Home ព័ត៌មានជាតិ កិច្ចប្រជុំ RBC នៅតែគ្មានផ្លែផ្កា ស្របពេលដែលយោធាថៃបន្តធ្វើសកម្មភាពខុសច្បាប់លើទឹកដីកម្ពុជា

កិច្ចប្រជុំ RBC នៅតែគ្មានផ្លែផ្កា ស្របពេលដែលយោធាថៃបន្តធ្វើសកម្មភាពខុសច្បាប់លើទឹកដីកម្ពុជា

9
0

(ភ្នំពេញ) ក្រោយបានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជាដោយខុសច្បាប់ យោធាថៃកំពុងបង្កើនសកម្មភាពរំលោ.ភបំពា.នដែលមានទាំងការជីកលេណដ្ឋានបន្ថែម, ហ៊ំព័ទ្ធបន្លាលួស និងឈូសឆាយដីផ្ទះប្រជាជនកម្ពុជាដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ ស្របពេលដែលកិច្ចប្រជុំ RBC រវាងភាគីទាំងពីរនៅតែពុំអាចស្វែងរកចំណុចកណ្ដាលដើម្បីឈានដល់ការដោះស្រាយបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsibQ4IQT68_yTSbCgxiDjOLyvxzGu2Pu93Ldf-S6ANwbkYxLBfdx4s11f9Ki9MLP2TmvuWVzy0tmiP3f3G4FKJMboZycE7UsWu1Qi4MCEnrwCHFaxYt8n_lx7p2SK9gRR88X9bwO5alanjdWBNb4LNcCPekxmuh2rJ0o4htS3l6PMn4SeOq3RoJQmCvFZ/s1280/photo_2026-02-03_14-59-32.jpg
យោងសេចក្តីប្រកាសព័ត៌មានរបស់យក្រសួងការពារជាតិ កាលពីថ្ងៃទី២ ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថា ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នាសារជាថ្មីនៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh076X0NFYlKLdEWjXz0sW5mgy4ur7i-0FiDBnf5mv1aCRVSKtoE3Qr2Iku0_ntnd9SUDUXQxVsAD_yRbmlv2RN9PfS3Oab4PzfoR9RCd9i0BwflsH97mZrGr5BkD81IIJZZfagV7G_6ZX3S28bYugtgsRDu6GaMnUqn5-N974s184lskaaOTrMWc58qnom/s1280/photo_2026-02-03_14-59-33.jpg
ទោះជាយ៉ាងណា ក្រោយកិច្ចពិភ្សាត្រូវបានបញ្ចប់ ភាគីទាំងពីរមិនទាន់អាចរកឃើញនូវចំណុចកណ្តាលរួមគ្នាណាមួយឡើយ។ ហេតុដូច្នេះហើយ ភាគីទាំងពីរក៏បានឯកភាពគ្នា ដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNdeILGOmiIN2GEgQ9DCPwmMuciaxN2XAgGSSKzvmmyb9NFx7g3X7oLb-SXhVJG9YIo3DMe7M6RcfwBvESdGBwbwSF295Swj1eXNd0oyjLklm0vXEJaVf1eFkKLudLJQ-Xlk3YV3e8Vp7SXm6T8P4GPwYSPlhatDFsUsbh2m8rg6j9_nqDF9IHLwL0evFb/s1280/photo_2026-02-03_14-59-33%20(2).jpg

ងាកចេញពីកិច្ចប្រជុំដែលមិនទទួលបានលទ្ធផលសម្រេច នៅតាមបណ្ដោយព្រំដែនកម្ពុជា ជាពិសេសត្រង់ចំណុចដែលថៃបានដណ្ដើមយកការកាន់កាប់ដោយខុសច្បាប់ឯណោះវិញ យោធាថៃកំពុងបង្វែរស្ថានការណ៍ដោយទាញចំណាប់អារម្មណ៍អន្តរជាតិឲ្យងាកត្រឡប់ទៅលើការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់នៅលើទឹកដីអធិបតេយ្យរបស់កម្ពុជាវិញ ដូចដែលពួកគេបានអះអាងពីមុននិងយកធ្វើជាលេសឈ្លានពានកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQj5gYWqaaDJVjxsootyWRb8fZO6NEy-Eq9nL3w6ICc25-vT-0kRN-X4sZVumKDef5Wn6mwkqumvjYpTd99KX9NBLQkCxZcZZkFbczTl_pyh87iDDZ5McwvucoxFIH_w1pGgRzC7J9y_v3opMcWCvOZB7i-wc1BYxogNqaDFB9MumMMjVE2zvB-HoSM38y/s1280/photo_2026-02-03_14-59-32%20(2).jpg
សកម្មភាពចុងក្រោយបង្អស់របស់ពួកគេ គឺតាមរយៈដឹកនាំមន្ត្រីស៊ើបអង្កេតអាមេរិក FBI និងអនុព័ន្ធយោធាបរទេសពីប្រទេសចំនួន ២០ ទៅមើលសណ្ឋាគារដែលពួកគេចោទថាជាមជ្ឈមណ្ឌលបោកប្រាស់មួយនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែកុម្ភៈម្សិលមិញ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការនាំមន្ត្រីយោធាបរទេស និងមន្ត្រី FBI អាមេរិកទៅទស្សនាតំបន់ទឹកដីនៃរដ្ឋអធិបតេយ្យមួយទៀតគឺជារឿងខុសច្បាប់ ដោយមិនរាប់បញ្ជូលថាតើទស្សនកិច្ចនេះធ្វើទៅកាន់មជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដូចដែលថៃចោទប្រកាន់ឬយ៉ាងណានោះទេ។ លោកបានសង្កត់ធ្ងន់ថា «ប្រទេសថៃគ្មានអំណាចក្នុងការគ្រប់គ្រង ឬនាំប្រតិភូបរទេសចូលធ្វើអ្វីនៅក្នុងទឹកដីកម្ពុជានោះទេ។ នេះគឺជាការរំលោ.ភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ព្រមទាំងកិច្ចព្រមព្រៀង ជាច្រើនផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងពេលកន្លងមក។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcT-cyV1qvLDRx6HaRf8g1sisZ75fLABt-KMiSdFp8kIUas4_PjN-I2WaQLEY17JVEcXPc6tVrNmPhuydVahSuzacJdeYB-kHIDzJyMfhCTBjv_8GB7SbcfHf6Zf7YT8b6uxc2OjtzLS_r6k7u1evbeTP54e_7esoY8611JbbznNt-9QjLMRQlpSNMVhXi/s1280/photo_2026-02-03_14-59-35.jpg

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត គិន ភា បានជំរុញឱ្យក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដូចជាក្រសួងការបរទេស ក្រសួងការពារជាតិ ព្រមទាំងលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែន ធ្វើការតវ៉ាជាសាធារណៈចំពោះសកម្មភាពបែបនេះដែលបានធ្វើឡើងដោយប្រទេសថៃ៕