Home Blog Page 179

ច្បាស់ការណ៍ហើយ! រឿងស៊ុបសា.ច់មនុស្សនៅវៀតណាម តាមពិតគឺជាករណីឃា.ត.ក.ម្ម

0

ខេត្តឡាងសឺន៖ ព័ត៌មានដែលល្បីកក្រើកនាពេលថ្មីៗនេះនៅប្រទេសវៀតណាម ពាក់ព័ន្ធនឹងការយកសា.ច់មនុស្សមកធ្វើជាស៊ុប ពេលនេះត្រូវបានអាជ្ញាធរវៀតណាមធ្វើការបញ្ជាក់ថា គឺជាករណីឃា.ត.ក.ម្ម រួចព្យាយាមលាក់បាំងសា.កស.ពដើម្បីបំបាត់ភ័ស្តុតាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiIMxu5rZJn79rN_v17rceSW6ZE_t3CqKeVx9qDqLy-U85MP5Z_vMC-WmUHZhM3hrCFq6bL-tYG9BEw9u1GEAsvDakSSLMADdw8ZxNx6PPpJ_BsHhwddxufeBwL-h6Cna3-pDDbNzTkrlXTprGMUjlxG8yOh5pqtcJUn-GMYFz_qAK03s3VJIgaPXNL0FO/s1020/photo_2025-12-04_14-54-17.jpg

នៅរសៀលថ្ងៃទី ៣ ខែធ្នូ នគរបាលខេត្ត Lang Son បានប្រកាសថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ទីភ្នាក់ងារនគរបាលស៊ើបអង្កេតបានចោទប្រកាន់ និងឃុំខ្លួនលោក Doan Van Sang អាយុ ៥៧ ឆ្នាំ អតីតអនុប្រធានក្រុមគ្រប់គ្រងទីផ្សារលេខ ៤ ក្រោមនាយកដ្ឋានគ្រប់គ្រងទីផ្សារ ពីបទមនុស្សឃា.តក្រោមមាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXao_BwzJHbEQrTGhb5zmpAeygxjqZSZifLBWRBo5HifSjJxnbCT5seu-pYBb7vQzqXcCXSWQe2bkIhWNGX04k3dc7H30IRTcZY_4ceOYiF_HvbFf8M1v4vX7wAI8UZM1KTmDTSbxZ_5Q47Ww3Drr96JiaQYZBylaC6MSkh6GbZI-DdS1XbDEKjylhEVp/s1280/photo_2025-12-04_14-54-16%20(2).jpg
តាមការសាកសួររបស់សមត្ថកិច្ចវៀតណាម បុរសជនដៃដល់ Van Sang និងបុរសជាជនរងគ្រោះឈ្មោះ Nguyen Xuan Dat អាយុ ៣៦ ឆ្នាំ ទាំងពីរនាក់គឺជាមនុស្សធ្លាប់ស្គាល់គ្នា ប៉ុន្តែក្រោយមកបានទាស់សម្ដីគ្នាយ៉ាងខ្លាំង រហូតលោក Van Sang មានគំនុំនិងឈានដល់ការប្រព្រឹត្តអំពើឃា.ត.ក.ម្ម ទៅលើលោក Xuan Dat រួចយកសា.ក.ស.ពទៅបោះចោលកាលពីខែមករាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiua7TVuSSYrCAGtavXuoMLRqcFZLQcaH2_z87BGUCm1ccPmfD57-12MtBm8CbuuH8wnAaEgiTiSBy6597Uy8peBHK7YyXlkBlEB28jWtnI-inCGERDotke0KVRqCtm01xQomiDvq1EQD11dJt69XfANieF3rWyO_fkCAmfj5DXKw7_liM7iOuzrTlqLmz7/s679/photo_2025-12-04_14-54-16%20(3).jpg

នៅប៉ុន្មានថ្ងៃបន្ទាប់ លោកក៏បន្តទៅធ្វើការតាម និងប្រើប្រាស់បណ្ដាញសង្គមតាមធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ លុះរហូតដល់ខែកក្កដា ស្រាប់តែមានការបែកធ្លាយវីដេអូមួយបង្ហាញពីសកម្មភាពព្រៃផ្សៃរបស់លោក Sang បង្ហោះលើបណ្ដាញសង្គម តែក្រោយមកក៏ត្រូវបានលុបចេញវិញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dGwUuVeM0BBhOquzuIL8TKPcDKbT6rIa4Qu1Su7UZGrrpQIlAKWkTrlc6lpCjSNwVaCF_XvZD7SU4k1Q2FTCeZwLMeYgTvMLbotPx1QZIlQelfgTRgXIloo5X3dWzoRQcMc3wO6o5liVGV7x_useSu8EI6abSm0zOMBdLw8bg4FfCp6ODfg0mQWvw_YA/s1280/photo_2025-12-04_14-54-16.jpg

យ៉ាងណាក៏ដោយ ក្រោយលោក Van Sang ត្រូវបានចាប់ឃុំខ្លួននិងសួរចម្លើយរួច សមត្ថកិច្ចវៀតណាមមិនបានបញ្ជាក់ឡើយថា ពាក្យចចាមអារ៉ាមដែលចុះផ្សាយថា ជនល្មើសរូបនេះបានយកសាច់មនុស្សដែលជាជនរងគ្រោះទៅរំងាស់ធ្វើជាស៊ុបនោះ គឺជាការពិតឬមួយយ៉ាងណាឡើយ ដោយគ្រាន់តែផ្ដល់របាយការណ៍សារភាពរបស់ជនល្មើសថា ខ្លួនបានព្យាយាមបំផ្លា.ញសា.កស.ពដើម្បីបំបាត់ភ័ស្តុតាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRoNi3UA3xvzfNGXYoWuz3AVBAokdltaNm6Bfoi7RJ7CfiMbIwvaV8pq16ZksYIMOP1V6mchArU9XNNT0vDko-kxHN8kNgauySDyaKuOHf6bM8soaiARmKAKIdDcd7DpKVfMXOksT2St1aqAx_1vzrPXyLDp3bepYqTms59lWTioiSWWMINheV8cMjuXou/s1020/photo_2025-12-04_14-54-17%20(2).jpg

ជុំវិញករណីនេះផងដែរ ប៉ូលិសបានណែនាំឱ្យគ្រប់គ្នាឈប់បន្តចែកចាយ ខមមិន ឬចែករំលែកវីដេអូ និង រូបភាពអវិជ្ជមានដែលញុះញង់ឱ្យមានអំពើហិង្សាទាក់ទងនឹងករណីនេះ។ រាល់សកម្មភាពនៃការចែករំលែក ការបង្ហោះ ឬការផ្សព្វផ្សាយរូបភាព និង វីដេអូខាងលើដោយខុសច្បាប់ នឹងត្រូវចាត់វិធានការតឹងរឹងទៅតាមច្បាប់៕

រងភាពចម្រូងចម្រាសតែវីដេអូ Baby Monster មានអ្នកមើលច្រើនជាងគេក្នុងព្រឹត្តិការណ៍ MAMA 2025

0

យោងតាមផលិតកម្ម YG Entertainment ថ្មីៗនេះ Baby Monster មានវីដេអូចំនួន២ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះនៅលើឆាណែលយូធូបផ្លូវការរបស់ Mnet ។ ការសម្តែងពិសេសជាមួយនឹងបទចម្រៀងល្បីចំនួន ២បទ «What it sounds» និង « Golden » ពីគំនូរជីវចលដ៏ល្បី «Kpop demon hunters» ដែលសម្តែងដោយសមាជិក ៣ នាក់គឺ Ahyeon, Roraនិង Pharita បានទាក់ទាញអ្នកទស្សនា ៦.៤ លានដងបន្ទាប់ពីការបង្ហោះរយៈពេល ៣ ថ្ងៃ។ នេះគឺជាវីដេអូដែលមានអ្នកចូលមើលច្រើនជាងគេបំផុតរបស់ MAMA 2025 រហូតមកដល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX4F212jSIX_HQh2wCKNS_cpOAa_AjMMUfEr-19I1XJpsPDRfHVAN_g0_BEF9jgE3Kr-kftazz0AWBhQcucWIJgK1lxh5TbBMUMgWUpR3CxE9jdg9glaKEULYG2jCFbSUtiGZ8KlzcLmQ51RhPTaNtZy_8mfdm2G-QYupOiK9lanUgMKqvCZ-roFCUWTGs/s2048/image_2025-12-01_16-27-28.png
ទន្ទឹមនឹងនេះ ការសម្តែងសំខាន់របស់ក្រុម Baby Monster ទាំងមូលជាមួយនឹងសមាជិក៦នាក់ទៅលើបទ «We go up» និង «Drip» ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកចូលមើល ៤.៥ លានដង។ សរុបមក វីដេអូទាំងពីរនេះទទួលបានការចូលមើល ១០.៩ លានដង ដែលជាសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្រុមថ្មីថ្មោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfyZLh9jEtvm5cQMF6bNbJDBWWKPeECa93gLz_jtbH0h0FKuCsD0Km0KKiwUt8lbuNJtyEeDOhx0KpqMbkELxP76S9A9hyzVvrQTd8ckcPZXZuJxa83C4jpnnbqNULy6iRJEb3oeyg_gxSVJdScZ8n9NvXtgEiRH49NKrHxCdMXuiwiFKCkq_Mrjk4n1er/s1280/image_2025-12-01_16-27-30.png

ការមើលការសម្តែងរបស់ Baby Monster បានលើសសិល្បករផ្សេងទៀតដូចជា Stray Kids CORTIS , aespa ឬ G-Dragon ។ ទោះយ៉ាងណា ការសម្តែងបទ «Golden» របស់សមាជិកទាំង៣របស់ Baby Monster បានរងនូវមតិប្រតិកម្មចម្រុះជាពិសេស Ahyeon ត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើនរិះគន់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh77yeHN5stnNh2-bvFxKBeR4VGeiWiP46ohTusmw2XaDigKR8VcBZId9it-3SzfMIR_003sMb5upST-pt9NGuiVwFpHXOWf3DkUuQTV0xvwBBWgxeHdiy9UxorQUD9H7wyQKY8pTD9e0llm_gekEDBjQdxgGEH3QbkpLki15pRwBKaoJlyBoSC41F5xdxe/s2048/image_2025-12-01_16-27-33.png

យ៉ាងណាមិញ Baby Monster គឺជាក្រុមថ្មីដែលទើបតែដំណើរការបាន ២ ឆ្នាំប៉ុណ្ណោះ ដូច្នេះហើយ ទស្សនិកជនភាគច្រើនសរសើរពីទំនុកចិត្ត និងទេពកោសល្យរបស់សមាជិកនៃក្រុមចម្រៀងនេះ។ ក្រុមនេះមាន MV ចំនួន ៩ ឈានដល់ជាង ១០០ លាន views ដែលក្នុងនោះចំនួនអ្នកទស្សនាខ្ពស់បំផុតគឺ MV «Sheesh» ឈានដល់ ៣៨១ លាន views បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការចេញផ្សាយ៕

កម្ពុជាតម្រូវឲ្យអត្តពលិកទាំងអស់ស្នាក់នៅរួមគ្នា ក្នុងអំឡុងពេលចូលរួមប្រកួតសុីហ្គេមនៅប្រទេសថៃ

0

ក្រុមអត្តពលិកកម្ពុជាទាំង១២ប្រភេទកីឡា នឹងតម្រូវឲ្យស្នាក់នៅរួមគ្នា ដោយមិនបែងចែកតាមប្រភេទកីឡាឡើយ ដើម្បីធានាសុវត្ថិភាពនៅអំឡុងពេលប្រកួតស៊ីហ្គេម ចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្ន ២០២៥ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខយ៉ាងតឹងរឹងពីម្ចាស់ផ្ទះថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYT42kk2NPcHfjoFwusN4paaanXTTwdI9GQhjTZOXbXb88o7pnS0i8hSD5Ky1aG23ngqwRhDwhpGybPXTzZQcKmIjXkwevodqgm9QSMulq8La8wZ3Oo5-He9z66TnF9nMtrrDOY-zM4gHqH7rUoPqXqBTQ5r830qgJeWioWa6GSM7CVVK5SU9z91QAscI/s996/photo_2025-12-04_11-26-44.jpg

តាមពាក្យសម្ដីរបស់លោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា បានលើកឡើងថា ពាក់ព័ន្ធនឹងអាហារ កន្លែងស្នាក់នៅ របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា គឺមានលក្ខណៈពិសេសជាងបណ្ដាប្រទេសដទៃទៀត ដោយបានស្នាក់នៅរួមគ្នាតែម្ដងដោយមិនបែងចែកតាមប្រភេទកីឡានោះទេ។ ដែលនេះផ្ដល់នូវលក្ខខណ្ឌខុសប្លែកពីបណ្ដាប្រទេសចូលរួមផ្សេងៗដែលតម្រូវឲ្យអត្តពលិកស្នាក់នៅទៅតាមប្រភេទកីឡានីមួយៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzqG2ln4-Ho8N2zcxdwyFlWO1F9kQNXCgNBtmStrQo8F1uhAukyTuSyXq_lKyTzuuIiQFv09KVai2n8tkpo99m6uV2OKPZ2Z9InN1cXC5fDALxYAz1KoWEm-cNEFKt6We42u1w_gmmFPiBHCYBI_v5Jeliq3-Lof-yRu99E5MX6HDa2SjoLbrZDhK-78X/s1280/photo_2025-12-04_11-26-45%20(2).jpg
លោកបានបន្តទៀតថា ជុំវិញសន្តិសុខ និងសុវត្ថិភាពវិញគឺនឹងមានការយកចិត្តទុកដាក់ខ្ពស់ និងតឹងរឹងបំផុតលើប្រតិភូ គ្រូបង្វឹក អត្តពលិកទាំងអស់មិនថានៅឯទីលានប្រកួត និងពេលធ្វើដំណើរនោះទេ។ ពោលនឹងមានការមើលថែសុវត្តិភាពខ្ពស់ចំពោះក្រុមកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwZe28PUBa1mer2itoiMW1qECVtDzA4EQZ-IERKEspmo_pccKa4YaJrHs63C68EyDQztYM1wx40SEbce33Fl1CkCDJ4nZurhSumsOlx2EG9l_uZC5aGCOHO6NMbxS2vBjrh6IBEIz49p5R53HOVi65vd7VIGA8PaWuMAHYf0k_5EfWUEw-qNtPTFVnROO/s1024/photo_2025-12-04_11-26-45.jpg

សូមបញ្ជាក់ថា ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ដែលទៅចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតចំនួន ៩ប្រភេទកីឡា ដែលរួមមាន បាល់ទាត់ទាំងបុរស និងនារី យូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ សីដក់ និងបាល់ទះ ដោយសារកីឡាទាំងនេះភាគច្រើនប្រកួតនៅខេត្តសុងក្លា ដែលជាតំបន់រងគ្រោះដោយទឹកជំនន់ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធរងការខូតខាតដែលអាចធ្វើឲ្យបញ្ហាប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM4ZlR980UxqMGnQPiyuDktBGREqGbcvqqfqMuVwZMy_we8tmGbW6L2X6qqy7hvnbz_T53cdfhB-nU4vIXx5jiUKJ1Tiu75CZVPitHYJtYbnE-9oVZPgvbw7TieLLGugakSi9C6YE8RcDRiLk1Ze5XMdUUPc7LUm8zNZ9mv3QvKKI55AGtfX7FYrt0KGzj/s1280/photo_2025-12-04_11-26-44%20(2).jpg
បច្ចុប្បន្នកម្ពុជាសម្រេចចូលរួមត្រឹមតែ ១២ប្រភេទកីឡា ស្មើហ្នឹងអត្តពលិក ១៣៧នាក់ប៉ុណ្ណោះ។ កីឡាទាំង ១២ប្រភេទនោះមាន កីឡាហែលទឹក, កីឡាអត្តពលកម្ម, កីឡាអេឡិចត្រូនិក (E-Sport), កីឡាគុនដាវ, កីឡាកាយសម្ព័ន្ធ, កីឡាជឺជីតស៊ូ, កីឡាឃីតបុកស៊ីង, កីឡាតេក្វាន់ដូ-WT, កីឡាជិះសេះ, កីឡាម៉ូតូទឹក, (Jetski), កីឡាទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOFohvBVG9-4QN37xFJd9BT_h-aX9smYW5yq7KrtvuT3WAm1-MfOIueJrp-2P4_EB5lLKwGMKdqvEi59U3Mrmku-ZAKOhUEo3aq8RCOmXSflEBxIhrXU01XkXcRc4w_Zs6wcmpIDSXVTkUgLUCX4cFhf9HsGmiEsgfcIT7jROdgyax7qx3laJGpLAGCzP9/s1280/photo_2025-12-04_11-26-45%20(3).jpg

ចំពោះមូលហេតុដែលកម្ពុជានៅតែបញ្ជូនអត្តពលិកឲ្យទៅចូលរួមប្រកួតកីឡាទាំងនេះ គឺដោយសារតែ ក្នុងចំណោមកីឡាទាំង ១២ ប្រភេទនេះ មានតែកីឡាអេឡិចត្រូនិកមួយប្រភេទប៉ុណ្ណោះដែលប្រកួតជាក្រុម ហើយមិនប៉ះទង្គិចរាងកាយគ្នាថែមទៀត ដោយសារប្រើប្រាស់ទូរសព្ទប្រកួត។ ចំណែកកីឡា ១១ ប្រភេទផ្សេងទៀត ភាគច្រើនប្រកួតលក្ខណៈឯកត្តជន ឬគូប៉ុណ្ណោះ៕

មិនទាន់ដឹងអីផង! ម្ចាស់ផ្ទះថៃបង្កើតកំហុសជាច្រើនពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍សុីហ្គេម

0

ប្រទេសថៃ៖ នៅខណៈពេលដែលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ មិនទាន់ប្រកាសបើកជាផ្លូវការផងនោះ ប្រទេសថៃក្នុងតួនាទីជាម្ចាស់ផ្ទះ កំពុងប្រឈមការរិះគន់យ៉ាងខ្លាំងពីសាធារណជននៅក្នុងនិងក្រៅប្រទេស ដោយសារតែការធ្វេសប្រហែសមិនចេះចប់មិនចេះហើយនៅក្នុងការរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyTfd2fsPS_nrqAyRdbHdq_Q5i5LAkGI2sRGfVdlaavrSSnbqYMoVjOUdTW8PWyz_3aP8-U83sJADcIk_df00INV2ROnsk519Bkev5khG1bMVniXeSR0G2Nuq1b1ANuuRp4nCCN-qz42lgq6mKwuhZ9dnjnQVRf7h1XvFnnR8C9EuJF9ExSAcwlmiz80a/s860/photo_2025-12-04_14-17-36.jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បាននិយាយថា ប្រជាជនជាច្រើនកំពុងតែនាំគ្នារិះគន់ខ្លាំងចំពោះការងារប្រកបដោយភាពខ្វះចន្លោះរបស់គណៈកម្មាការរៀបចំព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៥នេះ ដោយចំណាយអស់ចំណាយអស់រាប់លានដុល្លារហើយនៅតែខ្វះមុខខ្វះក្រោយ សូម្បីតែអំពូលភ្លើងនៃកីឡដ្ឋានក៏ភ្លឺមិនគ្រប់។ ពួកគេចោទសួរដោយត្រង់ថា តើវាជាការសន្សំសំចៃអគ្គិសនីឬមួយយ៉ាងម៉េច? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqq3LK6WopfZt76wKDXwzmQ4K-gzmqpNZSs0jibUaIoaWhYR3wmw_aIsDz-B3aDvd3EGpSVjUbngVmoR3ghrEguJ6di5bguYS8xGI_y3pWUjqnCUctJQiq-OZc1W88z5arb-C1QQEnZQFMHsBx9E_5eA-0OdDod7AOZF3hGnLtKd6BV-uSeY6eV0oD5wBu/s696/photo_2025-12-04_14-17-36%20(2).jpg

បន្ថែមលើភាពមិនសូវមានទំនួលខុសត្រូវដូចខាងលើ នៅអំឡុងពេលការប្រកួតវិញ្ញាសាបាល់ទាត់បុរសរវាង U22 វៀតណាម និង U22 ឡាវ កាលពីថ្ងៃទី៣ ខែធ្នូម្សិលមិញ ប្រទេសថៃក៏បានបង្កើតកំហុសដ៏ធំមួយចំនួនទៀត មានតាំងពីការភ្លេចចាក់ភ្លេងជាតិសម្រាប់ប្រទេសទាំងពីរនៅមុនការប្រកួត និងដាក់ឈ្មោះច្រលំប្រទេសជាដើម ដែលតម្រូវគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម របស់ប្រទេសថៃក្រោយមកបានចេញលិខិតសុំទោសជាផ្លូវការ ទៅកាន់ប្រទេសវៀតណាម និងឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqBudDHILcbd6GSZ74_ohE0-eujNuraT_DrQlPKsRJMTWDf2PydAnzonWMW3-wY6TD_iG9riDniMfxZuFyyd5g-F-4TvurgSX32BJZCHxCpIjdyXUbOexfyxYtWC8ZJ9j2p3j4IdBluQ9rwgXdynkRUNjZ9IUt-DJFJNNQTcvI2LNCGJfHSIbWjtLG2sA5/s1280/photo_2025-12-04_14-17-36%20(4).jpg

មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនថៃនៅក្នុងបណ្ដាញសង្គមបាននាំគ្នាបង្ហាញការមិនពេញយ៉ាងខ្លាំងចំពោះការរៀបចំផ្ទាំងផ្សព្វផ្សាយព្រឹត្តិការណ៍សុីហ្គេមរបស់ប្រទេសខ្លួន ដោយវាមើលទៅសមជាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលច្រើនជាង។

ក្រៅពីនេះ ក៏មានការប្រៀបធៀបជាច្រើនផងដែរថា កុំថាឡើយប្រៀបធៀបជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះរដូវកាលមុន សូម្បីតែប្រៀបធៀបជាមួយថៃខ្លួនឯងដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពី៣០ឆ្នាំមុនដែលគ្មានបច្ចេកវិទ្យាទំនើប ក៏ល្អប្រសើរជាងនេះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLk9H3F9FhYG0xqWfOlIEJeCxDZ5Zv62NrxKwVIc2nztSNC2wwcR0s-DhT6FdcjcLmCl_pkOCuyskXqOMZUnarsWxekNLw3C8SKbX6nxnaSRaGsdgKZ_3D-eP1Clr8SOZ3xw206zk6WhEn0dQEKLbcpGYy96VR8zfcrYsFLzvcQwOkFMjftjGbEld4etwr/s1200/photo_2025-12-04_14-17-36%20(3).jpg

ក្នុងន័យនេះ ពលរដ្ឋថៃជាច្រើនបានបង្ហាញការយល់ឃើញរបស់ពួកគេថា បើទោះជាកំហុសបច្ចេកទេសនិងភាពខ្វះខាតទាំងនេះកើតឡើងដោយសារកត្តាគ្រោះធម្មជាតិ និងបញ្ហានយោបាយ ដែលរំខានដល់ការរៀបចំក៏ពិតមែនក្ដី ប៉ុន្តែប្រទេសថៃនៅតែត្រូវអាម៉ាសមុខចំពោះមុខអន្តរជាតិដដែល។

យ៉ាងណាក៏ដោយ មន្រ្តីនិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមរបស់ថៃ នៅតែទទូចឲ្យពលរដ្ឋចូលរួមសាទរព្រឹត្តការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីចូលរួមលើកមុខមាត់ជាតិឡើងវិញ ជាពិសេសពួកគេស្នើសុំឲ្យប្រជាជនទាំងអស់មានការជឿជាក់ថាអ្វីៗនឹងដំណើរការទៅដោយរលូន ដ្បិតឥឡូវនេះកីឡាសុីហ្គេម នៅមិនទាន់ដល់ថ្ងៃបើកជាផ្លូវការនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXxfOjhPE6x2gZDs1GgsGQisyabgAJZutVmIoI9oVspagWjN237PBSdaRZ5Tc7oPg2I1v9QvaBudVTrmkMHOTooeRqtxPPQQNYmRQPKbS_lJ4scH4Wa34vYMZ2jXhyphenhyphenGU6keuSirJKo1IEhqX0zT206_3boR61lCeVzGgfMUf0ROBrJFoEje8e4VBEeP4Xc/s1200/photo_2025-12-04_14-17-36%20(5).jpg

ប៉ាតាយ៉ាជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ថៃគ្របដណ្តប់ដោយធូលីកខ្វក់យ៉ាងខ្លាំងប៉ះពាល់សុខភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ប៉ាតាយ៉ា គឺជាទីក្រុងទេសចរណ៍ដ៏ល្បីនៅប្រទេសថៃ បានគ្របដណ្តប់ដោយធូលីកខ្វក់ PM 2.5 យ៉ាងខ្លាំង រហូតដល់ពិបាកធ្វើដំណើរតាមផ្លូវដោយសារធូលីក្រាស់ និងបណ្តាលឱ្យមានគ្រោះថ្នា.ក់ចរាចរណ៍ជាញឹកញាប់ ។ អាជ្ញាធរប្រកាសអាសន្នពីផលប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្រោយពីបរិមាណធូលីកខ្វក់នៅទីក្រុងប៉ាតាយ៉ា កើនឡើងខ្លាំងជាងទីក្រុងបាងកក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QA08284GRAEA6Tw93BztKav_HvEoxozGtRpQYcW3hz9xqzlG0-H8VBg1T2dPBCKUzuYGV1H0UkVainMGIGQosMyizfdrP9a7YKNgKxzxescdOitsbkPSBHlbkkiFRsbVyMG1R_Sysjo25H-JMg8XzaTk7Ynjpz4NE3vZpFKUdjpHqAivHj1pGWj2vpzy/s800/image_2025-12-04_14-36-43.png
សារព័ត៌មានថៃបានរាយការណ៍ពីស្ថានការណ៍ធូលីកខ្វក់ PM 2.5 នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែធ្នូ គឺធូលីកខ្វក់យ៉ាងក្រាស់បានគ្របដណ្តប់ពាសពេញទីក្រុងប៉ាតាយ៉ារហូតដល់មើលអ្វីមិនច្បាស់ ស្រដៀងនឹងអ័ព្ទគ្របដណ្តប់លើឆ្នេរសមុទ្រ ជាពិសេស មានធូលីកខ្វក់ខ្លាំងនៅឆ្នេរសមុទ្រប៉ាតាយ៉ាខាងត្បូង ។ នាវាដឹកអ្នកដំណើរជាច្រើនគ្រឿងបានបង្កើនការប្រុងប្រយ័ត្ន ខណៈការធ្វើដំណើរតាមផ្លូវជាច្រើនពិបាកខ្លាំង ដោយសារមានធូលីកខ្វក់ក្រាស់មើលមិនឃើញផ្លូវ និងប្រឈមគ្រោះថ្នាក់ចរាចរណ៍ ។

ទិន្នន័យវាស់គុណភាពខ្យល់នៅទីក្រុងប៉ាតាយ៉ា នាវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែធ្នូ បង្ហាញថា កម្រិតធូលីកខ្វក់ PM 2.5 កើនឡើងខ្ពស់បំផុតរហូតដល់៨៨.៥មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ដែលធ្វើឱ្យសន្ទស្សន៍គុណភាពខ្យល់ (AQI) ក្នុង១៧៤តំបន់កើនឡើងដល់កម្រិតគ្រោះថ្នាក់ ។ កំណើនធូលីកខ្វក់នេះធ្វើឱ្យមនុស្សចាស់ អ្នកជំងឺ និងកុមារ ប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ហើយកម្រិតធូលីកខ្វក់ដែលត្រួតពិនិត្យកាលពីថ្ងៃទី៣ ខែធ្នូ គឺខ្ពស់ជាងកម្រិតធូលីកខ្វក់ជាមធ្យមរបស់អង្គការសុខភាពពិភពលោករហូតដល់១៧.៧ដង ទើបអាជ្ញាធរដាស់តឿនពលរដ្ឋមិនគួរស្ថិតក្រោមកំដៅថ្ងៃយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUMxVJqQlP40iuAdwshcTIhiJ0A_A_L6gI_TZ9Wl6hf0IB5JYRb3wbThzpYf15bkrFYxepcLCQJnSBdkeqBDNCePZPOqeTw_LgpfymZ0pn43WER19iDUeQK7xmiFyTBaYid64HeucP5Fzx3BR0VNXfbYXRLUpYgQ0GeABsAM5jo0EE2FhdC6YNU_J_CIXg/s1024/photo_2025-12-04_14-04-52.jpg
តាមការវាយតម្លៃបឋម មូលហេតុដែលបណ្តាលឱ្យទីក្រុងប៉ាតាយ៉ាមានធូលីកខ្វក់កើនឡើងខ្ពស់ ដោយសារការដុតកាកសំណល់កសិកម្មនៅតំបន់ជុំវិញខេត្តឈុនបុរី យានជំនិះច្រើនបើកបរក្នុងទីក្រុង ជាពិសេស ពេលរដូវកាលទេសចរណ៍សម្បូរយានជំនិះ និងស្ងប់ខ្យល់ ទើបធ្វើឱ្យធូលីកខ្វក់គ្របដណ្តប់ពាសពេញមិនរសាត់ទៅតំបន់ផ្សេង ។ ស្ថានការណ៍ធូលីពេលនេះធ្វើឱ្យប៉ះពាល់សុខភាពទាំងរយៈពេលខ្លី និងវែង ជាពិសេស មនុស្សចាស់ អ្នកជំងឺផ្លូវដង្ហើម-បេះដូង និងកុមារ មានអាការៈក្រហាយភ្នែក ក្អក ពិបាកដកដង្ហើម ណែនទ្រូង ឬជំងឺរ៉ាំរ៉ៃរើឡើងវិញ ។

អាជ្ញាធរ និងគ្រូពេទ្យណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ចៀសវាងធ្វើសកម្មភាពកណ្តាលថ្ងៃ បិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុយ៉ាងដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaWaHlLY9BHbPH32q30qsvdhSKMXL_WeTMVTKcWIzIdrFbOWSb8aP9CyckzNdYe-V6xTYTfIKa4z9lf4tnbrxiXW29nESz0rYSNIhlV8kixFT1VAeANLDScK6TdF8yyeUpq2ip8AHsDttb2lKv23JWPpmLl8jBLljHBTtLS1-gcS422l_KeGCE1r94liO2/s1024/photo_2025-12-04_14-04-54%20(2).jpg

ចំណែកធូលីកខ្វក់នៅទីក្រុងបាងកក ក៏បានកើនឡើងខ្លាំងដែរកាលពីថ្ងៃទី៣ ខែធ្នូ ដែលធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋរស់នៅ៦២តំបន់ ក្នុងនោះតំបន់បាងរ៉ាក់មានធូលីកខ្វក់ខ្លាំងបំផុត ដែលស្មើរហូតដល់៥៩.៥មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ។

មជ្ឈមណ្ឌលដោះស្រាយការបំពុលបរិយាកាសនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានរាយការណ៍ពីគុណភាពអាកាសធាតុកាលពីថ្ងៃទី៣ ខែធ្នូ ថា ធូលីកខ្វក់ក៏បានកើនឡើងខ្លាំងនៅខេត្តជាច្រើនដែរ រួមមាន ៖ ប៉ាធុមថានី ណុនថាក់បុរី ណាខនប៉ាធុម សមុទ្រសាខន សមុទ្រប្រាកាន ឈៀងរ៉ៃ ឈៀងម៉ៃ ឡាំពូន សុខោទ័យ ពិស្នុលោក និងកាឡាក់ស៊ីន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSWiGKMPXhV6fFhFKAdJ1UynFHvKQe-R8RgmqvfTK-mbNxh_pwqCweybNRfXKSsG8tgMV1SDOXw6rE351ax0fgQTo4cbXdMCXNNqqrtpE03wgjYLLzfSVvOuxz-21ez_ccshq3tQ5RomUFDTOWKmf-7d88AM3C6AmaBvwW4-bKEy2zuxk9yoSkT5BLQGMg/s1280/photo_2025-12-04_14-04-54.jpg

ណាវ៉ាត់ ដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅកាន់ Fatima Miss Universe 2025

0

ណាវ៉ាត់ អ៊ីសារ៉ាក្រៃស៊ីល ប្រធាន Miss Grand International (MGI) បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបវរកញ្ញាចក្រវាលថ្មីឆ្នាំ២០២៥ Fatima Bosch ជុំវិញ «ការនិយាយបង្ខូចកេរ្តិ៍ឈ្មោះដដែលៗ» ដែលធ្វើឡើងប្រឆាំងនឹងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUcC_eZyDDkTj-zKJ0kH97szswhQ3N0vwsdFeWkVdlpVQQPUkoZCe5Sih2m6RuhlaBSNBTS5UnBEeMQZU8q6F0C3zMZON1p6JZnbR67TY7ywZHxziRD2amwjzAVkfT39vIvGDA9W8MUIaSHQwbalYfoR6NwBRa_p9OiRHlgTH4ub5OgM2XCu4UnaKCILPK/s1440/image_2025-12-04_08-55-26.png

ជិតពីរសប្តាហ៍បានកន្លងផុតទៅហើយ ចាប់តាំងពីយប់ចុងក្រោយនៃកម្មវិធី Miss Universe 2025 ប៉ុន្តែសំឡេងជុំវិញការប្រកួតនេះ មិនបានបង្ហាញពីសញ្ញានៃការថមថយឡើយ។ ជាក់ស្តែងនៅទី ៣ ខែធ្នូ ស្ថាប័ន Miss Universe Thailand បានបង្ហោះពាក្យបណ្តឹងរបស់ប្រធាន MGI ប្រឆាំងនឹង Miss Universe 2025។ ការបង្ហោះនោះគឺបានបង្ហាញពីរបាយការណ៍ឧប្បត្តិហេតុប៉ូលិសចំនួនបួនទំព័រដែលនិយាយថា ណាវ៉ាត់ ផ្ទាល់បានបង្ហាញខ្លួននៅស្ថានីយ៍ប៉ូលិស Wat Phraya Krai ក្នុងទីក្រុងបាងកកនៅថ្ងៃទី ១២ ខែវិច្ឆិកាដើម្បីចោទប្រកាន់ Fatima ថាបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមិនពិតដែលបានចោទប្រកាន់ថាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងប្រទេសថៃនិងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFpAqOUe_N-QOJMspVhpK83vzW_83aieH_xR6wSm6w6M0Z-VCS9rOY2oUOh1EVYEGC1dtK_Ex9wx2yq4KiVIqZ4BYwPq8UHCVwO92n7EYjEYDz_7hw5402VGVgC4YpwwGiieOLQlxNTWETb48iOn-rt4MDH7FuH3c9ib5_liK4cKn8LUTxWtb8xaHpSJrH/s2048/image_2025-12-04_08-55-25.png

ក្នុងការបង្ហោះនោះបានបញ្ជាក់ថា «ណាវ៉ាត់ បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹង Fatima Bosch Fernandez នៅក្នុងប្រទេសថៃនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រសិនបើរកឃើញថាមានសកម្មភាពបង្ខូចកេរ្តិ៍ឈ្មោះបន្ថែមទៀត វិធានការផ្លូវច្បាប់បន្ថែមនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ទាំងស្រុង»។ ការប្រកាសនេះកើតចេញពីឧប្បត្តិហេតុមួយនៅថ្ងៃទីពីរនៃការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ ដែល ណាវ៉ាត់ បានប្រឈមមុខនឹង Fatima នៅចំពោះមុខបេក្ខភាពផ្សេងទៀតជុំវិញការបដិសេធមិនចូលរួមចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នៅក្នុងកម្មវិធីរបស់ម្ចាស់ឧបត្ថម្ភដែលនាំឱ្យនាងមានការដើរចេញ។ បន្ទាប់មក Victoria ដែលជា Miss Universe 2024 ដែលកំពុងគ្រងតំណែងបានដើរចេញដូចគ្នាជាមួយនឹងបេក្ខភាពដទៃទៀត។ MGI បានរំលឹកឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួនថា ណាវ៉ាត់ មិនដែលហៅ Fatima ថា «មនុស្សល្ងង់» ក្នុងអំឡុងពេលនៃការប្រឈមមុខគ្នានោះទេយ។ ផ្ទុយទៅវិញ លោកបានប្រើតែពាក្យ «ខូច» ដែលអាចផ្ទៀងផ្ទាត់បានទាំងស្រុងតាមរយៈការថតផ្សាយតាមបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIF7NwHDZshUuCQtxDKyX51N9BmKe5R00KN97zEov_NORqBt1htGyxiAe2ZAWn5PzeWP45OIUaYqTuooTlWDINKdE0b9Niit1LYZP2vRICzr1yEx3V8HJ-YQez9YOFk19JN_YYfSjtnGw-jfN7pr9H1QSAuNKr1ASjcaNqWT8fgfQx1mdKjwQwvNVasKv4/s1440/image_2025-12-04_08-55-24%20(2).png
ណាវ៉ាត់ បានបញ្ជាក់ថា «នៅពេលដែល Fatima ដើរចេញពីបន្ទប់ នាងបានធ្វើការចោទប្រកាន់មិនពិតនៅចំពោះមុខអ្នកសារព័ត៌មានភ្លាមៗ ដោយអះអាងជាសាធារណៈ បើមិនដូច្នេះទេ សូម្បីតែបន្ទាប់ពីនាងដឹងការពិតក៏ដោយ ក៏នាងមិនបានសូមទោសលោក Nawat Itsaragrisil ដែរ។ ផ្ទុយទៅវិញ នាងបានបន្តចោទប្រកាន់លោកដោយក្លែងបន្លំក្នុងបទសម្ភាសជាច្រើនលើកច្រើនសារ ដែលមើលទៅហាក់បីដូចជាគ្រាន់តែជាការប្រកួតប្រជែង។ គ្រងមកុដបវរកញ្ញាចក្រវាល ដូចដែលអ្នករាល់គ្នាបានដឹងហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcAdX1gA8l9TrqamfLb2tmYB9W7xSq6vI0CQENSsJrdv1zLTcCu6sidwL6vWWZhaoWe4j0Gt-ta-PLoa4EdGNjL5xrNRp1Fs2SAIJYFII6Q8jf4SDCJcx6NjH6BrG2mZqRcx22AygIk1NF65lxoWZVVCKvRiwM80lS7upWfH0NvureSoFYRgWBs9rXI3xQ/s1440/image_2025-12-04_08-55-23.png

MGI បន្ថែមទៀតបានចោទប្រកាន់ Fatima ពីបទ «បំភាន់ឧប្បត្តិហេតុ» នៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយ សូម្បីតែបន្ទាប់ពីការឡើងតំណែងរបស់នាង ខណៈដែលពួកគេបានព្រមានប្រព័ន្ធផ្សព្វផ្សាយឱ្យប្រុងប្រយ័ត្នក្នុងការរាយការណ៍អំពីឧបទ្ទវហេតុនេះ ដោយសារ «ការខកខានក្នុងការធ្វើដូច្នេះអាចបណ្តាលឱ្យមានវិធានការផ្លូវច្បាប់ប្រឆាំងនឹងអង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលជាអ្នករួមគំនិតក្នុងការបរិហារកេរ្តិ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsfjtXZCbLyRmcKFT60fEqlnmPaK_F41ebaTvVOOHFGkZTap7kpSaUlCbpprY5Ew2Oh6cQnZWT3F6LepsNFt4zwV6nlRqCmlwKjmUJ6NG6V_3gtis2BTtD7KxCgt8j_aTwD0YR66DwyNy-zhXAR6QuSJGoL6NhpDMjQxPhhgchV_wFcmkF18hyphenhyphenTT9Tq5s/s1440/image_2025-12-04_08-55-27.png

ការប្រកាសបណ្តឹងប្រឆាំងនឹង Fatima ពីសំណាក់ ណាវ៉ាត់ បានកើតឡើងបន្ទាប់ពី Bosch បានប្រកាសថានាងចង់រក្សាតំណែងបវរកញ្ញាចក្រវាលឆ្នាំ២០២៥ រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់នាង បើទោះបីជាមានការចោទប្រកាន់ថាជ័យជម្នះរបស់នាងត្រូវបាន កំណត់ទុកជាមុនដោយសារតែទំនាក់ទំនងអាជីវកម្មរបស់ឪពុកនាងជាមួយប្រធានអង្គការបវរកញ្ញា Raul Rocha ក៏ដោយ៕

Zhao Lusi នឹងចូលរួមកម្មវិធីធំមួយជាលើកដំបូងបន្ទាប់ពីចាកចេញពីក្រុមហ៊ុនចាស់

0

នៅថ្ងៃទី២ ខែធ្នូ តារាសម្តែង Zhao Lusi បានបញ្ជាក់ថា នាងនឹងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Starlight Awards ប្រចាំឆ្នាំរបស់ Tencent Video ដែលជាវេទិកាភាពយន្តអនឡាញដ៏ធំបំផុតមួយក្នុងប្រទេសចិន។ ដំណឹងនេះបានធ្វើឱ្យមានផ្ទុះកក្រើកលើប្រព័ន្ធផ្សព្វផ្សាយភ្លាមៗ ព្រោះនេះជាលើកទីមួយហើយដែល Zhao Lusi បង្ហាញមុខក្នុងកម្មវិធីកម្សាន្តជាសាធារណៈ ចាប់តាំងពីនាងធ្លាក់ខ្លួនឈឺនៅចុងឆ្នាំ ២០២៤ បន្ទាប់មកមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment ហើយថ្មីៗនេះនាងបានបញ្ចប់កិច្ចសន្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl6XlIr5mgKJ8gHm-Au5SppdffVOIVvR7fT8JbI3zrfpoZFYI0TQGU94buszrgzk6-M0fZBgbKO4gBvDPIPu3OFRnDDI8LNJixji_YYAIS4t71dcfa2nWF8B_0L7_6HRc1EuW4t9fp3PRgSuMSf9M4S4A8VPERlw6X1aaoFEMru2Kf4VaHNl52amTMZdGI/s1620/image_2025-12-03_16-04-32.png

នៅឆ្នាំ២០២៥ Zhao Lusi មិនបានបាត់ខ្លួនទាំងស្រុងនោះទេ ប៉ុន្តែនាងកម្របានចូលរួមក្នុងព្រឹត្តិការណ៍នៃម៉ាកមួយចំនួនដែលនាងបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយណាស់។ខណៈពេលដែលមិត្តរួមការងាររបស់នាងស្លៀកពាក់យ៉ាងស្រស់ស្អាតដើរលើកម្រាលព្រំក្រហម Zhao Lusi ត្រូវបានជាប់ក្នុងរឿងអាស្រូវជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZbDaK-xBuDC16MPhyphenhyphenQSC8Uyh_MU4pz-zfnrKNucNEJ415StWxemhyphenhyphenSrg0h2Ij6nmXpuWS9hvkX324X1k8bhl20hIxjeB_HxTh4jTp7rtD01grlRuxgn3QOG8SEAcCP8uo65j9i8NYyLqEhWTRveXFdnWyWuQYAEVBqHiFrkEMQQ0S53Us6AxBR8uGvWdV/s1439/image_2025-12-03_16-04-28.png

នៅខែធ្នូ ឆ្នាំ២០២៤ Zhao Lusi មានបញ្ហាសុខភាពពេលកំពុងថតរឿងហើយត្រូវបានគេឃើញជិះរទេះរុញទៅពេទ្យក្នុងសភាពស្លេកស្លាំង។ក្រោយមក ក្រុមហ៊ុនគ្រប់គ្រងបានប្រកាសថា Zhao Lusi នឹងឈប់ធ្វើការជាបណ្តោះអាសន្ន។ តារាស្រីរូបនេះបានបង្ហើបថា នាងមាន ជំងឺធ្លាក់ទឹកចិត្ត ហើយសម្ពាធការងារយូរបានធ្វើឱ្យប៉ះពាល់ដល់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8QTBndtXBLpMt35nsYrTF63j01T7THPR62HhIiHIf25S09dTSaJj5Rhld-BFLx31h0l7gq0LfwZhlGAZZAcq2KRLTEU9bs5un7wvVmRyXlswXx89j-sOrN3H-rm5bgXDtikum9ZVKs5rczbp8h9hjIllyN6vx471vZdtZ12_yZ28ucO9PED2mnQpa8_I/s2048/image_2025-12-03_16-04-29%20(2).png

នៅខែសីហា ឆ្នាំ២០២៥ Zhao Lusi បានធ្វើឱ្យឧស្សាហកម្មកម្សាន្តរបស់ចិនមានការភ្ញាក់ផ្អើលនៅពេលដែលនាងបាននិយាយចោទប្រកាន់ក្រុមហ៊ុនគ្រប់គ្រង Galaxy Cool ថា «គៀបសង្កត់» សិល្បករដែលបណ្តាលឱ្យនាងរងទុក្ខទាំងផ្នែកហិរញ្ញវត្ថុ និងរាងកាយ។ Zhao Lusi ចង់បញ្ចប់កុងត្រាតែមិនត្រូវបានដោះស្រាយ។ ជម្លោះរវាងតារាស្រីរូបនេះ និងក្រុមហ៊ុនគ្រប់គ្រងរបស់នាងបានអូសបន្លាយជាច្រើនខែ ហើយសកម្មភាពរបស់ Zhao Lusi មានកម្រិត។ នាងបានបើកការផ្សាយបន្តផ្ទាល់ជាចម្បងនៅលើ Douyin និង Xiaohongshu ដើម្បីទាក់ទងជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSiK5LEsnCOhyphenhyphenhGlK8BU2MeTbGiXHBywHMXmMpXWcb1Z1w0F_e3PE-eLLW-L908O3mvfSefqytQD6S0s3wZACCSURH2aMbJE2U4W3mzWmdRRtIIJXSCPSXn2vPqQE8rNC3X9PVHVsxZ8LghOpUCoonDqABZWzgkYg-hLZ7nhzxEI4bwStVAFAXe8HcE-tc/s1440/image_2025-12-03_16-04-31%20(2).png

បន្ទាប់ពីរយៈពេលជាង ២ ខែ គណនីស្ទូឌីយ៉ូរបស់ Zhao Lusi បានប្រកាសជាផ្លូវការម្តងទៀតហើយឈ្មោះក្រុមហ៊ុន Galaxy Cool ក៏ត្រូវបានដកចេញពីការណែនាំផងដែរ។ នៅឯការប្រគំតន្ត្រីក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី៨ ខែវិច្ឆិកា Zhao Lusi បានប្រកាសថានាងបានចាកចេញពី Galaxy Cool ហើយចាប់ផ្តើមដំណើរថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH3aui16ioV6NHTpkwcn29giLwjMhaJBy4nAVpwWzS9TRDIw5a9MWbnDq1FCUbel3E5Pkz6DiyePLWKd3o2lcWGqWHvWvxYzm01HcfpRRkFBZMVDQ2Au0_61zPy4mKm5rhXT4Ent-b3LK0V5Rl3CbSugJM39FCenOOEcXokur4y9Q5LyswMXVzMt3-wN44/s2000/image_2025-12-03_16-04-31.png
គួរបញ្ជាក់ផងដែរថា រឿងថ្មីរបស់ Zhao Lusi ដែលចាក់ផ្សាយលើ Tencent Video ក្នុងខែកញ្ញាឆ្នាំនេះ បានទទួលជោគជ័យយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ ប្រភពឧស្សាហកម្មបាននិយាយថា តារាស្រីរូបនេះអាចនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Starlight Awards ក្នុងនាមជាតារា «បិទកំរាលព្រំក្រហម»៕

ប្រធានសមាគមសិល្បករជូនក្រមាដល់ វណ្ណដា និងមិត្តរួមទ្រនំទុកជាអនុស្សាវរីយ៍

0

ការប្រគំតន្រ្តីសិល្បករខ្មែរពីសំណាក់តារាចម្រៀងរ៉េប វណ្ណដា វណ្ណថាន នរិទ្ធ យូហៃ និងរ៉េត ស៊ូហ្សាណា នៅសាល Salle Pleyel ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកម្មវិធីនេះធ្វើឡើងដើម្បីសប្បុរសធម៌។ មុននឹងការប្រគំតន្រ្តីចាប់ផ្តើមអ្នករៀបចំកម្មវិធីបានបង្ហាញពីទម្រង់សិល្បៈវប្បធម៌ខ្មែរទៀតផងធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiidKMmm1T5qNjN4OKbE3RM57aIoSOskX5eSeQtvBb9l1j5vMPhfA8iObKhBqk_iHGFVMuj75NTGpKbzitGZAFePR-aaXPTGNw3Uidk59DkQjwUe3z2y1dZtvWm7s28L8xvnZa7ln238V4bIOVJmAh4rFdcszdTUBOfby7y4hxFQuQmUhjlKo-d-lA8w9FN/s2048/image_2025-12-04_10-25-41.png
ក្រោមការចូលរួមពីទស្សនិកជនយ៉ាងច្រើនកុះករនៅឯប្រទេសបារាំងប្រកបដោយភាពជោគជ័យនៃព្រឹត្តិការណ៍ Rise for Khmer លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករបានជូនក្រមាខ្មែរដល់សិល្បករទាំង៥រូបទុកជាអនុស្សាវរីយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmMKqS6s0W9ULAJPkgr04Vg-R2fdl0pPLz2aHhMlpNWilG53gn5ExB3Y6FCXq7xGbBa6SwPAlTuSh7fRAX6M1f04NVo0AYr9DwwBhV5o5mlVvCOqcVGNEWmQDJwjU3W92Mz9sBm4dlVKmiMpt149cBQULclfPJPiYbaAgOHBY_iczSGATMCfSZwijFH97G/s1859/image_2025-12-04_10-04-21.png តាមការបង្ហោះរបស់បណ្តាញសង្គមសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី៤ ខែធ្នូ នេះ បានឱ្យដឹងថា «បន្ទាប់ពីកិច្ចសហប្រតិបត្តិការនៃការប្រគំតន្ត្រី Rise for Khmer ដ៏ជោគជ័យបំផុតនៅលើទឹកដីបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជួបជជែកពិភាក្សាការងារដ៏មានសារៈសំខាន់ ជាមួយផលិតកម្មបារមី ក្រុមការងារសប្បាយ ហើយបន្ទាប់មកលោកជំទាវអ្នកឧកញ៉ា ក៏បានបំពាក់ក្រមាខ្មែរជូនដល់សិល្បករទាំងអស់ក្នុងនោះមាន វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា ទុកជាអនុស្សាវរីយ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgMvCW4KKmZNNtSJFikWJg9OLzxCpImlxvDyfrIaYN2IwVJjJ_k2Izmja8MErvxcT8lyQJmsOdG0alnlqawO8kfv2fxFzPKfJsxlbKaxFQp7l1XgrGas80C12sOW37ZFkwLrsh-gr6Rp61sb8qzIYPbnIDbIE2tzLr3tLPjGu-rHaIc4ZxtImnhyphenhyphennWRuQe/s2048/image_2025-12-04_10-04-22.png

ការប្រគំតន្រ្តី Rise for Khmer ត្រូវបានចាត់ទុកថាជាពេលវេលានៃការបង្កើត កំណត់ត្រាសិល្បៈ វប្បធម៌ជា ប្រវត្តិសាស្ត្រ បង្ហាញឱ្យឃើញពីសមត្ថភាព និងស្នាដៃកូនខ្មែរក្នុងការកសាងកេរ្តិ៍ឈ្មោះ រួមគ្នាលើឆាកតន្ត្រី អន្តរជាតិ Salle Pleyel ដ៏ល្បីល្បាញនៅប្រទេសបារាំង និង នៅតំបន់អឺរ៉ុបទាំងមូល។ នេះលើសពីការប្រគំតន្ត្រីតែជាសញ្ញានៃភាពរីកចម្រើនរបស់សិល្បៈកម្ពុជារបស់អ្នកជំនាន់ថ្មីក្នុងការពង្រីកសម្លេង និងអត្តសញ្ញាណខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX_RiZdZ5DnHIR-WcC0W12Wh_wgrdsyK3c5IhW5XiNR-LkJ0Kq2RCEZNOG_4m2l7MQIS70Ivubb1oWlnAWdtp-K_R8ijEcyPEe5s1lpAw8GxKOmmyJcmYYoxzpPbC60buyNWy_YRXR77snK6dXgjA6zbLcgLz7jM2tMxqqERcgkWM7uS4RLfgrhXOm33Y4/s2048/image_2025-12-04_10-25-39%20(2).png

ការជូនជាក្រមាខ្មែរដល់ វណ្ណដា វណ្ណថាន នរិទ្ធ យូហៃ និងរ៉េត ស៊ូហ្សាណា ទុកជាអនុស្សាវរីយ៍របស់ប្រធានសមាគមសិល្បករបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍រំភើបរីករាយចំពោះវត្ថុអនុស្សាវរីយ៍នេះ។ លើសពីនេះទៀតនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ គឺខួបលើកទី ១ ដែលក្រមាខ្មែរបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផងដែរ៕

ពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាអាចបង្កមហន្តរា.យយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃម្តងទៀត

0

ប្រទេសថៃ ៖ ទោះជាអ្នកជំនាញបញ្ជាក់ថា គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មិនគ្មានឥទ្ធិពលដល់ថៃក្តី ប៉ុន្តែពលរដ្ឋថៃនៅតែបារម្ភខ្លាំងខ្លា.ចវាបង្កមហន្តរា.យយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃម្តងទៀត ជាពិសេស ទីក្រុងបាងកក ធ្លាប់រងឥទ្ធិពលគ្រោះរញ្ជួយដីពីមីយ៉ាន់ម៉ាកាលពីខែមីនា ឆ្នាំ២០២៥ រហូតដល់រលំអគារកម្ពស់២៩ជាន់ដែលកំពុងសាងសង់នៅតំបន់ចាក់តុចាក់ និងមានកម្លាំងរំញ័រដល់ខេត្តមួយចំនួន ។

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាលើកនេះមិនប៉ះពាល់ថៃក៏ដោយ ប៉ុន្តែថៃបានតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយសារចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅទីតាំងតែមួយដូចគ្នានឹងគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានបំផ្លិចបំផ្លាញអគារ និងវត្តអារ៉ាមនៅមីយ៉ាន់ម៉ា ព្រមទាំងបំផ្លាញអគារ និងធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់ទីក្រុងបាងកក រហូតដល់ពលរដ្ឋថៃភ័យខ្លាចសម្រុកលក់ផ្ទះ និងខុនដូទៅរស់នៅតាមខេត្ត ។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងទីក្រុងម៉ងខេត ប្រទេសមីយ៉ាន់ម៉ា កម្រិត៣.៦រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ហើយនៅថ្ងៃដដែល ក៏មានគ្រោះរញ្ជួយដីនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ីដែរ កម្រិត៤.១រិចទ័រ ជម្រៅ៣១គីឡូម៉ែត្រ ប៉ុន្តែគ្រោះរញ្ជួយដីទាំងពីរនេះគ្មានឥទ្ធិពលដល់ថៃទេ ។ ទោះជាគ្រោះរញ្ជួយដីលើកនេះមិនប៉ះពាល់ថៃប៉ុន្តែពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបង្កមហន្តរា.យយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃដូចកាលពីខែមីនា ឆ្នាំ២០២៥ និងជជែកគ្នាពេញបណ្តាញសង្គមថា តើចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាពេលនេះនឹងមានឥទ្ធិពលដល់ថៃឬអត់ ។

លោក ផាសាកន ផាន់ណុន អ្នកជំនាញមកពីមជ្ឈមណ្ឌលជាតិរញ្ជួយដីនិយាយថា ទោះជាគ្រោះរញ្ជួយដីពេលនេះកើតឡើងនៅទីតាំងតែមួយដូចគ្នានឹងគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ប៉ុន្តែវាស្ថិតនៅឆ្ងាយពីគ្នាប្រមាណ២០០គីឡូម៉ែត្រ មិនប៉ះពាល់ថៃទេ ប៉ុន្តែបើវាមានកម្រិតចាប់ពី៧រិចទ័រ ទៅ៨រិចទ័រ គឺនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ថៃដូចពេលកន្លងមក ។ ទោះយ៉ាងណា វាមានកម្លាំងរំញ័រកាលពី១ថ្ងៃ ទៅ២ថ្ងៃកន្លងមក ដែលថៃគួរតាមដានស្ថានការណ៍គ្រោះរញ្ជួយដីយ៉ាងដិតដល់ ។

គ្រោះរញ្ជួយដីកាលពីខែមីនា ឆ្នាំ២០២៥ បង្ហាញពីទីតាំងកើតរញ្ជួយដីកំពុងប្រមូលផ្តុំថាមពលបន្ថែម ហើយអ្នកជំនាញថៃស្រាវជ្រាវថា តើវាអាចមានឥទ្ធិពលដល់ថៃនាថ្ងៃអនាគតដែរឬទេ ។ បើតាមអ្នកជំនាញ គឺរញ្ជួយដីជាគ្រោះធម្មជាតិដែលមនុស្សមិនអាចគ្រប់គ្រងបាន ទោះជាអាចព្យាករណ៍ថាវានឹងកើតឡើងក្តី ប៉ុន្តែមិនអាចប្រាប់ពីពេលវេលាច្បាស់លាស់ឡើយ បើពលរដ្ឋថៃបារម្ភខ្លាំងពេកនឹងប៉ះពាល់ផ្លូវចិត្ត ។ ពលរដ្ឋគួរតាមដានព័ត៌មានរញ្ជួយដីពីស្ថាប័នពាក់ព័ន្ធ និងត្រៀមការពារលំនៅឋានរបស់ខ្លួន បើសំណង់មិនរឹងមាំ គួរជួសជុលឱ្យរឹងមាំដើម្បីកុំឱ្យខូចខាតដោយសាររញ្ជួយដី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបានកើតឡើងនៅមីយ៉ាន់ម៉ា កម្រិត៨.២រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ និងមានឥទ្ធិពលដល់ទីក្រុងបាងកក និងខេត្តមួយចំនួនរបស់ថៃ ដែលហេតុការណ៍ពេលនោះបណ្តាលឱ្យមនុស្សស្លា.ប់ រងរបួស និងបាត់ខ្លួនជាច្រើននាក់ ដោយសាររលំអគារកម្ពស់២៩ជាន់កំពុងសាងសង់នៅតំបន់ចាក់តុចាក់ ។ បន្ទាប់មក អគារជាច្រើននៅទីក្រុងបាងកកបានរង្គើ និងមានស្នាមប្រេះជាបន្តបន្ទាប់ ដែលពលរដ្ឋថៃមិនទាន់ភ្លេចហេតុការណ៍ពេលនោះនៅឡើយទេ ។

រញ្ជួយដី គឺជាគ្រោះធម្មជាតិកើតឡើងនៅប្រទេសថៃ បន្ទាប់ពីទឹកជំនន់ បាក់ដី និងខ្យល់ព្យុះ ដែលបំផ្លាញសេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ ដូចជា គ្រោះរញ្ជួយដីកាលពីខែមីនា ឆ្នាំ២០២៥ បានបំផ្លាញអគារជាច្រើននៅទីក្រុងបាងកក និងបណ្តាខេត្តជុំវិញ ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងពីការខូចខាត ជាពិសេស ការរស់នៅក្នុងអគារខុនដូខ្ពស់ៗ រហូតដល់សម្រេចចិត្តលក់ផ្ទះនៅទីក្រុងបាងកក ទៅរស់នៅតាមបណ្តាខេត្តវិញ ៕

សកម្មភាពសប្បុរសធម៌ស្ងាត់ៗរបស់ Liu Yifei ទទួលបានការសរសើរយ៉ាងច្រើន

0

អគ្គីភ័យកម្រិតទី៥ នៅឯអគារផ្ទះល្វែងក្នុងស្រុក Tai Po ទីក្រុងហុងកុងបានបង្កការភ្ញាក់ផ្អើលដល់សាធារណជន។ ភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយនេះ សិល្បករជាច្រើននៅក្នុងប្រទេសចិនបានបរិច្ចាគ និងក្លាយជាមជ្ឈមណ្ឌលនៃការពិភាក្សានៅលើបណ្តាញសង្គម។តារាសម្តែង Xiao Zhan , Wang Yibo, Cheng Yi និង Zhou Shen ម្នាក់ៗបានបរិច្ចាគប្រាក់ចំនួន១លានយ័នប្រមាណជាង១៤ម៉ឺនដុល្លារ។ លើសពីនេះទៅទៀតសេចក្តីប្រកាសស្ងាត់ៗដែលបានបង្ហោះនៅលើគេហទំព័ររបស់សមាគមកាកបាទក្រហមនៃប្រទេសចិនបានបង្កឱ្យមានការភ្ញាក់ផ្អើល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKgFVDuVZt6Qm6jSUY-pvfip74cLeveGUpRSYQEN37N3ma6duvQcjqpSl9svq4YqsYapFVOFHVOExMbB1SSuSFiqDCD_lcvfRuUv_vrwHxiTVr-RSR5NZzxk_hESfHMCUlMsd95jDZNrEkY7BZdVIDnalYb7U5jGbeMpM3wCYDwP73n73Y9R63Vsmw728R/s1280/image_2025-12-03_11-42-33%20(2).png
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា Liu Yifei បានបរិច្ចាគប្រាក់ចំនួន ១.៥ លានយន់ ដែលត្រូវបានកំណត់សម្រាប់ជំនួយសង្គ្រោះបន្ទាន់ ជំនួយផ្លូវចិត្ត សម្ភារៈចាំបាច់សម្រាប់រស់នៅ ការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ន និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ។ នេះគឺត្រឹមតែ ៧២ ម៉ោងប៉ុណ្ណោះបន្ទាប់ពីអគ្គីភ័យ។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះគឺ Liu Yifei មិនបានធ្វើសេចក្តីប្រកាសព័ត៌មានឬការបង្ហោះពីស្ទូឌីយោរបស់នាងឡើយតែអ្នកគាំទ្របានរកឃើញព័ត៌មានដោយចៃដន្យនៅលើគេហទំព័រកាកបាទក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCAiizeTdAOX_EmR6kREg67TYfxTCipI_Cmsyt6Rc7YWf2mkNPqh1Yw9U9bQaBL28N01G5MAAm4snY6XHzN-SYTiJvjc6N9U_GlqryeQv7-f0le6YKmAC8vylKD13wl8UIyIXDhsG-n4CTkqVUmbapB6WjIScn_YKM7t0egP84l6DWCNPgXte6T9R8ae0k/s640/image_2025-12-03_11-42-33.png

ជាប្រពៃណី បើក្រឡេកទៅមើលដំណើរសប្បុរសធម៌រយៈពេល ១៧ ឆ្នាំរបស់ Liu Yifei នាងតែងតែដាក់ភាពរាបទាប និងភាពស្ងៀមស្ងាត់ជាគោលការណ៍របស់នាង។
នៅក្នុងយុគសម័យដែលការងារសប្បុរសធម៌របស់តារាល្បីៗតែងតែអមដោយ «ប្រធានបទពេញនិយម»នៅលើ Weibo ដំណើរការបរិច្ចាគរបស់ Liu Yifei គឺសាមញ្ញបំផុតនោះគឺផ្ទេរប្រាក់ដោយសម្ងាត់មិនមានជំហានផ្សព្វផ្សាយទេ។ ការបរិច្ចាករបស់ Liu Yifei ជាទូទៅមិនបានចែងថា «ការសង្គ្រោះគ្រោះមហន្តរាយ»នោះទេ ប៉ុន្តែបានបញ្ជាក់ពីធាតុនីមួយៗ ដោយបង្ហាញពីការយល់ដឹង និងការយល់ចិត្តយ៉ាងជ្រាលជ្រៅ។ នេះមិនមែនជារឿងចៃដន្យទេតែជាសកម្មភាពដែលបានបង្កើតឡើងជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD_eBbKCckzvEphukVTsjfo14Qm1UylbQt7aH6As3B0SM3h1i1QQflB5Fw9sagPOOaMknINcVqbhXzbapRqLbMh_my0r-icyREnbp-spT-OBnCybdNZA6MY0HjFf6PxCYxmtkm_KFabpMFtQW2d0xnNtyEzr6oJ32PY5_i9qLCgyJXrbaSiwB6SJcEn1KH/s1707/image_2025-12-03_11-42-34.png

នៅដើមឆ្នាំ ២០២៥ នៅពេលដែលមានការរញ្ជួយដីនៅទីបេ សីតុណ្ហភាពបានធ្លាក់ចុះក្រោមសូន្យអង្សាសេ ហើយការដឹកជញ្ជូនទំនិញមានការពិបាក។ ជំនួសឱ្យការផ្ទេរប្រាក់ នាងបានជ្រើសរើសបរិច្ចាគ ៥០០,០០០ យ័នជាសាច់ប្រាក់ និង ចង្ក្រាន្ត។ ប្រាក់នេះអនុញ្ញាតឱ្យអង្គការក្នុងស្រុកបែងចែកធនធានដោយភាពបត់បែន ខណៈដែលចង្រ្កានបានដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជន។ ភាពខុសគ្នាដ៏ធំបំផុតរបស់ Liu Yifei គឺថានាងមិនដេញតាមលុយទេ ប៉ុន្តែផ្តោតលើការអនុវត្តជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht8Ep9V2fN_bnv5G5hILWOLpr0KblXWwy_3pHqYyxGu87C00H6FbrcfrWyaiJolRO69f0HCm45sVzoGdmt5JVe9U9wqSdS2DZuZ0BJqTW7iHq5wafMO0JH2VG9RgEGnqWz596sNrPafwzSA0jueZVHKDgVzIxSIuotgjQdP9BB2MKm7V-UsArvV88WuHcF/s920/image_2025-12-03_11-42-35%20(2).png

ក្នុងឆ្នាំ ២០០៨ Liu Yifei មានអាយុត្រឹមតែ ២១ឆ្នាំប៉ុណ្ណោះ ទើបតែមានប្រជាប្រិយភាពប៉ុន្តែនៅពេលដែលការរញ្ជួយដីបានកើតឡើង Liu Yifei បានបរិច្ចាគប្រាក់បៀវត្សរ៍របស់នាងទាំងអស់ពីខ្សែភាពយន្តធំៗចំនួន ៤ បូកនឹងប្រាក់សន្សំផ្ទាល់ខ្លួនរបស់នាងសរុបចំនួន ១ លានយ័ន។ នៅឆ្នាំ ២០២៣ Liu Yifei បានទទួល មេដាយនៃការរួមចំណែក ពីសមាគមកាកបាទក្រហមនៃប្រទេសចិន។ នាងជាសិល្បករបុគ្គលតែម្នាក់គត់ដែលទទួលបានពានរង្វាន់នេះនៅឆ្នាំនោះ។ ប៉ុន្តែតារាស្រីរូបនេះមិនបានប្រកាសនៅលើបណ្ដាញសង្គមឡើយ រហូតទាល់តែអ្នកគាំទ្របានអានសេចក្ដីប្រកាសនោះ។
សកម្មភាពរបស់ Liu Yifei ក៏បានជំរុញអារម្មណ៍វិជ្ជមានក្នុងចំណោមអ្នកគាំទ្រផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEKzA9qFsRjqmjfQH6k50L8SnwS3rWdbNQv-Lz93xr7KOI-tUbdzojTbemj78A8_Cgv6qyNdWKrLemokn90phBaIdWT2f9n5kVkXjcLZ5IZ1zC5lTsxL9dJ3-wpf1WsahC-V3nHubrWJTd4NB1WwENYqButb-sWLcpZRQR_WXj8LI5CiaVgkUsn5R7lWZN/s920/image_2025-12-03_11-42-35.png

    សហគមន៍អ្នកគាំទ្ររបស់នាងបានចាប់ផ្តើមចលនាធ្វើតាមនាងយ៉ាងឆាប់រហ័ស ហើយក្នុងរយៈពេលត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ពួកគេបានបរិច្ចាគបន្ថែមចំនួន២០ម៉ឺនយន់និងទិញភួយ ដើម្បីផ្ញើទៅកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់អ្នកដែលរងគ្រោះដោយភ្លើងឆេះផ្ទះល្វែងក្នុងទីក្រុងហុងកុង៕