Home Blog Page 1767

រដ្ឋាករទឹក នឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួន នៃខណ្ឌចំនួនពីរ

0

កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថាដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។

ដោយឡែកនៅក្នុងថ្ងៃនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្តងទៀត ដោយរដ្ឋនឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅសង្កាត់គោកឃ្លាង សង្កាត់ទឹកថ្លា និងសង្កាត់កាកាប ៖

១. នៅយប់ថ្ងៃសៅរ ទី១ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៦០០មម ទៅបំពង់មេនាំទឹកស្អាតទំហំ ៥០០មម នៅលើផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥៥P នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. នៅយប់ថ្ងៃសៅរ ទី១ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្ឡុវលេខ៥៥P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕No photo description available.

CAMSOC ចេញសេចក្តីប្រកាសជាផ្លូវការ២ចំណុចនៃព្រឹត្តិការណ៍ស៊ីហ្គេម

0

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំកិច្ចប្រជុំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ហៅកាត់ CAMSOC បានចេញសេចក្តីជូនដំណឹងជាផ្លូវការ២ចំណុចនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងសេចក្តីជូនដំណឹង ចំណុចទី១បានឱ្យដឹងថា «ការចូលទស្សនាពិធីបើក-បើក និងការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបាន អនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ»។ ចំណែកចំណុចទី២បន្ថែមពីការលក់ចូលរួមទស្សនាដោយសេរី «រាជរដ្ឋាភិបាលក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្ដល់សិទ្ធិផ្សព្វផ្សាយ ព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសផងដែរ»។

ជាមួយគ្នានេះ ដ្បិតតែការមិនយកលុយចូលមើលស៊ីហ្គេមក្តី តែសំបុត្រត្រូវតែមានដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0SkUvBAYVHDmQFNRGdx9bZ9bmsc3-nb-e7b18jkKOvMvhmAO9VhFEIH-pkKp9QqGEzFiBhXE3dsfOIelw01_BgOeQMHcFftrsQs1FJJ8xLACDyhqrrr_TCKZ8-XobTWVxrRfbk7oUOarhybT4oOB4S1wa7UWiKxKkoy7XJtwNXFbcluxFjR8Es5Vl/s1280/338713737_1903810999951849_2675201353139607708_n.jpg

វៀតណាមខកចិត្តក្រោយ GDP ត្រីមាសទី១ឆ្នាំ២០២៣ យឺតជាងការរំពឹងទុក

0

ប្រទេសវៀតណាម ៖ ការរីកលូតលាស់នៃសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី១ ឆ្នាំ២០២៣ គឺយឺតជាងការរំពឹងទុក ដោយសារការនាំចេញផលិតផលទៅក្រៅប្រទេសធ្លាក់ចុះ ។ តាមការប៉ាន់ស្មានរបស់ការិយាល័យស្ថិតិជាតិ ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា បង្ហាញថា ផលិតផលក្នុងស្រុកសរុប (Gross Domestic Product) របស់វៀតណាមបានកើនឡើង៣,៣២% ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងធ្លាក់ចុះពី៥,៩២% ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២២ ។ ដូច្នេះ បើធៀបនឹងការប៉ាន់ស្មានជាមធ្យមពីការស្ទង់មតិរបស់ Bloomberg គឺកើនឡើង៤,៨% ។Vietnam's population expected to reach 104 million by 2030 | Vietnam Times

សេដ្ឋកិច្ចវៀតណាមបានពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មក្រៅប្រទេស គឺបានរងផលប៉ះពាល់ដោយសារគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងនៅជុំវិញពិភពលោក ដែលធ្វើឱ្យតម្រូវការផលិតផលរបស់វៀតណាមថយចុះ ហើយការនាំចេញរបស់វៀតណាមបានថយចុះក្នុងរយៈពេល៦ខែចុងក្រោយនេះ ។ ចំណែកប្រទេសនាំចេញផលិតផលផ្សេងទៀតដូចជា កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏មានការនាំចេញធ្លាក់ចុះដែរក្នុងរយៈពេលដូចគ្នា ដោយសារចិនទើបបើកប្រទេសឡើងវិញ ហើយធ្វើឱ្យតម្រូវការផលិតផលមានមិនច្រើនប៉ុន្មាន ។5 reasons to try a homestay in Vietnam | Vietnam Tourism

ទោះយ៉ាងណា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដែលកើតឡើង ធនាគារកណ្តាលវៀតណាមបានកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ឆ្នាំ២០២៣នេះ ដើម្បីជួយកាត់បន្ថយការចំណាយហិរញ្ញវត្ថុសម្រាប់ធនាគារ និងកាត់បន្ថយអត្រាការប្រាក់របស់ប្រាក់កម្ចីផងដែរ ។ វៀតណាមបានដាក់គោលដៅការនាំចេញនៅឆ្នាំ២០២៣ ស្មើប្រមាណ៦% បើធៀបនឹងឆ្នាំ២០២២ ស្មើ១០,៥% ។

ក្រៅពីនេះ ការនាំចេញផលិតផលរបស់វៀតណាមបានធ្លាក់ចុះ១៤,៨% នៅខែមីនា ឆ្នាំ២០២៣ ហើយរដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅអតិផរណាខ្ពស់បំផុតនៅឆ្នាំ២០២៣ ស្មើ៤,៥% ៕ Visit Vietnam: The Ultimate Guide for Vietnam | Bookmundiប្រភព ៖ AEC connect

លែងទ្រាំទៀត! ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមុខពន្លះផាំងៗអ្នកចូលចិត្តថាខ្លួនអែបអបជនជាតិថៃ

0

រឿងបវរកញ្ញាថៃប្រើរូបភាពប្រមាថជាតិសាសន៍ខ្មែរ ហាក់ស្ងប់ស្ងាត់ហើយបន្ទាប់ពីមានការបង្ហោះសារសុំទោសជាសាធារណៈពីអ្នករៀបចំកម្មវិធីនៅខេត្តភូកេតមកកាន់ប្រជាជនកម្ពុជា។ ដ្បិតថារឿងនេះស្ងប់ស្ងាត់ ប៉ុន្តែក៏មានការជជែកវែកថ្មីមួយទៀតរវាងអ្នកគាំទ្របវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងអ្នកគាំទ្ររបស់បវរកញ្ញា រឿន ណាត ដោយកាន់គោលជំហររៀងៗខ្លួនទៅលើពាក្យ «អែបអប» ដែលកញ្ញា រឿន ណាត បានបង្ហោះសារប្រតិកម្មចំពោះបវរកញ្ញាថៃនាពេលកន្លងមក រហូត ពេជ្រ វត្តី ចេញមុខពន្លះតែម្តង។May be an image of 4 people, people standing and indoor

ពាក្យ «អែបអប» បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមក្នុងវិស័យបវរកញ្ញា។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងសាងប្រជាប្រិយភាពទាំងក្នុងប្រទេស និងក្រៅប្រទេស បានចេញមុខLive នៅលើគណនី IG កាលពីពេលថ្មីៗនេះ ចេញមុខពន្លះផាំងៗ រឿងអ្នកមួយចំនួនចូលចិត្តថានាងអែបអបជនជាតិថៃ ដើម្បីឱ្យគេស្រលាញ់ចូលចិត្តជាដើម។

នៅក្នុងវីដេអូ Live ដែលបានចែកចាយពេញបណ្តាញសង្គមតិកតុក ពេជ្រ វត្តី បាននិយាយទាក់ទងទៅនឹងការស៊ែររបស់នាងពីផេកអ្នកគាំទ្រវិស័យបវរកញ្ញាមួយថា «មិនបានអែបអបអ្នកណាទេ ខ្ញុំគ្រាន់តែរៀនរស់ជាមនុស្សយល់កាលៈទេសៈ មានការអប់រំ មានការរៀនសូត្រក្នុងនាមបវកញ្ញាម្នាក់ដែរនិងតំណាងឱ្យប្រជាជនខ្មែរមួយប្រទេស» ដែលអ្នកមួយចំនួនបានលើកឡើងថា ពេជ្រ វត្តី ជឿពាក្យចាក់រុករបស់អ្នកដទៃទើបធ្វើឱ្យពាក្យ «អែបអប» របស់ រឿន ណាត បង្កើតទៅជាសង្រ្គាមពាក្យសម្តីឡើង។
លំដាប់រងទី៥ Miss Grand international ខាងលើនិយាយថា មនុស្សធំហើយ ធ្វើដល់បវរកញ្ញាតំណាងប្រទេសអត់ល្ងង់ទេ ហើយអ្វីដែលនាងបានស៊ែរពីផេកមួយ នាងមិនបានថាឱ្យអ្នកណាទេតែនិយាយរួម អ្នកណាក៏ដោយដែលនិយាយថាខ្លួនចូលចិត្តអែបអប។ វត្តីបាននិយាយទៀតថា នាងរើសពាក្យអែបអបដាក់ខ្លួនក៏បានដែរព្រោះពាក្យនេះនាងទទួលបានច្រើនណាស់តាំងពីប្រកួត រហូតទទួលបានសមិទ្ធិផល បែរជានិយាយថាទទួលបានដោយសារការអែបអបជនជាតិថៃ។May be an image of 1 person, sitting and indoor

វត្តី បានបន្ថែមទៀតថា អ្នកមួយចំនួនបាននិយាយថា «គេមិនបានបញ្ចេញឈ្មោះចំផងមិចក៏រើសដាក់ខ្លួនធ្វើអី» នាងបានឆ្លើយតបវិញថា សម័យនេះហើយមនុស្សប្រើអ៊ីនធឺណែត ញុំាវីតាមីនពេញខ្លួន ចឹងនិយាយអីតិចចេញមកគេដឹងថាចង់មានន័យថាយ៉ាងមិចហើយ។

ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់បវរកញ្ញាទាំងពីរគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង រឿន ណាត សុទ្ធតែបង្ហាញពីគោលជំហគាំទ្ររៀងៗខ្លួនទាក់ទិននឹងពាក្យ អែបអប ដែលពួកគេបាននិយាយ រឿន ណាត មិនបានចង់ថាឱ្យ វត្តី ទេចង់ថាឱ្យប្រទេសថៃចូលចិត្តមើលងាយខ្មែរ ខណៈអ្នកគាំទ្ររបស់ វត្តី បង្ហាញថាការលើកឡើងរបស់ រឿន ណាត គឺចង់សម្តៅទៅលើ វត្តី ហ្នឹងឯង។

គួរបញ្ជាក់ថា រឿន ណាត បានបញ្ចេញសារមួយដែលមានសេចក្តីថា «វាមិនមែនជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើលងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល ៥ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអែបអប)៕

ប៉ូលិសម៉ាកាវចាប់ជនជាតិថៃ៤នាក់បក់ដៃហៅភ្ញៀវក្នុងតំបន់ទេសចរណ៍

0

ម៉ាកាវ ៖ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ូលិសម៉ាកាវបានចាប់ខ្លួនបុរសថៃ៤នាក់តែងខ្លួនធ្វើជាស្រី ដែលមានអាយុចន្លោះពី២០ឆ្នាំ ទៅ៣០ឆ្នាំ ខណៈពួកគេបានដើរហៅភ្ញៀវនៅតាមដងផ្លូវ Husentou ក្នុងតំបន់ Saritou ស្ថិតនៅភាគខាងលិចរបស់ម៉ាកាវ ។

ជនជាតិថៃទាំង៤នាក់នេះបានដើរហៅភ្ញៀវដែលធ្វើដំណើរទៅមកនៅតាមផ្លូវ និងធ្វើឱ្យរំខានដល់អ្នកដំណើរដែលឆ្លងកាត់ផ្លូវនេះផងដែរ ។ ដូច្នេះ ប៉ូលិសក៏បានចាប់ខ្លួនពួកគេទាំង៤នាក់បញ្ជូនទៅកាន់ការិយាល័យប៉ូលិសដើម្បីសាកសួរ ។ អ្នកទាំង៤នាក់សារភាពថា ពួកគេមកម៉ាកាវដើម្បីប្រកបរបររកស៊ីផ្លូវភេទ ព្រោះឃើញថា នៅម៉ាកាវមានភ្ញៀវទេសចរមកលេងច្រើន បន្ទាប់មក ប៉ូលិសក៏បានបញ្ជូនអ្នកទាំង៤ ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដោយសារពួកគេធ្វើសកម្មភាពមិនសមរម្យជាមួយអ្នកធ្វើដំណើរទៅមកតាមដងផ្លូវ ។

បច្ចុប្បន្ននេះ ប៉ូលិសម៉ាកាវបានចាត់កម្លាំងដើម្បីបង្ក្រាបបទល្មើសនៅតាមតំបន់ទេសចរណ៍ និងទីប្រជុំជននានា ក្រោយពីម៉ាកាវបានបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩
ហើយមានភ្ញៀវទេសចរបរទេសជាច្រើននាក់មកកម្សាន្តនៅទីនេះ ៕ ប្រភព ៖ Krobkrueng JAPAN

វីដេអូចាស់របស់លោកជំទាវ តាំង ហ្គិចលៀង ផ្ទុះការវែកញែកពេញបណ្តាញសង្គម

0

ថ្មីៗនេះនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុក បានចែករំលែករួមទាំងរិះគន់ផងទៅលើវីដេអូចាស់មួយរបស់លោកជំទាវ តាំង ហ្គិចលៀង ដោយនិយាយពីអ្នកមានគិតពីថ្ងៃអនាគត អ្នកក្រចូលចិត្តគិតពីអតីតកាល រួមទាំងចូលចិត្តបង្ហោះដ្រាមាជាដើម។May be an image of 3 people, people standing and indoor

លោកជំទាវ តាំង ហ្គិចលៀង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយជាស្រ្តីជោគជ័យមួយរូប ដែលជាអគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា ហើយញឹកញាប់លោកជំទាវបានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីជាច្រើន។

យ៉ាងណាមិញ នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមមានជាមតិវែកញែកជាច្រើនរួមទាំងការរិះគន់ផងដែរទៅលើវីដេអូខ្លីមួយដែលជាវីដេអូចាស់របស់លោកជំទាវ ចូលរួមជាវាគ្មិន។ បើតាមការបញ្ជាក់របស់លោកជំទាវបន្ទាប់ពីមានការចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម កម្មវិធីនោះមានឈ្មោះថា «ទិវាភាពជាអ្នកមានឆ្នាំ២០២២» ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងកម្មវិធីខាងនេះមិនត្រឹមតែមានលោកជំទាវ តាំង ហ្គិចលៀង ប៉ុណ្ណោះទេប៉ុន្តែមានវាគ្មិនជាច្រើនទៀតចូលរួមដែលសុទ្ធតែជាស្ថាបនិក អ្នកគ្រប់គ្រងធំៗមកពីក្រុមហ៊ុនផ្សេងៗគ្នា។May be an image of 2 people, people standing and indoor

អ្នកលេងបណ្តាញសង្គមបានរិះគន់វីដេអូខ្លីរបស់លោកជំទាវ តាំង ហ្គិចលៀង ថា «អ្នកមាន អ្នកជោគជ័យធ្វើអ្វីក៏ត្រូវ អ្នកក្រធ្វើអ្វីក៏ខុសលេបទឹកមាត់ក៏ខុស ហូបបាយហើយដេកក៏ខុស» រួមទាំងមតិរិះគន់ជាច្រើនទៀត។
ទន្ទឹមនឹងមានការរិះគន់យ៉ាងខ្លាំងក្លាគេក៏ឃើញថា អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថា «ពិចារណាតាមការគួរ ត្រូវយកគំនិតមកគិត កុំយកអារម្មណ៍មកពិចារណា នោះអ្នកនឹងយល់ពីអ្វីដែលលោកជំទាវចង់សម្តៅទៅ»។ បន្ថែមពីលើនេះ លោកជំទាវ តាំង ហ្គិចលៀង ក៏បានលើកឡើងថា ការធ្វើបទបង្ហាញពេញមានរយៈពេល៤០ នាទី អាចយកមករៀនសូត្របានសម្រាប់អ្នកចង់រីកចម្រើន ស្តាប់លេងៗ ចេះមែនទែនរីកចម្រើនមែនទែន៕

តើ ១០០០ឆ្នាំ ទៅមុខទៀតមនុស្សទៅជាយ៉ាងណា?

0

ពិតណាស់នៅក្នុងពិភពលោករបស់យើង វិទ្យាសាស្រ្តមានការរីកចម្រើននឹងជឿនលឿនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ អ្នកវិទ្យាសាស្រ្តមួយក្រុមនៅNASAបានធ្វើការព្យាករណ៍ដែលទាក់ទងអំពីមនុស្សក្នុងរយះពេល១០០០ឆ្នាំទៅមុខទៀត។ ដូច្នេះហើយតើ១០០០ឆ្នាំ ទៅមុខទៀតមនុស្សទៅជាយ៉ាងណា?

១.កាយមនុស្សត្រូវបំពាក់ដោយគ្រឿងម៉ាស៊ីន៖ នៅក្នុងរយះពេល១០០០ឆ្នាំទៅមុខទៀតនោះ បច្ចេកវិទ្យាកាន់តែរីកចម្រើនអស្ចារ្យ នៅពេលនោះមនុស្សគ្រប់គ្នាសុទ្ធតែបានបំពាក់ទៅដោយគ្រឿងម៉ាស៊ីនទំនើបៗ ដែលជួយឱ្យពួកគេមានថាមពល ប្រឆាំងជាមួយជំងឺផ្សេងៗ មានការចងចាំខ្ពស់ ហើយជាពិសេសនោះគឺអាចរស់នៅបានដោយមានអាយុវែងខុសពីធម្មតាទៀតផង។Contact-Tracing Technology: A Key to Reopening | Johns Hopkins | Bloomberg  School of Public Health

២.មនុស្សមានស្សែនអស្ចារ្យ៖ នៅក្នុងពេលបច្ចុប្បន្ននេះអ្នកវិទ្យាសាស្រ្តកំពុងតែព្យាយាមបង្កើតស្សែនដ៏ពិសេសមួយដែលគេហៅថា CRISPR គឺជាស្សែនដែលធ្វើឱ្យមនុស្សមានសុខភាពរឹងមាំ ហើយរាងកាយកាន់តែខ្លាំងក្លាខុសពីមនុស្សធម្មតា មិនតែប៉ុណ្តោះស្សែនទាំងនោះនឹងអាចឱ្យមនុស្សមើលឃើញនូវអ្វីៗដែលបច្ចុប្បន្នមនុស្សមើលមិនឃើញ និងអាចស្តាប់ឮនូវអ្វីប្លែកៗ ដែលបច្ចុប្បន្នមនុស្សស្តាប់មិនឮ។

៣.មនុស្សមានលក្ខណៈស្រដៀងគ្នា៖ នៅរយះពេល១០០០ឆ្នាំទៅមុខទៀត មនុស្សម្នាក់ៗសុទ្ធតែបំពាក់ទៅដោយគ្រឿងបច្ចេកវិទ្យាទំនើបៗជាច្រើនរៀងៗខ្លួន ដោយឪពុកម្តាយទាំងអស់មិនបានបង្កើតកូនក្នុងផ្ទៃទៀតទេ គឺបង្កើតកូនតាមបែបវិទ្យាសាស្រ្ត ដូច្នេះហើយការបង្កើតកូនតាមបែបវិទ្យាសាស្រ្តឬបច្ចេកវិទ្យាទំនើបៗ អាចនឹងធ្វើឱ្យមនុស្សមានលក្ខណៈស្រដៀងគ្នា។Ogilvy UK Takes a Stand for Authenticity in Influencer Marketing

៤.រស់នៅក្នុងលំនៅឋានដ៏ពិសេស៖ បច្ចុប្បន្នលំនៅឋានឬហៅថាផ្ទះ គឺសាងអំពីថ្មឬឈើជាដើម។ ប៉ុន្តែនៅរយះពេល១០០០ឆ្នាំទៅមុខទៀតអ្នកវិទ្យាសាស្រ្តបានព្យាករណ៍ថាមនុស្សនឹងរស់នៅកន្លែងមួយដោយបង្កើតឡើងដោយបច្ចេកវិទ្យា មានន័យថាប្រសិនបើអ្នកមិននៅផ្ទះទេ ផ្ទះនោះនឹងរលាយ ប៉ុន្តែបើអ្នកត្រលប់មកផ្ទះវិញផ្ទះនោះនឹងមានរូបរាងឡើងវិញ។

៥.មនុស្សនឹងរស់នៅភពផ្សេងទៀត៖ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តបានរកឃើញភពផ្សេងៗជាច្រើនដែលមានលក្ខណៈស្រដៀងនឹងផែនដី ពួកគេបានព្យាករណ៍ថានៅពេលខាងមុខផែនដីនឹងជួបគ្រោះមហន្តរាយផ្សេងៗ ហើយមនុស្សទាំងអស់មិនអាចរស់នៅលើភពផែនដីបានទៀតទេ ដូច្នេះហើយនៅរយះពេល១០០០ឆ្នាំទៅមុខទៀត មនុស្សអាចនឹងរស់នៅភពអង្គារឬភពផ្សេងៗទៀតដែលនៅជុំវិញព្រះច័ន្ទនិងព្រះអាទិត្យ៕Here's What Humanity May Be Like in 1,000 Years

រុស្ស៊ីចាប់ខ្លួនអ្នកកាសែតអាមេរិកពីបទស៊ើបការណ៍សម្ងាត់

0

ប្រទេសរុស្ស៊ី ៖ ទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី៣០ ខែមីនាថា ប្រទេសរុស្ស៊ីបានចាប់ឃុំខ្លួនអ្នកកាសែតរបស់ The Wall Street Journal ជនជាតិអាមេរិកដោយសារសង្ស័យថា ជាភ្នាក់ងារសម្ងាត់មកស៊ើបការណ៍ព័ត៌មានពីរុស្ស៊ី រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលអាមេរិក ។ ការចាប់ខ្លួនអ្នកកាសែតអាមេរិកនេះ គេចាត់ទុកថា ជាសកម្មភាពដ៏អាក្រក់បំផុតក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនអស់រយៈពេលជាង១ឆ្នាំ ។

សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីបញ្ជាក់ថា រុស្ស៊ីបានចាប់ខ្លួនលោក Evan Gershkovich អ្នកកាសែតជនជាតិអាមេរិក ហើយរុស្ស៊ីបានបើកការស៊ើបអង្កេតរឿងក្តីព្រហ្មទណ្ឌទៅលើជនសង្ស័យ Evan Gershkovich ពីបទលួចស៊ើបការណ៍ព័ត៌មានសម្ងាត់ ។ ទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីអះអាងថា អ្នកកាសែតអាមេរិករូបនេះកំពុងប្រមូលព័ត៌មានអំពីរោងចក្រយោធារុស្ស៊ី ដែលរុស្ស៊ីចាត់ទុកថា ជាព័ត៌មានសម្ងាត់របស់ជាតិ ។Russia arrests Wall Street Journal reporter on espionage charges |  Russia-Ukraine war News | Al Jazeera

ទោះយ៉ាងណា រុស្ស៊ីមិនបានបញ្ជាក់ពីឈ្មោះ ឬទីតាំងរោងចក្រយោធានេះទេ ប៉ុន្តែរុស្ស៊ីនិយាយថា លោក Evan Gershkovich ត្រូវបានគេឃុំខ្លួននៅទីក្រុង Yekaterinburg ខណៈរូបលោកកំពុងព្យាយាមស៊ើបការណ៍ព័ត៌មានសម្ងាត់ ។ ទោះយ៉ាងណា រុស្ស៊ីមិនបានបង្ហាញភស្តុតាងនានាថា អ្នកកាសែតរូបនេះពិតជាធ្វើខុសនោះទេ ។

ទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អាមេរិកបានបញ្ជូនលោក Evan Gershkovich មកកាន់រុស្ស៊ី ដើម្បីបំពេញការងារជាអ្នកប្រមូលព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសកម្មភាពយោធារុស្ស៊ី ។

ចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពវាយប្រហារអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីក៏បានបង្កើនការរឹតបន្តឹងច្បាប់ត្រួតពិនិត្យទិន្នន័យរបស់ខ្លួន ។ រីឯសារព័ត៌មានរបស់រុស្ស៊ីឈ្មោះ Kommersant រាយការណ៍ថា លោក Evan Gershkovich ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងមូស្គូ និងជាប់គុកនៅ Lefortovo ជាកន្លែងឃុំឃាំង មុននឹងទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីកាត់ក្តី ។Russia arrests Wall Street Journal reporter Evan Gershkovich on espionage  charges

សារព័ត៌មាន Reuters បានសួរសំណួរពីការចាប់ខ្លួននេះទៅកាន់សារព័ត៌មានពាក់ព័ន្ធ រួមទាំងស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូផងដែរ ប៉ុន្តែស្ថាប័នទាំងពីរនេះមិនទាន់បានឆ្លើយតបអ្វីទេ ខណៈប្រភពព័ត៌មានរបស់មន្ត្រីទូតអាមេរិកនិយាយថា ខាងស្ថានទូតមិនបានទទួលព័ត៌មានពីហេតុការណ៍ចាប់ឃុំខ្លួនអ្នកកាសែតអាមេរិកទេ ហើយកំពុងស្នើសុំព័ត៌មានបន្ថែមពីអាជ្ញាធររុស្ស៊ី ។

ចំណែកសារព័ត៌មានក្រៅប្រទេសផ្សេងទៀតដែលបានតាមដានពីស្ថានការណ៍រុស្ស៊ី ក៏បានធ្វើការគាំទ្រលោក Evan Gershkovich ព្រមទាំងបញ្ជាក់ថា លោកជាអ្នកសារព័ត៌មានអាជីព មិនមែនជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ដូចរុស្ស៊ីចោទប្រកាន់ទេ ៕Who is journalist Evan Gershkovich? Does the Wall Street Journal reporter  have a wife and children? | Daily Mail Online ប្រភព ៖ The standard

អេហ្សុីបមិនមែនជាប្រទេសដែលមានពីរ៉ាមីតច្រើនជាងគេនោះទេ

0

ពីរ៉ាមីត គឺជាអច្ឆរិយវត្ថុទាំង ៧ ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ ដែលបានសាងសង់ឡើងប្រហែល ៤,៥០០ ឆ្នាំមកហើយ។

ពីរ៉ាមីត ជាសំណង់ដ៏អាថ៌កំបាំងបំផុតមួយក្នុងលោក ហើយសំណង់នេះមានភាពល្បីល្បាញបំផុតរហូតដល់បានដាក់ចូលរូបរាងពីរ៉ាមីតក្នុងកម្មវិធីសិក្សាធរណីមាត្រ និងមានសំណង់បុរាណ ឬសំណង់ថ្មីៗជាច្រើនជុំវិញពិភពលោក យកគម្រូតាមពីរ៉ាមីតផងដែរ។Pyramids Of Egypt | Facts About Pyramids | DK Find Out

ពីរ៉ាមីត បានបង្ហាញអំពីអរិយធម៌ដ៏ចំណាស់របស់អេហ្ស៊ីប ក៏ដូចជាជំនឿ និងអំណាចអធិរាជនៃចក្រភពមួយក្នុងពិភពលោក។

ដោយសារតែ ពីរ៉ាមីតត្រូវបានពិភពលោកទទួលស្គាល់ថាបានរកឃើញនៅប្រទេសអេហ្សុីប ដូច្នេះលោកអ្នកប្រហែលជាគិតថា ប្រទេសនេះជាប្រទេសដែលមានសំណង់ពីរ៉ាមីតច្រើនជាងគេលើលោក ក៏ប៉ុន្តែប្រទេសនេះមានសំណង់ពីរ៉ាមីតត្រឹមតែ១៣៨ប៉ុណ្ណោះ។

ដោយឡែកប្រទេសដែលមានពីរ៉ាមីតច្រើនជាងគេ គឺស៊ូដង់ ដោយប្រទេសនេះមានពីរ៉ាមីតដល់ទៅ ២២០ ឯណោះ។ ៣ពីរ៉ាមីតក្នុងចំណោម២២០នេះ គឺជាផ្នូរនៃស្តេច និងព្រះមហាក្សត្រិយានី ដ៏មានឥទ្ធិពលបំផុតមួយ គឺ Napata និង Meroë៕The Forgotten Pyramids of Sudan - JSTOR DailyGoogle Maps now allows you to explore one of the world's "best-kept secrets" | T3

ប្រភព៖ Wikipedia 

សម្តេចតេជោ បញ្ជាមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមដាច់ខាត

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបញ្ជាមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមដាច់ខាត ទាំងអំឡុងពេលបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការប្រកួតគ្រប់វិញ្ញាសារ ហើយប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី។ នេះបើយោងតាមសារពិសេសរបស់សម្តេចតេជោ នៅល្ងាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។Hun Sen calls for journalistic integrity | Phnom Penh Post

សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ការដាក់ចេញនូវតម្លៃសំបុត្រទស្សនា នាពេលកន្លងមកគឺមិនបានសុំការអនុញ្ញាតិពីនាយករដ្ឋមន្រ្តី ឬពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយសម្តេចក៏កំពុងស្វែករកតើមន្រ្តីណាមួយទទួលបន្ទុកលើការដាក់ចេញនូវតម្លៃសំបុត្រ។

សម្តេច បានបន្ថែមថា ប្រទេសកម្ពុជា បានចំណាយថវិកាទៅលើមូលដ្ឋានសម្ភារៈ បច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួតនិងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត អស់រាប់រយលានដុល្លារ និងចំណាយពេលជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត។ ហើយការដាក់លក់សំបុត្រឱ្យប្រជាជនកម្ពុជាមកទស្សនា សម្តេចតេជោ បញ្ជាមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមដាច់ខាត បើសិនជាមានការដាក់លក់សំបុត្រចូលរួមទស្សនានឹងត្រូវទទួលខុសត្រូវតាមច្បាប់នៅមុខនាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយតម្លៃសំបុត្រចូលរួមទស្សនាបើកព្រឹត្តិការណ៍ស៊ីហ្គេម មានចំនួនពីរប្រភេទ តម្លៃ១០ម៉ឺនរៀល និង២០ម៉ឺនរៀល៕Home - Cambodia 2023 | Cambodia SEA Games