Home ព័ត៌មានអន្តរជាតិ បរិយាកាសកខ្វក់ធ្វើឱ្យអត្រាកុមារស្លា..ប់មុនអាយុកើនឡើងនៅអឺរ៉ុប

បរិយាកាសកខ្វក់ធ្វើឱ្យអត្រាកុមារស្លា..ប់មុនអាយុកើនឡើងនៅអឺរ៉ុប

49
0

ការិយាល័យបរិស្ថានអឺរ៉ុប (EEA) បានចេញផ្សាយរបាយការណ៍មួយគួរឱ្យភ្ញាក់ផ្អើលថា បរិយាកាសកខ្វក់ជាមូលហេតុធ្វើឱ្យក្មេងៗស្លាប់មុនអាយុ គឺយ៉ាងតិចណាស់ចំនួន១.២០០នាក់ក្នុង១ឆ្នាំ ជាពិសេស នៅតំបន់អឺរ៉ុប ខណៈមានក្មេងរាប់ពាន់នាក់ទៀតត្រូវប្រឈមនឹងបញ្ហាសុខភាពផ្លូវកាយ និងចិត្ត ។ ដូច្នេះ វានឹងប៉ះពាល់ដល់ការរស់នៅរបស់ពួកគេអស់មួយជីវិត ។

អ្នកជំនាញផ្នែកបរិស្ថាន និងសុខភាពរបស់ការិយាល័យបរិស្ថានអឺរ៉ុបនិយាយថា ការបំពុលក្នុងបរិយាកាសមានគ្រោះថ្នាក់ដល់ក្មេងៗច្រើនជាងមនុស្សចាស់ ព្រោះរាងកាយរបស់ក្មេងនឹងទទួលជាតិពុលច្រើនជាង ។ លើសពីនេះ បច្ចុប្បន្ន ក្មេងៗបានទទួលជាតិពុលតាំងពីពួកគេនៅក្នុងផ្ទៃម្តាយមកម៉្លេះ ហើយជាតិពុលនេះបានសន្សំទុករហូតមកនៅពេលពួកគេធំដឹងក្តី ។Air pollution kills 1,200 children a year: EU agency

របាយការណ៍បញ្ជាក់ថា ក្មេងៗងាយរងគ្រោះដោយសារអាកាសធាតុកខ្វក់ ដោយសារពួកគេអាចស្រូបចូលខ្យល់កខ្វក់ទៅក្នុងខ្លួនច្រើនជាងមនុស្សចាស់ ព្រោះការដកដង្ហើមញាប់ជាងមនុស្សចាស់ ខណៈពួកគេធ្វើកិច្ចការក្រោមកំដៅថ្ងៃច្រើនជាងមនុស្សចាស់ផងដែរ ។ តាមការសិក្សារបស់ការិយាល័យបរិស្ថានអឺរ៉ុបបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតំបន់អឺរ៉ុបដែលមានអាយុក្រោម១៨ឆ្នាំ គឺស្មើ១១ម៉ឺននាក់ក្នុង១ឆ្នាំ ។

ខ្យល់ពុលក្នុងបរិយាកាសអាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ក្មេងជារៀងរហូត ។ កន្លងមក មានការស្រាវជ្រាវជាច្រើនបញ្ជាក់ដូចគ្នាថា ខ្យល់ពុលក្នុងបរិយាកាសមានចំណែកធ្វើឱ្យទារកស្លាប់នៅក្នុងផ្ទៃម្តាយ ខណៈអ្នកវិទ្យាសាស្ត្របានពិនិត្យឃើញមានជាតិពុលក្នុងសួត និងខួរក្បាលរបស់ទារកក្នុងផ្ទៃ ។ បើយើងទទួលបានជាតិពុលពីបរិយាកាសច្រើនតាំងពីក្មេងមក វានឹងប៉ះពាល់ដល់សួត ។ ដូច្នេះ ធ្វើឱ្យយើងកើតជំងឺហឺត ជំងឺផ្លូវដង្ហើម ជំងឺក្នុងត្រចៀក និងប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខួរក្បាលទៀតផង ។Pollution causes the premature death of at least 1,200 children a year  across Europe | Rival Times

អ្នកជំនាញបានអំពាវនាវឱ្យសហភាពអឺរ៉ុបចេញវិធានការគ្រប់គ្រងជាតិពុលក្នុងបរិយាកាសតឹងរ៉ឹងជាងមុនដើម្បីការពារពលរដ្ឋ ជាពិសេស ក្មេងៗដែលជាក្រុមងាយរងគ្រោះជាងគេ ។ លើសពីនេះ អ្នកជំនាញបានស្នើឱ្យកាត់បន្ថយប្រភពនៃការបំពុលខ្យល់ដូចជា ការធ្វើចរាចរណ៍នៅតាមផ្លូវ ការដុតធ្យូងថ្ម និងឥន្ធនៈរឹង រួមទាំងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីផ្នែកឧស្សាហកម្មផងដែរ ។ ក្រៅពីនេះ គួររៀបចំកន្លែងបរិយាកាសស្អាតនៅជុំវិញសាលារៀន និងដាំដើមឈើបន្ថែម ។

ជាមួយគ្នានេះ អ្នកជំនាញបានសំណូមពរឱ្យក្មេងៗដើរទៅសាលារៀនសម្រាប់សាលារៀននៅជិតផ្ទះ ព្រមទាំងរៀបចំសាលារៀន និងកន្លែងថែទាំក្មេងតូចឡើងវិញ ដោយត្រូវកែលម្អឱ្យទីកន្លែងទាំងនេះមានខ្យល់អាកាសចេញ-ចូលល្អ និងមានតម្រងខ្យល់ដើម្បីកាត់បន្ថយការស្រូបជាតិពុលរបស់ក្មេងៗ ៕ ប្រភព ៖ The standard