Home ព័ត៌មានជាតិ ទីនីន និង ម៉ុង វិមាន មានជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គម

ទីនីន និង ម៉ុង វិមាន មានជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គម

15
0

ថ្មីៗនេះនៅលើបណ្តាញសង្គម ទីនីន និង ម៉ុង វិមាន មានជម្លោះពាក្យសម្តីយ៉ាងក្តៅគគុកក្រោយពីអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ បានចេញវីដេអូមិនពេញចិត្តពាក្យសម្តីរបស់ ទីនីន និយាយនៅក្នុងកម្មវីធីផតខាស់របស់ ខេ ទាក់ទងនឹងសម្តីថាមានវីឡាឃ្វីន២លានដុល្លារចាំមកញ៉ែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtVpSbZWAJSWGk_CDjB_J7SJBuHn8H2nC0bEKflfnmV8SUe-GON_rf0TKkfiQWiKq8Xl9TCE6h-V2J3OPqXBMUipeHP3pBKcU-HhYMTszRIse5azl2RNCDqKITKCbIrUsmnm5Cg3xPSCjTkof7B53oR7wje7sPqhzJGpva85tA_T1399PQq8dUBc4FMD90/s2048/295211311_1044313676187454_7822021195693930030_n.jpg

នៅក្នុងកម្មវិធីផតខាស់នោះ ទីនីន បានលើកឡើងពី Admin ជីងចក់ តាមញ៉ែនាងដោយចង់ទិញទូរសព្ទទំនើបឱ្យមួយគ្រឿងឱ្យតែព្រមស្រលាញ់ ប៉ុន្តែនាងបានបដិសេធភ្លាមៗដោយបង្ហាញពីទូរសព្ទទំនើបរបស់ខ្លួនចំនួនពីរគ្រឿងសុទ្ធតែមានទំហំធំ។ ទីនីន ថាមនុស្សប្រុសចង់ញ៉ែនាងបើនិយាយពីរឿងលុយកាក់ចាក់ជាមួយនាងមិនចូលនោះទេ ប៉ុន្តែបើមានវីឡាឃ្វីនតម្លៃ២លានដុល្លារអីប្រហែលជាអាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjabXs4AD6GK2jZCjNLcH1UB9lM6vLLceEjOkiRDMl0UkiG4wi1dansd1XW7wRhmsfH1ks98AU0I20bVvQ0X2g2GPpdQfcVw3KgHGq73DdY127V27tCSlYgpa0xovOuMKsMMN_rYYX-M2MpZV61L00q2giVFGxBwisfmjFM-MFNDSssUoAqBXIcROJF3noB/s1920/image_2026-02-03_15-04-05.png
ក្រោយពីវីដេអូនេះបានសាយភាយនៅលើបណ្តាញសង្គមស្រាប់តែគេបានឃើញ ម៉ុង វិមាន ដែលជាអតីតបេក្ខជនប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ បានចេញវីដេអូមិនពេញចិត្តជាមួយនឹងពាក្យដែលថាមានលុយ២លានដុល្លារទើបព្រមមើលមុខ ជាមួយនឹងកាយវិការស្អប់ខ្ពើម។ មិននិយាយចំឈ្មោះ វិមាន បាននិយាយដោយប្រយោលដោយចោទ ថានាងជាមនុស្សដើរលេងផឹកស៊ីបំពុលសង្គម មានការកែសម្ផស្សទម្រាំបានរូបរាងប៉ុណ្ណឹង និងថានាងជាមនុស្សមានជម្លោះជាមួយគេច្រើនជាដើម។ វីដេអូដែល ម៉ុង វិមាន បង្ហោះនៅលើបណ្តាញសង្គមបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនិងមានប្រតិកម្មចម្រុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdKAAysoV6-JGs_shnQliQHyoYCKsYz0tmiQUyJKE-5xhjNLVTV5hldetHl_G9iMolCTm3tj-ftuDfUb2E1DEHuSTeKyvs9fILKCGhOLoy1UkIfrWhT9sJJaj1mpPVDZqWknssWzVsMxrrXLvrrWBvqtJVZmPs43DYbHz865XL3UXOm3jljYO9VQT1z45u/s2048/292720601_1035050117113810_8544274248735265431_n.jpg

ទីនីន បានចែករំលែកបន្តពីវីដេអូរបស់ ម៉ុង វិមាន ដែលសម្តៅមកកាន់ខ្លួនជាមួយនឹងពាក្យសម្តីខ្លាំងៗវិញថា «អាសត្វ»។ ទីនីន ក៏បាននិយាយថានាងមិនចេះផឹកស្រានោះទេ ហើយនាងធ្វើតែច្រមុះប៉ុណ្ណោះ និងបានផ្លែផ្កាឱ្យ វិមានថា ដៀលនាងសុទ្ធតែផឹកស៊ីបំពុលសង្គម ប៉ុន្តែខ្លួនឯងវិញបែរជាលក់ស្រា លក់កន្ធាយ ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibM3SPyxSsZ_mrEofoDGBSddZfksDt5JKIPh6vXUxL8PpcoS5sWeAZQyExvZCBNMYlKWHO1gJgH8s-7HuVuiDFcp9bdPbVWyHAEKiG3BxMvb3yR6HSALvNgvZos81xxRJLbzMWnRANn4kxtYs-L4r3zSig6SfU5e8NV-6NdP-uzRQJXS5mqFeJDS6ouYfU/s1547/image_2026-02-03_15-04-07.png

ក្រោយពីរឿងនេះសាយភ្លាយកាន់តែខ្លាំងៗវីដេអូរបស់ ម៉ុង វិមាន ដែលបង្ហាញកាយវិការស្អប់ ទីនីន ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ។ ទោះយ៉ាងណា លោកក៏បានបង្ហោះវីដេអូនិងសំណេរបន្ថែមទៀតដោយមិនចុះញមនឹង ទីនីន ឡើយ៕