កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំកិច្ចប្រជុំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ហៅកាត់ CAMSOC បានចេញសេចក្តីជូនដំណឹងជាផ្លូវការ២ចំណុចនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងសេចក្តីជូនដំណឹង ចំណុចទី១បានឱ្យដឹងថា «ការចូលទស្សនាពិធីបើក-បើក និងការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបាន អនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ»។ ចំណែកចំណុចទី២បន្ថែមពីការលក់ចូលរួមទស្សនាដោយសេរី «រាជរដ្ឋាភិបាលក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្ដល់សិទ្ធិផ្សព្វផ្សាយ ព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសផងដែរ»។

ជាមួយគ្នានេះ ដ្បិតតែការមិនយកលុយចូលមើលស៊ីហ្គេមក្តី តែសំបុត្រត្រូវតែមានដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0SkUvBAYVHDmQFNRGdx9bZ9bmsc3-nb-e7b18jkKOvMvhmAO9VhFEIH-pkKp9QqGEzFiBhXE3dsfOIelw01_BgOeQMHcFftrsQs1FJJ8xLACDyhqrrr_TCKZ8-XobTWVxrRfbk7oUOarhybT4oOB4S1wa7UWiKxKkoy7XJtwNXFbcluxFjR8Es5Vl/s1280/338713737_1903810999951849_2675201353139607708_n.jpg