ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការលុបសំណេរគំរា.មកំហែងជាភាសាខ្មែរដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គម X ចេញវិញ ក្រោយមានការតវ៉ាពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការរិះគ.ន់ច្រើនពីសំណាក់ប្រជាជនកូរ៉េរបស់ខ្លួន។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន JTBC របស់កូរ៉េកាលពីថ្ងៃទី២ ខែកុម្ភៈ បានឲ្យដឹងថា សម្ដីរបស់លោកប្រធានាធិបតី លី ត្រូវបានលុបចោលហើយនៅថ្ងៃទី២នេះ។ ហើយនៅពេលមានការសួរនាំថា «ហេតុអ្វីបានជាសម្ដីនេះត្រូវបានលុបចោល» អ្នកនាំពាក្យវិមានខៀវកូរ៉េខាងត្បូង លោក កាង យូជុង បាននិយាយថា “វាត្រូវបានលុបចោល ពីព្រោះវាបង្កឲ្យមានការជជែកដេញដោលច្រើនលើសលប់ពេក”។

ការលុបចោលនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េ គីម ចាងរីយ៉ុង ឲ្យចូលរួមកិច្ចប្រជុំមួយទាក់ទងនឹងការបង្ហោះជាភាសាខ្មែររបស់ប្រធានាធិបតី លី ជេម្យុង ដោយចោ.ទសួរថា «ហេតុអ្វីបានជាប្រធានាធិបតី លី បង្ហោះសារបែបនេះជាភាសាខ្មែរ?» លោក Kim Chang-ryong បានឆ្លើយតបថា “ដោយសារក្រុមឧក្រិដ្ឋជនទំនងជាមិនយល់ភាសាអង់គ្លេស ឬភាសាកូរ៉េ ទើបលោកបានផ្ញើសារព្រ.មានជាភាសាខ្មែរដូចនេះ”។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះសារព្រ.មានជាភាសាមួយដែលមានន័យថា៖ «បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ… នេះមិនមែនជាការគំរាមកំហែង លេងៗទេ! ប្រទេសកូរ៉េខាងត្បូង បើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់!» ជាមួយនឹងពាក្យសម្ដីទាំងនេះ ក្រោយមកត្រូវបានក្រសួងការបរទេសកូរ៉េខាងត្បូងបកស្រាយថា គឺសំដៅលើអង្គការឧក្រិដ្ឋកម្មឆបោ.កតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ពុំមែនគំរា.មកំហែងលើកម្ពុជានោះទេ។.jpg)
យ៉ាងណាក៏ដោយ សកម្មភាពខាងលើនេះត្រូវបានគេមើលឃើញថា បានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់ប្រទេសកម្ពុជា ខណៈដែលបទល្មើសភាគច្រើនបង្កឡើងដោយជនបរទេសដែលឆបោ.កជនបរទេសគ្នាឯងឲ្យរងគ្រោះ មិនមែនប្រជាជនកម្ពុជាជាអ្នកបោ.កប្រាស់ជនជាតិកូរ៉េ ឬជនបរទេសណាឡើយ។
ទន្ទឹមនឹងប្រតិកម្មរបស់កម្ពុជា ក៏មានប្រជាជនកូរ៉េមួយចំនួនបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះលោក លី ផងដែរ ដោយពួកគេរិះគ.ន់ពីភាពខ្វះការពិចារណារបស់ប្រធានាធិបតីរូបនេះមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដែលអាចនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសនឹងប្រទេស៕










