សៀមរាប កម្ពុជា ១១ ឧសភា២០២៣

ចាប់តាំងពីឆ្នាំ ២០១៣​ មកដល់បច្ចុប្បន្ននេះ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយ​​នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រមទាំងព្រះថេរានុត្ថេរៈ​គ្រប់ជាន់ថ្នាក់ ពុទ្ធបរិស័ទ បណ្តាស្ថាប័ន និងក្រុមហ៊ុននានា រួមទាំងក្រុមប្រឹក្សា​ភិបាល ក្រុមទីប្រឹក្សា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារ​អង្គរ បានមូលមតិគ្នា​ជាឯកច្ឆន្ទនឹងប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១០ នៅថ្ងៃ ថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរ​ការប្រតិបត្តិ​នៃមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ដោយឯកទេស និងទូទៅ ដល់កុមារ​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk45ZGvkaSGQZ1cqq-X3d6y5TOna974pHqdPsHMrbHxdMNenBmpVYSn4z2A6fJ33EI5DTxTe_Ols-VtAglkpklxsndDWqUUj0mkRuDyj60gqLB3-ldDtqldFDsQbal0D_HaJtFL-A52PCXUKh8O4rcPDL9H829-E_5LRITZNySMPQMs1EYqUOxSSHG/s5472/AHC_treatment2.jpg

ដូចដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់បានជ្រាបរួចមកហើយថា មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ ១៩៩៩ ដែលគិតមកដល់សព្វថ្ងៃនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត បីលាន​ករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស​ និស្សិតវេជ្ជសាស្ត្រមកពីទូទាំងព្រះរាជាណាចក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ ជាងនេះ​ទៅទៀត ក្រុមបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ក៏ចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប តាមរយៈការចុះអប់រំសុខភាព និងពង្រឹង​សមត្ថភាព​
មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស​​ គ្រូបង្រៀន និងប្រជាពលរដ្ឋ​ បានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigJddjsrIe29ZeJnfT9gf85iTRJ2JhtZWWqHFJgh0LjEBcIDg_FjdpLTYg0WHsWLgxQWkLzN6NOJH5WLCU8j_lGbx5gpP0VtEmoq9ytZKRQEyG39JbWhGeHjAQnxcNmprsNBlgAWm3gHvDNxjE6SNxzISSNS47moCl1DlTFtpdPz7uECyuTi8QccX8/s2048/AHC-treatment3.jpg

កិច្ចការដ៏សំខាន់ និងចាំបាច់ទាំងអស់ខាងលើនេះ រួមជាមួយនឹងកិច្ចការអភិវឌ្ឍនូវ​គុណ​ភាពនៃការព្យាបាល និងថែទាំ​ជាច្រើនទៀត អាចប្រព្រឹត្តិទៅបានអាស្រ័យមានការឧបត្ថម្ភគាំទ្រ​ពី​សំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកា​សម្រាប់ដំណើរការប្រតិបត្តិរបស់ខ្លួនពី ៥ ទៅ ៦​ លានដុល្លារអាមេរិក ហើយថវិកាទាំងនោះប្រមាណ​ជា ៧៥% បានមកពីសប្បុរជននៅក្រៅប្រទេស​ និង ២៥% បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជា​យើង ក្នុងនោះក៏មានថវិកាបានមកពី ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានប្រារព្ធឡើងជារៀង​រាល់ឆ្នាំផងដែរ។ ចាប់តាំងពីឆ្នាំទី ១ មកដល់ឆ្នាំទី៩ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ បានប្រមូលថវិកា​សរុបចំនួនជិត ៩ សែនដុល្លារអាមេរិក និងឆ្នាំនេះ ម្ចាស់ផ្តើមបុណ្យទាំងអស់ គ្រោងនឹងប្រមូលជំនួយ​ថវិកាឲ្យបានយ៉ាងច្រើនតាមការដែលអាចធ្វើបាន សម្រាប់ជួយទ្រទ្រង់ឲ្យ​មន្ទីរពេទ្យកុមារអង្គរ នៅតែអាចបន្តបេសកកម្មរបស់ខ្លួនឲ្យបានយូរអង្វែងទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiObtHtJBCMMwvbfVc8njYEFDFCKssLurD6ifyBG4hI9WSUYLzL653jYqCcDU-a7Z5bSk0A-95qFxs5Or4m1XqcKILx--mJIpvB1RnGzI707TbjakaR6R6amKetfCCxrNyTw7EgUE8Rh5Sf3Re7ng6FllqvhLau1p7W7tviKuWp9eVzTDgZHgKKRUz0/s2048/AHC_treatment.jpg

អ្វីដែលប្លែកជាងឆ្នាំមុនៗ ពិធីបុណ្យផ្កាប្រាក់​មហាសាមគ្គីឆ្នាំទី ១០ នេះគឺ មានការដង្ហែរអង្គផ្កាប្រាក់ធ្វើឡើងដោយបណ្តាស្ថាប័ននានា ក្រុមហ៊ុនឧបត្ថម្ភពិធីបុណ្យ និងសប្បុរសជនមួយចំនួន អមដោយភ្លេងឆៃយ៉ាំ នៅក្នុងក្រុងសៀមរាបដោយចាប់ចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ឆ្ពោះទៅ​កាន់វត្តរាជបូណ៌ ដោយកាត់​តាមផ្សារចាស់ និងតាមផ្លូវមាត់ស្ទឹង ដើម្បីញ៉ាំងឲ្យមានការផ្សព្វ​ផ្សាយ និងធ្វើ​ឲ្យពិធីបុណ្យកាន់តែអធិកអធម។ ពេលទៅដល់វត្តរាជបូណ៌ ពិធីនឹងចាប់ផ្តើមដោយ​មាន​សេច​ក្តីរាយការណ៍អំពីមន្ទីរពេទ្យ របស់ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យកុមារអង្គរ​ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ការសម្តែង​ព្រះ​ធម៌ទេសនាដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះសង្ឃល្បីៗជាច្រើនអង្គ ផ្សេង​ទៀតក្នុងព្រះរាជាណាចក្រកម្ពុជា​ និងប្រកាសលទ្ធផលបឋមនៃថវិកាដែល​ទទួលបានជាកិច្ច​បញ្ចប់​ពិធីបុណ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5AhzzN5ZZCX68YomljjRPOjXtSjPTA68fvVbyWA0HjNe3W4bBC3hwRHKI9pr4kPmy7N61p1BJcZv_OvX_oP7-VW3_43LDDsYkSyVTXwRZzOkZ6dVjH3x_X6XrVhqG7cqWbHeSVqQUu15iwSeuitmh9d2yYvo5dAOxZyswwszMZfP-H9ghZ0ZfaR8/s1280/AHC%20gate_1.jpg

នេះជាដំណឹងមួយ ដើម្បីនិមន្តព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជាការគោរពអញ្ជើញសម្តេច ទ្រង់ អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស​ទាំងអស់ឲ្យចូលរួមពិធីបុណ្យឲ្យបានច្រើនកុះករ ព្រមទាំងចាប់មគ្គផលបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា​រៀងៗខ្លួន ដើម្បីចូល​រួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារ​កម្ពុជា។សប្បុរសជនជិតឆ្ងាយក៏អាចចូលរួមបរិច្ចាគបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លានៅមុនពេល និងក្នុងកំឡុងពេលនៃកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះតាមរយៈ គណនី វីង ដែលមានមុខងារនៅក្នុង​ Wing Bank App​ ឬតាមរយៈភ្នាក់ងារ វីង ដែលមាននៅទូទាំងប្រទេស ដោយឥតគិតថ្លៃសេវាអ្វីទាំងអស់។

 

ព័ត៌មានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ៖

    • ធនាគារ វីង ខេមបូឌា (Wing)៖ (Wing Bank App)
      ឬភ្នាក់ងារ វីង៖ លេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ)
    • ធនាគារ អេប៊ីអេ (ABA): 000 320 555
    • ធនាគារ អេស៊ីលីដា (ACLEDA): 0100 0105 6968 28
    • ធនាគារ ហត្ថា (HATTHA)៖ 168 000 384 857
    • ធនាគារ ស្ថាបនា​ (Sathapana): 07808082834100102

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZC7_uXyASAcn4WuZlxRRBsi7_2qNmIP_tiLdvs91tAsmSJyFl-XxOj8WxAsl7bNfBNmMzM7xCq35phmNPithnyryAZQr2xazVvWgybUI6OYnhAxe4JoPlL-Tfr2bIR8rcDItM6ut7P5LiePRgABQnwpR86YYjqFm9VemRMyR2qJk25bqUnJguWcfj/s1200/BPP2023_Poster.png

ឬបរិច្ចាគដោយផ្ទាល់ នៅទីកន្លែងប្រារព្ធពិធីបុណ្យ

 

ទំនាក់ទំនងផ្សព្វផ្សាយ និងរៀបចំកម្មពិធីបុណ្យ៖

អ្នកស្រី ហ៊ាន សោភា មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំព្រឹត្តិការណ៍ នៃមន្ទីរពេទ្យកុមារអង្គរ

events@angkorhospital.org or 098 / 017 725 745https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnJcTsp2CuhCMVqFZAoZ8Q7dpxnPt_N3FdiRhDSnclFsbMduI_dSJnRyi-mDpnLklBw_SC7B_EMuHYH6MCXorfw5Ws_plr7I6Y-qQhQ7dXxg4LunhPhghGYq2dyYKXQl7Xv42W2m5HG1CdOpsFrTCKHyKqcV7vnfuCLjvFkILaC4laFZ1pv_aKamxy/s1640/FINAL_BPP2023-cover.png