោលការណ៍ជំរុញលើវិស័យការទូតចំនួន ៤ប្រការ ទប់ទល់នឹងយុទ្ធសាស្ត្រវាយលុករបស់កម្ពុជា ឬក៏អាចនិយាយឲ្យងាយយល់ថា ជាការនិយាយលាងខ្លួន និងការពាររូបភាពរបស់ថៃ កុំឱ្យធ្លាក់ចុះខ្សោយនៅលើឆាកអន្តរជាតិបន្ទាប់ពីការលាតត្រដាងរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfaREn8w56HaShy-BmFe0QnvHLKR2nEE4XnYbBHcTcFM7cGKFpGGhyphenhyphenGnq795gVFisC6o_q_p6eyVl1pTcEvFqbWVlbLf4hzmEi2SNJ8HqECBRKkc_2QLmMMwVCMdxdWseNlXnYHv479K4ewSsyqR8euW2bEz21eatCkqSQtVBI8mYbo1BT656etLtXB0o/s1280/photo_2026-05-25_09-17-31.jpg
 
បន្ថែមពីនេះ ថៃបានព្យាយាមយកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មកធ្វើជាខែលក្នុងការដោះស្រាយជម្លោះតំបន់ត្រួតស៊ីគ្នា ដើម្បីបង្ហាញទៅពិភពលោកថាខ្លួនជាអ្នកដើរតាមច្បាប់អន្តរជាតិ។ សកម្មភាពការទូតយ៉ាងរវើក និងការសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ថៃនាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា យុទ្ធសាស្ត្រការទូតបុរេកម្មរបស់តំណាងកម្ពុជានៅលើវេទិកាអង្គការសហប្រជាជាតិ ពិតជាបានវាយចំចំណុចរសើប និងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់មុខមាត់ និងផលប្រយោជន៍សកលរបស់ប្រទេសថៃ ដែលធ្វើឱ្យពួកគេត្រូវប្រញាប់ប្រញាល់រកផ្លូវការពារខ្លួនគ្រប់ច្រកល្ហកបែបនេះ៕