Home តារាអន្តរជាតិ វីដេអូរាំរបស់ ដេវិដ អ៊ឹងហាវ ផ្អើលដល់ក្រុម K-Pop Enhypen

វីដេអូរាំរបស់ ដេវិដ អ៊ឹងហាវ ផ្អើលដល់ក្រុម K-Pop Enhypen

13
0

បន្ទាប់ពីទស្សនិកជនមានការចាប់អារម្មណ៍ទៅលើ Ahyeon សមាជិក BABYMONSTER រាំបទ N.John ពេលនេះអ្នកគាំទ្រវិស័យ K-Pop មានការចាប់អារម្មណ៍សាជាថ្មីម្តងទៀតនៅពេលឃើញវីដេអូរាំរបស់ ដេវិដ អ៊ឹងហាវ ត្រូវបានក្រុមចម្រៀង Enhypen របស់ផលិតកម្ម Belift Lab បុត្រសម្ព័ន្ធរបស់ HYBE យកទៅចែករំលែកបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjicSk48IhY2tBTrMbs1NhQuwGkfKJrxjX9nsMyLc0J51r6ZP1Z4poW1mtF-yyhdrrRsnbK2dcnbBuWzKTS-jtAZ58WLv0lsiG2kKgRyVGWhMQwhC-zVbchSOesgXYvUWGdT4hbA_zQ1lvoAdiwlZFaqSCyJa0TK7r7E2QH1euFDGGKn6WmXV-mKJZ2dYrM/s2048/image_2026-02-03_14-04-47.png
Enhypen ទើបតែបានចេញផ្សាយបទចម្រៀង «Knife» កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដែលមកទល់ពេលនេះអ្នកគាំទ្រកំពុងរាំលេងបទនេះយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក។ ក្រៅពីអ្នកគាំទ្រអន្តរជាតិផ្សេងទៀតដែលកំពុងត្រូវបានចែករំលែកដោយបណ្តាញសង្គមតិកតុកផ្លូវការរបស់ Enhypen គេក៏បានឃើញថាវីដេអូរបស់តារាចម្រៀងនិងសម្តែង ដេវិដ អ៊ឹងហាវ ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8V41zUWXWxdxfGbHMvmW76JDBb13jcVt4P0xhQ9yp1rnhIo6a4eZPgnbDX8E6wem8UEeg2FFwflfwX5QBbwz9k9ULGmQL59j1xPG37GrGhsAciFzDqJ0GDqIFOQA7Xd37-RfZlCX6lnwURcKoOYEKp2Aw303M5OPHSynD0EZiYRfSDmLLF040QZDHK2uK/s1845/Screenshot_20260203_130520_TikTok.jpg
ដេវិដ អ៊ឹងហាវ បានបង្ហោះវីដេអូរាំបទចម្រៀង «Knife» នៅយប់ថ្ងៃទី ២ កុម្ភៈ ដោយបញ្ចេញសាច់ដុំយ៉ាងស្រស់សង្ហា។ ប៉ុន្មានម៉ោងក្រោយមកគណនីទិតតុក Enhypen ជិត៣៣លាននាក់ បានបង្ហោះឡើងវិញនៅលើ Story ពីវីដេអូរបស់ ដេវិដ អ៊ឹងហាវ ដែលគណនីលោកមានឈ្មោះជាភាសាខ្មែរលាយជាមួយនឹងអង់គ្លេស។ អន្តរកម្មនេះបានធ្វើឱ្យសាមីខ្លួននិងអ្នកគាំទ្រ មានការរំភើបចិត្តជាខ្លាំង។ ក្រៅពីយកទៅចែករំលែកបន្តតារាប្រុសរូបនេះក៏បានបង្ហាញថាទិតតុក Enhypen ក៏បានចុច Like វីដេអូរបស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsT3fkgwybYE5GusDTN3k6QKGpSQXQ2cbZ5O_84FQGOuf4cycGmaw_-HnfQcHGsbbsM4ZGwgZKvVG-uPc9N9KZvaf7b6uL36FS5uJEznrHaMwj5vThbL7gdiItM6XvwGl2il9mc2dUO1kj5UISszoc7c-tGZB9kH5SK7NGF9oIvl-8vNGtLl0dxQrcJVtL/s1440/image_2026-02-03_13-41-00.png

មិនត្រឹមតែមានរូបរាងស្រស់សង្ហា ដេវិដ អ៊ឹងហាវ មានទេពកោសល្យច្រើននៅក្នុងវិស័យសិល្បៈទាំងជាតារាចម្រៀង សម្តែង រួមទាំងតារាម៉ូដែល ដែលជាផ្នែកមួយនៅក្នុងការផ្សព្វផ្សាយម៉ាកយីហោធំៗ។ ថ្មីៗនេះ ដេវិដ អ៊ឹងហាវ ទើបតែបានចេញផ្សាយបទចម្រៀងមួយដែលមានចំណងជើងថា «អ៊ីចឹងសោះ» ។ បទនេះត្រូវបានទស្សនិកជនចាត់ទុកថាជាបទ Diss Track បែបខ្យូតទៅកាន់តារាចម្រៀងម្នាក់ដែលធ្លាប់មើលងាយរឿងលោកជិះឡានតម្លៃថោក៕