Home Blog Page 1725

ធ្លា.យពាក្យចចាមអារ៉ាមស្នេហា វណ្ណដា និងស្រីស្អាត ឡូរីន បណ្តើរគ្នាកាន់តែបើកចំហ

0

កាលពីចុងខែឧសភា តារាចម្រៀងរ៉េប វណ្ណដា និងស្រីស្អាត Lauryn បានផ្ទុះពាក្យចចាម អារ៉ាមស្នេហាជាមួយគ្នា ដោយអ្នកគាំទ្របានចាប់បានភស្តុតាងជាច្រើនអាចបញ្ជាក់ថាពួកគេពិតជាមានទំនាក់ទំនងជាមួយគ្នាពិតមែន។ បន្ទាប់ពីធ្លាយរឿងខាងលើ ស្រាប់តែគេសង្កេតឃើញថា តារាចម្រៀងរូបនេះបណ្តើរគ្នាកាន់តែបើកចំហទោះបីជាពួកគេមិនបញ្ជាក់ទំនាក់ទំនងជាសាធារណៈក៏ដោយ។No photo description available.

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា កំពូលតារាចម្រៀង ម៉ាន់ វណ្ណដា ទំនងជាចាប់ផ្តើមស្នេហ៍ជាថ្មីជាមួយស្រីស្អាត Lauryn ដែលគេបានដឹងថានាងក៏មានស្រុកកំណើតនៅខេត្តព្រះសីហនុដូចជា វណ្ណដា ផងដែរ។ ជាពិសេស មិនត្រឹមតែមានសម្រស់ស្រស់ស្អាត គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ តែនាងក៏ពូកែធ្វើម្ហូបណាស់ ថែមទាំងចូលចិត្តធ្វើម្ហូបតាំងពីតូច ហើយដូចអ្វីដែល វណ្ណដា ប៉ងប្រាថ្នាគឺចង់បានគូស្នេហ៍ដែលពូកែធ្វើម្ហូបនេះឯង។

យ៉ាងណាមិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមស្នេហាសាមីខ្លួនទាំងពីរ មិនបានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈបញ្ជាក់ជូនមហាជនឡើយ។ ដ្បិតតែពួកគេទាំងពីរនាក់ មិនប្រកាសពីទំនាក់ទំនងជាអ្វីនឹងគ្នាជាសាធារណៈក្តី ប៉ុន្តែគេសង្កេតឃើញថា វណ្ណដា បណ្តើរ Lauryn កាន់តែបើកចំហរ។May be an image of 1 person

ថ្មីៗនេះ មានវីដេអូចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក ដោយគេបានឃើញ វណ្ណដា និងស្រីស្អាត Lauryn បណ្តើរគ្នាទៅផ្សារទំនើបមួយកន្លែងទិញបន្លែផ្លែឈើ ថែមទាំងជួយស្ពាយកាបូបខាងស្រីទៀត ដែលនេះកាន់តែធ្វើឱ្យអ្នកគាំទ្រច្បាស់ហើយ។
សកម្មភាពបើកចំហនេះហើយ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងជាពិសេសឃើញ វណ្ណដា ជួយស្ពាយកាបូបឱ្យគូស្នេហ៍ទៀតកាន់តែធ្វើឱ្យមិត្តនារីៗច្រណែនមិនតិចនោះទេ ដែលសកម្មភាពតិចតួចនេះហើយបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយអ្នកគាំទ្រក៏រំពឹងថាឆាប់ៗនេះអ្នកទាំងពីរអាចបង្ហោះរូបជាគូនៅលើបណ្តាញសង្គមផងដែរ ៕

@neth_6kpc

#idol ណា​គេទេនៅក្រៅឡេីងតូច????#vannda_វណ្ណដា ????#fypシ #ចុងភៅប្រចាំបេះដូង????????‍???????? @konpov48917 @usernour4jjd02

♬ ហនុមានNight Vannda – Virak Make Up ( Rak Chawin )

មកដឹងលម្អិតអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលទើបបើកការដ្ឋានសាងសង់

0

បើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា៖”គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMb14pYhVY8MnLC6UThh6WwCaKhuxfSylSyQOT-h-r7UeGb-zIZgS_s9L4eNLGk-52nqn-m6RtzQ4qeSK_l-2dwSDNgB4LWkgUoExnlCOWoeqkaPqeixt4HV7zgokmCVxftU8HhZLZOnd2vjivLOKJQV4TR6aLlq3-LdXpsK0wMgHcGMi__1PG_tIY/s970/647eeacc6a074_1686039240_medium.jpg

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOwq71l3HOoyHVvO03LQ3_6T5Vf4IDk1kgVresyY5OkakmQ8nzXyGWE0QXHEAsbjD1QYikaHmhpPX0NqIuLx3zY8f-85o9xzo3MTKPUXcIguxeUEcbeY70N2zD6DlxZCmY_Kc53kDu0NlCYxp5kFWaE8-IA4N_Mh0Jho3gnLaFJX9AaK7zY-uVHmR9/s970/647eeace88e35_1686039240_medium.jpg

គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចជា៖

  • សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែង សរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង
  • គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ
  • សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង
  • ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង ១២០គីឡូម៉ែត្រក្នុងមួយម៉ោង
  • សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក ចំនួន ២កន្លែង, ចំណតរថយន្តចំនួន ១កន្លែង, មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង
  • រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW9ShIKpFAzITNYB1EscTNpfxH1yb4xwyfBr90EwfN0hJwW6JHrq8f02AK9Yol2XGwVajSCLZkpJCIJLkV3vagZ1Dbduejoq0bQ-fXrAHNifwWdG6gd6oF8RGUos-NvmWaNaxXYk6T14v1CXa2AZQIBXzcRGDea0G-i33BTpgA-CwteK5uU9mvzQR8/s970/647eeaf98ffca_1686039240_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevchuckZgHsvvanYSkJyEdZq_s0vJVtWfcjVOunY1GU0rFh9dIqaOC2ttptbDoGiyMmQqhgHlCmyXnb-YBv8_o3MxdSpnEZ4_70wQWg19pbrqLkKKqrCIrCuOPOj7UjjwDCHDB1oeGJvdqsv_9OKiu9KSn2Jz0gnvibQT5Fu2ivFciuoQI7WGsn2F/s970/647eeab2c520d_1686039180_medium.jpg

កីឡាការិនីប៉ារ៉ាអត្តពលកម្មកម្ពុជា២រូបរកបានមេដាយច្រើនជូនជាតិមាតុភូមិ

0

ពិតជាមានមោទភភាពណាស់សម្រាប់ប្រជាជនកម្ពុជានៅពេលឃើញកីឡាការិនីប៉ារ៉ាហ្គេមរបស់កម្ពុជា២រូបរួមមាន កីឡាការិនី វិត ចន្ថា និង កីឡាការិនី ងួន រតនា អាចរកមេដាយច្រើនជូនជាតិមាតុភូមិ។

កីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កំពុងប្រកួតយ៉ាងស្វិតស្វាញនៅរាជធានីភ្នំពេញ ប្រកបដោយឆន្ទៈមោះមុតដោយអត្តពលិកមានពិការភាពបេ្តជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមេដាយជូនជាតិ។ ក្នុងនោះកីឡាការិនីកម្ពុជា២រូបធ្វើឱ្យប្រជាជនទាំងមូលសម្តែងនូវអារម្មណ៍មោទនភាពយ៉ាងក្រៃលែងដោយពួកគេប្រឹងប្រែងប្រកួតយ៉ាងខ្លាំងដែលអាចដណ្តើមបានមេដាយច្រើនក្នុងព្រឹត្តិការណ៍នេះផងដែរ។កីឡាការិនី ងួន រតនា បានឈ្នះមេដាយមាស ១ ទៀត ឱ្យកម្ពុជានៅ​អាស៊ានប៉ារ៉ាហ្គេម | ភ្នំពេញ ប៉ុស្ដិ៍

កីឡាការិនី ងួន រតនា រកបានមេដាយ៣គ្រឿង ក្នុងវិញ្ញាសារត់ចម្ងាយ ក្នុងនោះបានឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសា រត់ចម្ងាយ ១៥០០ម៉ែត្រ T64 និងឈ្នះមេដាយប្រាក់ ២ ក្នុងវិញ្ញាសា រត់ចម្ងាយ៤០០ម៉ែត្រ T64 និង៨០០ម៉ែត្រ T64 សរុបទាំងអស់ទទួលបានមេដាយ៣គ្រឿងតែម្នាក់ឯង។

ចំណែកឯ កីឡាការិនី វិត ចន្ថា វិញបានឈ្នះមេដាយមាស៣គ្រឿងតែម្នាក់លើវិញ្ញាសា លោតចម្ងាយT64 , រត់ចម្ងាយ៤០០ម៉ែត្រ T64 និងរត់ចម្ងាយ២០០ម៉ែត្រ T64 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-uMCUZB7pMEw5QO3veafaarym_PFF6mIb-bltsuac3ZT4QOzmbNP02EL0IA25BVqQk_5sx1XcFX3Gxo01MPPLgS6koCtzxU53x7dRHs75islrveaElDFehU2Gjkb77K9v1nihWBmGRa4ogywvoDfg38_Xz46werV7EKi8M_JdpI_puRo1_iorKww/s2048/351316577_767143168476207_7061402734131296252_n.jpg

គួរបញ្ជាក់ផងដែរថា គិតត្រឹមវេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា ស្ថិតនៅលេខរៀងទី៨ក្នុងចំណោម១១ប្រទេស រកបានមេដាយសរុប៥៤គ្រឿង ក្នុងនោះមានមេដាយមាស៨គ្រឿង ប្រាក់១៦គ្រឿង និងសំរឹទ្ធ៣០គ្រឿង ខណៈប្រទេសឥណ្ឌូនេស៊ីឈរលេខរៀងទី១ រកបានមេដាយសរុបចំនួន២៨៣គ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4X1mr_IjbNC4DCRKQOqBmvKRQjOSc4hmbX_qY8iJGYIoVl1n9Ld17ozPAwykTJfii63DmYBUWE3n5g-get76zyv-LgxvytihdCrPYmzeRW6f4NLkJVNAGRcWhNhgu3QAgqDZubX-YpR3UWpqK1N8Eiby28JpYuW1MAbR7aQSNdX1cUBcwsw4lU3GJ/s1350/352101056_806158617749037_2042204086780514409_n.jpg

Irene និង Seulgi សមាជិកក្រុម Red Velvet មិនអាចចូលរួមការប្រគុំតន្ត្រីនៅទីក្រុងឡុងដ៍របស់ Beyoncé បានទេ

0

អ្នកគាំទ្របានឃើញសមាជិកក្រុម Red Velvet គឺ Irene និង Seulgi ត្រូវបានបុគ្គលិកសន្តិសុខហាមមិនឱ្យពួកគេចូលរួមការប្រគុំតន្ត្រីរបស់តារាចម្រៀងពិភពលោក Beyoncé បានទេ ដោយសារកន្លែងប្រគំតន្ត្រីនោះមិនអាចចេញចូលតាមសេរីបាននោះទេ។

កាលពីថ្ងៃទី ៦ ខែមិថុនា តារាចម្រៀងរបស់កូរ៉េខាងត្បូងគឺកញ្ញា Irene និង Seulgi បានទិញ សំបុត្រប្រគុំតន្ត្រី Beyoncé នៅ Tottenham Hotspur Stadium ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ដោយពួកគេទាំងពីរគឺជាអ្នកគាំទ្រតារាចម្រៀងពិភពលោក Beyoncé ជាយូរមកហើយ។Irene and Seulgi were unable to attend Beyoncé's concert in London. – Savor  Korea

ប៉ុន្តែនៅថ្ងៃនៃព្រឹត្តិការណ៍នោះ មានសមាជិកម្នាក់របស់ពួកគេមានបញ្ហានៅខាងក្រៅ ខណៈដែលអ្នកទាំងពីរ Irene និង Seulgi បានស្កេនសំបុត្រចូលទៅកន្លែងប្រគំតន្រ្តីនោះហើយ ស្រាប់តែអ្នកទាំងពីរសម្រេចចិត្តចេញពីកន្លែងប្រគំតន្រ្តីនោះវិញ ដើម្បីទៅជួយសមាជិកម្នាក់ទៀតរបស់ពួកគេ ដោយអ្នកទាំងពីរមិនបានដឹងឡើយអំពីច្បាប់វិន័យនៅទីនេះ។ ជាទូទៅក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀងពិភពលោក Beyoncé អ្នកគាំទ្រមិនអាចចេញចូលតាមសេរីបាននោះទេ។

គួរបញ្ជាក់ដែរថា Red Velvet គឺជាក្រុមនារី K-pop ដ៏ល្បីល្បាញនៅតាមបណ្តាប្រទេសនានា ដែលក្រុមនេះមានសមាជិកចំនួន ៥ នាក់ និងស្ថិតនៅក្រោមផលិតកម្ម SM Entertainment ៕Red Velvet's Irene, Seulgi unable to attend Beyoncé's concert in London due  to ticket issues? Details here | PINKVILLA: Korean

បដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់កាលពីឆ្នាំ២០១៩ បើកការដ្ឋានគម្រោងអភិរក្សជាផ្លូវការ

0

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំមន្រ្តីបច្ចេកទេសរៀបចំពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4wRy3a9StO_Y9KjLw9eHxxe8bp2svLjoBCSm8mwQzhcTo3vGkh8mqo8Obhniy3xtQmFrbrMBnUdxaKQ2x9RA9VhL_DrT62vMV1GkyuEGpoiUgpncZn8snZXwqwhBNMuaEqmJLyVNfvVDKZV1LVqwZ1YxD-jvmBFgFof8JeaOpzOf0usW1ALu2Pmt/s2048/image_2023-06-07_15-40-00.png

បដិមាព្រះព្រហ្មនៅប្រាសាទខាងលើនេះគឺបានរកឃើញកាលពីឆ្នាំ២០១៩ នៅពេលអាជ្ញាធរជាតិព្រះវិហារបានអនុវត្តន៍គម្រោងផ្លាស់ប្តូរបង្គុំទល់ទ្រឈើអស់គុណភាព មកប្រើប្រាស់គ្រឿងបង្គុំទល់ទ្រដោយដែកវិញ។ ក្នុងពេលរៀបចំកំណាយដាក់ជើងតាងគ្រឿងបង្គុំដែក ក្រុមការងារបានរកឃើញបំណែកដងខ្លួនបដិមាព្រះព្រហ្ម និងបល្ល័ង្កមានទម្រង់មូល លម្អដោយក្បាច់ដ៏វិចិត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY1bdVK_ylXnzOA_nzgnSm_lcE0sAwNIS6Q0wp-6iS9pmRKhycigoodGKzzETQz9FF-0CZBcajR4rRXuyuw-Jp21S0H6ZSqKQZRSeMWeS9uARlmm-6XIcw9t52CNoT5uhATm3JTb5N6nT37ibtdtBK9HQCJGuYrXPUtmLGq_R5rVrflXx0h2V7bQwr/s2048/image_2023-06-07_15-40-02%20(2).png

វត្ថុសិល្បៈទាំងនោះ ត្រូវបានរៀបចំទុកដាក់ និងអភិរក្សឱ្យបានគង់វង្សសម្រាប់ការជួសជុលនាពេលអនាគត ទើបអាជ្ញាធរជាតិព្រះវិហារចាត់តាំងមន្ត្រីបច្ចេកទេសអនុវត្តន៍គម្រោងនេះបន្ថែមក្នុងគោលបំណង អភិរក្សបំណែកបដិមាព្រះព្រហ្ម បំណែកបល្ល័ង្ក និងបំណែកហង្ស ដែលនៅរាយប៉ាយខាងមុខតួប៉មកណ្តាល ដោយនាំយកមកសម្អាត ចុះបញ្ជី រក្សាទុកឱ្យបានត្រឹមត្រូវនៅទីតាំងមានសុវត្ថិភាព និងធ្វើការសាងសង់ដំបូលគ្របពីខាងលើតួប៉មកណ្តាលដើម្បីការពារបល្ល័ង្កនៃបដិមាព្រះព្រហ្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEOaTW_0kXOsL-miFL91QlREEl2xYpAbQlovNR9PLGIVvewJy1dabJmkz6z8FH9sUJOJl5HLHLPBLyjgcvz4QC3xwAnzjerdy-_k6TaTpoJht9PdI-HAPS0zcdmBpFyLdCxBO2f-l_vYqvKBRtdHf0jMHBcBnHuCpgVkQBirjLB_jNYqmk-1XPDXTq/s2048/image_2023-06-07_15-40-02.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrCPSoXsmj0DrV8xuqw3roLZ4gX5LI4EiR3fgxxBRq1DiGglbektoTlYoDRSLXBLrIpG7PCVei47KJp7yus1DA309SN8OD_NVBhzbUfW1npi2tfFGa45IgBdYZ9EH_ZoL0uU498RN0V1eIwcVbJan9cogEe8-IOwkBMGv-erDjdipanALOrlCem_G/s1280/image_2023-06-07_15-40-04%20(2).png

អាម៉ុកកម្ពុជា ដណ្តើមបានចំណាត់ថ្នាក់លេខមួយ ជានំឆ្ងាញ់ជាងគេបំផុតនៅអូស្ត្រាលី

0

កាលពីពេលថ្មីៗនេះ សារព័ត៌មានអូស្ត្រាលីមួយបានចេញផ្សាយថា  អាម៉ុកត្រីរបស់កម្ពុជា គឺជានំឆ្ងាញ់ជាងគេ នៅប្រទេសអូស្ត្រាលី ប្រចាំឆ្នាំ២០២៣។

អ្នកដុតនំទាំងពីរនាក់ ដែលជាជនជាតិអូស្ត្រាលី គឺChan និង Ryanជាម្ចាស់ហាងនំ Country Cob Bakery នៅរដ្ឋ Victoria បានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម  Instagram ថា ទីបំផុតយើងបានធ្វើវា។ យើងទើបតែបានឈ្នះពានរង្វាន់ 2023 Australia’s Best Pie ។ បន្ទាប់ពីការប្រកួតប្រជែងរយៈពេល ៣ ថ្ងៃដ៏ស្វិតស្វាញក្នុងចំណោមហាងនំប៉័ង ចំនួន ៣៤០ ផ្សេងទៀត ទូទាំងប្រទេស នំដុតនំដុតស្នូលអាម៉ុកត្រី «Fish Amok Pie» របស់យើងបានយកតំណែងកំពូលសម្រាប់ការប្រកួតឆ្នាំនេះ”។

សូមបញ្ជាក់ផងដែរថា ឧស្សាហកម្មដុតនំ បានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសអូស្រ្តាលី ដោយមួយឆ្នាំៗសមាគមនំដុតរបស់អូស្ត្រាលី តែងតែបង្កើតកម្មវិធីប្រកួតប្រជែងនំដុត ដែលមានរសជាតិឆ្ងាញ់ និងប្លែកមាត់ ដើម្បីមកធ្វើលក់ ឬធ្វើទទួលទាន នៅក្នុងសហគមន៍របស់ពួកគេ៕

ប្រភព៖ Pedestrian

អ្នកលេងបណ្តាញសង្គមរិះគន់ Coach កម្មវិធី The Voice បេក្ខជនច្រៀងបានមួយម៉ាត់គោះប៊ូតុងភ្លាម

0

អ្នកលេងបណ្តាញសង្គមជាច្រើនបានជជែកវែក មានទាំងមានការរិះគន់និងស្នើដល់ Coach កម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ កុំអាលឆាប់គោះប៊ូតុងពេក ព្រោះគ្រាន់តែបង្ហើរសំនៀងបានមួយម៉ាត់មិនទាន់បានស្តាប់ស្រួលបួលផងគោះបាត់ទៅហើយ។ ការលើកឡើងនេះបន្ទាប់ពីមានបេក្ខជនម្នាក់បង្ហើរសំឡេងបន្តិចគណៈកម្មការគោះប៊ូតុងតែម្តង ខណៈមានការខំមិនថាសំឡេងបេក្ខជនរូបនោះនៅមានកម្រិតនៅឡើយ។

សប្តាហ៍ទី១ វគ្គ Blind Auditions កម្មវិធី The Voice Cambodia រដូវកាលទី៣ បានចាក់ផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះដែលកម្មវីធីប្រកួតនេះទទួលបានការគាំទ្រខ្លាំងពីមហាជន។ ចំណែកឯបេក្ខភាពចូលរួមវិញសុទ្ធសឹងតែមានសមត្ថភាពនិងភាពទាក់ទាញម្យ៉ាងម្នាក់ ហើយគណៈកម្មការទាំង៤វិញរួមមាន ឱក សុគន្ធកញ្ញា , ណុប ប៉ាយ៉ារិទ្ធ, ពេជ្រ សោភា និង ឆន សុវណ្ណរាជ នៅបន្តបេកកម្មភាពយ៉ាងស្វិតស្វាញក្នុងការដណ្តើមបេក្ខជនមកចូលរួមធ្វើជាកូនក្រុមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCbp08BxpGyCW0SD4yjQ2EW5kuIH-ft7E1y4GqjWOI1LpOI7wgAYY-CGB6JDItYuadIjrLCWzzPt569KEYeCF5l4--Td53vU-RcU6yg3EjFHcMtM80TWe7HGOnJxdlKMDp9mSMF1lQ6K92kZ8Vun3Qgm_AMMl3AumFvHpuvkxJF7iuy9X9Ey2BQDVm/s912/Untitled-1.png

យ៉ាងណាមិញ នៅក្នុងសប្តាហ៍ដំបូងនេះអ្នកលេងបណ្តាញសង្គមមានការរិះគន់ទៅ Coach កម្មវិធីនេះផងដែរថាគ្រាន់តែបេក្ខជនច្រៀងមួយម៉ាត់គោះប៊ូតុងបាត់ទាំងមិនទាន់បានស្តាប់ស្រួលបួលផង។
អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «ហាមួយម៉ាត់សោះចុចបាត់អត់ទាន់បានច្រៀង១ឃ្លាផងសុំមិនយល់ទេ, បើនិយាយទៅគាត់ច្រៀងមិនបានល្អទេ ចូលខុស និងសំឡេងៗញ័រ តែនេះជាការជោគជ័យនូវជំហានដំបូងរបស់គាត់ក្នុងកម្មវិធីនេះ សង្ឃឹមថាគាត់ហ្វឹកហាត់បន្ថែម និងបំពេញនូវចំណុចខ្វះខាតសម្រាប់ជោគជ័យនាវគ្គបន្ទាប់ៗទៀត, សំឡេងល្អតែ ដូចច្រៀងអត់សូវត្រូវ, និយាយត្រង់សំឡេងអត់ពីរោះទេ»។

អ្នកផ្សេងទៀតបានលើកឡើងទៀតថា «ស្រលាញ់សំឡេង(No) ស្រលាញ់ភ្លេង (Yes) មិនមែនចង់រិះគន់ទេ គាត់ច្រៀងពីរោះហើយ ប៉ុន្តែ គ្រាន់តែចេញភ្លេងហាម៉ាត់តែ១ពាក្យចុចប៊ូតុងយកហើយ ប៉ះចំអ្នកខ្លះច្រៀងពីរោះតែ១ឃ្លាដំបូងហើយ ភ្លាវឡើងតុងមិនចប់ហើយទេអី.. អ្នកខ្លះនឹងដូចខ្ញុំចេះគ្រប់បទច្រៀងបានគ្រប់បទតែពីរោះតែឃ្លាៗដំបូងទេ, មិនទាន់បានច្រៀងផងចុចបាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwfG9pMZbS0APVdDqOV2A0rifPpfxPq6pX6wo3NDsxTmJMg-mfN5-KI1h7iSfxL97ZQR-6A1OBkVYEtsFbzpDgnpz1It_ZtsHvTdM5CcPx2XJR_uAEcHYK53QqMKCY-MRLuEIWsQdzeKCK9KKZjdgHE6DiNHViNJQNJl3v7C33JJjEIGaCa1khSAsq/s1440/351417501_973215727050166_2016009103013633384_n.jpg

ពួកគេលើកឡើងទៀតថា «គ្រាន់តែចង់ឱ្យខាង The voice បកស្រាយថាហេតុអីអ្នកច្រៀងពពីរោះៗច្រើន តែមិនជាប់ដល់វគ្គនេះតែអ្នកដែលច្រៀងល្មមៗបែរជាជាប់វិញ សង្ឃឹមថានឹងមានចម្លើយ , គ្រាន់ចង់ឱ្យ coach នីមួយៗ កុំប្រញាប់គោះពេក គួព្យាយាមស្តាប់ឱ្យបានយូរ, Unfair ពេកហើយច្រៀងអត់ដល់ពាក់កណ្ដាលបទផងចុចប៊ូតុងខ្ញុំដឹងថាcoachទាំងបួនមានសិទ្ធិសម្រេចចុចលឿនរឺយឺតតែនេះដូចជ្រុលពេកវាមិនដែល ច្រៀងត្រឹមឃ្លា( ពេលវេលាមានន័យ )ចុចប៊ូតុងយកតែម្ដងដូចអត់សមសោះច្រៀងបាន១មាត់ចុចបាត់,ទាន់បានច្រៀងផង គោះបាត់»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjx2ac1ARjdQN7jR7ypS4x6J9_oBk8VCzyccLgLz0mZJgcmegoRF712ChJFxjfazmiePVBIqdyRVKJkNKnSx74AA4MvYKQZ9AGnsVcdFDAvynmKI3cmWmzS7tW67f8Lwph-AUccRz8DaHsQCDrLXtyDPPtoC8rwStob2BKpw-HiUQk_JpEERAAJo9/s1026/Capture%20(4).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO5tQHu-c2XZAnKR0f5OhtUnMzrLJUZSi8WBVJ59Ddjay9m9401Uy4HRZk8JSV0vQJPuGRvN_JCPBCvHfugU_NRonhoHaOJOmJ8m97Ktyyv1iFTsd3mLvtJhOe_qqzYQfmAkXJJAFaSh01i7ApIdRlFXssiGX9qaua708wxXfFdU3E-AfrK2FE3Wde/s785/%E1%9E%80.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBOVtguEkwK2tw_Gewuk8W9-RqJu-QhO8tbcmgUqf8oQsorg58rC7VhgVtRxE0VdclQs4unx8DRXPHeldyEaJkNdTEL5n1sTXQkFiSHMU_IRsjYcE-tt74wolUaLasT1eyzbDMRAeJI7pNEOHjeagHfOCW5rWMt9rXxeGlAyLfMwsW_U80jjMvMrq/s1027/%E1%9E%84.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8bxh06wCmqMWlN7ckrOoxjlr3Y41FOW19vhDJIXCE4QPeTsA_b9ujRTjyx-O0xD-eGUVRb0-JnMaMrD2RPy0V501zVii_4AaJD9b0tUjz0J_QPYMrnuedIpSLoKNTBTJGg4opVbHDCox28BrOPZJJXei9uEbAm3aPggkk9qo8E5y7OQWQwnBavqEJ/s1019/%E1%9E%90.PNG

ថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានប្រព័ន្ធសុខាភិបាលល្អលើពិភពលោក

0

ប្រទេសថៃ ៖ World of Statistics បានចាត់ចំណាត់ថ្នាក់ប្រទេសនានានៅលើពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលល្អបំផុត ក្នុងនោះ World of Statistics បានចាត់ឱ្យប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសជាប់ចំណាត់ថ្នាក់ចំនួន១០ ។ ប្រទេសថៃលើកឡើងថា ការជាប់ចំណាត់ថ្នាក់នេះ ដោយសាររដ្ឋាភិបាលថៃបានយកចិត្តទុកដាក់លើការថែទាំសុខភាពពលរដ្ឋក្នុងប្រទេស ដើម្បីឱ្យការរស់នៅរបស់ពលរដ្ឋមានលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាព ជាពិសេស ប្រទេសថៃផ្តោតលើអត្ថប្រយោជន៍ផ្នែកសុខភាព ។

World of Statistics បានបង្ហាញឈ្មោះប្រទេសដែលមានប្រព័ន្ធសុខាភិបាលល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ដោយផ្អែកតាមការស្ទង់មតិប្រទេសចំនួន៩៤ ហើយក្នុងនោះប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៧ ។ ចំណែកប្រទេសទទួលបានចំណាត់ថ្នាក់ទី១ គឺតៃវ៉ាន់ បន្ទាប់មក គឺប្រទេសកូរ៉េខាងត្បូង និងជប៉ុន ។Department of Emergency Medicine - King Chulalongkorn Memorial Hospital,  The Thai Red Cross Society

ការចាត់ចំណាត់ថ្នាក់ប្រព័ន្ធសុខាភិបាលល្អ គឺគេបានពិចារណាទៅលើគុណភាពជារួមនៃប្រព័ន្ធសុខាភិបាល ថែរក្សាសុខភាព និងពលរដ្ឋងាយស្រួលទទួលបានសេវាសុខភាពសំខាន់ៗ រួមទាំងកត្តាផ្សេងៗដូចជា គ្រូពេទ្យ ឧបករណ៍ពេទ្យ និងការចំណាយលើថ្លៃព្យាបាល ជាដើម ។

នៅក្នុងតំបន់អាស៊ាន ក្រៅពីប្រទេសថៃហើយ នៅមានប្រទេសចំនួន៣ ទៀត ដែលបានជាប់ចំណាត់ថ្នាក់ផងដែរ រួមមាន ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់ទី២៨, ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ទី៥៦ និងប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី៦២ ។ ចំណែកប្រទេសជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់១០ រួមមាន ៖
១-តៃវ៉ាន់
២-កូរ៉េខាងត្បូង
៣-ជប៉ុន
៤-បារាំង
៥-ដាណឺម៉ាក
៦-អេស្ប៉ាញ
៧-ថៃ
៨-អូទ្រីស
៩-ហូឡង់
១០-ហ្វាំងឡង់
ប្រភព ៖ AEC connectThai public healthcare system reeling with large number of resignations -  HR ASIA

ប្រទេសហៃទីរងគ្រោះដោយសារជំនន់ទឹកភ្លៀង

0

ប្រទេសហៃទី ៖ អាជ្ញាធរនៅប្រទេសហៃទីលើកឡើងថា តំបន់ជាច្រើនបានរងគ្រោះដោយសារទឹកជំនន់ ខណៈនៅប្រទេសហៃទីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ។ គ្រោះទឹកជំនន់បានឆ.ក់យកអា.យុជីវិ.តពលរដ្ឋយ៉ាងតិចចំនួន៤២នាក់នាពេលកន្លងមក ហើយក៏មានពលរដ្ឋរងរបួស និងបាត់ខ្លួនជាច្រើននាក់ទៀត ។ លើសពីនេះ ផ្ទះសម្បែងរបស់ពលរដ្ឋប្រមាណ១៣.៦០០ខ្នងត្រូវបានទឹកជន់លិច ។At least 42 dead due to floods in struggling Haiti - National |  Globalnews.ca

ទីក្រុងនៅជាប់ឆ្នេរសមុទ្រ Leogane ស្ថិតនៅទិសខាងលិចរបស់ទីក្រុងប៉រតូប្រែនមានបញ្ហាក្នុងការធ្វើដំណើរ ដោយសារទឹកលិចផ្លូវជាច្រើនខ្សែ ។ បើតាមស្ត្រីម្នាក់រស់នៅក្នុងទីក្រុងនេះប្រាប់ថា ទឹកជំនន់បានបំផ្លាញផ្ទះរបស់គាត់ខ្ទេចខ្ទីអស់ ហើយគាត់បានបាត់បង់កូនដែលមានអាយុត្រឹមតែ៥ឆ្នាំទៀតផង ។ ចំណែកនៅមន្ទីរពេទ្យមួយឈ្មោះ សេនក្រយ ពលរដ្ឋបាននាំគ្នាមកជួយសម្អាតបន្ទប់ និងគ្រែរបស់អ្នកជំងឺ ក្រោយពីមានទឹកជំនន់នៅមន្ទីរពេទ្យនេះ ។At least 42 dead and 85 injured in Haiti after flooding | CNN

ការិយាល័យការពារជនស៊ីវិលបានបង្ហោះសារនៅក្នុង Twitter ថា ចំនួនអ្នកស្លា.ប់បា.ត់ប.ង់ជីវិ.តបានកើនឡើង បើគិតចាប់ពីយប់ថ្ងៃទី៤ ខែមិថុនា កន្លងមក ក្រោយពីទឹកទំនន់បានវាយលុកតំបន់ជាច្រើននៅប្រទេសហៃទី រួមទាំងនៅជិតទីក្រុងប៉រតូប្រែនផងដែរ ។ ទឹកជំនន់បានវាយលុកប្រទេសហៃទី ស្របពេលប្រទេសនេះកំពុងតែជួបនឹងស្ថានការណ៍លំបាក និងអសន្តិសុខស្រាប់ទៅហើយ ។At Least 42 Dead In Haiti Floods, Landslides | Barron's

ភ្នាក់ងារសង្គ្រោះបានបញ្ជូនម្ហូបអាហារ និងរបស់របរផ្សេងៗទៅឱ្យពលរដ្ឋជាច្រើនគ្រួសារដែលគ្មានទីលំនៅ ។ ចំណែកមន្ត្រីការិយាល័យការពារជនស៊ីវិលដាស់តឿនថា ផ្ទៃដីកសិកម្មក្នុងតំបន់ជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀងលើកនេះ ។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់បានកើតឡើងស្របពេលប្រទេសហៃទីទទួលរងឥទ្ធិពលខ្យល់ព្យុះឈ្មោះ hurricane ដែលតែងបោកបក់មកលើប្រទេសនេះ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ៕U.N. Expecting Cholera Upsurge in Haiti - Scientific American ប្រភព ៖ TNN World

ក្រោយដណ្តើមបានមេដាយមាសសុីហ្គេម កីឡាកររឿង សោភ័ណ្ឌត្រូវបានដំឡើងឋានន្តរសក្ដិ

0

កីឡាករប្រដាល់គុនខ្មែរ ទិត សោភ័ណ្ឌ (រឿង សោភណ្ឌ)  ត្រូវបានដំឡើងឋានន្តរសក្ដិពីថ្នាក់អនុសេនីយ៍ឯក ទៅថ្នាក់វរៈសេនីយ៍ត្រី បន្ទាប់ពីទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ២០២៣។

កាលនៅសុីហ្គេម២០២៣នោះ កីឡាករវៀតណាម Nguyen Hong Quan បោះបង់ការប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រ លើប្រភេទទម្ងន់៧១គីឡូក្រាម ដោយមិនបានប្រកួតនោះទេ។

មូលេហតុកីឡាករវៀតណាម Nguyen Hong Quan បោះបង់ការប្រកួត ដោយសាររូបគេ មានបញ្ហាបែកចិញ្ចើម នាអំឡុងការប្រកួតជាមួយកីឡាករ Naing Yelin របស់មីយ៉ាន់ម៉ា នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដោយសារបញ្ហារបួសនេះហើយ ទើបធ្វើឱ្យរូបគេ មិនអាចប្រកួតបាន ហើយអាជ្ញាកណ្ដាលក៏សម្រេចឱ្យ ទិត សោភ័ណ្ឌ ឈ្នះមេដាយមាស ដោយស្វ័យប្រវត្តិ។ នេះជាមេដាយមាសទី១២ របស់កម្ពុជា នៃប្រភេទកីឡាគុនខ្មែរ៕