Home តារាអន្តរជាតិ ទស្សនិកជនសរសើរផលិតករ Teddy ក្រោយបទ «Golden» ឈ្នះពាន Grammy

ទស្សនិកជនសរសើរផលិតករ Teddy ក្រោយបទ «Golden» ឈ្នះពាន Grammy

7
0

ផលិតករ Teddy ទោះបីជាមិនបានចូលរួមពានរង្វាន់ Grammy Awards ឆ្នាំ២០២៦ដោយផ្ទាល់ក៏បានទទួលការថ្លែងអំណរគុណនិងការទទួលស្គាល់ពីអ្នកនិពន្ធបទចម្រៀងដែលបានទទួលពានរង្វាន់សម្រាប់បទចម្រៀង «Golden»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWAy0dYHFvfZy9kM79dD6Ky3tdjmzhlzPFqkMI7ivnZXmYFedwUPrIn7X4_e-KTFE5I2ExusHYsgORKXEdEpg3WxeEExIIHSrinSwOGXI-8Ch0pXB9QWN0Qg2bxgfS9rEovU29ZqUbT9R1m8Gk7elmQ6dzncYCGmcyeQ8-0cSATR9xvGfnD5upqPTeay0w/s667/image_2026-02-03_10-54-24%20(3).png

បទចម្រៀង «Golden» ពីអាល់ប៊ុមបទភ្លេងនៃខ្សែភាពយន្តគំនូរជីវចល «Kpop Demon Hunters» របស់ Netflix បានឈ្នះពានរង្វាន់ «Best Song Written For Visual Media» នៅឯពានរង្វាន់ Grammy លើកទី ៦៨ ដែលជាលើកដំបូងជាប្រវត្តិសាស្ត្រសម្រាប់ K-pop ក្នុងប្រភេទនេះ។ ពានរង្វាន់នេះត្រូវបានប្រកាសនៅក្នុងពិធីប្រគល់រង្វាន់មុនកម្មវិធី Grammy ដែលបានធ្វើឡើងនៅទីក្រុង Los Angeles នៅថ្ងៃទី ១ ខែកុម្ភៈ នៅសហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXgroTh4NiNO-V-uUXt_ObKIj0XWVbaPN071awZY12vuvw-R_sAdI9xFbJekv28modf6uq_fcASDjPc9ypTYFCxY7zeYR5aCvVZ_7h7QXw2X9fsiDcq5POOiLMpt5i9ZJeFgv2QgHF0Q39pgfKAieMLnIVbY7AoTlRVN9x5qBglgB2VUXWqmRpUoJB-8d4/s826/image_2026-02-03_10-54-24.png
ទោះបីជាវិស្វករថតសំឡេងជនជាតិកូរ៉េ Hwang Byeong Joon និងសិល្បករកូរ៉េ-អាម៉េរិក Yunin បានឈ្នះពានរង្វាន់ Grammy ក៏ដោយ ក៏ពានរង្វាន់ “Golden” គឺជាលើកទីមួយហើយដែលផលិតករ ឬអ្នកនិពន្ធបទចម្រៀង Kpop បានឈ្នះជាផ្លូវការនៅក្នុងប្រភេទនេះ។ តារាចម្រៀង EJAE , Teddy , 24 និង IDO ត្រូវបានផ្តល់កិត្តិយសជាអ្នកឈ្នះជាផ្លូវការនៃបទចម្រៀងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxM4O_USXxhqEJ1Gl0WeX9J5JuyanZrlEnwQqLeN1eF_SbVbW14X_ctt53Jk4SxWF8Ai3SqBWabas_9TGKa0F8-Ydy8keGaKV0IvB8p7AEgl0kG1o3TGgkB-NMWBKNvgYbToJxYAPHV_C3houpkTap9DPJ882UhP55Q8iRPnN72jSF1sccZrS3OQxECe5Q/s1920/image_2026-02-03_10-44-58.png
បន្ទាប់ពីទទួលបានពានរង្វាន់ ផលិតករ និងអ្នកនិពន្ធបទចម្រៀង 24 បានឧទ្ទិសកិត្តិយសនេះដល់ Teddy ដែលមិនមានវត្តមាននៅក្នុងពិធីនោះទេ។ លោកបានបញ្ជាក់ថា ដំណើរការច្នៃប្រឌិតទាំងមូលគឺអរគុណដល់ Teddy ដោយហៅ Teddy ថាជា គ្រូដ៏អស្ចារ្យបំផុត មិត្តជិតស្និទ្ធបំផុត និងជាអ្នកត្រួសត្រាយផ្លូវនៃ Kpop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSUEZkyVc9k3xy1720FPHx9V8wSnx5eUXtkl4euGfxZjns3QUNybZ5IYK18STy3esauywFtkbOD4eb6UND5Is1tSjFx3Cwz-Q7zimUnX-SCt6Uro_lUN5fZ5LcQpLhOeKKq_Z8ug58oFxmH2oFeViGmnYq4DwlEsQYIHjNJSkbiuO51zmV6K8LcdEcgmZk/s1920/image_2026-02-03_10-44-59.png

Teddy Park មានឈ្មោះពិតថា Park Hong Jun គឺជាតារាចម្រៀង K-pop/rap ដ៏មានទេពកោសល្យម្នាក់ ដែលបានក្លាយជាអ្នកផលិតតន្ត្រី ដែលបានជួយបង្កើត និងគាំទ្រដល់ការឈានដល់កម្រិតអន្តរជាតិនៃតន្ត្រីកូរ៉េអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ស្នាដៃគួរឱ្យកត់សម្គាល់មួយចំនួនរបស់ Teddy រួមមានបទចម្រៀងសម្រាប់ក្រុម Big Bang, G-Dragon, Blackpink , PSY, Sunmi, 2NE1, CL, Somi និងជាច្រើនទៀត។ បច្ចុប្បន្ន Teddy គ្រប់គ្រងក្រុមហ៊ុនកម្សាន្ត The Black Label ដែលរួមមានសិល្បករដូចជា Rosé, Taeyang, MEOVV, Allday Project និង Park Bo Gum៕