កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថាដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។

ដោយឡែកនៅក្នុងថ្ងៃនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្តងទៀត ដោយរដ្ឋនឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅសង្កាត់គោកឃ្លាង សង្កាត់ទឹកថ្លា និងសង្កាត់កាកាប ៖

១. នៅយប់ថ្ងៃសៅរ ទី១ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៦០០មម ទៅបំពង់មេនាំទឹកស្អាតទំហំ ៥០០មម នៅលើផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥៥P នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. នៅយប់ថ្ងៃសៅរ ទី១ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្ឡុវលេខ៥៥P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕No photo description available.