Home Blog Page 1733

កូនផ្សោតទី៣រកឃើញនៅខេត្តស្ទឹងត្រែង

0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតមួយក្បាលជាកូនផ្សោតទី៣ ក្នុងឆ្នាំនេះអាយុប្រមាណ១សប្តាហ៍បានប្រទះឃើញ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការជូនដំណឹងបានឱ្យដឹងថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយ នៅម៉ោង ១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ០៦០០០៧៦,១៤៧២៥០០ នៃអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត។

សូមបញ្ជាក់ជូនថា កូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៣ហើយដែលត្រូវបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ខណៈក្នុងឆ្នាំ២០២២ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhakxPifyHsB38bipc-P3NA4NYNuaMjvxHhmffEKB7n217Dp9s0wcu8kSonLLlswbX2cVcaJAHYXxUDfrhbZJ0uHE6irY9DSA7lKsZ9CLfKZ4yaPE2XYRcndHGE_g7j1kEoAY98QJ9gczvrtqukM4mspHU-A4FZBRRnUEIymab7O5znvTVk6tyY38F/s2048/343147787_767572238214433_7546865543601780929_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvsNIlCv1q1oSRrIMn6L8v4LZUJvjJ4rUsUZtKOCkXPpvRLjADjfn7_J9vctqHMAIprvieThDAgDlyzZH1h7gOIzSbRfWBoBMF3mkTB82i-3l4MG-8cFqvh3ZpqXdRTGwFpTfXF9Y-hYwwYK5SWrNwkLBzIwQuI_aO-rS3Ug4H9FcvXyUdZRuUODD/s2048/343394040_1019759052337905_3811850340482639210_n.jpg

គន្លឹះងាយៗ! ទៅដើរលេងក្រៅប្រទេស បើមិនចេះភាសា គួរធ្វើដូចម្តេច ដើម្បីទំនាក់ទំនង?

0

ចូលចិត្ត​ដើរលេង​នៅ​ប្រទេស​ក្រៅ​មែន​ទេ? ពិបាក​ក្នុង​ការ​ ទំនាក់ទំនង​ជាមួយ​ជនជាតិ​គេ​មែន​ទេ? ទាំង​នេះ​លែង​ជា​ការ​បារម្ភ​ទៀត​ហើយ​ បើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មុន​នឹង​ទៅ​កន្លែង​ណា​មួយ ឬ​បាន​ស្រាវជ្រាវ​ថា​កន្លែង​នោះ​និយាយ​ភាសា​អ្វី នោះ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នឹង​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល ព្រម​ទាំង​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន។

+ទូរសព្ទ​ស្មាតហ្វូន

ពិត​ណាស់​ទូរសព្ទ​ស្មាត​ហ្វូន ជា​មិត្ត​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ នា​សម័យ​បច្ចុប្បន្ន​នេះ ហើយ​ទូរសព្ទ ក៏​ជា​ជំនួយ​យ៉ាង​ពិសេស​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ផង​ដែរ។ អ្នក​អាច ដោត​ឡួត App ភាសា​ដែល​អ្នក​នឹង​ទៅ​លេង ព្រោះ​ថា​សម័យ​ជឿន​លឿន​នេះ បើ​ទោះ​បី​ជា​អ្នក​មិន​ចេះ​ភាសា​ក៏​អាច​ទំនាក់ទំនង​ទៅ​គេ​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ទូរសព្ទ​ស្មាតហ្វូន​ប៉ុណ្ណោះ។Premium Photo | Portrait of afro tourist man using his mobile phone while walking outdoors on the street. new normal lifestyle concept. tourism concept.

+សៀវភៅ​ទេសចរណ៍

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ ស្មាតហ្វូន ងាយ​ស្រួល​ក៏​ដោយ​តែ​យ៉ាង​ណា​គួរ​ត្រៀម​សៀវភៅ​សន្ទនា​ទុក​មួយ​ ព្រោះ​ពេល​ខ្លះ​ ស្មាតហ្វូន​របស់​អ្នក​អាច​នឹង​អស់​ថ្ម ហើយ​បើ​សិន​ជា​អ្នក​ទិញ​សៀវភៅ ក៏​អាច​អោយ​អ្នក​អាច​រៀន​ភាសា​គេ​បាន​ពេល​ធ្វើ​ដំណើរ ទាំង​នេះ​គឺ​ចំណេញ​បាន​ទាំង​សង​ខាង។Male tourist looking at map in front of eiffel tower 671623 Vector Art at Vecteezy

+ភាសា​កាយ​វិការ

កុំ​មើល​ស្រាល​ភាសា​កាយវិការ​។ មិន​ថា​អ្នក​ចង្អុល​ម្រាមដៃ ឬ គ្រវីក្បាល​ អ្នក​ដ៏​ទៃ​អាច​នឹង​យល់​ថា​អ្នក​នឹង​ចង់​បាន​អ្វី។ ដូច​នេះ​បើ​អ្នក​មិន​ដឹង​ថា​និយាយ​ពាក្យ​យ៉ាងម៉េច អ្នក​គ្រាន់​តែ​ញញឹម​ហើយ​ចង្អុល​ប្រាប់​ពី​ទិសដៅ ឬ​របស់​អ្វី​មួយ​ដែល​អ្នក​ចង់​បាន៕18,937 Tourist Asking Direction Stock Photos, Pictures & Royalty-Free Images - iStock

ភ្លៀងធ្លាក់ខ្លាំង! ជនសង្ស័យពីរនាក់ឆ្លៀតឱកាសលួចហែកគុ.ក

0

ព័ត៌មានបឋម៖ ជនសង្ស័យ២នាក់បានលួចហែកគុករត់ចេញដោយសុវត្ថិភាពពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយជណសង្ស័យទាំងពីរនាក់នេះ ម្នាក់ជាជនជាតិស្បែកខ្មៅជាប់ទោសពីបទឧក្រិដ្ឋកម្ម(សម្លាប់មនុស្ស) និងជនសង្ស័យម្នាក់ទៀតគឺជាចោរលួចរថយន្ត។

ខណៈពេលនេះប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតាមប្រមាញ់យកជនសង្ស័យទាំងពីរនេះមកផ្ទនទាទោស តាមច្បាប់៕

May be an image of 5 people and beardMay be an image of 3 people, car and jeepMay be an image of 1 person

ព្រះរាជអាជ្ញាឃា.ត់ខ្លួនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ជាបណ្ដោះអាសន្នដើម្បីបញ្ចូនទៅតុលាការករណីហិ..ង្សាលើភរិយា

0

ករណីហិង្សាក្នុងគ្រួសាររបស់អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា និងភរិយា អ្នកនាង ម៉ាត់ លក្ខិណា បង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតធ្លាយរឿងដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពតឱ្យចូលខ្លួនបំភ្លឺនៅអធិការក្រុងកំពត។ បន្ទាប់ពីសាកសួរ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ពេលនេះ ព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួនលោក គឹម បញ្ញា ជាបណ្ដោះអាសន្នដើម្បីរៀបសំណុំរឿងទៅតុលាការបន្តនិតិវិធីតាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNH_YAYNv_wV-FC_2rPsvcHHSqjyKrSO7N3u51-PlErbbx8oZ7aSy7eygOthD7WSDm1XQc0hp3HpZRPR00tdFMhXDfdSA8C8KUJd3sTWYi4sNFgvBJzgfCd2vyL0-Xwt5DhForxcQJh9aYzvuDn1aSiE5Tre8ZfuFON7suhtDLaMS_qXn4BM88VD3/s1829/342960731_749175733277602_2308238005862045904_n.jpgតាមរយៈផេកស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា «ក្រោយធ្វើការសាកសួរបំភ្លឺនិងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថកិច្ចបានសុំគោលការណ៍ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពីឯកឧត្តម ព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហិង្សាលើភរិយា»។

គួរបញ្ជាក់ផងដែរថា ភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មានគណនីហ្វេកប៊ុក «Ah Leak » បានរងអំពើហិង្សាពីស្វាមី ម្តងហើយម្តងទៀតរស់នៅគ្មានសេចក្តីសុខចាប់តាំងពីសាងជីវិតគ្រួសារជាមួយគ្នាតាំងពីឆ្នាំ២០១៩ ដោយអស់ភាពអត់ធ្មត់ នាងសម្រេចចិត្តបង្ហោះរូបភាព និងវីដេអូដែលស្វាមីវាយដំ ដើម្បីឱ្យមហាជន និងថ្នាក់ដឹកនាំដឹងឮទាមទារយុត្តិធម៌ដល់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7Jxhhm6dupDvdQdKNCamTZ9ixUXcovrnOJjPZvB9tqQpQIDuGW9BIviYCp9VyaXmIJZsy8h7Ny3_ZN3CCgmtLrFDCgdiaBrnqbugaWhukNg0WbVm9euGEzexKuBwl8ooSFXmroopKuPBGRz5--xvFGQP8V_EDB9AyW61CYqRo9kSntsZPca6MUhH/s2048/343039606_530377882640643_8946555764449541725_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcMXEvDxtFPk-KCzjzJvKpfRWYECT_5FD-DeAaDE3q6roZc9f5tZP81KrkgsBEzcx3zAZVnoDfZiFRyyLg9QgFT2HCUaBYGQ9s0mXCVM1IR_gxVeATN73wBfpw9BvSaW5Qtlmo0H2aj57yMPJxdyiFRAGVmxMhIQYijXAp3RBsCyS1IpuVrMXiVOE/s2048/342989451_623976762582360_3625983962344006006_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSmndz0yJi5AUJ1A5h_Uk0gcTzYICYl7J5NDi0R1meCVZ6wSmD-ADe5ZJXQRjYCyJ7w67fJmTNr3yMThFw8SsaOu6VQ62MrWH5kPXjBf8Okl70UTH7xS9RrHLqtYFoXtlMRHZ-i_T6eP0RsNpLAYZ2olt8yihrHCPeBCkUqxKa_9-hcKIo_w8x3z47/s2048/343055798_949596309717345_3872105977313812697_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjffN-r0uvWTWBt1HfkoIuQ9x363wJQCugdHwtqYP_UmWBMSuQu9EzzSrjsRTPsvyby6tTewtBm36tP9_kDv8lEhEWmviAlZ305cOQZc8CWjU4FYZeMBtTbVga2Sdprg9lVakgJX34x0YKtJtwdbmhMZQ_jfTMUNh-I4cAXPmnbEMI3i18U2hxv-VQg/s960/343203876_608685877828875_8077385404260765477_n.jpg

លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនបំ.ភ្លឺនៅស្នងការនគរបាលខេត្តកំពត ករណីហិ..ង្សាលើភរិយា

0

បន្ទាប់ពីមានការចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គមករណីហិង្សាក្នុងគ្រួសារ របស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានប្រើបា្រស់អំពើហិង្សាលើភរិយា ពេលនេះលោកបានចូលខ្លួនបំភ្លឺហើយ ក្រោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រកាសឱ្យលោក គឹម បញ្ញា ចូលខ្លួនបំភ្លឺដោយខ្លួនឯងឬឱ្យសមត្ថកិច្ចអញ្ជើញដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNH_YAYNv_wV-FC_2rPsvcHHSqjyKrSO7N3u51-PlErbbx8oZ7aSy7eygOthD7WSDm1XQc0hp3HpZRPR00tdFMhXDfdSA8C8KUJd3sTWYi4sNFgvBJzgfCd2vyL0-Xwt5DhForxcQJh9aYzvuDn1aSiE5Tre8ZfuFON7suhtDLaMS_qXn4BM88VD3/s1829/342960731_749175733277602_2308238005862045904_n.jpgតាមរយៈផេក ស្នងការនគរបាលខេត្តកំពត បានសរសេរថា «សូមអរគុណលោក គឹម បញ្ញា ដែលបានមកដអធិការក្រុងកំពត ដើម្បីបំភ្លឺករណីហិង្សារលើភរិយា»។

គួរបញ្ជាក់ផងដែរថា គណនីហ្វេកប៊ុកមួយឈ្មោះថា « Ah Leak » មានឈ្មោះពិត ម៉ាត់ លក្ខិណា បានអះអាងថាលោក គឹម បញ្ញា ត្រូវជាស្វាមី មានតួនាទីជា អភិបាលរងក្រុងបូកគោ ខេត្តកំពត បានប្រើប្រាស់អំពើហិង្សាម្តងហើយម្តងទៀតមកលើខ្លួនទោះបីជាធ្លាប់ធ្វើកិច្ចសន្យាឈប់ប្រើអំពើហិង្សារួចហើយក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7Jxhhm6dupDvdQdKNCamTZ9ixUXcovrnOJjPZvB9tqQpQIDuGW9BIviYCp9VyaXmIJZsy8h7Ny3_ZN3CCgmtLrFDCgdiaBrnqbugaWhukNg0WbVm9euGEzexKuBwl8ooSFXmroopKuPBGRz5--xvFGQP8V_EDB9AyW61CYqRo9kSntsZPca6MUhH/s2048/343039606_530377882640643_8946555764449541725_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcMXEvDxtFPk-KCzjzJvKpfRWYECT_5FD-DeAaDE3q6roZc9f5tZP81KrkgsBEzcx3zAZVnoDfZiFRyyLg9QgFT2HCUaBYGQ9s0mXCVM1IR_gxVeATN73wBfpw9BvSaW5Qtlmo0H2aj57yMPJxdyiFRAGVmxMhIQYijXAp3RBsCyS1IpuVrMXiVOE/s2048/342989451_623976762582360_3625983962344006006_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSmndz0yJi5AUJ1A5h_Uk0gcTzYICYl7J5NDi0R1meCVZ6wSmD-ADe5ZJXQRjYCyJ7w67fJmTNr3yMThFw8SsaOu6VQ62MrWH5kPXjBf8Okl70UTH7xS9RrHLqtYFoXtlMRHZ-i_T6eP0RsNpLAYZ2olt8yihrHCPeBCkUqxKa_9-hcKIo_w8x3z47/s2048/343055798_949596309717345_3872105977313812697_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjffN-r0uvWTWBt1HfkoIuQ9x363wJQCugdHwtqYP_UmWBMSuQu9EzzSrjsRTPsvyby6tTewtBm36tP9_kDv8lEhEWmviAlZ305cOQZc8CWjU4FYZeMBtTbVga2Sdprg9lVakgJX34x0YKtJtwdbmhMZQ_jfTMUNh-I4cAXPmnbEMI3i18U2hxv-VQg/s960/343203876_608685877828875_8077385404260765477_n.jpg

មេដឹកនាំហ្វីលីពីនប្រកាសគាំទ្រគោលនយោបាយចិនតែមួយ

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២២ ខែមេសា កន្លងមក លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបប្រជុំជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Junior នៅប្រទេសហ្វីលីពីន ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជំរុញសម្ព័ន្ធភាពឱ្យកាន់តែស្អិតរមួត និងបង្កើនកិច្ចសហការគ្នាឱ្យកាន់តែខ្លាំងផងដែរ ។Marcos: More communication lines to be established with China to avoid  conflict | Global News

មេដឹកនាំហ្វីលីពីន លោក Marcos Junior បានថ្លែងថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយហ្វីលីពីននឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដូចដែលហ្វីលីពីនធ្លាប់គាំទ្រចិននាពេលកន្លងមក ។ លោក Marcos Junior បន្តថា ហ្វីលីពីននឹងរក្សានូវឯករាជ្យភាពរបស់ខ្លួនជាយុទ្ធសាស្ត្រ ។

ប្រទេសហ្វីលីពីនចង់បង្កើនទំនាក់ទំនង និងដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ ព្រមទាំងការពារមិនឱ្យបំផ្លាញសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ។ លើសពីនេះ ហ្វីលីពីនត្រូវការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ផងដែរ ។Philippines and China to open more communication lines to resolve maritime  dispute | The Japan Times

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Qin Kang បានថ្លែងដែរថា ប្រទេសហ្វីលីពីន និងចិនបានរក្សាការផ្លាស់ប្តូរគ្នាយ៉ាងជិតស្និទ្ធ និងមានលទ្ធផលល្អក្នុងកិច្ចសហប្រតិបត្តិការ ។ លោកបន្តថា ការគោរពគ្នាទៅវិញទៅមក ចំណងមិត្តភាព ការរក្សាសន្យា ទំនុកចិត្ត និងកិច្ចសហការរួមគ្នាសម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ គឺអាស្រ័យលើចំណាប់អារម្មណ៍ផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរ ។ លើសពីនេះ ប្រទេសហ្វីលីពីន និងចិន គួរតែរៀនសូត្រពីបទពិសោធន៍ និងមេរៀនផ្សេងៗក្នុងរយៈពេលកន្លងមក ៕PH, China 'iron things out' in Marcos-Qin talks | Global News ប្រភព ៖ TNN World

ចិន នឹងរបូតតំណែងមានប្រជាជនច្រើនបំផុតនៅលើពិភពលោក

0

អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនៅចុងសប្តាហ៍នេះ ដោយទិន្នន័យថ្មីបង្ហាញថា ប្រជាជនឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជិត ១.៤៣ ពាន់លាននាក់នៅចុងខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមេសា ។China slams the West as India becomes world's most population country

នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ហៅកាត់ (DESA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឆាប់ៗនេះ ប្រទេសចិននឹងរបូតតំណែងរបស់ខ្លួនជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក” ។ ប្រភពដដែលបានបន្ថែមថា “ដោយសារតែភាពមិនច្បាស់លាស់ដែលទាក់ទងនឹងការធ្វើជំរឿន កាលបរិច្ឆេទជាក់លាក់ដែលឥណ្ឌាមិនបានធ្វើជំរឿន ដូចនេះ ឥណ្ឌា ត្រូវបានគេរំពឹងថានឹងលើសប្រទេសចិនពេលដែលប្រទេសនេះធ្វើជំរឿនបន្ទាប់របស់ខ្លួន»។India's population surpasses China's, sights set on an economy to match |  The Japan Timesមូលនិធិប្រជាជនអង្គការសហប្រជាជាតិបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសឥណ្ឌានឹងមានប្រជាជនចំនួន ២.៩ លាននាក់ច្រើនជាងប្រទេសចិននៅពាក់កណ្តាលឆ្នាំ ២០២៣ ។
គួរបញ្ជាក់ថា អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១។ ទោះជាយ៉ាងណា បច្ចុប្បន្នអត្រាកំណើតក្នុងប្រទេសឥណ្ឌាកំពុងធ្លាក់ចុះផងដែរ៕India officially becomes 'World's Most Populated Country' with 1.42 billion  people, overtakes China | The Tatva

ធ្លា.យរឿងអភិបាលរងក្រុងបូកគោប្រើអំពើហិ..ង្សាលើភរិយា

0

យោងតាមគណនីហ្វេកប៊ុកមួយឈ្មោះថា « Ah Leak » បានអះអាងថាលោក គឹម បញ្ញា ត្រូវជាស្វាមី មានតួនាទីជា អភិបាលរងក្រុងបូកគោ ខេត្តកំពត បានប្រើប្រាស់អំពើហិង្សាម្តងហើយម្តងទៀតមកលើខ្លួន ហើយនារីរូបនេះក៏បានស្នើដល់អភិបាលខេត្តកំពតជួយរកយុត្តិធម៌ឱ្យខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNH_YAYNv_wV-FC_2rPsvcHHSqjyKrSO7N3u51-PlErbbx8oZ7aSy7eygOthD7WSDm1XQc0hp3HpZRPR00tdFMhXDfdSA8C8KUJd3sTWYi4sNFgvBJzgfCd2vyL0-Xwt5DhForxcQJh9aYzvuDn1aSiE5Tre8ZfuFON7suhtDLaMS_qXn4BM88VD3/s1829/342960731_749175733277602_2308238005862045904_n.jpg

គណនីខាងលើបានរៀបរាប់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា «នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់ នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថាគាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-qFt9rkgvUQ98ts4DPOFwQ6Q63_sxCMoneiNYQd842gm6sMRR2u5uG0W33EGPxaZaP7UT9J7wieNVthLcBpUOJYsEXTAdaJu8DpmfYQnWeitrSoHnPGjGPJCuehAqUoVPRSzn6pYvq_YLl0oDEKDKBYppCVnQFw4KpcHsFhJVlnxLv-VME1g71w8/s2048/343042006_141696305402891_5766089790564905239_n.jpg

នារីខាងលើបានបន្ថែមទៀតថា «មកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនិង video ទាំងនេះដើម្បីឱ្យបងប្អូននិងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះសមជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ំពូមីង ទាំងអស់ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាប និងជួយរកយុតិ្តធម៌មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7Jxhhm6dupDvdQdKNCamTZ9ixUXcovrnOJjPZvB9tqQpQIDuGW9BIviYCp9VyaXmIJZsy8h7Ny3_ZN3CCgmtLrFDCgdiaBrnqbugaWhukNg0WbVm9euGEzexKuBwl8ooSFXmroopKuPBGRz5--xvFGQP8V_EDB9AyW61CYqRo9kSntsZPca6MUhH/s2048/343039606_530377882640643_8946555764449541725_n.jpg

ការបង្ហោះសារពីគណនី « Ah Leak » ដែលរងអំពើហិង្សានេះ បានធ្វើឱ្យមហាជនចែករំលែករួមជាមួយការខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ទោះយ៉ាងណា ប្រសិនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បកស្រាយយ៉ាងណាជុំវិញរឿងនេះ យើងខ្ញុំនឹងជម្រាបជូនបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcMXEvDxtFPk-KCzjzJvKpfRWYECT_5FD-DeAaDE3q6roZc9f5tZP81KrkgsBEzcx3zAZVnoDfZiFRyyLg9QgFT2HCUaBYGQ9s0mXCVM1IR_gxVeATN73wBfpw9BvSaW5Qtlmo0H2aj57yMPJxdyiFRAGVmxMhIQYijXAp3RBsCyS1IpuVrMXiVOE/s2048/342989451_623976762582360_3625983962344006006_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZZRLYWeSdqOc8juf3G8lOhPBOXpkjYTx-rd4IpTMJxHKKv8cq77CPOjPJrIZJb4lxFFM6kjTsr_WGTy-h7M4EknRsIKHM-_UtFf0UFP9dVSHvVMMT2x1oNmNeKOzSnaRf-L5HB7bp5kKJx4o6DTKWV4dqXB2D4ezyziIZFxHIUZVVYd49UD1cCWEo/s2048/342901176_233802062661811_4625373481629724895_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPn-EWaiFa8ZBczF8tXLebE4xag2WrC1Jf0rq4vKVAph9HuGn_tv31sYTs2vKz2zYNsZGk60yUs0oC7D2bbIs-ifRPFpr4ytI7qbOnh9nyWCCrYZFgwe_i-_OQZSFd_ROSeTNTIdXU7iMYIR4ufDHYStqyGu4DsLAlLOGvptMqFShivy9cMgeMm5b/s2048/343055763_233049705981378_8037018414330522930_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjffN-r0uvWTWBt1HfkoIuQ9x363wJQCugdHwtqYP_UmWBMSuQu9EzzSrjsRTPsvyby6tTewtBm36tP9_kDv8lEhEWmviAlZ305cOQZc8CWjU4FYZeMBtTbVga2Sdprg9lVakgJX34x0YKtJtwdbmhMZQ_jfTMUNh-I4cAXPmnbEMI3i18U2hxv-VQg/s960/343203876_608685877828875_8077385404260765477_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSmndz0yJi5AUJ1A5h_Uk0gcTzYICYl7J5NDi0R1meCVZ6wSmD-ADe5ZJXQRjYCyJ7w67fJmTNr3yMThFw8SsaOu6VQ62MrWH5kPXjBf8Okl70UTH7xS9RrHLqtYFoXtlMRHZ-i_T6eP0RsNpLAYZ2olt8yihrHCPeBCkUqxKa_9-hcKIo_w8x3z47/s2048/343055798_949596309717345_3872105977313812697_n.jpg

បរិយាកាសកខ្វក់ធ្វើឱ្យអត្រាកុមារស្លា..ប់មុនអាយុកើនឡើងនៅអឺរ៉ុប

0

ការិយាល័យបរិស្ថានអឺរ៉ុប (EEA) បានចេញផ្សាយរបាយការណ៍មួយគួរឱ្យភ្ញាក់ផ្អើលថា បរិយាកាសកខ្វក់ជាមូលហេតុធ្វើឱ្យក្មេងៗស្លាប់មុនអាយុ គឺយ៉ាងតិចណាស់ចំនួន១.២០០នាក់ក្នុង១ឆ្នាំ ជាពិសេស នៅតំបន់អឺរ៉ុប ខណៈមានក្មេងរាប់ពាន់នាក់ទៀតត្រូវប្រឈមនឹងបញ្ហាសុខភាពផ្លូវកាយ និងចិត្ត ។ ដូច្នេះ វានឹងប៉ះពាល់ដល់ការរស់នៅរបស់ពួកគេអស់មួយជីវិត ។

អ្នកជំនាញផ្នែកបរិស្ថាន និងសុខភាពរបស់ការិយាល័យបរិស្ថានអឺរ៉ុបនិយាយថា ការបំពុលក្នុងបរិយាកាសមានគ្រោះថ្នាក់ដល់ក្មេងៗច្រើនជាងមនុស្សចាស់ ព្រោះរាងកាយរបស់ក្មេងនឹងទទួលជាតិពុលច្រើនជាង ។ លើសពីនេះ បច្ចុប្បន្ន ក្មេងៗបានទទួលជាតិពុលតាំងពីពួកគេនៅក្នុងផ្ទៃម្តាយមកម៉្លេះ ហើយជាតិពុលនេះបានសន្សំទុករហូតមកនៅពេលពួកគេធំដឹងក្តី ។Air pollution kills 1,200 children a year: EU agency

របាយការណ៍បញ្ជាក់ថា ក្មេងៗងាយរងគ្រោះដោយសារអាកាសធាតុកខ្វក់ ដោយសារពួកគេអាចស្រូបចូលខ្យល់កខ្វក់ទៅក្នុងខ្លួនច្រើនជាងមនុស្សចាស់ ព្រោះការដកដង្ហើមញាប់ជាងមនុស្សចាស់ ខណៈពួកគេធ្វើកិច្ចការក្រោមកំដៅថ្ងៃច្រើនជាងមនុស្សចាស់ផងដែរ ។ តាមការសិក្សារបស់ការិយាល័យបរិស្ថានអឺរ៉ុបបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតំបន់អឺរ៉ុបដែលមានអាយុក្រោម១៨ឆ្នាំ គឺស្មើ១១ម៉ឺននាក់ក្នុង១ឆ្នាំ ។

ខ្យល់ពុលក្នុងបរិយាកាសអាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ក្មេងជារៀងរហូត ។ កន្លងមក មានការស្រាវជ្រាវជាច្រើនបញ្ជាក់ដូចគ្នាថា ខ្យល់ពុលក្នុងបរិយាកាសមានចំណែកធ្វើឱ្យទារកស្លាប់នៅក្នុងផ្ទៃម្តាយ ខណៈអ្នកវិទ្យាសាស្ត្របានពិនិត្យឃើញមានជាតិពុលក្នុងសួត និងខួរក្បាលរបស់ទារកក្នុងផ្ទៃ ។ បើយើងទទួលបានជាតិពុលពីបរិយាកាសច្រើនតាំងពីក្មេងមក វានឹងប៉ះពាល់ដល់សួត ។ ដូច្នេះ ធ្វើឱ្យយើងកើតជំងឺហឺត ជំងឺផ្លូវដង្ហើម ជំងឺក្នុងត្រចៀក និងប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខួរក្បាលទៀតផង ។Pollution causes the premature death of at least 1,200 children a year  across Europe | Rival Times

អ្នកជំនាញបានអំពាវនាវឱ្យសហភាពអឺរ៉ុបចេញវិធានការគ្រប់គ្រងជាតិពុលក្នុងបរិយាកាសតឹងរ៉ឹងជាងមុនដើម្បីការពារពលរដ្ឋ ជាពិសេស ក្មេងៗដែលជាក្រុមងាយរងគ្រោះជាងគេ ។ លើសពីនេះ អ្នកជំនាញបានស្នើឱ្យកាត់បន្ថយប្រភពនៃការបំពុលខ្យល់ដូចជា ការធ្វើចរាចរណ៍នៅតាមផ្លូវ ការដុតធ្យូងថ្ម និងឥន្ធនៈរឹង រួមទាំងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីផ្នែកឧស្សាហកម្មផងដែរ ។ ក្រៅពីនេះ គួររៀបចំកន្លែងបរិយាកាសស្អាតនៅជុំវិញសាលារៀន និងដាំដើមឈើបន្ថែម ។

ជាមួយគ្នានេះ អ្នកជំនាញបានសំណូមពរឱ្យក្មេងៗដើរទៅសាលារៀនសម្រាប់សាលារៀននៅជិតផ្ទះ ព្រមទាំងរៀបចំសាលារៀន និងកន្លែងថែទាំក្មេងតូចឡើងវិញ ដោយត្រូវកែលម្អឱ្យទីកន្លែងទាំងនេះមានខ្យល់អាកាសចេញ-ចូលល្អ និងមានតម្រងខ្យល់ដើម្បីកាត់បន្ថយការស្រូបជាតិពុលរបស់ក្មេងៗ ៕ ប្រភព ៖ The standard

Netflix វិនិយោគ ២.៥ ពាន់លានដុល្លារលើមាតិកាកូរ៉េរយៈពេល៤ឆ្នាំ

0

ប្រធានក្រុមហ៊ុន Netflix លោក ថេដ អារ៉ានដូស (Ted Sarandos) បាននិយាយថាក្រុមហ៊ុនរបស់លោកនឹងវិនិយោគ ២.៥ពាន់លានដុល្លារលើមាតិកាកូរ៉េ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ។ ការលើកឡើងរបស់លោកគឺក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក យន់ ស៊ុក យុល (Yoon Suk-yeol) ដែលអញ្ជើញមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។Netflix to invest $2.5 billion in South Korean content | The Japan Times

ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបនិងប្រធានក្រុមហ៊ុន Netflix ជាការចូលរួមជាផ្លូវការលើកដំបូងរបស់លោកនៅសហរដ្ឋអាម៉េរិក ដែលកិច្ចប្រជុំនេះត្រូវបានអមដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ វប្បធម៌ និងឧស្សាហកម្ម ជាក្រុមគ្រប់គ្រង Netflix ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់អ្នកទាំងពីរ ប្រធានាធិបតីកូរ៉េ បានថ្លែងថា «ការវិនិយោគនឹងក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់អាជីវកម្មមាតិកាកូរ៉េ និងអ្នកបង្កើតទាំងអស់ ក៏ដូចជាក្រុមហ៊ុន Netflix ផងដែរ»។ លោកបានបន្តទៀតថា «ស្វាគមន៍ដោយស្មោះចំពោះការវិនិយោគដ៏ច្រើននេះរបស់ក្រុមហ៊ុន Netflix »។Netflix's Bet on Korean Content Pays off With 'Squid Game' – The Diplomat

គួរឱ្យដឹងថា ផែនការវិនិយោគ ២.៥ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Netflix គឺមានចំនួនទ្វេដងដែលក្រុមហ៊ុនបានវិនិយោគនៅក្នុងប្រទេសកូរ៉េចាប់តាំងពី Netflix បានចូលទីផ្សារកូរ៉េជាលើកដំបូងក្នុងឆ្នាំ ២០១៦ ។
ការវិនិយោគទ្វេដងនេះ ប្រធានក្រុមហ៊ុន Netflix បាននិយាយថា លោកមានទំនុកចិត្ត នៅក្នុងឧស្សាហកម្មមាតិកាកូរ៉េ ដែលនឹងបន្តបង្កើតរឿងដ៏អស្ចារ្យបន្ថែមទៀត។ លោក ថេដ អារ៉ានដូស បានបង្ហាញទៀតថា លោកសូមកោតសរសើរយ៉ាងខ្លាំង ចំពោះអ្នកបង្កើតជនជាតិកូរ៉េ និងរឿងគួរឱ្យទាក់ទាញរបស់ពួកគេ និងភាពច្នៃប្រឌិតរបស់ប្រទេសកូរ៉េ ដែលបានផលិតរឿងដ៏អស្ចារ្យដូចជា «Squid Game», «The Glory» , «Physical 100» ជាដើមដែលទទួលបានការគាំទ្រដ៏លើសលុប៕ ប្រភព៖ The nation