ជប៉ុនសម្រេចលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ា ដោយសារហេតុផលនេះ
ប្រទេសជប៉ុន ៖ ទីក្រុង Fujiyoshida គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ជប៉ុន ភ្ញៀវទេសចរអាចទស្សនាផ្កាសាគូរ៉ារីកស្គុះស្គាយ និងមានទេសភាពភ្នំហ្វូជិដ៏ស្រស់ស្អាត បានប្រកាសលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ានៅឆ្នាំ២០២៦ បន្ទាប់ពីប្រឈមនឹងបញ្ហាភ្ញៀវទេសចរមកកម្សាន្តច្រើនលើសលប់បណ្តាលឱ្យកកស្ទះចរាចរណ៍ និងអាកប្បកិរិយាមិនសមរម្យរបស់ភ្ញៀវទេសចរដើរចូលកន្លែងហាមឃាត់ ចោលសំរាមផ្តេសផ្តាស និងបន្ទោរបង់ពាសវាលពាសកាល ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អភិបាលក្រុង Fujiyoshida បានប្រកាសលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ានៅឆ្នាំ២០២៦ ដែលជារៀងរាល់ឆ្នាំ ពិធីបុណ្យនេះតែងតែរៀបចំឡើងនៅខែមេសា ដោយសារភ្ញៀវទេសចរសម្រុកមកកម្សាន្តយ៉ាងច្រើនលើសលប់ និងបង្កបញ្ហាធ្វើឱ្យពលរដ្ឋជប៉ុនមិនអាចទទួលយកបាន ។.jpg)
ភ្ញៀវទេសចរសម្រុកមកទីក្រុងយ៉ាងច្រើនបណ្តាលឱ្យកកស្ទះចរាចរណ៍ជាប្រចាំ និងចោលសំរាមផ្តេសផ្តាសនៅទីសាធារណៈ ដែលខុសពីទម្លាប់របស់ពលរដ្ឋជប៉ុនយកចិត្តទុកដាក់លើបញ្ហាសំរាម និងចោលសំរាមមានរបៀប ។ ពលរដ្ឋជប៉ុនមួយចំនួនប្រាប់ថា ភ្ញៀវទេសចរមានអាកប្បកិរិយាមិនសមរម្យ ដូចជា ៖ ចូលទៅកាន់ទីកន្លែងហាមឃាត់ដោយគ្មានការអនុញ្ញាត បន្ទោរបង់ពាសវាលពាសកាល និងស្រែកឡូឡាពេលមានការដាស់តឿន ។

អភិបាលក្រុង Fujiyoshida លោក ឈិងេរុ ហូរុអ៊ុជិ និយាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ថា ទេសភាពដ៏ស្រស់ស្អាតរបស់ផ្កាសាគូរ៉ា និងភ្នំហ្វូជិ កំពុងរំខានដល់ពលរដ្ឋជប៉ុនដែលរស់នៅយ៉ាងស្ងប់ស្ងាត់ ពួកគេបារម្ភពីបញ្ហាផ្សេងៗដែលកំពុងកើតឡើងដោយសារភ្ញៀវទេសចរ ។ ហេតុនេះ ដើម្បីការពារភាពថ្លៃថ្នូរ និងការរស់នៅរបស់ពលរដ្ឋ យើងបានសម្រេចចិត្តលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆ្នាំ២០២៦ ដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងអស់រយៈពេល១០ឆ្នាំហើយ ។

ពីដំបូង អភិបាលក្រុងគ្រោងរៀបចំពិធីបុណ្យទស្សនាផ្កាសាគូរ៉ាប្រចាំឆ្នាំ២០២៦ នៅសួនអារ៉ាឃុរ៉ាយ៉ាម៉ាក ដោយរំពឹងថា បុណ្យនេះនឹងក្លាយជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដោយការបង្កើតបរិយាកាសអ៊ូអរនៅតំបន់សម្បូរផ្កាសាគូរ៉ា ប៉ុន្តែដោយសារភ្ញៀវទេសចរចាប់អារម្មណ៍មកកម្សាន្តលើសគោលដៅ ទើបបារម្ភពីផលប៉ះពាល់បរិស្ថាន និងរំខានការរស់នៅដ៏ស្ងប់ស្ងាប់របស់ពលរដ្ឋជប៉ុន ។
បច្ចុប្បន្ន ភ្ញៀវទេសចរបានសម្រុកមកកម្សាន្តពេមផ្កាសាគូរ៉ារីកច្រើនបំផុតក្នុងទីក្រុង រហូតដល់១ម៉ឺននាក់ក្នុង១ថ្ងៃ ។ កំណើនភ្ញៀវទេសចរដោយសារកត្តាជាច្រើន រួមមាន ៖ ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃខ្លាំង និងការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងបណ្តាញសង្គម ។ ទោះជាជប៉ុនលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆ្នាំនេះ ប៉ុន្តែអភិបាលក្រុង Fujiyoshida នៅតែត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត ដែលនឹងកើនឡើងនៅខែមេសា និងខែឧសភា ៕




.jpg)

.jpg)








.png)


.jpg)

.jpg)

ជាមួយគ្នានេះដែរ លោកចៅក្រមបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ ទន្ទឹមនេះ លោកក៏បានបង្ហាញនូការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងកសាងប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស័យសិទ្ធិមនុស្ស ជាពិសេស ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ និងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម៕
.jpg)
បងស្រីម្ចាស់រង្វាន់ បានប្រាប់ថា ធ្វើការក្រោមកម្ដៅថ្ងៃ ក្ដៅខ្លាំងពេក ហើយរៀងហត់អស់កម្លាំងផង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា 1កំប៉ុង គាស់ផាច់ ឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀល ធ្វើឱ្យគាត់ភ័យផង រំភើបផង ញ័រដៃញ័រជើងអស់ហើយ ព្រោះឈ្នះលុយច្រើនពេក គាត់មិនដឹងធ្វើយ៉ាងម៉េចក៏រត់ចោលការងារទៅស្រុកកំណើតសិន។
លុះរៀងបាត់ភ័យ បាត់រំភើបបន្ដិតក៏ទាក់ទងមកក្រុមហ៊ុនដើម្បីបើករង្វាន់ ហើយក៏ម៉ៅជ្រូកអាំងចែកបងប្អូនអ្នកធ្វើការងារជាមួយគ្នា ជប់លៀងផ្អើលពេញក្រុងបាវិត។.jpg)
.jpg)
.jpg)

.jpg)


.jpg)



.png)





.jpg)






