Home ព័ត៌មានអន្តរជាតិ បុរសជនជាតិកូរ៉ម្នាក់ត្រូវក្រុមឆបោ.កចាប់ជំរឹ.តនៅប្រទេសថៃ រួចបង្ខំឲ្យធ្វើការខាង Online Scam

បុរសជនជាតិកូរ៉ម្នាក់ត្រូវក្រុមឆបោ.កចាប់ជំរឹ.តនៅប្រទេសថៃ រួចបង្ខំឲ្យធ្វើការខាង Online Scam

21
0

សូមជួយស៊ែរឲ្យអន្តរជាតិបានដឹង! កាលពីថ្មីៗនេះអង្គភាពឧក្រិដ្ឋកម្មហិង្សានៃស្ថានីយ៍ប៉ូលីស Pocheon របស់កូរ៉េខាងត្បូងបានទទួលបានបណ្ដឹ.ងពាក់ព័ន្ធនឹងការចាប់ជំរឹតមួយករណីទៀតលើបុរសម្នាក់ ក្រោយត្រូវបានគេទាក់ទងឲ្យទៅធ្វើការនៅប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The JoongAnn របស់កូរ៉េខាងត្បូង។

យោងតាមស្ថានីយ៍ប៉ូលីស Pocheon ក្នុងខេត្ត Gyeonggi នៅថ្ងៃទី 1 ខែកុម្ភៈ ពួកគេបានទទួលការរាយការណ៍តាមទូរស័ព្ទពីស្រ្តីវ័យចំណាស់ម្នាក់ថាកូនប្រុសរបស់គាត់វ័យ 30ឆ្នាំ ដែលបានទៅធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បានលួចទាក់ទងមកគាត់ដើម្បីស្នើសុំជំនួយព្រោះពេលនេះខ្លួនត្រូវបានគេបោ.កប្រាស់ និងបង្ខំឲ្យធ្វើការងារខុសច្បាប់។

បើតាមសម្ដីម្ដាយរបស់បុរសរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលីសថា កូនប្រុសរបស់គាត់បានចាកចេញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី 26 ខែមករា បន្ទាប់ពីគេបានឃើញការផ្សាយពាណិជ្ជកម្មលើ Telegram ពាក់ព័ន្ធនឹង “ការងារដែលមានប្រាក់ខែខ្ពស់នៅក្រុមហ៊ុនរចនាមួយក្នុងប្រទេសថៃ”។ ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីមកដល់ទីនោះ គាត់ត្រូវបានគេនាំទៅកាន់ម៉ូតែលមួយក្នុងទីក្រុងបាងកក ដែលត្រូវបានឃុំខ្លួននៅក្នុងបន្ទប់មួយ ហើយក្រោយមកត្រូវបានគេបង្ខំឱ្យទទួលការបណ្តុះបណ្តាលទាក់ទងនឹងការតេទូរស័ព្ទឆបោ.ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIxXaVQvHmM_bIqo-2SX12auOi6FoqKJFsBBuyGPMSJehzZIVTrH9cyVE1iZ0C_-QkcUyaLzxs5h6XxvnsPnvxQdxIcNeoz6C3WlTdsnznWCNvL0TNfJ1gt-7EqdIoC8PzEPlaPGR0mt2xKSBTl_-PGG8-1tH4Jy0ymvAPrGI0UhfSKkYny_8S-OeJTxsl/s1280/photo_2026-02-03_16-01-45.jpg

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ ប៉ូលីសកូរ៉េខាងត្បូងបានទាក់ទងទៅកាន់ស្ថានកុងស៊ុលកូរ៉េប្រចាំប្រទេសថៃតាមរយៈបណ្តាញការទូត និងបានស្នើសុំជំនួយពីប៉ូលីសក្នុងស្រុករបស់ថៃ និងក្រោយមកទៀត បុរសរងគ្រោះក៏ត្រូវបានជួយសង្រ្គោះនិងបញ្ជូនទៅប្រទេសកូរ៉េវិញបានដោយសុវត្ថិភាព។

គួរជម្រាបថា នេះពុំមែនជាករណីដំបូងនោះទេ ដែលជនបរទេសឬជនជាតិកូរ៉េត្រូវបានគេបោ.កបញ្ឆោតឲ្យទៅធ្វើការងារខុសច្បាប់ ឬត្រូវបានបង្ខាំងទុកដោយក្រុមឧក្រិដ្ឋជនបែបនេះ។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានទាំងនេះហាក់មិនសូវជាត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាយកទៅចុះផ្សាយព្រោងព្រាតឡើយ ដែលនេះឆ្លុះបញ្ចាំងពីភាពលម្អៀងនិងអយុត្តិធម៌ជាខ្លាំងសម្រាប់ប្រទេសកម្ពុជា ព្រោះថានៅពេលមានករណីស្រដៀងគ្នានេះកើតឡើងនៅកម្ពុជា នោះច្បាស់ជាសារព័ត៌មានទាំងកូរ៉េ និងថៃ នាំគ្នាយកទៅចុះផ្សាយលាបពណ៌កម្ពុជាយ៉ាងផុសផុលមិនខាន៕